រឿងសំឡាញ់៣នាក់ (កង្កែប ហ៊ីង និង គីង្គក់)

សំឡាញ់បីនាក់ កង្កែប ហ៊ីង គីង្គក់

ក្រោយពេលភ្លៀងធ្លាក់រួចពួកសត្វទាំងបីគឺ កង្កែប ហ៊ីង គីង្គក់ បាននាំគ្នាលោតផ្លោៗ ដើម្បីទៅលេងទឹកស្រះមួយនៅ​តាមផ្លូវ។ ពួកគេលោតម្ដងទៅឆ្វេង ម្ដងទៅស្ដាំ ម្ដងទៅមុខ ម្ដងទៅក្រោយ លោតបត់បែន ហើយលោតទៅមុខ​យ៉ាង​លឿនរួចពួកគេឈប់ង៉ក់ដោយឃើញមានដុំថ្មរដិបរដុប។ ពួកគេក៏នាំគ្នាលោតរំលងដុំថ្មម្ដងមួយៗ រហូតទៅដល់​ទឹកស្រះ ហើយក៏លោតចុះទៅក្នុងទឹកស្រះនោះទាំងអស់គ្នា។ ខ្លះបង្វិលខ្លួនលេង ខ្លះទៀតរុញគ្នាលេងម្ដងទៅមុខ​ ម្ដងទាញថយក្រោយ លោតឡើងលើ លោតចុះក្រោម លោតទៅមុខ លោតថយក្រោយ។ ពួកគេនាំគ្នាហែលទឹក​លេងយ៉ាងសប្បាយរីករាយរួចក៏លោតទៅរកទីជម្រករៀងៗខ្លួនវិញ។

រូបភាព

រូបថត សំ អេងលាង នៅរមណីយដ្ឋានរំលេច ស្រុកឈូក ខេត្តកំពត។

ក្រសួងអប់រំ យុវជន និង កីឡា (២០០៦) ឯកសារសម្រាប់គ្រូមត្តេយ្យសិក្សាសហគមន៍ ទំព័រ៤៥។

ទ្រឹស្ដីអក្សរសិល្ប៍

តាមទស្សនៈនិយមបុរាណ លក្ខណៈមនុស្សក្នុងអក្សរសិល្ប៍គឺបានដល់អត្ថបទអក្សរសិល្ប៍ទាំងឡាយណាដែលបានលាតត្រដាងបញ្ហាមនុស្សឈានទៅដោះស្រាយបញ្ហាមនុស្សដែលបង្កើត​​បានជាបញ្ហារបស់មនុស្សនៅក្នុងអក្សរសិល្ប៍។ នៅក្នុងអក្សរសិល្ប៍ ទោះបីអ្នកនិពន្ធបានលើកតួអង្គ​​ផ្សេៗក្រៅពីមនុស្សមករៀបរាប់យ៉ាងណាក្ដីដូចជាតួអង្គអច្ឆរិយៈ តួអង្គសត្វ ធម្មជាតិ តួអង្គមនុស្ស ​គឺសុទ្ធតែបង្ហាញនូវតំណាងឱ្យតួអង្គមនុស្សពិតនៅក្នុងសង្គមជានិច្ច
—-ពៅ សាមី ២០១២

//

ទំនៀម ”ក្រពើវង្វេងបឹង” និង ទំនង “ក្រពើស្វែងបឹង”

ទំនៀម ”ក្រពើវង្វេងបឹង” និង ទំនង “ក្រពើស្វែងបឹង”
និពន្ធដោយ Thach Kaivanhdy
ថ្ងៃពុធ ទី15 ធ្នូ ឆ្នាំ2010 ម៉ោង10:44

ពាក្យទំនៀម “ក្រពើវង្វេងបឹង” តាមពាក្យទំនៀមខ្មែរ ចាស់បុរាណ លោកតែង ស្តីបន្ទោស ចំពោះជន ងុលងល់ បាបធម៌លាមក ព្រៃផ្សៃ អកត្តញ្ញូ មិច្ឆាទិដ្ឋិនិរគុណថាជា ”ក្រពើ វង្វេងបឹង”។ ស្របតាម ពាក្យទំនៀម នេះរឿងព្រេង ក្រពើនិង អ្នកបរទេះ(១) បាននិទានថ្កោល ទោសត្មះតិះដៀល ចំពោះសត្វក្រពើ ថារមិលគុណ និងប្រមាថ ចំពោះអ្នកបរ ទេះដែល ជាអ្នក មានគុណោបការៈ សង្គ្រោះសន្តោស ជីវិតខ្លួនឲ្យ រួចផុសចាក ទុក្ខសោក វិនាស អន្តរាយ គ្រោះឧបទ្ទវហេតុ នៅក្នុងព្រៃ។ ពាក្យទំនៀម និងរឿងព្រេង និទាននេះ បានដឹងនិង យល់ជ្រួត ជ្រាបគ្រប់ចូល សរសៃឈាម បេះដូងថ្លើមប្រ មាត់ដល់ប្រ ជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នក ក្រុងឬអ្នក ស្រែចម្ការ អ្នកមានឬអ្នកក្រ អ្នកខ្ពស់ឬអ្នកទាប អ្នកធំឬអ្នកតួច ស្តេចឬមន្ត្រី រាស្ត្រប្រុស ឬ ស្រី ក្មេង ឬ ចាស់អ្វីឡើយ។ ក្នុងលក្ខណៈ ជាសត្វ រមិលគុណ ក្រពើបែរ ជាតំណាង ឲ្យជាតិសាស ន៍ខ្មែរទៅវិញ។ តាមពង្សាវ តារនៃនគរគោកធ្លក ប្រជាជាតិខ្មែរ មានសន្តតិវង្ស ចេញពីសត្វត្រកួត ដែលស្ថិត នៅក្នុងអំបូរ នៃសត្វក្រពើ រស់នៅលើ គោកផង ក្នុងទឹកផង ហើយទស្សនៈ នេះបានបញ្ជាក់ បន្ថែមទៀត ដោយទំនៀម ដោតទង់ក្រពើ ដែលជាទង់ព្រ លឹងរបស់ខ្មែរ គ្រប់រូប នៅពេលទទួលមរណភាព។
ចលនាអក្សរសិល្ប៍ នៃរឿងព្រេងនិទាន ដ៏មានប្រជា ប្រិយនៅក្នុងគ្រប់ ស្រទាប់ជាន់ថ្នាក់ នៃប្រជាជនខ្មែរ និងពាក្យទំនៀមនេះ ទំនងជាមានគោល បំណងឆ្លុះបញ្ចាំងអំពី ”ទស្សនៈសង្គម” មួយដែលហាក់ ដូចជាស្តីបន្ទោស ឲ្យខ្មែរទាំងឡាយ ថាបានវង្វេង ភ្លេចជាតិកំណើត ភ្លេចកេរដំ ណែលវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណ ជាតិរបស់ខ្លួនឯង និងបានទៅ ស្រវាតោង ចាប់យក វប្បធម៌អរិយ ធម៌របស់ជាតិ សាសន៍ដទៃ ដូចមានទំនាយ សាសនាបាន ពោលថា ”ឯនគរខ្មែរ យើងនេះសឹងប្រែ ពុំមានសោះប្រាណ ច្រើនចេះ ចោលច្បាប់ សណ្តាប់បុរាណ ហេតុនោះពុំ ក្សាន្តដូចអស់គនរ”(២)។ កំណាព្យមួយឃ្លា នេះប្រហែល ជាមានបំណង ស្តីបន្ទោសចំពោះ ប្រជាជនខ្មែរ ឬនគរខ្មែរ ទាំងមូលថា បានប្រែក្រ ឡាស់លះបង់ ចោលនូវទម្លាប់ ទំនឹមទំនៀមពី បុរាណរបស់ខ្លួន ដែលជាមូលហេតុ នៃការប្រាសចាក សេចក្តីសុខ ក្សេមក្សាន្ត នៅក្នុងដែន អាណាច ក្ររបស់ខ្លួន។
ស្របគ្នានឹង ទស្សនៈនេះផងដែរ សាស្ត្រាថ្ងៃ ស្រុកបានពោលថា” តាំងតែអ្នក ឆ្ងាយគេចូលកក នៅក្នុងគោក ធ្លករាជបូរី កកើតជាហេតុ ភេទផែនដី ទាំងមនុស្ស ប្រុសស្រីប្រែចិន្តា។ បែរបែកបោះ បង់បែបបុរាណ គ្រប់ប្រាណ ពុំមានតាមតម្រា សឹងត្រេកដោយ ទ្រព្យគ្រប់រូបបា ពុំមានអ្នកណា តាមសណ្តាប់។ ទាំងនេះហេតុ តែភេទសីមា ព្រះពុទ្ធសាសនា ប្រែក្រឡាប់បណ្តាល ក្នុងចត្តងងឹតអ័ព្វ យកខុសជាគាប់ ក្រឡាប់ប្រែ។ អ្នកប្រាជ្ញប្រាប់ ទៅខ្លៅមិនតាម មិនដោយទំនៀម ទំនងខ្មែរចចេស ចិត្តអាងពូកែ ដ្បិតតែមាន គេមកនៅថ្មី(៣)។ សាស្ត្រាដដែល នេះក៏បានគួសបញ្ជា ក់បន្ថែមទៀត ថាការលះបង់ច្បាប់ ទំនៀមនិងការប្រែ ក្រឡាស់ផ្លាស់ យកច្បាប់ថ្មីពី ជាតិសាសន៍ដ៏ទៃ គឺជាការប្រែសករាជ ដែលពុំអាច ផ្តល់នូវសេច ក្តីសុខក្សេម ក្សាន្តដល់សង្គម ជាតិឡើយ ដរាបណាប្រជា ជាតិខ្មែរមិន វិលត្រឡប់ម ករកសំបុក វប្បធម៌ កំណប់ច្បាប់ ទំនៀមរបស់ ខ្លួនទេនោះ ដូចមានកំ ណាព្យពោល ទុកដូច្នោះថា “ នេះហៅប្រែ រាជប្រែសករាជ សិស្សសោត មិនខ្លាច គ្រូអាចារ្យ ឯកូនមិន ខ្លាចអ្នកមេបា រីឯភរិយា មិនខ្លាចប្តី។ កង្កែបមិន ចង់ខ្លាចពស់វែក សត្វក្អែក ចង់ជល់និងដំរី ដើមចេក ប្រុងជល់នឹងក្របី រីត្រីចង់ជល់ នឹងបុព្វតា។ ហេតុភេទទាំង នេះកើតមានមក នាំឲ្យជនយក ជាកិរិយាសឹង ចោលសណ្ដាប់ ធ្នាប់ច្បាប់មាត្រា ទើបលោក ឧបមាដូច្នេះនៃ។ គោស្រុកទៅ ចូលឯហ្វូងស្វា ឯឆ្មាបង់ផ្ទះ ទៅពឹងព្រៃ មច្ឆាចោល បឹងទៅពឹងព្រៃ ក្របីចោលត្រាញ់ ស្រឡាញ់ត្រែង ។ យកជាពំនាក់ នៃអាត្មា ភ្លើងឆេះកាល ណាទើប ស្វះស្វែង ភ្លើងឆាបរោល ដល់ខ្លួនឯង ទើបចោលបឹង ត្រែងមក រកត្រាញ់។ រាជហង្ស ហើរបង់ ចោលសំបុក ហើរទៅយក កុកជាសម្លាញ់ ដល់មានព្រាន ព្រៃមកបរបាញ់ កុកសសស្រាញ់ ហើរចោលហង្ស។ ម្ល៉ោះហើយ សមនឹង អសារសូន្យ អន្តរាយខូច ខ្លួនវិនាសបង់ ព្រោះព្រើល គំនិតចិត្តចង់ សប្បាយទើប បង់ពីសម្បុក ។ លង់លុះមាន ភ័យដូច្នេះឯង ទើបបានហើរ ស្វែងរកទីសុខ រកទៅរកមក បានតែទុក្ខ ព្រោះបង់ សំបុកឋានអាត្មា”(៤)។
ឆ្លងតាមទស្សនៈខាងលើនេះ ពាក្យទំនៀម “ក្រពើវង្វេងបឹង” ក្រៅពីមាន អត្ថន័យស្តី បន្ទោសចំពោះ ជនរមិលគុណ ក៏ទំនងជាអាច មាន័យម្យ៉ាងផងដែរ ដោយចង្អុល ប្រាប់ថា ខ្មែរទាំងឡាយ ដែលតំណាង ដោយសត្វក្រពើ កំពុងតែវង្វេង បឹងរបស់ខ្លួនហើយ ពោលគឺបឹង វប្បធម៌អរិយ ធម៌បឹងច្បាប់ ទំនៀមពីបុរាណ របស់ខ្លួន។ ដោយពុំធ្វើ អត្ថាធិប្បាយ អំពីមូល ហេតុនៃការ វង្វេងនេះ។ ការប្រាសចាក វប្បធម៌អរិយធម៌ និងច្បាប់ទំនៀម របស់ខ្លួនបានផ្តល់ ផលវិបាកជាច្រើន ដូចជាការបែក បាក់សាមគ្គីជាតិ ការបាត់បង់ ស្មារតីបង្រួប បង្រូមជាតិ ការ ស្រវាំងមិន យល់ដឹងអំពី អត្តសញ្ញាណ ជាតិឯង ការវៀរចាក មនសិការ ស្នេហានិង បម្រើបុព្វ ហេតុជាតិ មាតុភូមិ ហើយពិសេស ជាងនេះទៀត គឺដំណើរបា្រស ចាកនេះបាន សាបព្រោះ បណ្តុះវប្បធម៌ ប្រមាថជាតិឯង ដោយមិនដឹងខ្លួន។ ហេតុដូច្នេះដើម្បី ធ្វើជាម្ចាស់ លើវាសនា ប្រទេសជាតិ និងបេតិក ភណ្ឌវប្បធម៌ ដែលដូនតារ បស់ខ្លួនបន្សល់ ទុកជាកេរមត៌ក ឲ្យនោះ និងជាពិសេស ដើម្បីធ្វើជាម្ចាស់ លើប្រវត្តិ សាស្រ្តរបស់ខ្លួន និងជាអ្នក ចារក្រាំង ប្រវត្តិសាស្រ្ត របស់ខ្លួន ដោយខ្លួនឯង ខ្មែរទាំង ឡាយគប្បី ស្វែងរកនិង ឈ្វេងយល់ គម្ពីរក្បួនច្បាប់ សណ្តាប់ ពីបុរាណរ បស់ខ្លួនឡើងវិញ ដែលជាឫស កែវនិងដួង វិញ្ញាណនៃ អត្តសញ្ញាណ របស់ជាតិខ្មែរ ទាំងមូល ប្រៀបដូចក្រ ពើទាំងឡាយ គប្បីស្វែងរកបឹង ទៅតាមទំនង ដែលខ្លួនធ្លាប់ អាស្រ័យ ដោយសុខសាន្តដូច្នោះដែរ។
៣.ពាក្យទំនង “ក្រពើស្វែងបឹង” ឆ្លងកាត់សង្រ្គាម ជាច្រើនសតវត្សរ៍ និងទស្សវត្សរ៍ កន្លងមក ទាំងសង្រ្គាម ផ្ទៃក្នុង ទាំងចម្បាំង រាំងជល់និង បច្ចាមិត្តជិតខាង មូលដ្ឋានឯកសារ ទាក់ទងនិង បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត នីតិសាស្រ្ត ធម្មសាស្រ្តខ្មែរ បាន ទទួលរងវិនាសកម្ម ទ្រុឌទ្រោម ឱនថយ មហាសោក ស្តាយដោយ សារការបំផ្លាញ អំពីជាតិ សាសន៍ដទៃផង ដោយជាតិ សាសន៍ឯងផង និងដោយការ ខកខានមិន បានថែរក្សា សណ្តាប់ធ្នាប់រៀប ចំខ្លួនតាមបែប បទសីលឲ្យ នៅគង់វង្សផង។ សច្ចការណ៍ជាប្រវត្តិ សាស្រ្តនេះ បានញ៉ាំងឲ្យ ខេមរជនមួយ ចំនួនវង្វេង លែងស្គាល់ លែងដឹង លែងយល់អំពី សំបុកសម្បត្តិវ ប្បធម៌ កំណប់ ច្បាប់ទំនឹមទំនៀម និងអត្តសញ្ញាណ ជាតិរបស់ខ្លួន ប្រៀបបាននឹង ក្រពើកំពុងវង្វេង បឹងរបស់ខ្លួន ដូច្នេះដែរ។ កាលបើក្រពើ ដែលវង្វេងបឹង គប្បីស្វះសែ្វង រកបឹងរបស់ខ្លួ នយ៉ាងណា ខេមរជន ទាំងឡាយ ណាដែល កំពុងវង្វេង ភាន់ភ្លាំងភ្លេច ស្មារតីចាក រិហិនិង សតិសម្បជញ្ញៈ ចំពោះវប្បធម៌ និងច្បាប់ ទម្លាប់របស់ខ្លួន ក៏គប្បីស្វះ ស្វែង ឈ្វេងយល់ ឆ្ពោះទៅរកខឿន វបធម៌ច្បាប់ របស់ខ្លួនឡើង វិញយ៉ាង នេះដែរ។
ការសិក្សាស្រាវ ជ្រាវស្វែងរក មូលដ្ឋានច្បាប់ ខ្មែរពីបុរាណ ពុំមានគោល បំណងធ្វើ វិសុទ្ធកម្ម ច្បាប់ខ្មែរ ឬបង្វិលចរន្ត គំនិតខ្មែរបច្ចុប្បន្ន ឲ្យវិលត្រឡប់ ទៅរកអតីតកាល ឬភាព ចាស់គំរិលអន់ ថយដែលច្រាស នឹងចរន្តគំនិត សាកលលោក ឥឡូវនេះឡើយ។ ផ្ទុយទៅវិញ កិច្ចការស្រាវ ជ្រាវនេះ មានគោល បំណងតម្រែ តម្រង់ស្ថាបត្យកម្ម វប្បធម៌នីតិសាស្រ្តខ្មែរ ឲ្យស្ថិតនៅលើគន្លង “ទំនើបកម្ម” តាមនិន្នាការ តំបន់និង ពិភពលោកផង និងស្ថិតនៅគន្លង “ទំនៀមកម្ម” តាមអត្តសញ្ញាណ វិសេសរបស់ ប្រជាជននិង ប្រជាជាតិ ខ្មែរផង។
ប្រាកដណាស់ ដើម្បីរក្សាជីវិត របស់ខ្លួនឲ្យនៅគង់វង្ស វប្បធម៌ចាំបាច់ត្រូវធ្វើវឌ្ឍន កម្ម នៅលើគន្លង ដែលមិន ត្រូវផ្តាច់ផ្តិល ចំពោះឫសកែវរ បស់ខ្លួន ពីព្រោះវឌ្ឍនា ការផ្ទុយពី នេះអាច ប្រៀប ប្រដូច និងវប្បធម៌ មួយសម្លាប់ វប្បធម៌មួយ សម្លាប់វប្បធម៌ មួយទៀត ក្រោម លេស “ទំនើបកម្ម” ជាក់ជាមិនខាន ហើយក្នុង ករណីចុង ក្រោយនេះ “វឌ្ឍនកម្មវប្បធម៌” នឹងត្រូវ ប្រែក្លាយជា “ឃាតកម្មវប្បធម៌” ទៅវិញ ព្រមទាំង ត្រូវភ្លាត់ជ្រុល ជ្រលួស លង់ស៊ុន ទាសទាស់ ខុសទំនង ធ្លាក់ផុងក្នុង រណ្តៅនៃពាក្យ ទំនៀម “ក្រពើវង្វេងបឹង” យ៉ាងប្រត្យក្ស។
មិនខុសគ្នាទេ ដើម្បីរក្សាជីវិតរបស់ ខ្លួនឲ្យស្ថិតនៅ ដោយចីរកាល ជាអង្វែងទៅ ច្បាប់ចាំបាច់ធ្វើវីវឌ្ឍន៍កិច្ច នៅលើគន្លង ដែលមិនត្រូវ កម្ទេចឫសគល់ និងអត្តសញ្ញាណ របស់ខ្លួនឡើយ ពីព្រោះ វីវឌ្ឍនាការ ផ្សេងពីនេះ នឹងប្រែផ្លាស់ សារជាតិច្បាប់ខ្មែរ ពីលក្ខណៈ “ច្បាប់ចាក់ ឫសកែវ”ឲ្យក្លាយ ជាលក្ខណៈ“ច្បាប់ លើកបន្តុប”ជាក់ ជាមិនខាន ហើយច្បាប់ក្នុង សណ្ឋានចុង ក្រោយនេះ គឺរង់ចាំតែដួលរម្លំ ព្រោះតែមិនអាច ទំជាប់លើ បង្គោលសង្គម ខ្មែរបានតែប៉ុណ្ណោះ ។
ដូច្នេះការសិក្សាឈ្វេង យល់អំពីគោល ការណ៍យុត្តិធម៌ទំនៀម ទំលាប់ខ្មែរ គឺជាលក្ខណៈ ដ៏ចាំបាច់ សម្រាប់ ធានាវឌ្ឍនាការ នៃនីតិសាស្រ្តខ្មែរ ឆ្ពោះទៅកាន់ ការដ្ឋានស្ថាបនកម្ម “នីតិរដ្ឋ” ឬ “រដ្ឋនីតិ ធិបតរយ្យ” ដែលមាន នីតិបែបខ្មែរ ។
ប្រសិនបើក្រពើស្វែងបឹង មានគោលដៅ រស់នៅដោយ សុខសាន្តក្នុ ងបឹងដែល ជាប្រភពកំណើត របស់ខ្លួន យ៉ាងណាខ្មែរ ស្វែងច្បាប់ខ្លួន ក៏មានគោលដៅ កសាង “រដ្ឋនីតិ ធិបតេយ្យ” ដែលផ្ដល់ សុខសន្តិភាព ជាធិបតេយ្យ ដល់ប្រជាជន និងប្រជាពល រដ្ឋខ្លួនដូច្នោះដែរ ៕
សូមចូលរួមពិភាក្សានិងប្តូររកគន្លឹះឆ្ពោះទៅរកមាគ៌ាត្រូវ។
ដកស្រង់ចេញពីសៀវភៅមរតកវប្បធម៌ខែ្មរនិព័ន្ធដោយ បណ្ឌិត ហ៊ែល ចំរើន
ស្រាវជ្រាវដោយ ភិក្ខុ កែ-អ៊ុក
(ប្រធានការិយាល័យវប្បធម៌UKKBS)
១.ចូរមើលមត៌កយុត្តិធម៌ខ្មែរនៅលេខ៨៤ដល់៨៦, ២២៦ដល់២២៨និង២៤២ដល់២៤៣។
២.”ទំនាយសាសនា” របះទី១៨ កូនខ្មែរ. ព្រឹត្តិបត្រប្រចាំខែកក្កដា-សីហា១៩៨៣ នៃមជ្ឃមណ្ឌល ឯកសារ ស្រាវជ្រាវ អរិយធម៌ខ្មែរ.ទំព័រ១៧។
៣. វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត, ប្រក្រតិទិនឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៥១៧ ពោលខាង លើទំព័រ១៣។
៤. វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត, ប្រក្រតិទិនឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៥១៧ ពោលខាង លើទំព័រ១៥។

វេយ្យាករណ៍ខ្មែរ មៀច ប៉ុណ្ណ (វចនានុក្រមខ្មែរអេឡិចត្រូនិក កែម្រួលលើកទី២)

លំនាំដើម
មុនដំបូងខ្ញុំគិតថាសរសេរអំពី “វិធីសរសេរតែងនិពន្ធ” ដោយសង្ខេបប៉ុណ្ណោះ ប៉ុន្តែពេលក្រោយមក អស់លោកជាអ្នកផ្ដួចផ្ដើមគំនិត លោកមានសំណូមពរ សូមឲ្យបន្ថែមសេចក្ដីណែនាំមួយចំនួនទាក់ទងទៅនឹងវេយ្យាករណ៍ផង នោះទើបខ្ញុំក៏ពិចារណាទៅឃើញថា ប្រសិនបើមិនចេះ ឬចេះវេយ្យាករណ៍ស្ទើរៗ សើៗ ញ្រលៗ នោះ ការសរសេរតែងនិពន្ធ ប្រាកដជាមានចំណុចខ្វះខាតច្រើនមិនខាន ។ ដូច្នេះខ្ញុំក៏យល់ស្រប ហើយសម្រេចបញ្ចូលចំណុចសំខាន់ៗ មួយចំនួននៃចំណេះខាងវេយ្យាករណ៍ខ្មែរ នៅភាគខាងដើមនៃសៀវភៅនេះ ។ ធ្វើដូច្នេះ ដោយចង់រំលឹកអ្នកចង់ចេះសរសេរតែងនិពន្ធទាំងឡាយ មិនឲ្យមើលស្រាលចំណេះខាងវេយ្យាករណ៍ ប្រសិនបើគេចង់សរសេរឲ្យបានល្អ ។ លុះកាលណាអ្នកអាន ឬអ្នកសិក្សាចាប់បាននូវផ្នែកសំខាន់ៗនៃវេយ្យាករណ៍ ធ្វើឲ្យគេទទួលបាននូវពន្លឺ និងគោលការណ៍នៃការតែងនិពន្ធហើយនោះ ទើបខ្ញុំជួយឲ្យអស់លោកទៅជួបនឹងចំណេះដឹងជាសារវន្តទាក់ទងដល់ការសរសេរតែងនិពន្ធ ។ ដើម្បីកុំឲ្យសៀវភៅនេះក្រាស់ពេក ហើយដោយយល់ឃើញថា វេយ្យាករណ៍ខ្មែរនេះ មានរៀមច្បងមួយចំនួនបានសរសេរលម្អិតហើយនោះ ដូច្នេះខ្ញុំគ្រាន់តែសូមជួយរំលឹកតែត្រង់ផ្នែកសំខាន់ខ្លះ ដែលអ្នកសរសេរតែងនិពន្ធត្រូវដឹងដោយខានពុំបាន ។ ឯនៅភាគទី II នេះទៀតសោត ក៏ខ្ញុំពុំបានធ្វើឲ្យមានការលម្អិតពិស្ដារជ្រៅជ្រះប៉ុន្មានទេ ។ សំខាន់គឺគ្រាន់តែលើកមកបង្ហាញត្រួសៗនូវចំណុចចាំបាច់ខ្លះ ដើម្បីផ្ដល់ជូនអ្នកអាន អ្នកសិក្សានូវសញ្ញាណស្តីពីរបៀបសរសេរតែងនិពន្ធ ។ របៀប និងវិធីសរសេរមានច្រើនណាស់… ។ អស់លោកត្រូវខំព្យាយាមអានសៀវភៅគ្រប់ប្រភេទឲ្យបានច្រើនទាំងបុរាណ ទាំងទំនើប ទាំងកំណាព្យកម្រងកែវ និងអត្ថបទសម្រាយធម្មតា… ។ អរគុណដែលបានចាប់អារម្មណ៍ចំពោះមុខវិជ្ជានេះ ។ សូមជូនពរការខិតខំសិក្សាទទួលបានលទ្ធផលល្អ ។
មៀច ប៉ុណ្ណ

ផ្នែកទី ១
អំពីអក្សរ ឬអក្ខរៈ
អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។
អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
១-ព្យញ្ជនៈ មាន ៣៣ តួ ។
២-ស្រៈពេញតួ ១២ តួ ។
៣-ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
១-ព្យញ្ជនៈ
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ សហឡអ
២-ជើងព្យញ្ជនៈ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន”សក់”ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ  ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ
៣-ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
៤-ស្រៈនិស្ស័យ
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ  ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ [1] ។
៥-ការប្រើប្រាស់ជើងអក្សរ
ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងអក្សរព្យញ្ជនៈខ្មែរយើងនោះ ខ្ញុំសូមអនុញ្ញាតជម្រាបថា ៖
ក/ ជើង “ត្ត” និងជើង “ដ្ដ” មានរូបរាងដូចគ្នាអាចច្រឡំ ព្រោះការប្រើប្រាស់កន្លងមក ហាក់ដូចជាច្របូកច្របល់បន្តិច ដូចជាពាក្យ ស្ដូកស្ដឹង, ផ្តិល(ទឹក), ផ្ដាច់ផ្តិល ។ ប៉ុន្តែអ្នកប្រាជ្ញបានកំណត់ប្រើជើង(ត្ត) នៅផ្ញើពីក្រោមអក្សរ (ន) វាមានសំឡេងជាជើង(ត្ត)ទាំងអស់ដូចជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិចបន្តួច ។ល។ លើកលែងតែពាក្យ ៤ ម៉ាត់ចេញ ដែលជើង (្ត) យកទៅផ្ញើនឹង (ន) ទៅជាមានសំឡេង“ដ”នោះគឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែបើជើង (្ត) នៅផ្ញើនៅពីក្រោមតួព្យញ្ជនៈ (ណ) វិញនោះ វាមានសំឡេងជា “ដ” វិញ ដូចជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។
ខ/ ចំពោះជើង “ញ” បើកាលណាត្រូវយកជើង (ញ) ទៅផ្ញើនឹងព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាងលើត្រូវកំបុតជើង (ខ្នែង ្ញ) ។ រីឯជើង(ញ)ដែលយកទៅផ្ញើនឹងតួ (ញ) នោះ មានសិទ្ធិអាចរក្សាជើង ( ខ្នែង ញ្ញ) នេះបាន ។ ឧទាហរណ៍ បញ្ញើក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។
គ/ ជើង ឡ មិនដែលប្រើទេ
ឃ/ ជើង (្ព) និងជើង (្វ) អាចប្រើចូលគ្នាបាន ដោយយកជើង (្វ) ទៅផ្ញើពីក្រោមព្យញ្ជនៈ (ព) ដូចជា និញ្វន ។
សូមគូសបញ្ជាក់ថា
បុព្វបុរសយើងផ្លាស់ប្តូរ (ពៈ) ជា (វៈ) គឺប្រើជាមួយគ្នាជំនួសគ្នាបាន ប៉ុន្តែគេមិនអាចយកជើង (ព) ទៅផ្ញើនឹងតួ (វ) ឡើយ ។
៦-អំពីវគ្គ
១-វគ្គ (ក) កខគឃង
២-វគ្គ (ច) ចឆជឈញ
៣-វគ្គ (ដ) ដឋឌឍណ
៤-វគ្គ (ត) តថទធន
៥-វគ្គ (ប) បផពភម
ឯតួអក្សរទាំង៨តួដែលសល់ពីវគ្គទាំង៥ខាងដើមនោះ លោកហៅថា សេសវគ្គ បានដល់  ៖ យ រ ល វ ស ហ ឡ អ ។
៧-សំឡេងព្យញ្ជនៈ
ព្យញ្ជនៈ ៣៣ តួនេះ ចែកចេញសំឡេងជាពីរប្រភេទគឺ អឃោសៈ បានដល់ព្យញ្ជនៈដែលមានសំឡេងតូចស្រួយ មិនលាន់ឮគឹកកង មានដូចជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។
ឃោសៈ ៖ ពួកព្យញ្ជនៈដែលមានសំឡេងធំគ្រលរ គឹកកង ដូចជា គឃង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈសំឡេងឃោសៈ ប្រទាញស្រៈនិស្ស័យ ឲ្យឮសូរគ្រលរគឹកកងដូចវាដែរ ។
៨-ព្យញ្ជនៈប្តូរសំឡេង
ដើម្បីមានពាក្យប្រើប្រាស់គ្រប់គ្រាន់ ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃ បំប្លែងសំឡេងព្យញ្ជនៈខ្លះៗពីឃោសៈទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត “ ៉ ” មកដាក់សម្លាប់ពីលើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រីឯសញ្ញាត្រីសព្ទ (៊) នេះ លោកយកទៅដាក់ពីលើព្យញ្ជនៈអឃោសៈមួយចំនួនបំប្លែងសំឡេង ឲ្យទៅជាឃោសៈវិញ ដូចជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់សម្គាល់
អក្សរដែលដាក់សញ្ញាត្រីសព្ទ (៊) ហើយបើកាលណាមកជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើនោះគេផ្លាស់ត្រីស័ព្ទចេញហើយដាក់ (ុ) ជំនួសវិញចៀសវាងការទើសទែងដូចជាពាក្យ ស៊ី ហ៊ឺហា ។ ឯពាក្យសម្លាប់ដោយធ្មេញកណ្ដុរ ក៏យក(ុ) មកជំនួសមូសិកទន្តដែរ ដូចពាក្យ ប៉ិន ប៉ិច[3] ។
ករណីពិសេស ក្នុងការសរសេរពាក្យ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ ុ ” មកប្រើតាមក្បួនខាងលើ វាអាចច្រឡំនឹងពាក្យ “ ប៉ិច ” (ប៉ិចពន្លក) ឬទឹក “ ប៉ិម ” ហៀបនិងហូរចូលទូក ។
៩-ព្យញ្ជនៈផ្ញើជើង
ផ្ញើជើង គឺជាវិធីយកជើងព្យញ្ជនៈមួយ ទៅផ្សំជាមួយនឹងព្យញ្ជនៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីរបញ្ចូលគ្នា ឲ្យលាន់ឮក្នុងព្យាង្គតែមួយ ។ នៅក្នុងភាសាខ្មែរយើង សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលមកតែមួយព្យាង្គ សម្រាប់អាននិយាយចេញមកភ្ជាប់គ្នាដូចជាសំឡេងភ្លោះ ។
ឧទាហរណ៍
ក+្ប = ក្ប មានក្នុងពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មានក្នុងពាក្យ “ ខ្សត់ ”
● របៀបយកជើងទៅផ្ញើ (ផ្សំ) ជាមួយព្យញ្ជនៈ “គោល” គឺព្យញ្ជនៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា ៖
ក-យកជើងផ្សំដាក់ពីក្រោមតួព្យញ្ជនៈគោល ៖ ខ្លី, ឆ្មា ។
ខ-យកជើងផ្សំដាក់ពីឆ្វេងតួព្យញ្ជនៈ ៖ ស្រែ ។
គ-យកជើងផ្សំដាក់ពីក្រោមនិងខាងស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។
១០-ព្យញ្ជនៈបន្ថែម
ដើម្បីអាចសម្របតម្រូវជាមួយសំណូរម្យ៉ាងតាមបែបសូរសៀងជាភាសាបរទេស ដែលយើងតែងតែខ្ចីយកមកប្រើខ្លះៗ មានភាសាបារាំង អង់គ្លេស…. គេយកតួព្យញ្ជនៈមកផ្សំជាមួយជើងព្យញ្ជនៈ ដូចជាពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។
១១-សិថិល និង ធនិត
ក/ សិថិល គឺព្យញ្ជនៈដែលមានសំឡេងស្រាលប្រមូលផ្តុំចេញសំឡេងដាច់តែមួយ ពុំមានខ្យល់ផ្សំពីព្យញ្ជនៈណាផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់ព្យញ្ជនៈដែលមានគួបផ្សំដោយសំឡេង “ ហ ” មានដូចជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។
១២-ព្យញ្ជនៈគូ
នៅក្នុងតួព្យញ្ជនៈទាំង ៣៣ តួ ក្នុងវគ្គនីមួយៗ តែងតែមានព្យញ្ជនៈជាគូនឹងគ្នា ដែលមួយមានសំឡេង អឃោសៈ ហើយមួយទៀតមានសំឡេងឃោសៈ គឺ ៖
ក/ ផ្នែកអឃោសៈ ៖ ក គូនឹង ខ; ច គូនឹង ឆ; ដ គូនឹង ឋ; ត គូនឹង ថ ។
ខ/ ផ្នែកឃោសៈ ៖ គ គូនឹង ឃ; ជ គូនឹង ឈ; ទ គូនឹង ធ; ព គូនិង ភ ។
ចំពោះព្យញ្ជនៈសេសគូ នៅចុងវគ្គទាំង ៥ មាន ង, ញ, ណ, ន, ម និងព្យញ្ជនៈសេសវគ្គទាំង៨តួ មាន ៖ យ រ ល វ ស ហ ឡ អ នោះពុំមានគូទេ ។

ផ្នែកទី ២
វណ្ណយុត្តិ (Signe Diacritique)

វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសារបស់យើង ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម (Signes diacritiques) ។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
១-មូសិកទន្ត ឬធ្មេញកណ្តុរ “ ៉ ”
ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
● ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក… ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)[5]
ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ… ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិច, អ៊ីចុះអ៊ីចឹង… ។
៣ រស្សសញ្ញា ឬបន្តក់ (់)
សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
● កំណត់សម្គាល់
ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។
គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។
៤-សំយោគសញ្ញា (័)
ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ… ។
គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
៥-របាទ (៌)
វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្រ្កឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។

៦-អស្តា (៏)
វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ …។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប… ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬបដិសេធ (៍)
វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍…។
៨-វិសជ៌នី (ះ) ឬរះមុខ
គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
៩-យុគលពិន្ទុ(ៈ) ឬហៅថា “ ចុចពីរ ” ក៏បាន [8]
គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ…
● ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម, វណ្ណកម្ម សច្ចភាព, ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។
● លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ… ព្រោះថាក្នុងពាក្យទាំងនេះ “គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។
● លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ… ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។
● រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “ ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។
● ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ… ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។
១០-រជ្ជុសញ្ញា ឬសហសញ្ញា (-) “Trait d’union”
ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក…។
ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។
ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
១១-កាកបាទ ឬជើងក្អែក (+)
គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខទោ (ៗ)
សញ្ញានេះគេប្រើសម្រាប់
ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,
ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
● ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម…? ។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
● លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
● លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
● លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
● លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។
● ចំណាំ ៖ លេខទោមិនអាចប្រើផ្ទួនបាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុសឬសត្វ ដូចជា កូនគោនេះធាត់ទ្រលុកលុក មុខឡើងកំប្លង់ប្លង់ដូចវង់ចន្រ្ទា ។ ស្គមកំព្រឹងព្រឹង ។
● មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង
ផ្នែកទី៣
ខណ្ឌសញ្ញា (Signes de ponctuation)
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
១-ក្បៀស ( , ) ឬកណ្ដកសញ្ញា (La virgule)[9]
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
គ/ ការពិពណ៌នារៀបរាប់គុណនាម
ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់ ។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍ របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
ក/-ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង[10] ។
២-ទ្វិពន្ទុលេខ ឬ ចំណុចពីរគូស (៖)
សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
ក/ ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
ខ⁄ សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក, ជាផ្នែក ។
សម្គាល់ ៖ មិនត្រូវច្រឡំយុគលពិន្ទុ (ៈ) ជាមួយនិងទ្វិពិន្ទុលេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើក្រោមប៉ុណ្ណោះ, រីឯទ្វិពិន្ទុលេខ គឺមានសូន្យលើ ( ° ) សូនក្រោម (°) ហើយមានរជ្ជុសញ្ញាខណ្ឌចំកណ្តាល គឺយ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន (font Limon) ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រើជំនួសឲ្យតែបានៗ សិន រង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទ្វិពិន្ទុលេខ នោះនឹងយកមកប្រើឲ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ[11] ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ… ចុះថ្ងៃទី….
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
ក/ មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ “ថា[12]” ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំងថា “Que” បានដល់ពាក្យដែលត្រូវកត់ត្រាសម្តីមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង“ Style indirect ” របស់ភាសាបារាំង ដូចជាពាក្យ ៖ ពោលថា, និយាយថា, ទំនាយទាយថា, តិះដៀលថា, ជេរថា, ប្រាប់ថា… ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ (ៈ) ពីមុខទេ ។
ខ/ ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ (ៈ[13]) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា (Style direct) ។
៣-បុច្ឆនសញ្ញា (?) (Point d’interrogation)
ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា…) យ៉ាងម៉េចក៏…, អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, … ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
-ល្បះ, ឃ្លា, ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
-គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។
ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ ។
មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង (Caricature) ។
៤-ឧទានសញ្ញា (!) (Point d’exclamation)
សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
៥-អញ្ញប្រកាស[14] ( “…” )

គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
ក/ គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
ខ/ ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
គ/ ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ
ឃ/ ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
៦-អព្ភន្តរសញ្ញា[15] (‘…’)
សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។
សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ….” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“…”) ឬ («…»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘… ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “…” ) ។
៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…) (point de Suspension)
ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖
ក/ ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
ខ/ ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា… ។
គ/ ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
ឃ/ សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
៨-វង់ក្រចក ឬនខសញ្ញា ( )
បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
ក/ គាបពាក្យ ឬសេចក្ដី ដែលគេចង់ពន្យល់ន័យ ។
ខ/ គាបពាក្យដែលសរសេរជាអក្សរកាត់ ។
៩-វង់តង្កៀប [.....]
នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះយើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត(Algèbre) យើងយកមកប្រើតាមពួកអឺរ៉ុប ។
១០-រ៉ាត់ ឬឃ្នាប ( } ឬ { ….} ) (Accolade)
សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
ក/ នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {…..} ។
ខ/ រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
១១-បេយ្យាលៈ ឬ លៈ (។ល។)
គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។
ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
១៣- ខណ្ឌចប់ ( ៕ )
ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
១៤- អាទិសង្កេត ( . )
គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ដូចជា ៖
១. មង្គលការ អបមង្គល
២. ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
៣. ចង់រត់ចេញពីសង្គម…
ជួនកាលក្នុងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា (-) ខ្លះ ៗ ដែរ ។
១៥- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
១៦-ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚)
គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚
១៧-អំពីលេខខ្មែរ
តាំងពីយូរមកហើយ ខ្មែរយើងប្រើលេខ ព្រមជាមួយនឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាក់ គោក្របី ស្រែភ្លឺ ខ្ញុំកំដរ… ។ កត់ត្រា អាយុ (ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល… ។
នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិកាចំណូលចំណាយ ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ, ស្ថាប័នសេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត ។ ព្រោះតែ “លេខ” មានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែងថា៖“សម្តីជាឯក លេខជាទោ អក្សរជាត្រី ” តាំងពីសម័យដើមមកទល់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
ក/ លេខទំនើបដែលខ្មែរយើងប្រើសព្វថ្ងៃគឺ ៖
0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
ខ/ លេខអារ៉ាប់ ៖
0, 1, 2, 3, 4, 5, 6, 7, 8, 9 ។
ស្ទើរតែនៅលើសកលលោក គេប្រើលេខនេះ ទុកដូចជាលេខអន្តរជាតិទៅហើយ ។
គ/ លេខខ្មែរបុរាណ
លេខប្រភេទនេះ មានតែពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ដែលប្រើក្នុងការទស្សន៍ទាយ ជោគតារាសីឲ្យមនុស្សទូទៅ និងទស្សន៍ទាយមើលសុខទុក្ខ, ព្រឹត្តិការណ៍, ទឹកភ្លៀង ឬកេណ្ឌធារាសាស្រ្តផលាផលប្រចាំឆ្នាំ សម្រាប់ចុះផ្សាយក្នុងមហាសង្រ្កាន្ត ។ គេរាប់លេខនេះថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូមបង្ហាញជូននូវរូបសញ្ញានៃលេខខ្មែរបុរាណដូចខាងក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
ឃ/លេខរ៉ូម៉ាំង (Chiffre romain)
លេខរ៉ូម៉ាំង ច្រើនសរសេរ ៖
ក- នៅលើមុខនាឡិកាប៉ោលព្យួរជញ្ជាំង
ខ- សម្រាប់កត់ត្រា ភាគ, ជំពូក, ផ្នែក, នៃអត្ថបទ ឯកសារសៀវភៅផ្សេងៗ ។ខាងក្រោមនេះ គឺរូបសញ្ញាតួនៃលេខរ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
នៅកម្ពុជាយើង គេប្រើទាំងអស់ លេខទាំងប៉ុន្មានដែលបានបង្ហាញជូនខាងលើ ។ លើកលែងតែអស់លោក“ហោរា” ទេ ដែលប្រើលេខខ្មែរបុរាណ ក្នុងការគណនាទស្សន៍ទាយ តាមលេខអត្តៈទស្សន៍ទាយ ជោគជតារាសី ។
១៨-ការចុះកាលបរិច្ឆេទ
ការចុះកាលបរិច្ឆេទមានតួនាទីសំខាន់ជាចម្បង ព្រោះតាមរយៈកាលបរិច្ឆេទ គេអាចដឹងអំពីកាលវេលា ដែលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាបានកើតឡើង ។ ឧ. កាលបរិច្ឆេទនៃការឡើងសោយរាជ្យនៃស្តេចអង្គណាមួយ, កាលបរិច្ឆេទនៃការកសាងប្រាសាទ… កាលបរិច្ឆេទនៃជ័យជម្នះរបស់ជាតិយើង ទៅលើគូសត្រូវ កាលបរិច្ឆេទនៃការចាកចោលក្រុងអង្គរ… កាលបរិច្ឆេទនៃការផ្លាស់ប្តូររាជធានី ។ល។ នៅក្នុងគ្រួសារមួយ ការសាងសង់ផ្ទះថ្មី ក៏មានចារឹកកាលបរិច្ឆេទទុកជាសម្គាល់ សម្រាប់ឲ្យសមាជិកគ្រួសារជំនាន់ក្រោយៗបានដឹង។ នៅតាមចេតិយ ម៉ុងបញ្ចុះសព ក៏គ្រួសារនីមួយៗ តែងតែសរសេរឈ្មោះ បុគ្គលជាសាច់ញាតិដែលស្លាប់ ។
- ការចុះកាលបរិច្ឆេទតាមបែបបុរាណ
ចាប់ពីរវាងសតវត្សទី១៦ រហូតមកទល់ដើមសម័យភ្នំពេញបុព្វបុរសយើងប្រើរបៀបម្យ៉ាង សម្រាប់ធ្វើជារូបមន្តនៃការចុះកាលបរិច្ឆេទ ។ គោលសំខាន់នៃរូបមន្តនោះ គឺលោកដាក់សញ្ញាខណ្ឌ (។) ទុកជាគោលសម្រាប់ធ្វើស្នូលកណ្តាល ។ យើងឃើញការចុះកាលបរិច្ឆេទរបៀបនេះ នៅលើចេតិយ នៅលើសំណង់ផ្សេងៗ ខាងពុទ្ធសាសនា ជាពិសេស យើងឃើញនៅគ្រប់តែសន្លឹកខាងដើមបំផុត ឬសន្លឹកចុងបញ្ចប់នៃសាស្រ្តាសឹ្លករឹត ។ ឧទាហរណ៍៖ ថ្ងៃអង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះគេសរសេរបែបនេះវិញ ៖
ព.ស. ២៥៤៩
៣ ᧫ ៦ ឆ្នាំមមែ           ____________
គ.ស. ២០០៥
នេះគឺជារបៀបចុះកាលបរិច្ឆេទបែបសង្ខេបខ្លី ។ ខ្ញុំគ្រាន់តែសូមជម្រាបថា ដើម្បីចេះចុះកាលបរិច្ឆេទរបៀបបុរាណនេះ គេត្រូវចេះចាំថ្ងៃទាំង ៧ ឲ្យស្ទាត់ គឺ អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួចហើយត្រូវចេះ រាប់ខែចន្ទគតិឲ្យស្ទាត់ ដោយដាក់លេខឲ្យខែនីមួយៗផងគឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។ ការគិត ខ្នើត រនោច គឺលោកកំណត់ឲ្យដាក់ខ្នើតនៅខាងលើសញ្ញាខណ្ឌ, ឲ្យដាក់រនោចនៅខាងក្រោមសញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃសៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវសរសេរដូចខាងក្រោម ៖
ព.ស. ២៥៤៨
៧᧳៨ ឆ្នាំឆ្លូវ     ____________
គ.ស. ២០០៤
១៩-អំពីទម្រង់ផ្សេងៗ នៃអក្សរខ្មែរ ( Les différents types de caractères Khmers )
អក្សរខ្មែរ មានទ្រង់ទ្រាយច្រើនបែប, មានដូចជា ៖
ក/ អក្សរជ្រៀង (Ecriture penchée) ៖
អក្សរជ្រៀង គឺជាអក្សរដៃ (manuscrit) មានជំហររាងទ្រេតទៅមុខ ។
ខ/ អក្សរត្រង់ (Eeriture droite)
គឺជាទម្រង់អក្សរ ដែលគេសរសេរ ឲ្យមានជំហរត្រង់ ទៅលើតាមទំនងបន្ទាត់បញ្ឈរ (vertical) ។
ប៉ុន្តែ គេកម្រឃើញទម្រង់អក្សរ សរសេរទ្រេតទៅខាងឆ្វេងណាស់ (ទ្រេតទៅក្រោយ) ។
គ/ អក្សរមូល[18]
អក្សរមូល គឺជាប្រភេទអក្សរ ដែលមានទម្រង់មូល ។ គេច្រើនសរសេរអក្សរមូល នៅក្នុងសៀវភៅធម៌ ជាភាសាបាលី ឬ សំស្រ្កឹត ។ ម្យ៉ាងទៀត ការសរសេរមន្តអាគមគាថា លើកន្សែងយ័ន្តលើអាវតេជះ សាក់លើខ្លួនប្រាណ, ក៏គេនិយមប្រើអក្សរមូលដែរ ។ នៅទូទាំងស្រុកសៀម(ថៃ) កាលណាគេសរសេរបាលីគាថា មន្តអាគម គឺគេសរសេរអក្សរមូលខ្មែរទាំងអស់ ។ គេនិយមយល់ថា កាលណាគេសរសេរអក្សរ (សៀម) នៅលើយ័ន្ត មន្តអាគមគាថា នោះមិនពូកែសក្តិសិទ្ធិ ដូចសរសេរអក្សរមូលខ្មែរទេ ។
ករណីលើកលែង
ប៉ុន្តែដោយឡែក ហើយនេះជាករណីពិសេស ដែលជាទម្លាប់របស់ខ្មែរយើងស្រាប់ផង នៅលើស្លាក (Enseigne) យីហោផ្ទះជំនួញ ស្លាករបស់មន្ទីរក្រសួងនានា ឈ្មោះចំណងជើងសៀវភៅឈ្មោះអ្នកនិពន្ធ… នោះគេច្រើនតែសរសេរអក្សរមូលផងដែរ ។ ឧទាហរណ៍ ៖
រោងចក្រម៉ុងហួត, ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល, វចនានុក្រមបារាំង-ខ្មែរ ដោយលោក តិប យក់, ថាវ-គន្ធ សម ថាំង… ។ល។

ឃ/ អក្សរខម[19]

អក្សរខមនេះ មានទម្រង់ទ្រង់ទ្រាយមូល ប្រហាក់ប្រហែលនឹងអក្សរមូលដែរ ប៉ុន្តែមានចំណុចប្លែកគ្នាខ្លះៗ ដូចជា៖
-អក្សរ “ក” មានពីរជាន់ ជើងបីបែបនេះ “ក” ។
-គ្រប់តួអក្សរ ច្រើនតែមានងៀងជ្រុងបន្តិច នៅត្រង់ចុងមុម ។
-អក្សរ “ឞ ” មានបន្ទាត់ វះពោះភ្ជាប់ពីម្ខាងដល់ម្ខាង “ម”[20] ។
-ស្រៈ “ ែ ” មានទម្រង់បែបនេះ “ែ”[21]
គេប្រើសរសេរអក្សរ ខម ប្រហាក់ប្រហែលគ្នានឹងអក្សរមូលដែរ តែមិនសរសេរក្នុងយ័ន្ត គាថាទេ ។ គេច្រើនសសេរចុះចំណងជើងសៀវភៅ , ចំណងជើងអត្ថបទ , ឈ្មោះជំពូក, វគ្គ, ផ្នែកនៃសៀវភៅមួយ ។ ដោយចង់ថែរក្សាទម្រង់អក្សរ បន្សល់ទុកមកដោយបុព្វបុរសខ្មែរ គេចម្លងគំរូអក្សរខមនេះ ពីសិលាចារឹក ក្រោយអង្គរខ្លះ ពីសាស្រ្តាស្លឹករឹតខ្លះ រក្សាទុកជាកេរមត៌កខាងអក្សរសាស្រ្ត កុំឲ្យបាត់បង់ ។
២០-ការប្រើឈ្មោះខែតាមបែបបារាំង
តាំងពីប្រទេសយើងឋិតនៅក្រោមរដ្ឋការអាណាព្យាបាលបារាំងមក ក្រៅពីប្រើកាលបរិច្ឆេទតាមបែបចន្ទគតិ ខ្មែរយើងប្រើកាលបរិច្ឆេទបែបសុរិយគតិតាមបារាំង ព្រោះរដ្ឋការរបស់បារាំងនិងខ្មែរយើង មានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ម្យ៉ាងទៀតឥទ្ធិពលបារាំង ទាំងនយោបាយ និងវប្បធម៌ តែងតែគ្របសង្កត់មកលើយើងជានិច្ច ។ សូមជម្រាបបញ្ជាក់ថា បារាំងពុំមានប្រើឈ្មោះឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង…. ដូចយើងទេ គឺគេប្រើឆ្នាំតាមគ្រិស្តសករាជ ។
ឧទាហរណ៍៖
គ្រិស្តសករាជ ២០០៧ ។ ក្រៅពីប្រើឆ្នាំតាមគ្រិស្តសករាជ បារាំងប្រើខែសុរិយគតិដូចជា Janvier (ហ្សង់វីយេ), Février (ហ្វេវ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសមប្រិ៍) ។
ក្រោយមក ក្នុងរវាងបណ្តាឆ្នាំ ទសវត្សទី៦០ គណៈកម្មការវប្បធម៌ជាតិ បានបង្កើតឈ្មោះ ខែសុរិយគតិទាំង១២ ជាភាសាបាលីជំនួសខែសុរិយគតិបារាំង ដូចខាងក្រោមនេះ ៖
១- Janvier = យ៉ាំងវីយេ = មករា ២- Février = ហ្វេវ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា ៤-Avril =អាវ្រីល= មេសា ៥- Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត = សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ  ។
នេះជាដំណាក់កាលនៃការវិវត្តន៍របស់ភាសា និងអក្សរសាស្រ្តខ្មែរយើង ក្នុងជំហានថ្មីមួយទៀត ។ ប៉ុន្តែ សូមជម្រាបថា ឈ្មោះខែថ្មីរបស់ខ្មែរយើង ដែលយកមកជំនួសខែសុរិយគតិបារាំង(ឬសកល) នេះពុំអាចយកទៅប្រើប្រាស់ក្នុងផ្នែកហោរាសាស្រ្តសម្រាប់ទស្សន៍ទាយ ជោគជតារាសី គ្រោះកាច គ្រោះជា… បាននោះឡើយ ។ ហោរាខ្មែរនៅតែប្រើខែខាងចន្ទគតិ សម្រាប់គន់គូរដដែលដូចជា
-មិគសិរ= លេខ ១                    -ជេស្ឋ = លេខ ៧
-បុស្ស = លេខ ២                     -អាសាឍ = លេខ ៨
-មាឃ= លេខ ៣                      -ស្រាពណ៍= លេខ ៩
-ផល្គុន = លេខ ៤                    -ភទ្របទ = លេខ ១០
-ចេត្រ = លេខ ៥                     -អស្សុជ = លេខ ១១
-ពិសាខ = លេខ ៦                   -កក្តិក = លេខ ១២

ពាក្យអញ្ញត្រស័ព្ទ
(Les mots exceptionnels)

គឺជាពាក្យមានលក្ខណៈពិសេស ខុសប្លែកពីពាក្យឯទៀតៗដោយ អក្ខរាវិរុទ្ធមិនចំណុះនិងសូរសំឡេង។
ឧទាហរណ៍
-អ្នក= អានថា =“នាក់” សរសេរជា អ + ្ន + ក=អនក=អ្នក=នាក់ ។
-អញ=អានថា =“អាញ់” សរសេរជា =អញ ។
-(ខាង)លិច(ទិស) អានថា=“ឡិច” សរសេរជា =លិច ទិសដែលព្រះអាទិត្យលិច ។
-មាតា=អានថា =“មាដា” សរសេរជា =មាតា= ត> ដ; បាលីមាតា(មា+តា) អានជាសំឡេងខ្មែរ=ម៉ែ ។
-មណ្ឌប. ន. អានថា មាន់ដប់ = វិមាន, រោង ។
-ភ្នំព្រះសុមេរុ = អានថា “ព្រះសុម៉ែ” ភ្នំខ្ពស់ជាងគេក្នុងលោក ។
-ខេត្ត = អានថា “ខែត” មកពីបាលី ខេត្ត=ស្រែ ។
-វិសេស= អានថា “វិសែស” មកពីបាលី វិសេស= ភាពប្លែក ។
-សេពគប់= អានថា “សែបគប់” ទាក់ទងរាប់រក; បាលីក្លាយខ្មែរ ។
-តេមិយៈ= អាថា “ឌីម៉ែ ឬ ព្រះឌីម៉ែ” រឿងទី ១ ក្នុងទសជាតក; … ។
-តេជោ= អានថា “ដែជោ” មកពីបាលី “តេជ”= អំណាច ។
-បណ្ឌិត=ហៅក្លាយជា “អន្ទិត” មកពីពាក្យបាលី=ជនអ្នកមានប្រាជ្ញា ។
-បេតី= អានថា “ប៉ែតី”, ក្លាយមកពី “បីតិ” ។
-ចេតិយ= អានថា “ចែដី” មកពីពាក្យបាលី=ទីដែលគេគោរពបូជា ។
-ចេស្តា= អានថា “ចែស្តា” មកពីសំស្រ្កឹត=សង្វាតប្រឹងប្រែង ។
-ចេតនា= អានថា “ចែតាណា” មកពីបាលី= ផ្តួចគិត, ផ្តោតចិត្ត ។
-ព្រះធរណី= អានថា “ព្រះធរនី” មកពីបាលី,សំស្រ្កឹត= ផែនដី[22] ។
-ប្រពៃណី= អានថា “ប្រពៃនី[23]” មកពីបាលី= ទំនៀម, ពូជពង្ស ។
-អនុលោម= អានថា “អនុឡោម” មកពីបាលី= បណ្តោយតាម, យល់តាម ។
ខ្ញុំស្រង់ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗប៉ុណ្ណេះ យកបង្ហាញជូនអស់លោក គ្រាន់បានជាគំរូប៉ុណ្ណោះ ។ នៅមានពាក្យប្រភេទនេះច្រើនទៀត ។ សូមអស់លោកជួយស្រាវជ្រាវបន្ថែម តាមការគួរ ។
សង្កេត ៖ ក្នុងចំណោមអញ្ញត្រស័ព្ទទាំងអស់នេះ យើងសង្កេត ឃើញមានលក្ខណៈពិសេស ៥ យ៉ាងគឺ ៖
១-ពាក្យទាំងនេះ ច្រើនតែក្លាយមកពីពាក្យបាលី និងសំស្ក្រឹត ។
២-យកសំឡេង “ ដ ” មកជំនួស សំឡេង “ ត ” ; ឧ. បីដា ‹ បិតា ។
៣-យកស្រៈ “ ែ ” មកជំនួសស្រៈ “ េ ” ឧ. ចែដី ‹ ចេតិយ ។
៤-យកព្យញ្ជនៈសំឡេង “ អ៊ ” មកជំនួសព្យញ្ជនៈសំឡេង “ អ ” ; ឧ. ព្រះធរនី ‹ ព្រះធរណី, ប្រពៃនី ‹ ប្រពៃណី ។
៥-យក្យព្យញ្ជនៈសំឡេង “ អ ” មកជំនួសព្យញ្ជនៈសំឡេង “ អ៊ ” ឧ.ទិសខាងឡិច …។ បាតុភូតអញ្ញត្រស័ព្ទ គឺជា “សោភ័ណភាសា” ដែលទាំងអ្នកអក្សរសាស្រ្ត ទាំងមហាជនព្រមព្រៀងគ្នាប្រឌិតឡើង សម្រាប់សម្រួលការនិយាយស្តី ឲ្យស្រួលមាត់ ។ រីឯការសរសេរវិញ ត្រូវតែគោរពអក្ខរាវិរុទ្ធដោយអនុលោមទៅតាមជាតិសព្ទ(Etymologie) របស់ពាក្យ ។
២១- អក្សរកាត់
នៅក្នុងការសរសេរអត្ថបទផ្សេងៗ ជួនកាលគេសរសេរពាក្យនៅក្នុងឃ្លាណាមួយដោយប្រើពាក្យពេញលេញទាំងស្រុងតែម្ដង ។ ឧ. អង្គការសុខភាពពិភពលោក (O.M.S.) ។
ជួនកាលក្នុងកាលៈទេសៈខ្លះទៀត ដោយគេចង់ចំណេញពេល ចំណេញក្រដាស គេតែងតែរិះរកវិធីបំព្រួញសង្ខេបពាក្យពេញលេញនោះឲ្យខ្លី ប៉ុន្តែនៅតែរក្សាបានអត្ថន័យខ្លឹមសារវាទាំងស្រុងដដែល ។
ឧ. អង្គការសហប្រជាជាតិ រួមមកនៅត្រឹម អ. ស. ប.
សហរដ្ឋអាមេរិក ស. រ. អា.
គណកម្មាធិការជាតិភាសាខ្មែរ គ. ជ. ភ. ខ.
សេចក្ដីជូនដំណឹង ស. ជ. ណ.
វិធី៖ គេជ្រើសយកព្យញ្ជានៈក្នុងពាក្យណាមួយធ្វើជាគោល ។ ពាក្យគោលនៅក្នុងឃ្លាណាមួយនោះ ត្រូវបានកំណត់ជ្រើសរើសយកមកដាក់តម្រៀបជាបន្តបន្ទាប់រហូតដល់អស់ពាក្យគោល ដូចមានបញ្ជាក់ជូននៅក្នុងឧទាហរណ៍ខាងលើស្រាប់ ។
២២- ឋានៈរបស់ពាក្យ
ក/ ចំពោះព្រះសង្ឃ និងព្រះរាជា
ដើម្បីរាប់កំណត់ចំនួន ព្រះរាជានោះ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ. ព្រះមហាក្សត្រា ក្សត្រី យាងចូលប្រថាប់ក្នុងរាជរោងមាន ១៧ អង្គ ។
ដើម្បីកំណត់ចំនួនព្រះសង្ឃ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ.ក្នុងពិធីចម្រើនព្រះបរិត្តបុណ្យទក្ខិណានុប្បទាននេះ គេនិមន្តព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យសង្ឃស័ព្ទ និងរាជស័ព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់ ។ ព្រះរាជាឈឺ និងព្រះសង្ឃឈឺ គេអាចហៅថា “ អាពាធ ” ដូចគ្នាបាន តែចំពោះព្រះរាជា មានពាក្យម្យ៉ាងទៀតថា “ ប្រឈួន ” ។
ខ្មែរយើងប្រើពាក្យពិសេសៗ សម្រាប់តម្រូវនឹងឋានៈមនុស្សក្នុងសង្គម ។ ដូច្នេះ ព្រះសង្ឃ និងព្រះរាជា ជាជនមានឋានៈខ្ពស់ក្នុងសង្គម ដែលគេអាចសន្មតថា ជា “ ឧត្តមភេទ” ដូច្នេះត្រូវតែមានពាក្យខ្ពង់ខ្ពស់យកមកប្រើ ឲ្យត្រូវទៅតាមឋានៈនាទី ក្នុងសង្គមដូចជម្រាបខាងលើ ។
ខ/ ចំពោះមនុស្សដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់
ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញ  គេប្រើពាក្យ “រូប” ៖
ឧ. នៅក្នុងពិធីសម្ពោធការដ្ឋាន នៅខេត្តកំពង់ចាម មានអស់លោករដ្ឋមន្រ្តី តំណាងរាស្រ្ត ចូលរួមប្រមាណ ៣០ រូប ។
គ/ ចំពោះមនុស្សសាមញ្ញធម្មតា
ក្នុងការរាប់កំណត់ចំនួនមនុស្សសាមញ្ញធម្មតា គេភ្ជាប់ពាក្យ “នាក់” ៖
ឧ. នៅក្នុងពិធីបុណ្យ សុំទឹកភ្លៀងនៅទីទួលអ្នកតាដើមពោធិ៍ មានមនុស្សប្រុសស្រី ក្មេងចាស់ចំនួនប្រមាណជាង៥០០ នាក់ ចូលរួម ។
ឃ/ ចំពោះសត្វទូទៅ
ក្នុងការគិតគន់គណនាចំនួនសត្វទូទៅ គេតែងប្រើពាក្យ “ក្បាល” ៖
ឧ. គេពិឃាតគោ និងជ្រូកអស់ចំនួន ៤ ក្បាល ។
-តែដោយឡែក, បើចំពោះសៀវភៅវិញ ក៏គេហៅថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ) ។
ង/ ចំពោះវត្ថុផ្សេងៗ
-ផ្ទះ គេប្រើពាក្យ “ ខ្នង ” យកមកភ្ជាប់ពីក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
-អិដ្ឋ គេប្រើពាក្យ “ ដុំ ” យកមកភ្ជាប់ពីក្រោយ ឧ. អិដ្ឋ ២០០ ដុំ ។
-ក្បឿង គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ.ក្បឿង ៥០០០ សន្លឹក  ។
-សង្កសី គេប្រើពាក្យ “ សន្លឹក ” យកមកភ្ចាប់ពីក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
-ក្តារ គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្តារ ១៨០ សន្លឹក ។
-ក្រដាស គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្រដាស ១០០០ សន្លឹក ។
-គ្រឿងឈើធ្វើសំណង់ គេប្រើពាក្យ “ ផ្លាន ” យកមកភ្ជាប់ពីក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
-រថយន្ត, កប៉ាល់,ទូក គេប្រើពាក្យ “ គ្រឿង ” យកមកភ្ជាប់ពីក្រោយ ឧ. រថយន្ត ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ឧ. ទូក ៥ គ្រឿង ។
ច/ ចំពោះរុក្ខជាតិ
ដំណាំដើមឈើធំៗ គេប្រើពាក្យ “ ដើម ” យកមកភ្ជាប់ពីក្រោយ ៖
ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
ឆ/ ចំពោះសត្វទូទៅ
ដើម្បីរាប់កំណត់ចំនួនសត្វសម្រាប់ទឹម, គេតែងយកពាក្យ “ នឹម” មកភ្ជាប់ពីក្រោយ ។
ជ/ ចំពោះដំណាំវារ, ទ្រើងតូចតាច
ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ “គុម្ព”មកភ្ជាប់ពីក្រោយ ៖
ឧ. កសិករគំរូនៅភូមិសំរោង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់បរិភោគក្នុងគ្រួសារដូចជា ៖
-ត្រឡាច ២០ គុម្ព ។
-ស្ពៃខ្មៅ ១០០ គុម្ព ។
-ខាត់ណា ៥០ គុម្ព ។
ឈ/ ចំពោះដំណាំយកស្លឹក, ផ្លែ, ជាវល្លិ៍
ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ “ជន្លង់”ពីខាងក្រោយ ៖
ឧ. ពូឡាយ ហាក់ ដែលមានចម្ការប្រភេទដីក្រហម, គាត់ដាំម្រេច៥០០ ជន្លង់ ដីមួយងារនៅខាងក្រោយផ្ទះ, គាត់ដាំ ម្លូក្រហម ២០ ជន្លង់ ។
ញ/ ចំពោះសម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត
បើរាប់ខោមួយ អាវមួយ ឬសំពត់មួយ អាវមួយ, គេថា “ប្រដាប់” ៖
-គឺខោអាវ, សំពត់អាវ ១ ប្រដាប់ ។
-ឬខោអាវ ១ កុំប្លេ ។
-បើរាប់ ឬគណនាសំពត់ គេប្រើពាក្យ “ក្បិន” គឺ សំពត់ ១ ក្បិន ។
-បើរាប់កំណត់ទំហំល្មម កាត់ខោអាវបានគេថា“អាវ” ឧ. កំណាត់ ១ អាវ ។
-បើរាប់គណនាស្បែកជើង, គេប្រើពាក្យ “សម្រាប់” ឧ. ស្បែកជើង ១ សម្រាប់ ។
-បើរាប់គណនាសង្រែក, គេប្រើពាក្យ “សម្រាប់” ឧ. សង្រែក ១ សម្រាប់ ។
-បើរាប់គណនាចង្កឹះ, គេប្រើពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
-បើរាប់ ឬគណនាខ្សែវិញ គេភ្ជាប់ពាក្យ “កន្ទុយ” ពីខាងក្រោយ ឧ. ខ្សែគោ ១ កន្ទុយ ។
-បើរាប់ ឬគណនាចានវិញ គេភ្ជាប់ពាក្យ “ស្រាក់ ឬឡូ” ពីខាងក្រោយ ៖
ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
ដ/ ចំពោះផ្លែឈើ
បើរាប់ ឬគណនាផ្លែឈើ, គេភ្ជាប់ពាក្យ ជាច្រើនប្រភេទដូចខាងក្រោម ៖
-បើផ្លែឈើ ៤ គេថា ផ្លែឈើ “១ ដំប” ។
-បើផ្លែឈើ ៤០ គេថា ផ្លែឈើ “១ ផ្លូន” ។
-បើផ្លែឈើ ៤០០ គេថា ផ្លែឈើ “១ ស្លឹក” ។
របៀបរាប់សំណាប ដែលដកចងជាកណ្តាប់បម្រុងយកទៅស្ទូង ក៏គេគិតជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូចផ្លែឈើដែរ ។
-បើរាប់ផ្លែស្លា គេគិតជា “ដៃ” ក្នុង ១ ដៃមាន ១០ ផ្លែ (ស្លា) ។
-បើរាប់ម្លូ គេគិតជា “ស្នើ” ក្នុង១ស្នើ មាន ១០ សន្លឹក (ម្លូ) ឬគេគិតជា “ត្របក” ក្នុង ១ ត្របកមាន ២០ សន្លឹក (ម្លូ) ។
-បើរាប់ដូង គេគិតជា “ធ្លាយ” គឺចង្កោមផ្លែដូងដែលចេញពី ទងមួយ ។
-បើរាប់ស្លា គេគិតជា “ស្មែង” គឺចង្កោមផ្លែស្លាដែលចេញពីទងមួយ ៖
ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេច គេហៅថា ១ ឬ ២ បង្វេច ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេចល្មមស្ពាយបាន គេហៅថា ១ ឬ ២ សម្ពាយ ។
-បើរបស់អ្វីដែលគេយកមកឆ្វាយបានគេហៅថាខ្សែមួយចង្វាយ ។
-បើរបស់អ្វីដែលគេយកមកយួរបាន គេហៅថា មួយយួរ ។
ឋ/ ការវាស់ពេលវេលាតាមបែបបុរាណ
កាលដើមឡើយ ខ្មែរយើងពុំទាន់មានវិធី ឬឧបករណ៍សម្រាប់វាស់ពេល (លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ ។ ហេតុនេះ ចាស់បុរាណ លោកកំណត់ពេលវែងខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះ នៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា ៖
• យាម៖ ក្នុង ២៤ ម៉ោង លោកចែកជា ៦ ឬ ៨ យាម ក្នុងមួយយាមៗ មានប្រមាណពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេគិតរាប់យាម១ ចាប់ពីថ្ងៃរះ គិតជាយាម៣ ឬយាម ៤ នៅពេលថ្ងៃលិច ។ ក្នុង ១ យប់ គិតជា ៤ យាម គឺពីព្រលប់គិតជាយាម ៤… ដល់ភ្លឺ គិតជាយាម ៨ ។
• ខួប៖ ការគិតអាយុក្មេង គេរាប់ពីខែ ដែលវាកើត រហូតមួយជុំ ដល់ថ្ងៃដដែលនេះវិញ គេហៅថាមួយខួបគឺត្រូវជា ១២ ខែ ។ ឧ. បើក្មេងកើតនៅ ថ្ងៃ ២ កើត ខែមាឃ….. លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២ កើត ខែ មាឃ នេះ គេសន្មតថា ក្មេងនេះ អាយុបាន ១ ខួបហើយ ។ ការរាប់ឆ្នាំកំណើត ខ្មែរយើងមិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២ គឺ ឆ្នាំជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង ១ ជុំ ខួបមាន ១២ ឆ្នាំ … ។
• មួយសន្ទុះ៖ គឺជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ ម៉ោង ។ ឧ. ដើរបានមួយសន្ទុះ ក៏ចូលដល់ព្រៃធំមួយ…. ។
• មួយបោក៖ គឺជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង ។ ឧ. ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម ។
• មួយបារី៖ គឺជារយៈពេលប្រមាណ ១៥ នាទី ។ ឧ. ច្រកថ្នាំចំនួនពេល ១ បារី អ្នកជំងឺក៏ដឹងខ្លួនវិញ ។
• មួយសាបស្លា៖ រយៈពេលប្រហែល ២០ នាទី ។ ឧ. ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំ គេត្រូវដើរ តែ១ សាបស្លា ប៉ុណ្ណោះ នឹងបានទៅដល់ហើយ ។
• ចំណាំ៖ ពេល ១ បារី គឺរយៈពេល ដែលគេជក់ថ្នាំអស់ ១ បារី ឯពេល ១ សាបស្លា គឺរយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។
• មួយស្រឡេត៖ គឺរយៈពេលខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ… ។
• មួយភ្លែត៖ ស្មើនឹងរយៈពេល ៥ នាទី ។ ឧ. កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមកវិញហើយ ។

ឯកសារពិគ្រោះ
១- មូលវិជ្ជា ខេមរភាសា ។
២- វេយ្យាករណ៍ ធន់ ហ៊ិន ។
៣- ភាសាខ្មែរថ្នាក់ទី ១០ ក្រសួងអប់រំ ។
៤- វេយ្យាករណ៍ខ្មែរពិស្តារ ពូវ – អ៊ុម ។
៥- មូលភាពនៃការបង្កើតពាក្យ កេងវ៉ាន់សាក់ ។
៦- វេយ្យាករណ៍ខ្មែរ ឃឹន សុខ ។
៧- វេយ្យាករណ៍ខ្មែរ ក្រសួងអប់រំ ។
៨- វេយ្យាករណ៍ ទម្រង់និយមនៃភាសាខ្មែរទំនើប ព្រុំ ម៉ល់ ។
៩- ការតែងនិពន្ធ ជួរ គារី ។
១០- និពន្ធសេចក្តីខ្មែរ វិជ្ជានិពន្ធ គិត ហ៊ាង ។
១១- ផ្កាស្រពោន នូ ហាច ។
១២- កុលាបប៉ៃលិន ញ៉ុក ថែម ។
១៣- វេស្សន្តរជាតក ព្រះអង្គដួង ។
១៤- រឿងរតនាវង្ស ។
១៥- អក្សរសិល្ប៍ខ្មែរ លី ធាមតេង ។
១៦- ជិនវង្ស អរិយគាមុនី ហ៊ីង ។
១៧- កាកី ព្រះអង្គដួង ។
១៨- វេស្សន្តរជាតក ។

[1]   ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មានស្រៈ ៥ ទៀត ពោលគឺ ាះ (ឧ. ច៎ាះ, អាះ)  ីះ (ឧ. យីះ !)  ឺះ (ឧ. អឺះ, អ៊ឺះ, វ៉ឺះ, បឺះ ៗ ! ទឺះ ៗ !)  ៀះ (ឧ. វៀះវៀន)  និង  េះ (ឧ. ចេះ) ។
-> ចំពោះស្រៈ ួ ឿ និង ៀ  ជាមួយនឹងព្យញ្ជនៈអឃោសៈនិងឃោសៈ ខ្មែរយើងបញ្ចេញសំឡេងដូចគ្នាមែន  តែជនជាតិខ្មែរនៅខេត្តចន្ទបុរី (សព្វថ្ងៃនៅប្រទេសសៀម) និងនៅតំបន់ភ្នំក្រវាញ  កាលណាថា កួរ និង គួរ, កឿ និង គឿ, ហើយនិង កៀ និង គៀ  នៅតែបញ្ចេញសំឡេងមិនដូចគ្នាទេ  ពីព្រោះជាមួយនឹងព្យញ្ជនៈអឃោសៈ បញ្ចេញសំឡេងស្រាល (ឬហៅ សំឡេងតូច)  ហើយជាមួយព្យញ្ជនៈឃោសៈ បញ្ចេញសំឡេងធ្ងន់ (ឬសំឡេងធំ) ។
[2] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស, សន្តាន, ចិន្តា និង អន្តរធាន  ត្រូវសរសេរនឹង ន្ត ដើម្បីរក្សាជាតិសព្ទ ព្រោះជាពាក្យមកពីសំស្ក្រឹត-បាលី ។  ពីដើម  ខ្មែរយើងធ្លាប់មានជើង “ដ”  មានរូបសណ្ឋានដូចខ្លួនអក្សរ ដ តែបាត់សក់  សម្រាប់តែពាក្យសំស្ក្រឹត-បាលី  ។  ជើងនេះ  ខ្ញុំបាទប្រទះឃើញក្នុងសិលាចារឹកនគរវត្តសម័យក្រោយអង្គរ  ឧទាហរណ៍ ក្នុងសិលាចារឹកលេខ ១ និង ៣  (សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម  រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី ២ គ.ស. ១៩៥៨  ព.ស. ២៥០១  ទំព័រទី ១២៦, ១៤០, ១៤១)  និងក្នុងទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ  លោកបានសរសេរពាក្យ « ទស្សនាវដ្តី » នឹងជើង ដ  ពុំមែនជាជើង ត ទេ ។[3] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ ត្រីស័ព្ទ  ខ្ញុំបាទយល់ស្របជាមួយលោក  តែក្នុងវចនានុក្រមខ្មែរ  សរសេរថា ត្រីសព្ទ វិញ  ។  តែត្រង់មេពាក្យ សព្ទ  សរសេរថា សព្ទ ឬ ស័ព្ទ  ។  ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[4] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ œ ក្នុងភាសាបារាំងសែស ច្រើនអានថា េ មិនមែនជា ឺ  ។  ក្នុង វចនានុក្រមខ្មែរ  របស់ពុទ្ធសាសនបណ្ឌិត្យ លោកបានសរសេរឈ្មោះនេះថា ហ្ស៊ក សេដែស ។
[5] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ ត្រីស័ព្ទ  ខ្ញុំបាទយល់ស្របជាមួយលោក  តែក្នុងវចនានុក្រមខ្មែរ  សរសេរថា ត្រីសព្ទ វិញ  ។  តែត្រង់មេពាក្យ សព្ទ  សរសេរថា សព្ទ ឬ ស័ព្ទ  ។  ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[6] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជាពាក្យបាលី ក្លាយជា “អាស័យ” តាមអក្ខរាវិរុទ្ធខ្មែរ  ។  រីឯ “អាស្រ័យ” វិញ ជាពាក្យក្លាយមកពីសំស្ក្រឹត “អាឝ្រយ” (និងតួ ឝ ដែលខ្មែរយើងហៅថា ស-គ) ។
[7] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុងភាសាខ្មែរមាត្រដ្ឋាន (ភាសាខ្មែរស្តង់ដារ) មានតែជាមួយនឹងព្យញ្ជនៈឃោសៈ  ដូចលោកបានសរសេរ  ។  តែខ្ញុំបាទឃើញថា  សព្វថ្ងៃនេះ  (តាមពិត  គឺតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០)  គេច្រើនសរសេរនឹងព្យញ្ជនៈអឃោសៈវិញ  ។  ឧ. ប័រ  (ខ្លាញ់ទឹកដោះគោ)  ទោះជាក្នុងវចនានុក្រមខ្មែរ  លោកថា  ត្រូវសរសេរ ប៊័រ ;  បៀរម៉ាកអានឆ័រ ; សារព័ត៌មានកំបូដស័រ  ។  ខ្ញុំបាទគិតថា  គួរតែរំឭកកូនខ្មែរឲ្យសរសេរ ប៊័រ  អានឈ័រ និងកំបូដស៊័រ វិញ  ព្រោះថា  ក្នុងគ្រាមភាសាខ្មែរមួយចំនួន  ឧទាហរណ៍នៅស្រុករវៀងក្នុងខេត្តព្រះវិហារ  ឬនៅខេត្តសុរិន្ទ  ខ្ញុំបាទបានឮបងប្អូនខ្មែរ មិនច្រឡំ ័រ និង ៊័រ ឡើយ  ។  ឧទាហរណ៍  គេថា  « អ័រ-ក » (អារ់ក  គឺ អារ-ក)  ហើយពាក្យថា អ័រ គេបញ្ចេញសម្លេងខ្លី (អារ់)  ខុសពី “អារ”  (ឧ. ប្រពន្ធអារ) មានសូរសម្លេងវែង  ។  ពាក្យទាំងនេះ  ឮ “រ” ប្រកបយ៉ាងច្បាស់ ។  « ធ្វើការ »  គេនិយាយថា  « ធ្វើការ »  (ឮទាំងស្រៈអាវែង  និង រ ប្រកប)  ខុសពី  « មេឆ្កែក័រ (ការ់) កូន »  (គឺ មេឆ្កែការកូន)  ហើយខុសពី  « ម៉ែមានគ័ភ៌ »  (ឮថា គ័រ)  គឺថា  “ការ” “ក័រ” និង “គ័រ”  មានសំឡេងខុសគ្នានៅក្នុងខេត្តទាំងនោះ  ។
[8] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មានប្រើក្នុងពាក្យខ្មែរមួយចំនួនតូច  ដូចជា រយៈ  ហេៈ ឬ ហែៈ (សូរលាន់មាត់) អ៊ីថាៈ  វូមវៈ !  អ្ហាៈ ! និងពាក្យមួយមកពីចិន ៖ ប៉ិកួៈ (ដំឡូងរលួស)  (នេះគឺជាអក្ខរាវិរុទ្ធរបស់វចនានុក្រមខ្មែរ  តែខ្ញុំបាទឃើញថា  គេច្រើនសរសេរ ប៉ិគក់ វិញ ក្នុងសៀវភៅធ្វើម្ហូប) ។  ក្នុងវចនានុក្រមខ្មែរ លោកហៅយុគលពិន្ទុថា  ជាវណ្ណយុត្តិ  តែក្នុងវិស័យភាសាសាស្ត្រ  ខ្ញុំបាទយល់ថា អាចទុកថា  នៅក្នុងចំណោមស្រៈ ឬ ស្រៈនិង ក ប្រកប វិញ ។
[9] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរសរសេរ កណ្កកសញ្ញា  វិញ  ទោះជាអានថា  កណ្តក់ ក៏ដោយ  ព្រោះ កណ្តក ជាពាក្យបាលី  មានន័យថា  បន្លា ។
[10] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿងក្បៀសជារឿងសំខាន់បំផុត បើនិយាយពីរឿងតួលេខ  ដែលគួរតែយកមកពិភាក្សា  ដោយហេតុតែ ពីមុន  ខ្មែរយើងបានទទួលឥទ្ធិពលពីបារាំងសែសយ៉ាងខ្លាំងក្លា  ។  « ពីរកន្លះ »  យើងសរសេរថា ២,៥ តាមទម្លាប់បារាំង (ប្រើក្បៀស) ។  តែសព្វថ្ងៃ  ឥទ្ធិពលបរទេសមកពីអាមេរិកាំងវិញ ហើយពួកអាគាំងសរសេរថា ២.៥ (ប្រើចំណុច) ។  សព្វថ្ងៃ  ឃើញថា  មានពួកក្មេង ៗ និយមសរសេរដូចអាមេរិកាំងដែរ  ។  « បីពាន់ »  អាមេរិកាំង (ឬពួកអង់ក្លូសាក់សុងជាទូទៅ) សរសេរជាលេខថា ៣,០០០  (សៀមក៏សរសេរដូច្នេះដែរ ៖ ๓,๐๐๐) ឯបារាំងវិញ សរសេរថា ៣ ០០០ (ដាក់ចន្លោះភ្ជាប់ក្រោយពីខ្ទង់ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏បាន ។ ខ្មែរធ្លាប់ធ្វើតាមបារាំងយូរមកហើយ  ជាងមួយសតវត្ស  តែត្រូវសម្រេចចិត្ត យករបៀបណា របស់អាមេរិកាំង ឬ របស់បារាំង ?
[11] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ  ទោះជាមានគេនិយមសរសេរ “កម្មវត្ថុៈ”  “យោងៈ” ។ល។ នេះគួរមិនទុកថា ត្រឹមត្រូវ ទេ ព្រោះធ្វើឲ្យច្រឡំតួនាទីរបស់យុគលពិន្ទុនិងទ្វិពិន្ទុលេខ ។ គួរសរសេរ “កម្មវត្ថុ” ៖  “យោង” ៖ វិញ  ព្រោះសព្វថ្ងៃ យើងមានយូនីកូដខ្មែរ ។
[12] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ កូនសិស្សខ្មែរ ដែលរៀនក្បួនខ្នាតអក្ខរាក្រមនិងវេយ្យាករណ៍ខ្មែរ មិនអាចយល់កថាខណ្ឌខាងលើ ព្រោះពួកគេមានភាសាខ្មែរជាភាសាកំណើត  ហើយមិនចេះភាសាបារាំង  ព្រោះហេតុថា  ភាសាបារាំង  ពុំសូវមានអ្នកណារៀនសព្វថ្ងៃនេះ  ។  មានតែមនុស្សដែលបានទទួលការអប់រំនៅសម័យអាណាព្យាបាល ឬ សង្គមនិយម ដែលអាចយល់បាន ។ ហើយបើសិនជាត្រូវការខណ្ឌសញ្ញា  គួរប្រើទ្វិពិន្ទុលេខ (ចំណុចពីរគូស ៖) ជំនួសយុគលពិន្ទុ (ៈ) វិញ ។
[13] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំគិតថា គួរប្រើ (៖) វិញ  ព្រោះមានចុចពីរក្នុងពាក្យថា អ៊ីថាៈហើយ  អាចនាំឲ្យមានការយល់ច្រឡំ  ។  ឧ. « ឯងថា មិនឲ្យគ្នាទៅអ៊ីថាៈ  បានជាគ្នាមិនទៅ ! » ។[14] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅសញ្ញានេះថា វិឡារសញ្ញា, អញ្ញប្រកាស ឬ កោណសញ្ញា  ហើយសរសេរថា « » មានឈ្មោះដូចគ្នា ។
[15] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅសញ្ញានេះថា អន្តរសញ្ញា ។[16] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការនេះជាការពិបាកនិងស្មុគស្មាញបន្តិចដូចលោកបានយកមកពិភាក្សា ព្រោះខ្ញុំឃើញថា  អ្នកប្រាជ្ញខ្មែរទាំងឡាយ  មិនប្រើឈ្មោះដូចគ្នាទេ ។  ឧទាហរណ៍ លោក នួន ប៊ុត ហៅ “ ” និង « » ថា  វិឡារសញ្ញា  ហើយថា  ហៅថា អញ្ញប្រកាស ក៏បាន ។ រួចលោកថា  « នឹងហៅថា កោណសញ្ញា ដើម្បីឲ្យស្រួលចំណាំកុំឲ្យច្រឡំគ្នាបាន » ។  ភាសាបារាំង គេហៅសញ្ញា « » នេះថា  វិឡារសញ្ញាបារាំងសែស  និង “ ” ថា វិឡារសញ្ញាអង់គ្លេស  អាចប្រើទាំងពីរបាន  តែវិឡារសញ្ញាអង់គ្លេសទុកជាសញ្ញារង  គឺមានតួនាទីខុសគ្នាបន្តិច ។  ឧ. « អ្នកកាន់បេឡា បាននិយាយមកកាន់ខ្ញុំថា ៖ “សូមមើល ‘ប៉ាស់ស្ព័រ’ របស់លោកបន្តិច ។”  ខ្ញុំក៏ហុចលិខិតឆ្លងដែនរបស់ខ្ញុំឲ្យគាត់ » ។ សញ្ញា « » នេះ  ពួកអង់គ្លេសនិងអាមេរិកាំងមិនដែលប្រើឡើយ  ប្រើតែ “ ” ប៉ុណ្ណោះ ។  សូមអ្នកប្រាជ្ញខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ មេត្តាដាក់ឈ្មោះខុសគ្នាឲ្យខណ្ឌសញ្ញាទាំង ៣ យ៉ាងនេះ ពោលគឺ « », “ ” និង ‘ ’ កុំឲ្យកូនខ្មែរច្រឡំ ។
[17] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខរ៉ូម៉ាំងមានតួច្រើនទៀត  ព្រោះមិនអនុវត្តតាមរបាប់ទសភាគ  ហើយលេខរ៉ូម៉ាំងពុំមានលេខសូន្យ ។ តួលេខដទៃទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។
[18] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាលខ្ញុំបាទបានរៀនអក្សរខ្មែរ  ខ្ញុំបាទក៏ឮគ្រូ ៗ របស់ខ្ញុំបាទហៅអក្សរបែបនេះថា អក្សរមូល  (ហើយខ្ញុំបាទកត់សម្គាល់ថា សព្វថ្ងៃនេះ  ក្មេង ៗ ជាច្រើនមិនស្គាលឈ្មោះនេះ  ហៅថា  អក្សរឆ្លាក់វិញ) ។  តែតាមការស្រាវជ្រាវរបស់ខ្ញុំបាទ  ហៅអក្សរបែបនេះថា អក្សរមូល  ក៏ជាការច្រឡំដែរ  ។  ទោះបីជាតួអក្សរមានរាងមូលមែនក៏ដោយ តាមពិតគឺជាអក្សរខម ។ ក ខ គ ឃ ង  នេះ គឺជាអក្សរខម មិនមែនជាអក្សរមូលទេ ។ នៅស្រុកសៀម  គេប្រើអក្សរបែបនេះក្នុងសាស្ត្រាស្លឹករឹត និងក្រាំង (សព្វថ្ងៃនេះ មានមនុស្សតិចណាស់ ដែលចេះអាន ព្រោះស្តេចសៀមនៅចុងសតវត្សទី ១៩ ដើម ស.វ. ទី ២០ ចង់ផ្សព្វផ្សាយតែអក្សរសៀម  ដោយយកលេសថា  ជាអក្សរពិបាករៀន  និងពិបាកប្រើក្នុងការបោះពុម្ពសៀវភៅ  តែតាមទស្សនៈខ្ញុំបាទ  គឺមកពីទស្សនៈជាតិនិយម ដែលបានលេចឡើងនៅសម័យនោះ) ។ ដូចលោកមានប្រសាសន៍  ក្នុងសម័យបច្ចុប្បន្ន  សៀមនៅតែប្រើអក្សរបែបនេះសម្រាប់សរសេរគាថាលើយ័ន្ត្រ ឬ សាក់លើខ្លួនមនុស្ស ព្រោះជាតួអក្សរស័ក្តិសិទ្ធិ ។ រីឯអក្សរសៀមវិញ  គ្រាន់តែជាអក្សរសម្រាប់ផែនដី កិច្ចការរាជការនិងរដ្ឋបាលប៉ុណ្ណោះ ទោះបីជាព្រះត្រៃបិដកជាភាសាបាលី គេសរសេរជាអក្សរសៀមវិញ ។ ពីដើម សៀមមិនដែលសរសេរគាថាបាលី ឬ ពុទ្ធវចនាជាភាសាបាលី ជាអក្សរសៀមឡើយ ។ សៀមហៅអក្សរបែបនេះថា អក្សរខម ព្រោះខម គឺជាជនជាតិខ្មែរ  ។  សៀមហៅខ្មែរសម័យអង្គរថា ខម ៗ ។[19] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង  នេះ គឺជាអក្សរមូល  មិនមែនជាអក្សរខមទេ ។  ខ្ញុំបានមើលគម្ពីរសៀមជាភាសាសៀមនិងបាលី តែសរសេរជាអក្សរខម (អក្សរខ្មែរ) (រហូតដល់ចុង ស.វ. ទី ១៩  សៀមសរសេរសៀវភៅទេសន៍ភាសាសៀមជាអក្សរខម)  ។  ក្នុងសាស្ត្រាទាំងនេះ  ខ្ញុំបាទមិនដែលឃើញសៀមសរសេរ ក មានរូបសណ្ឋានជា ក ឬ ង ជា ង ឡើយ ។ គេសរសេរដូចតទៅជានិច្ច ៖ ក និង ង ។  ខ្ញុំបាទបានសាកសួរនិស្សិតជាតិដាណឺម៉ាកម្នាក់  សព្វថ្ងៃ កំពុងធ្វើសរណាស្រាវជ្រាវស្តីពីរឿង ព្រះមាល័យ របស់សៀម ជាភាសាសៀម តែសរសេរជាអក្សរខ្មែរ ។ គាត់បានប្រាប់ខ្ញុំថា  គាត់បានអានក្រាំងនិងសាស្ត្រាស្លឹករឹតច្រើនច្បាប់ ច្រើនខ្សែ មកពីប្រទេសសៀម បានប្រទះឃើញ តួ ក តែម្តងគត់ ក្នុងឃ្លាចុងបញ្ចប់រឿងមួយ (សរសេរជាភាសាសៀម) ។ ចំណែកឯរបៀបសរសេរតួ ក ខ គ ឃ ង ខ្ញុំបាទបានប្រទះឃើញជាញឹកញាប់បំផុតក្នុងសាស្ត្រាស្លឹករឹត វាន និងសៀវភៅសរសេរដែលពួកបារាំងបាននាំមកប្រើនៅប្រទេសកម្ពុជានៅចុងសតវត្សទី ១៩ ។ ដែលអ្នកប្រាជ្ញសព្វថ្ងៃ ច្រឡំអក្សរមូលនិងអក្សរខម ខ្ញុំបាទគិតថា មានមូលហេតុ ២ ។ ទី ១  នៅប្រទេសកម្ពុជា អក្សរខមមានប្រជាប្រិយភាពខ្លាំងនៅ ស.វ. ទី ២០ ហើយគេបានយកអក្សរនេះសម្រាប់យីហោ ស្លាក ។ល។ ទី ២ ដល់ពេលយកបែបអក្សរនេះ ធ្វើជាសំណអក្សរពុម្ព គេបានធ្វើឲ្យតួអក្សរបែបនេះ មានរាងថ្លោស និងមូលទៀត ។ ឯអក្សរមូលវិញ គេមិនបានធ្វើឲ្យសំណពុម្ពមានរាងថ្លោស ។ ម្យ៉ាងទៀត  គេបានធ្វើឲ្យមានរូបជ្រុងបន្តិច ។
ដែលខ្ញុំបានរៀបរាប់នេះ ប្រហែលជាការយល់ខុសពីខ្ញុំបាទ តែខ្ញុំបាទបានប្រមូលឯកសារជាភស្តុតាង ដែលខ្ញុំបានស្កេន និងសូមជូនក្នុងឯកសារមួយទៀត ។[20] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ឞ  តួនេះ ពុំមែនជាព្យញ្ជនៈ ម (ម) ទេ  គឺជាតួព្យញ្ជនៈ ឞ (ហៅ ស­ប) ជាព្យញ្ជនៈសម្រាប់តែភាសាសំស្ក្រឹត ពុំមានក្នុងភាសាបាលីនិងខ្មែរទេ ។ ភាសាសំស្ក្រឹតមានព្យញ្ជនៈ “ស” បីតួ (បញ្ចេញសម្លេងខុសគ្នា) គឺ ឝ (ហៅ ស­ក) ឞ (ហៅ ស­ប) និង ស (អាចហៅ ស­ល) បាន ។ រីឯភាសាបាលី មានតែតួ ស ប៉ុណ្ណោះ ។ ខ្មែរធ្លាប់ប្រើ ឝ និង ឞ តាំងពីសម័យមុនអង្គររហូតដល់សម័យក្រោយអង្គរ ។ ឧ. សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម  រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី ២ គ.ស. ១៩៥៨  ព.ស. ២៥០១ ។
[21] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅក្នុងសៀវភៅបោះពុម្ពផ្សាយនៅស្រុកខ្មែររហូតដល់សម័យសង្គមរាស្ត្រនិយម ស្រៈ ែ នេះ ក៏មានរូបសណ្ឋានដូចនេះ ែ ផងដែរ ។
[22] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅភាគកណ្តាលនៃប្រទេសកម្ពុជា គេបញ្ចេញសម្លេងថា ព្រះធរនី  តែនៅសុរិន្ទ គេបញ្ចេញសម្លេងថា ព្រះធរណី មិនបញ្ចេញសម្លេងថា ព្រះធរនី (ហើយចំពោះខ្មែរសុរិន្ទ សម្លេងនេះមិនមែនជាឥទ្ធិពលសៀម ព្រោះសៀមមិនអាចបញ្ចេញខ្យល់ ី (អី) ដូចខ្មែរទេ ។
[23] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុងចម្រៀងមួយចំនួន ខ្ញុំបាទបានឮគេថា ប្រពៃណី តាមអក្ខរាវិរុទ្ធ ទោះជាខ្មែរភាគច្រើនថា ប្រពៃនី ដូចលោកមានប្រសាសន៍ ។

សូមថ្លែងអំណរគុណដល់
លោកសាស្ត្រាចារ្យ ឃីង ហុកឌី និងលោកសាស្ត្រចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ដែលបានជួយពិនិត្យឯកសារនេះ ។
//

វាក្យស័ព្ទ​សំស្ក្រឹត​ដំបូង ក្នុង​ភាសា​ខ្មែរ​បុរាណ និង ឋាននាម​ខ្មែរ​មាន​ប្រភព​ពី​ភាសាសំស្ក្រឹត

វាក្យស័ព្ទសំស្ក្រឹតដំបូង
ក្នុងភាសាខ្មែរបុរាណ និង
ឋាននាមខ្មែរមានប្រភពពីភាសាសំស្ក្រឹត
L’influence du sanscrit dans l’ancien khmer
et les toponymes khmers d’origine sanscrit
បណ្ឌិត ឡុង សៀម1
ការសិក្សាវចនស័ព្ទភាសាខ្មែរបុរាណ មិនអាចប្រព្រឹត្តទៅបានទេ ប្រសិនបើគ្មានការសិក្សាលើ ពាក្យដែលខ្ចីមកពីភាសាសំស្ក្រឹត ។ នៅក្នុងភាសាខ្មែរបុរាណក៏ដូចជាក្នុងភាសាដទៃទៀត នៅក្នុងតំបន់អាស៊ីដែលមានអរិយធម៌បុរាណដែរ ពាក្យកម្ចីពីភាសាសំស្ក្រឹត មានចំនួនច្រើនជាអតិបរមា ។
នៅក្នុងសៀវភៅឈ្មោះ “ភាសានៅឥណ្ឌូចិន” (ប៉ារីស ឆ្នាំ ១៩៤៨) លោក ហ្សក សឺដេស បានកត់សំគាល់ថា ភាសានៃអរិយធម៌បុរាណនៅប្រទេសអាសីអាគ្នេយ៍ គឺមានៈ
- ភាសាចាមបុរាណ “ភាសានៅចំប៉ា” ចាប់ពី ស.វ. ទី ៧,
- ភាសាមនបុរាណ “ភាសានៃរាជាណាចក្រកម្ពុជា ទ្វារវតី” ចាប់ពី ស.វ. ទី ៧,
- ភាសាឡាយូបុរាណ “ភាសានៅស៊ូម៉ាត្រា” ចាប់ពី ស.វ. ទី ៧
- ភាសាហ្សាវ៉ា (ជ្វា) បុរាណ “ភាសានៅម្សាវ៉ា” ចាប់ពី ស.វ.ទី ៨
- ភាសាថៃបុរាណ “ភាសានៅថៃ” ចាប់ពី ស.វ. ទី ១៣
- រីឯភាសាខ្មែរបុរាណ ដែលជាភាសានៃកម្ពុជទេសវិញ មានកាលបរិច្ឆេទចាប់ពី ស.វ. ទី ៦ មក ។
តាមឯកសារប្រវត្តិសាស្ត្រ នៅសតវត្សទី ១ នៃ គ.ស. រា ជាណាចក្រនគរភ្នំ ឬហ្វូណន (ឈ្មោះប្រទេសកម្ពុជា ពីបុរាណ) គឺជារាជាណាចក្រមួយ ក្នុងចំណោមរាជាណាចក្រ ដែលបានទទួលឥទ្ធិពលពីឥណ្ឌា នៅអាស៊ីអាគ្នេយ៍ ។ អ្នកដែលបានបង្កបង្កើនអាណាចក្រនេះ គឺ ព្រាហ្មណ៍ម្នាក់ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដែលមានឈ្មោះសំស្ក្រឹតថា កោណ្ឌ័ញ្ញ ។ នៅក្នុងសៀវភៅឈ្មោះ “ប្រវត្តសាស្ត្រនៃប្រទេសដែលទទួលឥទ្ធិពលឥណ្ឌា នៅឥណ្ឌូចិន និងឥណ្ឌូណេស៊ី” ប៉ារីស ឆ្នាំ ១៩៦៤ លោក ហ្សក សឺដេស បានសរសេរថា អាពាហ៍ពិពាហ៍រវាងព្រាហ្មណ៍កោណ្ឌ័ញ្ញ និងមហាក្សត្រីខ្មែរដែរមានព្រះនាម សោមោ (=ព្រះចន្ទ័) គឺជាការផ្ដើមនៃរាជវង្សមហាក្សត្រខ្មែរ ដែលដឹកនាំប្រទេសកម្ពុជា ក្នុងសម័យមុនអង្គរ និងអង្គរ ។ ម្យ៉ាងទៀត សម្ពន្ធតាមអាពាហ៍ពិពាហ៍រវាងព្រាហ្មណ៍មកពីឥណ្ឌា និងមហាក្សត្រីខ្មែរ អាចបកស្រាយបានថា ជានិមិត្តរូបនៃការលេចឡើងដោយសន្តិភាពនៃឥទ្ធិពលភាសាសំស្ក្រឹត នៅក្នុងភាសាខ្មែរ ។ ប្រជាជនដែលជាម្ចាស់ស្រុក ហើយដែលរស់នៅក្នុងក្របខ័ណ្ឌវប្បធម៌អូស្ត្រអាស៊ី បានទទួលឥទ្ធិពលវប្បធម៌ឥណ្ឌាមករួមផ្សំនឹងវប្បធម៌ដើមរបស់ខ្លួន បង្កើតបានជាវប្បធម៌មួយបែបថ្មី ប្រកបដោយការរីកចំរើន ។
ប៉ុន្តែ កាលបរិច្ឆេទ ពិតប្រាកដនៃការហូរចូលនូវភាសាសំស្ក្រឹតមកក្នុងប្រទេសកម្ពុជា នៅមិនទាន់កំណត់បានច្បាស់លាស់នៅឡើយ ។ សិលាចារឹកទី ១ ជាភាសាសំស្ក្រឹត នៅ វ៉ូកាញ ត្រូវគេសន្មតថាជាសិលាចារឹកនៃសម័យនគរភ្នំ នៅសតវត្សទី ៣ ដោយសំអាងទៅលើការវិភាគអក្ខរក្រមដែលគេប្រើក្នុងការសរសេរ ។ សិលាចារឹកនេះ អាចចាត់ទុកថាជាប្រភពមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃនគរភ្នំ ដែលក្នុងនគរនេះ ភាសាសំស្ក្រឹតត្រូវបានគេប្រើជាភាសាផ្លូវការ ក្នុងរាជខុទ្ទកាល័យ ។
សិលាចារិកដទៃទៀតជាភាសាសំស្ក្រឹត ដែលមានកាលបរិច្ឆេទប្រហែលជាក្នុងសតវត្សទី ៦ (សិលាចារឹក K ៤០ នៅតាកែវ វត្តបាទី K ៩២៤ នៅឡុងសៀងកូសាំងស៊ីន K ៩៧៥ នៅស៊ីទេព ថៃឡង់ K៣៦៥ នៅបាសាក់ ប្រទេសឡាវខាងត្បូង) ក៏ត្រូវបានគេរកឃើញក្នុងតំបន់ឆ្ងាយ ៗ នានាក្នុងប្រទេសកម្ពុជា នាបុរាណកាលដែរ ។ បើវិនិច្ឆ័យទៅតាមរបាយសិលាចារឹកតាមភូមិសាស្ត្រ គេអាចធ្វើការសន្និដ្ឋានបានថា ភាសាសំស្ក្រឹតត្រូវបានប្រជជនកម្ពុជាមួយចំនួនធំប្រើប្រាស់ ហើយអ្នកទាំងនោះ ប្រហែលជាអ្នកគោរពបូជាសាសនាយ៉ាងមុតមាំ មានជាអាទិ៍ ពុទ្ធសាសនា មហាយាន និងនិកាយផ្សេង ៗ របស់ព្រហ្មញ្ញសាសនា ។
ព្រមជាមួយគ្នានោះ មានសិលាចារឹកជាភាសាខ្មែរដែរ ដូចជាសិលាចារឹក K ២៨ នៅតាកែវ K. ១៣៧ នៅខេត្តក្រចេះ K. ៤២៦ នៅខេត្តកណ្ដាល ។ បើវិនិច្ឆ័យទៅតាមភាពបុរាណនៃអក្ខរក្រមដែលគេប្រើ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងអក្ខរក្រម ដែលប្រើក្នុងសិលាចារឹក ដែលរៀបរាប់ខាងលើ ។ ដូចនេះហើយ សិលាចារឹកទាំងនេះ អាចចាក់ទុកបានផនងដែរថា ជាសិលាចារឹកនៅសតវត្សទី ៦ ។ ដោយមូលហេតុនេះ ភាសាខ្មែរបុរាណ បើគិតតាមប្រភពសំនេរត្រូវកំណត់កាលបរិច្ឆេទក្នុងសតវត្សទី ៦ គឺមិនមែនក្នុងសតវត្សទី ៧ ទេ ។
ក្នុងមូលនៃការសិក្សាប្រវត្តិភាសាខ្មែរ សម័យកាលនោះគឺ ទី ១ រាឆ្លើយគ្នានិងការចាប់ផ្ដើមនៃការខ្ចីវចនស័ព្ទពីភាសាសំស្ក្រឹតមកក្នុងភាសាខ្មែរ (ភាសាសរសេរ) និងទី ២ វាឆ្លើយគ្នាទៅនឹងការលេចឡើងនៃអត្ថបទជាលាយល័ក្សណ៍អក្សរជាភាសាខ្មែរ ដោយប្រើអក្ខរក្រមដែលគេប្រើសំរាប់ចារឹកអត្ថបទជាភាសាសំស្ក្រឹត ក្នុងប្រទេសកម្ពុជា ។
បើវិនិច្ឆ័យតាមអក្សរចារឹក ភាសាខ្មែរបុរាណ យកតួអក្សរព្យញ្ជនៈនៃអក្ខរក្រមសំស្ក្រឹតមកធ្វើការកែទំរង់ លើកលែងតែព្យញ្ជនៈ Ç និង s ដើម្បីបង្កើតអក្ខរក្រមរបស់ខ្លួនផ្ទាល់ ។
ហេតុនេះហើយ យើងអាចសន្និដ្ឋានបានថា ការប្រើអក្ខរក្រមតែមួយសំរាប់តាងភាសាទាំងពីរ បណ្ដាលឲ្យភាសាខ្មែរខ្ចីវចនស័ព្ទជាច្រើនពីភាសាសំស្ក្រឹតដែលជាភាសាមួយប្រកបដោយកិត្យានុភាព និងជាភាសាសំរាប់ប្រើក្នុងសាសនា ។
អត្ថបទទី ១ ជាភាសាខ្មែរ និងមានកាលបរិច្ឆេទត្រឹមត្រូវ ត្រូវគេរកឃើញនៅអង្គរបុរី គឺនៅឆ្នាំ ៦១១ នៃ គ.ស. ។ ក្នុងនោះ គេប្រទះឃើញមានពាក្យសំស្ក្រឹតជាច្រើន ។ នៅក្នុងអត្ថបទនេះ ទន្ទឹមគ្នានិងពាក្យកម្ចីធម្មតា គេសង្កេតឃើញមានប្រើពាក្យសំស្ក្រឹតសំរាប់តាងឈ្មោះអ្នកចំរៀង និងអ្នករបាំផងដែរ ។
ឈ្មោះសំស្ក្រឹតថ្មី ៗ ទាំងនេះ ខុសប្លែកពីឈ្មោះមនុស្ស ដែលមានកំណើតជាភាសាខ្មែរ គឺថា ឈ្មោះមនុស្សទាំងនេះជាពាក្យច្រើនព្យាង្គ និងជាពាក្យដែលមានសូរសៀងពិសេស និងសំដែងន័យច្បាស់លាស់ផង ។ ឧទាហរណ៍ វស្សន្តមាលិកាផ្កាម្លិះនាវស្សន្តរដូវ” គន្ធារី “មានគុណសម្បត្តិល្អ” ចារុមតី “ម្ហូបចំណីសំរាប់ពិចារណា” អរុណមតិ “ធម្មិពេលព្រលឹម” គន្ធីនី “មានក្លិនឈ្ងុយឈ្ងប់” ។ ម្យ៉ាងទៀតពាក្យដែលមានដើមកំណើតពីសំស្ក្រឹត ហើយមានបំលែងពេញលេញជាភាសាខ្មែរបុរាណ នៅសតវត្សទី ៧ គេមិនសូវជួបប្រទះទេ ។ ប៉ុន្តែពាក្យមួយចំនួន ដូចជាៈក្លឹង្គ “ជនជាតិឥណ្ឌា” ត្រូវនឹងភាសាសំស្ក្រឹតថា Kalinga (K.១), “ស្មើ” < សំស្ក្រឹតៈ “សម sama” ផ្លែ K. ៩០ ផល < សំស្ក្រឹត “ផលៈ phala” ព្រះ K. ៦០០ “អាទិទេព” < សំស្ក្រឹតៈ < វរៈ vara “ អាចចាត់ទុកថាជាពាក្យដែលមានបំលែងជាភាសាខ្មែរបុរាណ នាសម័យនោះ ។
ក្នុងស្រាវជ្រាវ និងរៀបចំបោះពុម្ពវចនានុក្រមខ្មែរបុរាណ នៅក្នុងសិលាចារឹកបុរាណជាភាសាខ្មែរ យើងរកឃើញពាក្យ ពហុព្យាង្គមួយចំនួនធំ ដែលគេអាចចាត់ទុកបានថាជាពាក្យកម្ចីពីភាសាសំស្ក្រឹត ។
ការសិក្សាពាក្យដែលលើកមកជាឧទាហរណ៍ខាងលើ អាចឲ្យយើងសន្និដ្ឋានបានថា ពាក្យសំស្ក្រឹតដែលមានពីរ ឬ បីព្យាង្គ បានទទួលបំលែងឲ្យទៅជាពាក្យខ្មែរ ដែលមានមួយព្យាង្គប្រកបដោយក្រុមព្យញ្ជនៈនៅខាងដើម ហើយនៅពេលនោះយើងបានសង្កេតឃើញយ៉ាងជាក់ស្ដែង នូវនិន្នាការឯកព្យាង្គក្នុងការវិវឌ្ឍន៍សូរស័ព្ទភាសាខ្មែរ ។
ជាទូទៅ ពាក្យខ្មែរសុទ្ធ ឬ ពាក្យកម្ចី ដែលបំលែងមកជាពាក្យខ្មែរ មិនអាចមានលើសពីពីរព្យាង្គឡើយ ហើយនៅចុងពាក្យមិនអាចមានព្យញ្ជនៈលើសពីមួយទេ ។ រីឯព្យញ្ជនៈចុងពាក្យនេះ អាចជាព្យញ្ជនៈច្រមុះ ប៉ុន្តែមិនអាចជាព្យញ្ជនៈបិទអាស្ដីរេ ឬ បិទសូន័រឡើយ ។
ដំណើរបំលែងពាក្យពីសំស្ក្រឹតទៅជាពាក្យខ្មែរបុរាណ ប្រព្រឹត្តទៅយឺតណាស់ គឺប្រើរយៈ ពេលអស់យ៉ាងច្រើនសតវត្ស ។
ហេតុដូច្នេះហើយ នៅប្រទេសកម្ពុជា ភាសាសំណស្ក្រឹត ត្រូវគេចាប់ផ្ដើមប្រើប្រាស់មុនពេលដែលកើតមានសិលាចារឹកជាភាសាខ្មែរ ។
ឥទ្ធិ ពលនៃភាសាសំស្ក្រឹត មកលើរចនាសម្ព័ន្ធវចនស័ព្ទខ្មែរបុរាណ ត្រូវកំណត់ដោយកត្តាក្រៅភាសាវិទ្យា មួយចំនួនដូចតទៅៈ
នៅសម័យអង្គរ មានការប្រែប្រួលជាខ្លាំងក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌ រីឯភាសាខ្មែរបុរាណមានលក្ខណៈអភិរក្សបិទជិត គ្មានវិធីគ្រប់គ្រាន់សំរាប់បង្កើតពាក្យថ្មី ៗ តាមបញ្ញត្តិអរូបី និងបច្ចេកស័ព្ទទេ ។
ពាក្យថ្មី ៗ ត្រូវបង្កើតឡើងភាគច្រើនដោយវិធីផ្នត់ដើម និងវិធីផ្នត់ជែកហើយច្រើនជាពាក្យដែលតាងបញ្ញត្តិរូបី ។
វចនស័ព្ទខ្មែរសុទ្ធ ច្រើនតែជាពាក្យពហុន័យ និងសទិសស័ព្ទ ។ ប៉ុន្តែ ប្រព័ន្ធវចនស័ព្ទតែងតែរីកចំរើនឥតឈប់ឈរ ។ នៅសម័យអង្គរ ក្នុងរង្វង់មហាក្សត្រនិងសាសនា គេចូលចិត្តប្រើភាសាសំស្ក្រឹត គេនិយមថា ភាសាសំស្ក្រឹតជាភាសាដែលមានកិត្យានុភាព ដោយហេតុថា អត្ថបទភាគច្រើនជារាជក្រឹត្យ ដែលនិពន្ធឡើងដោយបព្វជិត ដែលមានឋានន្តរសក្ដិខ្ពង់ខ្ពស់ ក្នុងនោះគេសង្កេតឃើញមានពាក្យខ្មែរនិងពាក្យសំស្ក្រឹតនៅលាយឡំគ្នា ។
ឥទ្ធិពលទៅវិញទៅមក រវាងពាក្យខ្មែរ និងពាក្យសំស្ក្រឹត ធ្វើឲ្យបាតូភូតវេវចនស័ព្ទបានរីកដុះដាល ។ ម្យ៉ាងទៀត ពាក្យកម្ចីពីភាសាសំស្ក្រឹត មាននិន្នាការបន្ថយការប្រើប្រាស់ពាក្យខ្មែរសុទ្ធ ដូចជាពាក្យខ្មែរសំរាប់ប្រាស្រ័យទាក់ទងធម្មតាហើយនិងពាក្យសំរាប់តាងបញ្ញត្តិមនុស្ស ស្រី ម្ដាយ ឪពុក គោ និងលេខសំរាប់តាងចំនួន ត្រូវជំនួសជាបណ្ដើរ ៗ ដោយពាក្យសំស្ក្រឹត ។
ក្នុងសម័យកាលនៃអរិយធម៌អង្គរ ភាសាខ្មែរបានខ្ចីពាក្យសំស្ក្រឹតជាច្រើនមកប្រើប្រាស់ ដូចជាពាក្យក្នុងវិស័យសាសនា នយោបាយ រដ្ឋបាល ច្បាប់ប្រក្រតិទិន និងពាក្យបច្ចេកទេសផ្សេងៗ ទៀត ព្រមទាំងឈ្មោះទីកន្លែង “ឋាននាម” ឈ្មោះមនុស្ស “នរនាម” ឈ្មោះអាទិទេព “ទេវនាម” ។
ដោយវិនិច្ឆ័យទៅតាមអក្សរចារឹកជាភាសាខ្មែរ និង សំស្ក្រឹត ពេលនោះជនជាតិខ្មែរបានស្គាល់អភិប្រាយដ៏ល្បី ៗ នានាជាភាសាសំស្ក្រឹត អំពីច្បាប់ នយោបាយនិងរចនាសម្ព័ន្ធរដ្ឋបាលក្នុងរដ្ឋ មានជាអាទិ៍ ធម្មសាស្ត្រ (អភិប្រាយអំពីច្បាប់) នីតិសាស្ត្រ (អភិប្រាយអំពីនីតិសាស្ត្រ) អត្ថសាស្ត្រ (អភិប្រាយអំពីនយោបាយ) រាជធម៌ (អភិប្រាយ៨អំពីរាជវង្ស) ។ល។ ចំណែកក្នុងវិស័យនរនាម និងឋាននាមក៏ទទួលឥទិពលភាសាសំស្ក្រឹតយ៉ាងខ្លាំងដែរ ។ តាមអត្ថបទចារឹកជាភាសាខ្មែរបុរាណយើងអាចនិយាយបានថា ជាការបន្តប្រពៃណីសរសេរបញ្ជីឈ្មោះអ្នកដែលទទួលខុសត្រូវក្នុងការកសាងប្រាសាទសំរាប់បូជាព្រះឥសូរ ព្រះវិស្ណុ និងព្រះពុទ្ធ ។ បញ្ជីអសាធារណនាមសំខាន់ ៗ ត្រូវគេរក្សាទុកនៅឡើយ ។ ឈ្មោះទាំងនេះ គេអាចជួបប្រទះក្នុងអត្ថបទភាសាខ្មែរបុរាណ នៅក្នុងសម័យផ្សេង ៗ គ្នា និងចារឹកនៅទីកន្លែងផ្សេងគ្នា ។ គ្រួសាររបស់អ្នកធ្វើសក្ការបូជា បំរើព្រះអាទិទេព ពីមួយជំនាន់ ទៅមួយជំនាន់បានរក្សាឈ្មោះត្រកូលរបស់ខ្លួនជាសំស្ក្រឹត K. ៧៨២ ។ មនុស្សដែលស្ថិតក្នុងស្រទាប់ក្រោម មានឈ្មោះជាពាក្យដែលមានកំណើតខ្មែរ និងសំស្ក្រឹត ។ រីឯមនុស្សស្ថិតនៅស្រទាប់លើ ភាគច្រើនមានឈ្មោះជាសំស្ក្រឹត ឈ្មោះមន្ត្រីជាន់ខ្ពស់ ទោះជាមន្ត្រី គ្រហស្ថ ឬ បព្វជិតក៏ដោយ សុទ្ធតែជាភាសាសំស្ក្រឹតទាំងអស់ ។
ព្រះរាជទាំងអស់នៅសម័យមុនអង្គរ និងអង្គរ មានព្រះនាមជាពាក្យដែលមានដើមកំណើតពីភាសាសំស្ក្រឹត ។
ឧទាហរណ៍ៈ
- ភវវ័រ្មន K ១៤៩ “ជនដែលព្រះឥសូរការពារ”
- ឥសានវ័វរ្មន K. ២២ “ជនដែលព្រះឥសានការពារ”
- ជ័យវ័រ្មន K ៤៥៣ “ប្រកបដោយជ័យជំនះ”
- ឥន្ទ្រវ័រ្មន K. ១៤ “ជនដែលព្រះឥន្ទការពារ”
- សុរិយាវរ្ម័ន K. ៣១ “ជនដែលព្រះអាទិត្យការពារ”
នៅក្នុងអក្សរចារឹកខ្មែរ គេក៏អាចរកឃើញផងដែរ នូវឋាននាមប្រហែល ១.៥០០ ។
ក៏ដូចជានរនាមដែរ ឋាននាមក្នុងភាសាខ្មែរបុរាណ ត្រូវបង្កើតឡើងដោយពាក្យខ្មែរផង និងសំស្ក្រឹតផង ។ ឋាននាមដែលជាពាក្យដើមកំណើតខ្មែរ ជាធម្មតា ច្រើនតាងឈ្មោះ ភ្នំ ព្រៃ បឹង ត្រពាំង ដី ខ្ពង់រាប ភូមិ តំបន់ ស្រែ ។ ឋាននាមជាភាសាសំស្ក្រឹត តាមឈ្មោះប្រទេស តំបន់ ទីក្រុង ប្រាសាទ និងគ្រឹះស្ថានសាសនានានា ។ ឈ្មោះសំស្ក្រឹតខាងលើ ច្រើនជាពាក្យដែលមានឫស ជាផ្នែកមួយនៃទេវនាម ។ ពាក្យទេវនាម គឺយើងសំដៅយកឈ្មោះអាទិទេព ប្រុស ឬ ស្រី នៃព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ដែលប្រជាជនគោរពបូជា ។
ទេវនាមទាំងនេះ បានបង្ហាញអំពីអត្ថិភាពនៃសំយោគនិយម រវាងសាសនានិងអាណាចក្រនៅកម្ពុជា សម័យបុរាណ ។ ទេវនាម គឺជានាមអមតៈ ដែលយកពីឈ្មោះអាទិទេព សំរាប់តាងរូបលក្ខណៈរបស់ព្រះរាជា និងមន្ត្រីជាន់ខ្ពស់ ។
ឈ្មោះរាជាធានីបុរាណនៅសម័យមុនអង្គរ និងសម័យអង្គរ និងសម័យអង្គរ ដែលមានដើមកំណើត ពីភាសាសំស្ក្រឹត ។
ឧទាហរណ៍ៈ
- វ្យាធបុរៈ ទីក្រុងរាជាដែលជាព្រានប្រមាញ់ដំរី (បាភ្នំ)
- សំភុបុរៈ “ទីក្រុងព្រះគិវៈ” (សំបូរ)
- ឥសានបុរៈ “ទីក្រុងព្រះឥសាន” K. ៣១៤ (សម្បូរព្រៃគុក)
- ហរិហរាល័យបុរៈ “ទីក្រុងព្រះវិស្ណុ និងព្រះឥសូរ” K. ២៣៥ (លលៃ)
- កម្ពុបុរៈ “ទីក្រុងតាបសកម្ពុ” K. ២៨៣
- យសោធរបុរៈ “ទីក្រុងដ៏ស្រស់ប្រិមប្រិយ៍” K. ៧០
ឈ្មោះទាំងពីរខាងក្រោយនេះ គឺជាឈ្មោះបុរាណនៃអង្គរធំ ។
ឥទ្ធិពលរបស់ភាសាសំស្ក្រឹត ទៅលើរចនាសម្ព័ន្ធវចនស័ព្ទខ្មែរ បានឡើងដល់កំរិតកំពូលនៅសតវត្សទី XII ដូចដែលគេឃើញច្បាស់ក្នុងឧទាហរណ៍លើអត្ថបទចារឹក K. ៤៧០ ។ រហូតដល់សម័យកាលនេះ ក្នុងភាសាសរសេរពាក្យកម្ចីរក្សាទំរង់ដើមរបស់ខ្លួន ។ ការបំលែងប្រព្រឹត្តទៅមិនបានរហ័ស គឺបណ្ដាលមកពីភាសាទាំងពីរ មានចំណាត់ថ្នាក់បែបរចនាសម្ព័ន្ធមិនដូចគ្នា ប៉ុន្តែការខ្ចីពាក្យពីរសំស្ក្រឹតនៅតែមានបន្តទៅទៀត ។
នៅក្នុងអត្ថបទសិលាចារឹកជាភាសាខ្មែរ នៅសតវត្សទី XIII-XIV គឺនៅសម័យចុងក្រោយនៃអត្ថិភាពអាណាចក្រអង្គរ ចំនួនពាក្យសំស្ក្រឹតត្រូវគេរកឃើញប្រហាក់ប្រហែលនឹងចំនួនពាក្យខ្មែរ ។ ពាក្យទាំងនេះមួយចំនួនធំ នៅតែរក្សារចនាសម្ព័ន្ធអក្ខរាវិរុទ្ធទៅតាមភាសាដើមរបស់ខ្លួន ។
ឧទាហរណ៍ៈ អត្ថបទសិលាចារឹកនៅប្រាសាទបាយ័ន K. ៤៧០ ដែលមានកាលបរិច្ឆេទឆ្នាំ ១៣២៧ គឺជាអត្ថបទដែលចែងអំពីរាជក្រឹត្យ ហើយក្នុងនោះមានពាក្យចំនួន ២៤០ ។ ក្នុងចំនួននេះ ១១០ ពាក្យ ជាពាក្យដែលខ្ចីពីភាសាសំស្ក្រឹត ។
ក្នុងសិលាចារឹក កំពង់ស្វាយ K. ១១៧ និងបារាយណ៍ K. ១៤៤ នៅសតវត្សទី XIII-XIV ពាក្យកម្ចីពីភាសាសំស្ក្រឹតនិងបាលី ដែលប្រើក្នុងពុទ្ធសាសនាថេរវាទមានចំនួនលើសពាក្យខ្មែរយ៉ាងច្រើន ។ ហេតុនេះ ក្នុងការអានអត្ថបទសិលាចារឹកទាំងនេះ ជួនកាលអាចនាំឲ្យគេមានទស្សនៈថា ភាសាដែលគេសរសេរអត្ថបទនេះ ជាភាសាដែលកើតពីសំយោគ រវាងភាសាខ្មែរនិងភាសាសំស្ក្រឹត ដែលក្នុងនោះវចនស័ព្ទ ជាវចនស័ព្ទសំស្ក្រឹត រីឯសម្ព័ន្ធល្បះ ចេញពីភាសាខ្មែរ ។ ភាសាខ្មែរដែលគេប្រើសំរាប់ចារអត្ថបទទាំងនេះ អាចប្រៀបធៀបទៅនឹងភាសា “កវី” ដែលគេប្រើសំរាប់ចារអត្ថបទនៅកោះហ្សាវ៉ា គឺជាភាសាដែលកើតឡើងពីការរួមផ្សំរវាងភាសាសំស្ក្រឹត និងភាសាហ្សាវ៉ាបុរាណ ។ ប្រហែលជាសម័យនោះកើតមានសហាភិប្រាយនៃភាសាខ្មែរ និងសំស្ក្រឹតនៅក្នុងកំរិតភាសាអក្សរសាស្ត្រ ។
ឋាននាមខ្មែរមានប្រភព ពីភាសាសំស្ក្រឹត
ក្នុងអត្ថបទសិលាចារឹកពីសតវត្សទី ៤ ដល់ទី ១៤ គេសង្កេតឃើញមានឋាននាមក្នុងភាសាខ្មែរ ចំនួនប្រមាណ ៤០០ ជាពាក្យខ្ចី ពីភាសាសំស្ក្រឹត ។ បើយើងប្រៀបធៀបទៅនិងចំនួនឋាននាមទាំងអស់ដែលមាននៅក្នុងសិលាចារឹកខ្មែរ គឺឋាននាមជាពាក្យសំស្ក្រឹតមានប្រហែលជាងមួយភាគបី ។ តាមការសិក្សាស្រាវជ្រាវ គេពិនិត្យឃើញថា ឋាននាមជាពាក្យសំស្ក្រឹតទាំងនេះ មានលក្ខណៈខុសប្លែក ពីឋាននាមជាពាក្យខ្មែរ ព្រោះថា ឋាននាមទាំងនោះមានប្រភពផ្សេងគ្នា ។ ឋាននាមជាពាក្យសំស្ក្រឹតមានប្រភព ពីមជ្ឈដ្ឋានអ្នកប្រាជ្ញដែលជាគ្រហស្ថ ឬ អ្នកសាសនាក្នុងរាជវាំងដែលចេះភាសាសំស្ក្រឹតយ៉ាងជ្រៅជ្រះ ហើយឋាននាមជាពាក្យខ្មែរ មានកំណើត ពីស្រទាប់ប្រជារាស្ត្រធម្មតា ។ នៅក្នុងសម័យកាលនោះ ភាសាសំស្ក្រឹតមានតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការរដ្ឋបាល ដែលត្រូវគេចាត់ទុកថាជាភាសាផ្លូវការ ។ ភាសានេះត្រូវបានគេយកទៅប្រើប្រាស់ក្នុងការកត់ត្រាព្រះរាជបញ្ញត្តិ, ព្រះរាជក្រិត្យក្នុងការបែងចែកដែនដី មណ្ឌលរដ្ឋបាល (ខេត្ត រាជធានី ក្រុង ស្រុក…) វត្តអារាម និង ប្រាសាទ អាងទឹក (បារាយណ៍) ភ្នំ ផ្លូវទឹក និងសំណង់ផ្សេង ៗ ទៀត នៅក្នុងប្រទេស ដែលនៅក្នុងនោះ គេពិនិត្យឃើញឋាននាមភាគច្រើនជាភាសាសំស្ក្រឹក ។ តើបន្សាំ នៃឋាននាមជាពាក្យសំស្ក្រឹតក្នុងភាសាខ្មែរ ប្រព្រឹត្តទៅយ៉ាងដូចម្ដេច ?
យើងកត់សំគាល់ឃើញថា បន្សាំនៃឋាននាមសំស្ក្រឹតក្នុងភាសាខ្មែរ ធ្វើឡើងដោយការប្រើប្រាស់ឋាននាមទាំងនោះក្នុងអត្ថបទសិលាចារឹក ជាភាសាខ្មែរដោយបំរើបច្ចេកស័ព្ទនៃមណ្ឌលរដ្ឋបាល និងបច្ចេកស័ព្ទឋាននាមផ្សេង ៗ ទៀតដែលជាពាក្យខ្មេរ ឬ មានប្រភពមកពីពាក្យសំស្ក្រឹត ។ បច្ចេកស័ព្ទ នៃឋាននាមដែលមានប្រភពពីសំស្ក្រឹតនេះ ជាពាក្យសំស្ក្រឹតដែលត្រូវបានធ្វើសមានកម្មនៅក្នុងភាសាខ្មែររួចទៅហើយ ។ បច្ចេកស័ព្ទនេះ គឺជាបច្ចេកស័ព្ទ ដែលត្រូវបានគេសិក្សាយ៉ាងហ្មត់ចត់ ក្នុងប្រធានបទ ស្ដីអំពី “បច្ចេកស័ព្ទឋាននាម” ដូចជាមានពាក្យប្រមាណ (pramana) វិសយ (visaya) ភូមិ (bhumi)… ។ ម្យ៉ាងទៀត ឋាននាមជាពាក្យសំស្ក្រឹតមួយចំនួនធំ បានបង្កើតឡើងដោយភ្ជាប់នូវស័ព្ទខាងចុងដទៃ ៗ ទៀត (elements determinatifs) ដែលសំគាល់នូវទីកន្លែង ។ ធាតុទាំងនេះមានដូចជាៈ
pura / puri បុរៈ / បុរិ មានន័យថា បុរី ឬក្រុងដែលមានកំពែងការពារ ។ ពាក្យនេះត្រូវបានគេប្រើនៅក្នុងឋាននាមសំស្ក្រឹតមួយចំនួន ដូចខាងក្រោមៈ
sruk vanapura K ៩៥៧ ឈ្មោះស្រុក វនបុរៈ (វនបុរៈបុរីរុក្ខជាតិ, ស្រុក “ស្រុក” ។
visaya virapura ឈ្មោះខេត្៩ត វីរបុរៈ (វិរៈបុរៈ “បុរីអង់អាច, បុរិវីរជន)
pramana cresthapura K. ៩៤៤ ដែនដីឈ្មោះស្រេស្ឋបុរៈ (គ្រេ ម្ឋ បុរៈ “បុរីដែលមានសោភណភាពល្អប្រ ណីត)
kamraten jagat lingapura ប្រាសាទ ឈ្មោះលិង្គបុរៈ (លិង្គបុរៈ “បុរិដែលមានលិង្គ ដែលមានការគោរពបូជាលិង្គ” )
rudrapura K. 9 ទីក្រុងឈ្មោះ រុទ្របុរៈ (រុទ្របុរៈ “បុរីរបស់អាទិទេពឈ្មោះ រុទ្រៈ”)
grama គ្រាមៈ មានន័យថាជាភូមិ, ជាលំនៅឋាន, ជាកន្លែងដែលមានមនុស្សរស់នៅ ។ ឧទាហរណ៍ៈ
sruk devigrama K. 258 ស្រុកឈ្មោះ ទេវិគ្រាមៈ (ទេវិគ្រាម “ជាភូមិរបស់ទេពអប្សរ”)
sruk da§agrama K. 258 ស្រុកឈ្មោះ ទសគ្រាមៈ (ទគគ្រាម “ភូមិ ១០” )
pramna §atagrama K. 207 ដែនដីឈ្មោះ សតគ្រាម (គតគ្រាម “ភូមិចំនួន ១០០”)
kamraten jagat §ri narendragrama K. 276 ប្រាសាទឈ្មោះស្រី នរេន្ទ្រគ្រាមៈ (គ្រិ នរេន្ទ្រគ្រាម “ភូមិរបស់អាទិទេព ស្រិនរេន្ទ្រៈ)
pada បទ មានន័យថាជាលំនៅឋាន ។ ឧទាហរណ៍ៈ
janapada K. 235 តំបន់មួយ ឈ្មោះជនបទៈ (ជនបទៈ លំនៅឋានរបស់មនុស្ស” )
sruk visnupada K. 292 ស្រុកឈ្មោះ វិស្ណុបទៈ វិស្ណុបទៈ លំនៅឋានរបស់ព្រះវិស្ណុ” )
sruk rudrapada K. 352 ស្រុកឈ្មោះ រុទ្រ្ទបទៈ (រុទ្ទ្របទៈ “លំនៅឋានរបស់ទេវ រុទ្ទ្រៈ “)
§ivapada K. 580 ប្រាសាទឈ្មោះ សិវបទៈ (គិ វបទៈ “លំនៅឋានរបស់ព្រះសិវៈ”)
pattana / pattana បត្តនៈមានន័យថា ទីក្រុង ។ ឧទាហរណ៍ៈ
sruk virendrapattana K. 713 ស្រុកឈ្មោះ វីរេន្ទ្របត្តនៈ (វិរេន្ទ្របត្តនៈ “ក្រុងរបស់ទេវៈឈ្មោះ វីរេន្ទ្រៈ ” )
ai §ivapattana K. 163 នៅឯទីក្រុង សិវបត្តនៈ (គិ វបត្តនៈ “ក្រុងរបស់ព្រះគិ វៈ”)
alaya អលយៈ មានន័យថា ទីជំរក ឬលំនៅឋាន ។ ឧទាហរណ៍ៈ
sruk mahe§varalaya K. 467 ស្រុកឈ្មោះមហេស្វរាលយៈ (មហេគ្វ រាលយៈ “លំនៅឋានរបស់ទេវៈ ឈ្មោះ មហេស្វរៈ”)
sruk bhadralaya K. 262 ស្រុកឈ្មោះភទ្ទ្រាលយៈ (ភទ្ទ្រាលយៈ “ជំរកប្រកបដោយសោភណភាពល្អត្រកាល”)
sruk vishvalaya K. 91ស្រុកឈ្មោះ វិសៈវាលយៈ (វិមៈវាលយៈ “លំនៅឋានរបស់ទេវៈ វិមៈ”)
nivasa និវាសៈ មានន័យថា “លំនៅឋាន ឬជំរក” ។ ឧទាហរណ៍ៈ
sruk vrddhanivasa ស្រុកឈ្មោះវ្ឫទ្ធនិវាសៈ (វ្ឫទ្ធនិវាសៈ លំនៅរបស់ព្រះសង្ឃ ដែលមានថានៈជាភាសាបារាំងថាៈ venerable”)
sruk arinivasa ស្រុកឈ្មោះ អរិនិវាសៈ (អរិនីវាសៈ “ជំរករបស់សត្រូវ”)
kamratenjagat §ribhadre§varannivasa K. 91 ប្រាសាទឈ្មោះគ្រី ភទ្រេគ្វ រន្និវាសៈ (=លំនៅឋានរបស់អាទិទេពគ្រី ភទ្រេគ្វ រៈ” )
ksetra ក្សេត្រៈ មានន័យថា ទីលានចំការ ។ ឧទាហរណ៍ៈ
sruk jayaksetra K. 832 ស្រុកឈ្មោះជយក្សេត្រ (= ទីលានប្រកបដោយជ័យជំនះ”)
sruk jitaksetra K. 913 ស្រុកឈ្មោះជិតក្សេត្រៈ (=”ទីលានដែលគេច្បាំងយកបាន”)
de§a ទេសៈ (ទេគ) មានន័យថា “ប្រទេស ឬតំបន់” ។ ឧទា.
Sruk mulade§a K. 187 ស្រុកឈ្មោះ មុលទេគ (=”តំបន់ដ៏សំខាន់”)
madhyamade§a K. 873 តំបន់កណ្ដាល”
camnat madhyamade§a K. 873 ភូមិឈ្មោះមធ្យមទេគ ។
ចំណែកឯពាក្យ កម្វុជទេគៈ kamavujade§a ជាឋាននាមមួយដែរនៅក្នុងសិលាចារឹកជាភាសាខ្មែរ ។ ឈ្មោះនេះ ជាឈ្មោះប្រទេសកម្ពុជា ពីបុរាណក្នុងសម័យអង្គរ ដែលបានចារនៅលើសិលាចារឹកវត្តសំរោង (samron) K. 956 (នៅក្នុងស្រុកបាភ្នំ) និងនៅក្នុងសិលាចារឹកស្ដុកកក់ធំ stuk kak thom K. 935 (ក្នុងខេត្តប្រាជិនបុរី ប្រទេសថៃ) ។ ក៏ប៉ុន្តែ ក្នុងគ្រប់សិលាចារឹកជាភាសាសំស្ក្រឹតនៅសម័យមុនអង្គរ និងសម័យអង្គរ ប្រទេសកម្ពុជាបុរាណ មានឈ្មោះថា កម្វុទេគ kamvude§a និងកម្វុជៈ kamvuja ។ ពាក្យ “កម្វុជៈ” ត្រូវបានគេប្រើប្រហែល ៤០ ដង ក្នុងសិលាចារឹកសំស្ក្រឹត ។ ចំណែកពាក្យ “កម្វុទេគ” គេប្រើម្ដងក្នុងសិលាចារឹកនៅកូរ៉ាត់ K. 400 ប្រទេសថៃ) ដែលមានចុះកាលបរិច្ឆេទ ឆ្នាំ ៨៦៨ និងលើកក្រោយបំផុត ក្នុងសិលាចារឹកអង្គរវត្ត (ខេត្ត សៀមរាប) K. 300 នៅសតវត្សទី ១៤ ។
គេអាចសន្និដ្ឋានបានថា ឈ្មោះទាំងបីរបស់ប្រទេសកម្ពុជា នាបុរាណកាលគឺកម្វុជៈ កម្វុទេគៈ និងកម្វុជទេគៈ មានប្រភពពីភាសាសំស្ក្រឹត ហើយមានលក្ខណៈពិសេសមួយ គឺវត្តមាននៃពាក្យ “កម្វុ” (kamvu) ។ តាមវចនានុក្រមសំស្ក្រឹតខ្មែរ ទំនាក់ទំនងសំនូរ រវាងព្យញ្ជនៈ “វ” (v) និង “ព” (b) មានញឹកញាប់ណាស់ហើយវាមានន័យថា “កេតភ័ណ្ឌ” របស់ព្រះវិស្ណុ ។ តាមសិលាចារឹកកម្ពុជាជាភាសាសំស្ក្រឹត ពាក្យ កម្វុ កម្ពុ ត្រូវបានទទួលស្គាល់ជានរនាម ហើយតាមរយៈសិលាចារឹកបក្សីចាំក្រុង (ខេត្តសៀមរាប) K. 286 នៅឆ្នាំ ៩៤៧ ដែលលោក G. Coedes ចាត់ទុកថាជាព្រះនាមរបស់មហាឫសីមួយអង្គ ដែលជាស្ថាបនិករាជាណាចក្រខ្មែរដំបូងគេ ។ មហាឫសីអង្គនេះ បានរៀបអភិសេកជាមួយនឹងម្ចាស់ក្សត្រីខ្មែរមួយព្រះអង្គ ព្រះនាម មេរ៉ា ( Mera) ហើយព្រះអង្គបានផ្ដល់កំណើតមេរ៉ាដល់រាជវង្សានុវង្សក្ស័ត្រខ្មែរ គឺរាជវង្ស “សុរិយៈ ” ឬសុរិយវង្ស ។
G. Coedes បានចាត់ទុកថាឈ្មោះជនជាតិខ្មែរ អាចកើតចេញពីអក្សរកាត់នៃពាក្យសំគាល់គូភរិយា (kamvu និង mera) ហើយលោកបានបញ្ជាក់ពីបញ្ហានេះជាលើទីមួយក្នុងសិលាចារឹក K 227 ។ លើសពីនេះទៀត ពាក្យ “កម្វុ” ក៏ត្រូវបានគេប្រើក្នុងការបង្កើតឋាននាម និងទេវនាមសំខាន់ ៗ ដែរ ដែលមានជាអាទិ៍ដូចជាៈ
kamvujarajalaksmi កម្វុជរាជលក្ស្មី K. 272 ជាព្រះរាជនាមរបស់ព្រះមហាក្សត្រីខ្មែរមួយព្រះអង្គ ដែលជាមហេសីរបស់ព្រះបាទភវវ័្មនទី ១ ។
kamvupuri កម្វុបុរី K 283 (= ក្រុងរបស់មហាឫសីកម្វុ”) ជាឈ្មោះរាជធានីអង្គរបុរាណ ។
hari kamvujendra ហរិ កម្វុជេន្ទ្រៈ K 549 ជាឈ្មោះរបស់អាទិទេពមួយអង្គ ។ ពាក្យ kamvujendra ត្រូវបានបង្កើតឡើងដោយការផ្សំពាក្យ “kamvu និង indra ។ ពាក្យនេះ គឺជានាមឈ្មោះរបស់អាទិ៍ទេពដែលការពារកម្វុជទេស ។ រូបបដិមាឈរតំណាងអាទិទេពអង្គនេះ មាននៅភ្នំដា ក្នុងខេត្តតាកែវ ។ “ឍួវបា” ជានាមឈ្មោះអាទិ៍ទេពមួយអង្គ គឺព្រះវិស្ណុ ។
តាមការកត់ត្រា នាមឈ្មោះរបស់មហាឫសីកម្វុ ក្លាយជាឯកតានៃអសាធារណនាមមួយ ហើយឈ្មោះទាំងបីនៃប្រទេសខ្មែរបុរាណ អាចកំណត់អត្ថន័យដូចតទៅៈ
កម្វុទេសៈ Kamvude§a គឺជាប្រទេសមួយដែលបង្កើតឡើងដោយមហាឫសី “កម្វុ” ឬ ជាប្រទេសកម្វុទេសៈ ។
កម្វុជៈ kamvuja គឺជាតំណវង្សនៃមហាឫសី “កម្វុ” ឬជាប្រទេសកម្វុជ ។
កម្វុទេសៈ kamvude§a គឺជាប្រទេសតំណវង្សមហាឫសី (កម្វុ) ឬក៏ជាប្រទេសកម្វុជទេសៈ ។
ក្រោមឥទ្ធិពលនៃប្រវត្តិសាស្ត្រ នាមឈ្មោះកម្វុជទេសៈហាក់ដូចជាមានខ្លឹមសារនយោបាយសំខាន់ណាស់ ។ សិលាចារឹកស្ដុកកក់ធំ និងសិលាចារឹកវត្តសំរោង ដែលត្រូវបានចាត់ទុកជាអត្ថបទអំពីវង្សាវតាក្ស័ត្រខ្មែរសម័យអង្គរបានប្រើពាក្យកម្វុទេសៈ ជាពាក្យផ្លូវការសំរាប់សំគាល់ចក្រភពអង្គរ នៅក្នុងពិធីទេវរាជ ដើម្បីអភិសេកព្រះបាទជ័យវរ្ម័នទី II (៨០២-៨៥០) ជាស្ដេចចក្រភព (ចក្រវាទិន) ។ ពិធីនេះបានប្រព្រឹត្តទៅនៅ Rdval (បាភ្នំបច្ចុប្បន្ន) និងនៅភ្នំមហេន្ទ្របវ៌ត (ភ្នំកូលែន) ។ នៅសតវត្សទី ១៤ គឺនៅសម័យចក្រភពអង្គរ ក្នុងសិលាចារឹកវត្តខ្វាន់ (កំពង់ធំ) K. 177 នាមឈ្មោះកម្វុជទេសៈ ត្រូវបានជំនួសដោយពាក្យ “កម្វុជរាស្ត្រ” ដែលមានន័យថា “រាជាណាចក្រកម្វុជ” ។
គិរិ / បវ្វត giri/ parvvata មានន័យថា “ភ្នំ, កូនភ្នំ” ។ ឧទាហរណ៍
sruk bhadragiri (=”ភ្នំដ៏ល្អ” K. 235 D ជាឈ្មោះស្រុកមួយគឺស្រុកភទ្រគិរិ ។
candanagiri K 235 D ភ្នំឈ្មោះចន្ទនគិរិ” (ចន្ទនគិរិ = “ភ្នំឈើខ្លឹមចន្ទន៍”)
malayaparvvata K. 136 ភ្នំឈ្មោះ មលយៈ (មលយបវ៌្វតៈ “ភ្នំមលយៈ”)
kamraten jagat dviradaparvvata K. 136 ប្រាសាទឈ្មោះទ្វិរទបវ៌្វតៈ (ទ្វិរទបវ៌្វតៈ “ភ្នំដំរី”)
tataka តដាកៈ មានន័យថា អាងទឹកដ៏ធំមួយដែលកើតឡើងដោយការជីក ។ ឧទាហរណ៍ៈ
taksmindrataka K. 702 អាងទឹកឈ្មោះ លក្ស្មិន្ទ្រតដាកៈ” (លក្ស្មិន្ទ្រៈ “ស្វាមីរបស់ព្រះនាងលក្ស្មិ គឺព្រះវិស្ណុ”)
ya§odharatataka K. 70 អាងទឹកដ៏ធំមួយឈ្មោះ “យគោធរតដាកៈ” (យសោធរតដាកៈ) ដែលជីកឡើងក្នុងរជ្ជកាលព្រះបាទយសោវ័រ្មនទី I មានបណ្ដោយ ៧ គ.ម ទទឹង ១,៨០០ ម ។
a§rama អាគ្រ មៈ មានន័យថា ព្រះវិហារ ឬអាស្រម ។ ឧទាហរណ៍ៈ
sruk §ri bhadre§varama K 852 ស្រុកឈ្មោះ “ស្រីភទ្រេស្វរាស្រមៈ” (= វិហាររបស់ទេវៈគ្រិ ភទ្រេគ្វ រៈ)
sruk hara§rama K. 175 N ស្រុកឈ្មោះ “ហរាគ្រមៈ” (= វិហាររបស់ទេវៈ ហរៈ) ។
តាមឧទាហរណ៍ដែលបានបង្ហាញខាងលើ យើងឃើញថា ស្ទើរគ្រប់នាមស័ព្ទបញ្ជាក់ពីទីកន្លែង (pura, grama, pada, pattna, nivasa, ksetra, giri, purvvata, a§rama) បានត្រូវគេយកមកប្រើក្នុងការបង្កើតឋាននាមសំរាបសំគាល់ទីកន្លែងដ៏ពិសិដ្ឋ ៗ (ប្រាសាទនានា) ទីលំនៅឋានធំ ឬតូច (ដែនដី, ខេត្ត, ស្រុក) ។ ជារឿយ ៗ នាមឈ្មោះប្រាសាទ និងនាមឈ្មោះស្រុក ត្រូវបានសំគាល់ដោយឋាននាមតែមួយ ។ ឧទាហរណ៍ៈ kamraten jagat §ri bhadre§vara§rama K. 258 ជាឈ្មោះប្រាសាទ ហើយនៅក្នុងសិលាចារឹក K. 852 ពាក្យដដែលនេះជាឈ្មោះស្រុក ។ kamraten jagat jayaksetra K. 205 ជាឈ្មោះប្រាសាទ ហើយនៅក្នុងសិលាចារឹក K. 832 ជាឈ្មោះស្រុក ។ ចំពោះបញ្ហានេះ យើងយល់ឃើញថា ឈ្មោះរបស់ប្រាសាទ អាចត្រូវបានប្រើជាបន្តបន្ទាប់ សំរាប់សំគាល់ឈ្មោះស្រុក ហើយបញ្ច្រាសមកវិញ ឈ្មោះស្រុកអាចប្រើសំគាល់ឈ្មោះប្រាសាទ ។
ម្យ៉ាងទៀត នៅដំបន់នៃទីតាំងវត្ថុឋាននាមខ្មែរ បើឋាននាមត្រូវបានប្រើសំគាល់វត្ថុពីរ វត្ថុមានទំហំតូច អាចស្ថិតនៅក្នុងវត្ថុដែលមានបរិមាត្រធំ ។
ក្នុងចំណោមឋាននាមសំស្ក្រឹត ដែលមាននៅក្នុងសិលាចារឹក មានឋាននាម ១៨០ ដែលត្រូវបានបង្កើតជាមួយពាក្យ “បុរ” (pura) ជាបស្ចឹមបទ ។ តាមចំនួននេះពាក្យ “បុរ” (pura) អាចចាត់ទុកថាជាធាតុសំខាន់មួយក្នុងការបង្កើតឋាននាមសំស្ក្រឹតនៅកម្វុជទេស ។ គ្រប់រាជធានីជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា នៅសម័យអង្គរ និងសម័យមុនអង្គរ សុទ្ធសឹងតែត្រូវផ្សំនឹងវត្តមាននៃពាក្យ (pura) ។ “ឧទាហរណ៍ vyadhapura K. 276 (ក្រុងនៃព្រានប្រមាញ់, ទីស្ថានដែលតាំងនៅក្រុងបាភ្នំ) bhavapura K. 939 (ក្រុងនៃទេវៈភវៈ ជារាជធានី ព្រះបាទភវវរ្ម័ន ដែលតាំងនៅត្រើយខាងកើត នៃបឹងទន្លេសាប) sambhupura K. 293 ក្រុងទេវៈសម្ភុ ដែលតាំងនៅត្រើយទន្លេមេគង្គខាងលើ, ក្រុងក្រចេះ) i§anapura K. 314 (ក្រុងរបស់ទេវៈឥសានៈ ជារាជធានីរបស់ព្រះបាទឥសានិវរ្ម័នតាំងនៅខាងជើង (ក្រុងកំពង់ធំ) indrapura K. 235 (ក្រុងរបស់ទេវៈឥន្ទ្រៈដែលតាំងនៅត្បូងឃ្មុំ) amarendrapura K. 235 អមរិន្រ្ទបុរៈ (ក្រុងអមតៈ នៃទេវៈឥន្ទ្រៈ តាំងនៅក្បែរក្រុងសៀមរាប) ya§odha rapura យសោធរបុរៈ K. 70 ក្រុងស្អាត និងមានជ័យជំនះ, ជារាជធានីនៃកម្វុជទេស ពីសតវត្សទី IX ដល់ទី XIV ឈ្មោះក្រុងអង្គរបុរាណ) ។
ការខុសប្លែកគ្នាយ៉ាងច្រើនរវាងឋាននាមជាពាក្យខ្មែរ និងឋាននាមជាពាក្យសំស្ក្រឹត គឺស្ថិតនៅត្រង់ឋាននាមជាពាក្យខ្មែរ ត្រូវបានបង្កើតឡើងតាមការបង្ហាញឯង ៗ និងតាមការប្រើប្រាស់វាក្យស័ព្ទរុក្ខវិទ្យា និងសត្តវិទ្យា ។ ចំណែកឯឋាននាមជាពាក្យសំស្ក្រឹតវិញ ត្រូវបានបង្កើតឡើងតាមបំរាស់ទេវនាមរបស់ពួកទេវៈ, ព្រាហ្មណ៍និងពាក្យសំរិតសំរាំងចេញពីនាមស័ព្ទ និងគុណស័ព្ទ ដែលប្រើប្រាស់ក្នុងការសុំពរជ័យ និងការបួងសួង ។ ដោយយកទេវនាម ជាលក្ខណៈវិនិច្ឆ័យក្នុងចំណាត់ថ្នាក់យើងអាចចាត់ថ្នាក់ឋាននាមសំស្ក្រឹតតាមរបៀប ដូចតទៅៈ
ឋាននាមបំរើឲ្យទេវនាម សិវៈ (§iva) និងអ្វី ៗ ដែលទាក់ទងដល់ទេវៈអង្គនេះ ។ ឧទាហរណ៍ៈ
k.j. §ivalinga K. 697 លិង្គរបស់ព្រះគឺ វ, ជានិមិត្តរូបនៃការគោរពទេវរាជា ជាពាក្យបញ្ជាក់ពីអំណាចស្ដេចចក្រភព (ស្ដេចចក្រវាតិន cakravartin) ដែលជាតំណាងទេវៈគឺ វ លើផែនដី ។
ប្រាសាទ គឺ វលិង្គ ជាឈ្មោះប្រាសាទដែលទាក់ទងទៅទេវនាម គឺ វ នេះដែរ ។
ប្រាសាទ គឺ វបាទ K. 344 (§ivapada) ជាឈ្មោះប្រាសាទមួយទៀត ដែលទាក់ទងទៅនិងទេវនាម គឺ វ ដែរ ។ គីវបាទ មានន័យថាព្រះបាទរបស់ព្រះគឺ វ ។
k.j. §ivapura K. 195 (បុរីរបស់ព្រះគី វ ) គឺជាឈ្មោះប្រាសាទគី វបុរៈ (§ivapura) ។
sr. §ivagartbha K. 809 (កំណើតព្រះគីវ) គឺជាឈ្មោះស្រុកគីវគរភៈ (§ivagarbha) ។
sr. §ivagupta K. 212 (ការគាំទ្ររបស់ព្រះគីវ) គឺជាឈ្មោះស្រុកសិវគុប្តៈ (គិ វគុប្ត) (§ivagupta)
ឋាននាម បង្ហាញដោយទេវនាមព្រះវិស្ណុ (vishnu) មានដូចជាៈ
sr. visnupura K. 67 (បុរីរបស់ព្រះវិស្ណុ) ជាឈ្មោះស្រុកមួយគឺស្រុក វិស្ណុបុរៈ (visnupura) ។
visnugrama វិស្ណុគ្រាម K. 521 (ដែនដីរបស់ព្រះវិស្ណុ) ។
ឋាននាមមួយចំនួនធំ បង្ហាញដោយទេវនាម សិវៈ និង វិស្ណុ ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសិលាចារឹក ។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ឲ្យដឹងថា សីវ (គិ វ) និយមនិងវិស្ណុនិយម ជះឥទ្ធិពលយ៉ាងខ្លាំងក្នុងស្រទាប់ប្រជាជន ។ ម្យ៉ាងទៀត ដើម្បីជៀសវាងការខុសឆ្គងផ្នែកសទិសសូរក្នុងភាសា ដែលបង្កឡើងដោយឋាននាមដដែល ៗ ដែលបានបង្កើតរួចមកហើយ រាជបណ្ឌិតបានសំអាងលើការឲ្យឈ្មោះផ្សេង ៗ របស់គីវ និងនាមនានាទៀត នៃអវតារបស់ព្រះវិស្ណុ សំរាប់បង្កើតឋាននាមថ្មី ៗ ទៀត ។ តាមរយៈសៀវភៅ Kamaleswar Bhattacharya ក្រោមចំណងជើង “ព្រាហ្មណ៍សាសនា នៅកម្ពុជាបុរាណ” (Paris, 1961) បានឲ្យដឹងថានៅក្នុង នាមឈ្មោះរបស់ព្រះសិវៈជាង ៣០ មាននាមមួយចំនួនបានយកមកប្រើសំរាប់ សំគាល់ឋាននាម ។ ឧទាហរណ៍
rudra ស្រុក រុទ្រៈ ក្នុងស្រុក រុទ្រៈ K. 467
i§ana នៅរាជធានីឥសានបុរៈ K. 314
i§vara នៅ (ប្រាសាទ) ឥស្វបុរៈ K. 91
hara នៅ (ស្រុក) ហរាគ្រ មៈ K. 175
virendra នៅ (ស្រុក) វិរេន្ទ្របុរៈ K. 467
§arvva នៅ (ប្រាសាទ) សវ៌្វ / គ វ៌្វស្រមៈ K. 44
bhava នៅ (រាជធានី) ភវបុរៈ K 939
§ri bhadre§vara ស្រីភទ្រិគ្វ រៈ នៅ (ស្រុក) គ្រិ ភទ្ទ្រេគ្វ រាគ្រ ម K. ៨៥២
amogha នៅ (ដែនដី) អមោឃបុរៈ K 221
svayambhu ស្វយម្ភុ នៅ (ស្រុក) ស្វយម្ភុបុរៈ K. 580
តាមរយៈឋាននាមដែលបានវិភាគរួចមកហើយ ទេវនាម §iva គីវ និងនាមឈ្មោះដទៃទៀតរបស់អាទិទេពអង្គនេះ ត្រូវបានប្រើក្នុងប្រភេទនានា នៃឋាននាមក្នុងប្រទេស ដែលសុទ្ធតែសន្តវាក្យ-ស័ព្ទសំរិតសំរាំងតាំងពីពាក្យហៅធម្មតាក្នុងភាសាសំស្ក្រឹត ។ ឧទាហរណ៍ៈ
§iva គី វ “ទង្វើល្អ, បរមសុខ” bhava ភវៈ “វឌ្ឍនភាព, សម្បូររុងរឿង”, amogha អមោឃៈ “ដុះដាល” bhadra ភទ្រៈ “សោភ័ណ” hara ហរៈ “បំផ្លាញ (អ្វីដែលអាក្រក់) ។ ឋាននាមទាំងនេះ ត្រូវ បានចាត់ទុកថា ជាពាក្យមានន័យជានិមិត្តរូប ។
តាមរយៈសិលាចារឹកទាំងឡាយ នាមខ្លះរបស់អវតារនៃព្រះវិស្ណុ បានចាត់ទុកជាធាតុនៃឋាននាម ដូចតទៅៈ
krsnaguha K. 133 “ល្អាងក្ឫស្ន” K. J. Narayana K. 260 S “ប្រាសាទ នរាយនៈ” sr. vikramapura ស្រុកវិក្រមបុរៈ k. 467 “រាជធានីវិក្រមៈ ” ជាឈ្មោះស្រុក វិក្រមបុរៈ
ramaksetra រាមក្សេត្រ K. 257 ចំការរបស់ព្រះរាមា ជាឈ្មោះតំបន់មួយ” ។
ឈ្មោះមួយ ក្នុងចំណោមរាជធានីនៃកម្ពុជទេស (kambujade§a) បានត្រូវគេសំគាល់ឃើញតាមការបង្លើតសន្តវាក្យស័ព្ទ ហរិហរលយៈ K. 293 ដែលមានន័យថា គឺជាលំនៅឋាននៃព្រះហរិ (ព្រះវិស្ណុ) និងព្រះហរៈ (គី វ) ។ ឋាននាមនេះ អាចឲ្យបកស្រាយថាជាពាក្យតឹកតាង ដែលឆ្លុះបញ្ចាំងពីការរលាយចូលគ្នានៃសាសនាវិស្ណុនិយម និងគីវនិយម ដែលកើតមានឡើងនៅដើមសម័យអង្គរ ។
អាស្រ័យដោយការបន្ស៊ីសាសនានេះហើយ បានជាព្រះបាទជ័យវរ្ម័នទី II អាចដឹកនាំនយោបាយសម្របសម្រួល និងសន្និភាពកម្ម រវាងក្សត្របុរីខ្មែរដែលបានបែកខ្ញែកគ្នា ជាពិសេស ការសិក្សាឋាននាម យើងសង្កេតឃើញថា ការគោរពបូជាទេវៈ brahma (ព្រហ្ម) ដែលជាទេវៈសំខាន់មួយដែរ នៅក្នុងសាសនាព្រាហ្មណ៍ ដូចជា មិនសូវមានប្រជាប្រិយភាពដូចទេវៈគី វ និងព្រះវិស្ណុទេ ។ ក្នុងនោះ ឋាននាមដែលទាក់ទងនិងទេវនាម “ព្រហ្ម” (brahma) ដែលគេប្រទះឃើញនៅក្នុងសិលាចារឹកខ្លះដែរ ដូចជាៈ
sruk vrahmapura K. 235 ស្រុកវ្រហ្មបុរៈ (vrahmapura រាជធានីរបស់ព្រះព្រហ្ម) ។
sruk vrahmagarbha ស្រុកព្រហ្មគរភៈ K. 352 ស្រុកវ្រហ្មគភិ,ស្រែវ្រហ្មគភិ (vrahmagarbha កំណើតព្រះព្រហ្ម) ។
vrahmapada វ្រហ្មបទ K. 235 ឈ្មោះដំបន់មួយ vrahmapada លំនៅឋានរបស់ព្រះព្រហ្ម ។
ក្រៅពីនាមឈ្មោះសំខាន់ ៗ របស់ទេវៈ ក្នុងទ្រឹស្ដីទេវៈទាំងបី ក្នុងព្រហ្មញ្ញសាសនា នាមឈ្មោះរបស់ទេវៈបន្ទាប់បន្សំនៃសាសនានេះ ក៏ត្រូវបានចាត់ទុកជាធាតុសំខាន់ក្នុងការបង្កើតឋាននាមសំស្ក្រឹតដែរ ។ ឧទាហរណ៍ៈ
nagara indrapura នគរឥន្ទ្របុងរៈ K. 235 ឈ្មោះរាជធានីមួយនៃកម្ពុជទេស (Kambujade§a), indra ឥន្ទ្រៈ ជាទេវៈខាងព្យុះ ។
sruk indraparass ស្រុកឥន្ទ្រៈបរស្ស K. 292 ឈ្មោះស្រុកមួយដែលមានន័យថា ជាលំនៅរបស់ព្រះឥន្ទ្រ ។
sruk somalaya K. 918 ស្រុកសោមលយៈ soma គោរម្យងាររបស់ទេវៈព្រះចន្ទ័ ។
camdrapura K. 117 (ទីតាំង) ចន្ទ្របុរៈ candra ទេវព្រះច័ន្ទ ។
K. j. §ri suryyaparvvata K. 31 ប្រាសាទគ្រី សុរយ្យបវ៌្វត, suryya ទេវៈព្រះអាទិត្យ ។
sruk kamadhenu K. 467 ស្រុកកាមធេនុ, kama ទេវៈកាម, dhenu មេគោដ៏ពិសិដ្ឋ ។
sruk anangapura K. 292 ស្រុកអនង្គបុរៈ Ananga គោរម្យងារនៃទេវកាម ។
sruk varuna K. 262 S ស្រុក វរុណៈ varuna ទេវៈពិរុណឬភ្លៀង ។
sruk vagindra K. 380 E ស្រុកវគិន្ទ្រ vagindra ទេវៈវាគ្មិន ។
ក្នុងភាសាខ្មែរ សន្តវាក្យស័ព្ទ ចន្ទ្រៈ (candra) សុរ្យយៈ (suryya) កាមៈ (kama) ត្រូវបានគេស្គាល់យូរណាស់មកហើយថា ជានាមស័ព្ទធម្មតា ដែលមានន័យថា ព្រះច័ន្ទ ព្រះអាទិត្យ និងកាមិន្ទ្រីយ៍ ។
នៅយុគសម័យកម្ពុជទេស ពុទ្ធសាសនាត្រូវបានគេគោរពទទ្ទឹមគ្នានឹងព្រហ្មញ្ញសាសនា ក៏ប៉ុន្តែ នាមឈ្មោះដែលបង្កើតជាមួយក្រុម ពុទ្ធនាម និងពោធិសត្វនាម គ្មាននៅក្នុងសិលាចារឹកទេ ។ ហេតុនេះ ក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធ និងព្រះ ពោធិសត្វ ពុំត្រូវបានចាត់ទុកជាទេវៈទេ ។ ដូច្នេះ ក្នុងការបង្កើតឋាននាមសំស្ក្រឹតសំគាល់ទីតាំងរស់នៅតាមោសន្តវាក្យស័ព្ទ គឺជាពាក្យមានប្រភពចេញមកពីទេវកថា ព្រោះខ្មែរបុរាណ ត្រូវការពាក្យទាំងនោះយកមកការពារប្រឆាំងនិងសត្រូវខាងក្រៅនិងគ្រោះធម្មជាតិ ព្រមទាំងជំងឺឆ្លងគ្រប់បែបយ៉ាង ។ ក្នុងន័យនេះហើយបានជាក្រៅ ពីសន្តវាក្យស័ព្ទសំស្ក្រឹតដ៏ល្អវិចិត្រ ដូចជាវាក្យស័ព្ទដែលប្រើប្រាស់ក្នុងការប្រសិទ្ធិពរការបួងសួង ក្នុងបែបបទនៃពិធីបួងសួង ត្រូវបានចាត់ទុកជាធាតុដែលត្រូវបានគេប្រើក្នុងការបង្កើតឋាននាម ។ ឋាននាមទាំងនោះ សម្បូរដោយពាក្យសំណូមពរ ដូចតទៅៈ
ឋាននាមសំគាល់ដោយពាក្យសុំពរ ដោយបានបង្ហាញពីបំណងប្រាថ្នាសុភមង្គល និងសុខភាពល្អ ។ ឧទាហរណ៍ៈ
sruk sukhalaya K. 393 ស្រុកសុខលយៈ (sukha សុខ សុខភាព ។
sruk mangalpura K. 205 ស្រុកមង្គលបុរៈ mangal “មង្គល” ។
ឋាននាមសំគាល់ដោយពាក្យសំណូមពរ ដោយបានបង្ហាញ ពីបំណងប្រាថ្នាចង់បានសន្តិភាព និងសន្តិសុខរស់នៅបានវែងឆ្ងាយ (អាយុវែង) ។ ឧទាហរណ៍
pram pra§antagrama K. 187 ដែនដីប្រសាន្តគ្រាមៈ pra§an ta សន្តិភា ព ។
sruk amaralaya អមរលយៈ K. 598 ស្រុក amaralaya amara “អមត” ។
abhayapura អភយបុរៈ K. 357 ប្រាសាទ abhaya pura abhaya និរភ័យ ។
ឋាននាមសំគាល់ដោយពាក្យសំណូមពរ ដោយបានបង្ហាញ ពីបំណងប្រាថ្នាចង់បានវឌ្ឍនភាព ភាពសម្បូរសប្បាយ ។ ឧទាហរណ៍ៈ
sruk bhogapura ភោគបុរៈ K. 843 ស្រុក bhogapura bhoga “ភោគ” ។
sruk dhanavaha ស្រុកធនវហៈ K. 467 ស្រុក dhanaveaha dhana ធនធាន veha រថ ។
srukphalapriya ស្រុក ផលប្រិយៈ phala ផល, ការប្រមូលផល priya “ប្រិយ”
sruk vassantapura K. 221 ស្រុកវស្សន្តបុរៈ vassanta វស្សន្ត
sruk bhrttipura K. 292 ស្រុក bhrttipura, bhrtti “អ្នកចិញ្ចឹម” ។
ឋាននាមសំគាល់ដោយពាក្យសំណូមពរ ដោយបង្ហាញពីបំណងប្រាថ្នាចង់បានជ័យជំនះ ជោគជ័យ ។ ឧទាហរណ៍
sruk lambhapura K. 292 ស្រុក lambhapura, lambha “ជោគជ័យ” ។
sruk siddhipura K. 702 ស្រុកសិទ្ធិបុរៈ siddhi ជោគជ័យ ។
sruk vijayapura ស្រុកវិជ័យបុរៈ vijaya វិជ័យ ។
sruk vikranta K. 697 ស្រុកវិក្រន្ត, vikranta អ្នកដើរ “ជ័យជំនះ” ។
ឋាននាមសំគាល់ដោយពាក្យសំណូមពរ ដោយបង្ហាញពីបំណងប្រាថ្នាចង់បាននូវសោភណភាព, ភាពក្សេមក្សាន្ត ។ ឧទាហរណ៍ៈ
sruk vangaapura K. 476 ស្រុករង្គបុរៈ ranga “រង្គវិចិត្រ” ។
bhadrapura K. 56 ប្រាសាទភទ្របុរៈ, bhadra សោភ័ណ” ។
sruk jyotigrama K. 219 ស្រុកជ្យោតិគ្រាម jyoti “ពន្លឺ” ។
§resthanivasa K. 467 ភូមិស្រេស្ឋនិវាសៈ §restha “សោភ័ណ” ។
ឋាននាមសំគាល់ដោយពាក្យសំណូមពរ ដោយបង្ហាញពីបំណងប្រាថ្នា ចង់បាននូវសុភមង្គល និងមានជីវភាពប្រកបដោយសីលធម៌ល្អ ឬមានបញ្ញាបរិបូណ៍ ។ ឧទាហរណ៍ៈ
sruk moksalaya K. 58 ស្រុកមោក្សល័យ moksa “មោក្ស” (អវិជ្ជា) ។
sruk dharmapura K. 697 ស្រុកធម្មបុរៈ dharma “ធម៌” “សីលធម៌សាសនា” ។
sruk vidyavasa K. 617 ស្រុកវិទ្យាវាសៈ vidya “វិទ្យា ពុទ្ធិ” avasa លំនៅ ។
vidya§rama K. 262 ប្រាសាទវិទ្យាស្រមៈ
sruk kaivayapura K. 868 ស្រុក កែវល្យបុរៈ kaivalya ការសរសើរ ជានិរន្តរ៍ ។
តាមរយៈឋាននាមដែលបានវិភាគរួចមកហើយនេះ យើងអាចកត់សំគាល់បានថា ឋាននាមខ្លះត្រូវបានបង្កើតឡើងតាមសន្តវាក្យស័ព្ទ និងពាក្យសុំពរជ័យ ដែលជានាមសំគាល់ទីកន្លែងរស់នៅ ហើយត្រូវភ្ជាប់ដោយពាក្យ “ស្រុក” ដែលជាពាក្យបញ្ជាក់ពីទីប្រជុំជនរដ្ឋបាល ដែលសំគាល់ថា ជាស្រុកដែលអ្នកនិយាយភាសានេះស្គាល់ច្បាស់ ។ ការភ្ជាប់ពាក្យនេះ នៅមុខឋាននាមសំស្ក្រឹតបង្កើតបានជាពាក្យសមាសមួយ ដោយផ្ដុំពាក្យខ្មែរជាមួយពាក្យសំស្ក្រឹត ។ លំនាំនេះ អាចចាត់ទុកថាជារបៀបមួយក្នុងចំណោមរបៀបល្អបំផុត ក្នុងការយកលំនាំតាមពាក្យសំស្ក្រឹតក្នុងការបង្កើតឋាននាមខ្មែរ ។ ចំនួនឈ្មោះស្រុកប្រហែល ១១០ ដែលសំគាល់ដោយពាក្យសំស្ក្រឹត ត្រូវបានបញ្ជាក់ក្នុងសិលាចារឹក ហើយមានតែពាក្យមួយចំនួនទេ ដែលត្រូវបានបញ្ជាក់ក្នុងការសិក្សានេះ ។
ជាមួយឋាននាមសំស្ក្រឹត បង្កើតបានតែមួយផ្នែកនៃសទ្ទានុក្រមសំស្ក្រឹតដែលខ្មែរយើងពីបុរាណបានប្រើប្រាស់ ។ ក៏ប៉ុន្តែ ពាក្យទាំងនេះអាចបង្កើតទម្ងន់លើកម្ចីភាសា និងឥទ្ធិពលនៃរចនាសម្ព័ន្ធសាសនារបស់បុព្វបុរសខ្មែរយើង ក្នុងលំនាំបង្កើតឋាននាមនៅកម្ពុជា ។

//

កំណត់​សម្គាល់ និង ការ​ប្រើ​ប្រាស់ នាម​ព្រះមហាក្សត្រ ខ្មែរ នាសម័យ​បុរាណៈ តាម​រយៈ​សិលាចារឹក Note on the Name of Ancient Khmer King and its Orthographical Usage Through Inscriptions វង់ សុធារ៉ា សាស្ត្រាចារ្យ​ដេប៉ាតឹម៉ង​ប្រវត្តិវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

កំណត់សម្គាល់ និង ការប្រើប្រាស់ នាមព្រះមហាក្សត្រ
ខ្មែរ នាសម័យបុរាណៈ តាមរយៈសិលាចារឹក
Note on the Name of Ancient Khmer King and
its Orthographical Usage Through Inscriptions

វង់ សុធារ៉ា
សាស្ត្រាចារ្យដេប៉ាតឹម៉ងប្រវត្តិវិទ្យា
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

កម្ពុជា ជាប្រទេសមានចំណាស់ជាងគេនៅក្នុងតំបន់ ខាងវប្បធម៌អរិយធម៌ កំណើតរដ្ឋ អក្សរសាស្ត្រ និងប្រវត្តិសាស្ត្រជាតិ ។ ផ្ទុយទៅវិញ កិច្ចការស្រាវជ្រាវចងក្រងទុកជាឯកសារគោលនូវបញ្ហាទាំងនេះ មានការយឺតយ៉ាវជាងប្រទេសជិតខាង ដោយសារតែសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ៛ និងការខ្វះខាតធនធានមនុស្សជាពិសេស លើបញ្ហាការប្រើប្រាស់ភាសា និងអក្សរខ្មែរ មិនទាន់បានឯកភាព ។ ឥឡូវស្ថាប័នកំពូល រាជបណ្ឌិតសភាកម្ពុជា បានកើតចេញ ជារូបរាងហើយ ដែលរួមមានវិទ្យាស្ថានជាតិ កំពុងយកចិត្តទុកដាក់លើបញ្ហា ឯកភាវូបនីយកម្ម ផ្នែកអក្សរសាស្ត្រ ជាកិច្ចការអាទិភាពចំបង ។ ដូចមាន ការរៀបចំសន្និសីទ នាពេលនេះ (៥-៧ កញ្ញា ២០០០) ជាតឹកតាង ។
ដោយឡែកបញ្ហាប្រវត្តិសាស្ត្រ ក៏នៅមិនទាន់មកការឯកភាពដូចគ្នានេះដែរ សូម្បីក្នុងការសរសេរឈ្មោះ ព្រះមហាក្សត្រអង្គនីមួយ ៗ នៅសម័យមុនអង្គរនិងអង្គរ ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកថា “ប្រវត្តិសាស្ត្រខ្មែរ” នៅសម័យនោះត្រូវបានគេចងក្រងឡើង ដោយសារផ្អែកលើមូលដ្ឋានិនៃឯកសារសិលាចារឹកសាស្ត្រ (Epigraphy) ដែលមកដល់សព្វថ្ងៃនេះ គេបានរកឃើញអត្ថបទចារឹកបន្តបន្ទាប់គ្នាប្រមាណ ១៣០០ ផ្ទាំង នៅលើវិសាលភាពនៃទឹកដីកម្ពុជាបច្ចុប្បន្ន ប្រទេសថៃភាគខាងកើត ប្រទេសឡាវ និងវៀតណាមភាគខាងត្បូង ។ អាថ៌កំបាំងទាំងឡាយនៃប្រវត្តិសាស្ត្រ ត្រូវបានស្រាយបំភ្លឺបន្តិចម្ដង ៗ តាមរយៈសិលាចារឹកសាស្ត្រទាំងអស់នោះ ហើយកំហុសឆ្គងទាំងឡាយ ក៏ត្រូវបានកែសម្រួលជាបណ្ដើរ ៗ ។ របាក្សត្រខ្មែរ ត្រូវបានតាក់តែងឡើងប្រកបដោយនិរន្តរភាព ក៏ប៉ុន្តែ ការសរសេរនាមព្រះមហាក្សត្រទាំងអស់នោះ នៅមិនទាន់មានឯកភាពលើបញ្ហាអក្ខរាវិរុទ្ធនៅឡើយ ។
នៅលើសិលាចារឹក ទាំងភាសាសំស្ក្រឹត ទាំងភាសាខ្មែរស្ទើរតែមានឯកភាពទាំងស្រុងទៅលើអក្ខរាវិរុទ្ធនាមព្រះមហាក្សត្រ ។ ក៏ប៉ុន្តែ ប្រហែលជាមកពីអ្នកស្រាវជ្រាវខ្មែរទាំងនោះ ពឹងផ្នែកតែទៅលើឯកសារបកស្រាយជាភាសាបរទេសតែមួយមុខពេក ទើបធ្វើឲ្យមានកំហុស ។
ហេតុដូច្នេះ ក្នុងឱកាសសនិ្នសីទនេះ យើងសូមលើកយកមកបង្ហាញអំពីនាម របស់ ព្រះមហាក្សត្រខ្មែរសម័យបុរាណ (សម័យមុនអង្គរ និងអង្គរ) ដែលបានស្រង់ចេញពីសិលាចារឹក និងឯកសារដើមមួយចំនួនដែលគេបានសិក្សារួច ។
ប៉ុន្តែ មុននិងឈានចូលបញ្ហានោះ យើងត្រូវបង្ហាញអំពីបច្ចេកស័ព្ទទាំងឡាយ ដែលនាំឲ្យស្គាល់នាមរបស់ព្រះរាជា នៅក្នុងអត្ថបទសិលាចារឹកភាសាខ្មែរសិន ។ ដើម្បីជាវិភាគទានដល់និស្សិតជាច្រើនរូបដែលកំពុងសិក្សា ឬបានចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ស្ថាប័នសិក្សានៅសាកលវិទ្យាល័យផ្សេងៗ ទៀត នៅក្នុងនិងក្រៅប្រទេស ដែលធ្លាប់ទទួលការបណ្ដុះបណ្ដាល វិជ្ជាសិលាចារឹក និងដែលកំពុងធ្វើការស្រាវជ្រាវនៅតាមស្ថាប័ននានា ។ បន្ទាប់មក យើងនិងពិភាក្សាលើបច្ចេកស័ប្ទនៅខាងចុងនាមព្រះមហាក្សត្រខ្មែរ នាសម័យនោះផងដែរ ។
១- កំណត់សម្គាល់នាមព្រះមហាក្សត្រខ្មែរ
នៅលើសិលាចារឹកខ្មែរ គេស្គាល់អសាធារណនាមមួយ ថាជានាមរបស់ព្រះមហាក្សត្របាន ដោយសារមានលក្ខណៈសម្គាល់ពិសេសមួយចំនួន ដែលជាបច្ចេកពាក្យនាំមុខនាម (ឋានន្តរនាម) ឬវាក្យស័ព្ទនៅខាងចុងនាមទាំងនោះ លើសពីនេះទៀត យើងសង្កេតឃើញថា វាមានការផ្លាស់ប្ដូរ និងវិវឌ្ឍន៍ស្របតាមសម័យកាលរបត់ប្រវត្តិសាស្ត្រផងដែរ ។
ក- សម័យមុនអង្គរ
សម័យនេះយើងចង់និយាយសំដៅសម័យនគរភ្នំ ឬហ្វូណន និងចេនឡាពីសតវត្សរ៍ទី ១ ដល់ទី ៨ នៃគ.ស. ។ អ្វីដែលយើងបានដឹងធអំពីសម័យនគរភ្នំ គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើកសារចិន និងឯកសារសិលាចារឹកដ៏តិចតួច ដូចជានៅញ៉ាត្រាង រ៉ាច់យ៉ា ប្រាសាទប្រាំល្វែង ដំបងដែក និងប្រាសាទតាព្រហ្ម ទន្លេបាទីដែលអត្ថបទទាំងនោះសុទ្ធសឹងចារឹកជាភាសាសំស្ក្រឹត ។ ខុសប្លែកគ្នាស្រឡះពីសម័យចេនឡា ដែលពត៌មានជាច្រើនទាក់ទងនិងព្រះរាជា ព្រមទាំងសឹកម្មភាពជីវភាពរបស់អ្នកស្រុក ត្រូវបានគេដឹងតាមរយ៉សិលាចារឹកចំនួនរាប់រយផ្ទាំង ។ ហេតុនេះហើយ ទើបគេស្គាល់នាមព្រះរាជាជាច្រើនអង្គរដែរ ដែលបានសោយរាជ្យជាបន្តបន្ទាប់គ្នា ។
ផ្អែកលើសិលាចារឹកជាភាសាខ្មែរ ចាប់ពីសតវត្សរ៍ទី ៦-៧ នៃ គ.ស. ការប្រើប្រាស់ប្រព័ន្ធឋានន្តរនាមរបស់ព្រះរាជា គេសង្កេតឃើញមានរបត់ពីរដង ។ ចំណែកលក្ខណៈសម្គាល់រួមមួយ សម្រាប់ស្គាល់នាមរបស់ព្រះមហាក្សត្រ ដោយសារនៅចុងបញ្ចប់នរនាមមានពាក្យ—វម្មិ ទាំងសិលាចារឹកភាសាសំស្ក្រឹត ឬ ភាសាខ្មែរ លើកលែងតែនាមព្រះមហាក្សត្រិយានី ។ ដូចជា ព្រះនាង ជយទេវី ។
ក-១ សតវត្សទី ៦ ដល់ពាក់កណ្ដាលទី ២ សតវត្សរ៍ទី ៧
ចន្លោះពេលនេះ យើងឃើញឋានន្តរនាមរបស់ព្រះរាជា គឺ វ្រះកម្រតាងអញ បន្ទាប់ពីឋានន្តរនាមនេះមកគឺ ឈ្មោះរបស់ព្រះរាជា ដែលបញ្ចប់ដោយពាក្យ-វម៌្ម ។ ក្នុងករណីអសាធារណនាមណា ដែលប្រើប្រាស់ឋានន្តរនាមនេះ ហើយនៅផ្នែកខាងចុងបញ្ចប់ គ្មានពាក្យ វម៌្ម នោះគឺ ជាឈ្មោះរបស់អាទិទេព ។
ឧទាហរណ៍ៈ វ្រះកម្រតាងអញគ្រីរៅទ្រវម៌្ម1 គឺព្រះបាទរុទ្រវម៌
វ្រះកម្រតាងអញឝ្រី ភវវម៌្ម2 គឺព្រះបាទភវវម៌ទី ១3
វ្រះកម្រតាងអញឝ្រីមហន្ទ្រវម៌្ម គឺ ព្រះបាទមហេន្ទ្រវម៌ ដែលមាននាមមុនពេលឡើងសោយរាជ្យថា ចិត្រសេន ។
វ្រះកម្រតាងអញឝ្រីឝានវម៌្ម4 គឺព្រះបាទឥសានវម៌ទី ១5
វ្រះកម្រតាងអញឝ្រីជយហ្វម៌្ម6 ឬ វ្រះកម្រតាងអញឝ្រីជយវម៌្ម គឺព្រះបាទជយវម៌ទី១
រីឯនាម វ្រះកម្រតាងអញឝ្រីរត្នេឝ្វរ គឺជាឈ្មោះអាទិទេពូ រត្នេស្វរៈ ឬ រតនេសូរ (តាមភាសាបាលី) ។
នៅក្រោយការចូលទិវង្គតរបស់ ព្រះបាទជយវម៌ទី ១ នាឆ្នាំ ៦៨១ នៃ គ.ស. មានការប្រែប្រួលមួយ ដែលបានក្លាយទៅជាប្រពៃណីដ៏សំខាន់ រហូតដល់សព្វថ្ងៃ គឺការលេចឡើងនូវការប្រើប្រាស់ “បច្ឆាមរណនាម” របស់ព្រះរាជា ។
តាមសិលាចារឹក K 904 B & K. 1029 មានពាក្យថា វ្រះកម្រតាងអញតទៅឝិវបុរ និងមាននៅលើសិលាចារឹកដទៃទៀត ដូចជា ចារឹកតាំងក្រាំង K. 726 នៅស្រុកបាធាយ ក្នុងទម្រង់
វ្រះកម្រតាងអញតទៅស្វគីឝិវបុរ7 ដែលបច្ចេកពាក្យនេះ សម្រាប់សម្គាល់ព្រះរាជាតែមួយអង្គគឺ ជយវម៌ទី ១ ។
ក្រៅពីនេះ យើងឃើញមានបច្ចេកពាក្យ ក្នុងទម្រង់បច្ឆាមរណនាម8 ចំនួនពីរទៀត ដែលយើងរកមិនទាន់ឃើញ ថាត្រូវនិងស្ដេចអង្គណា គឺ វ្រះកម្រតាងអញឝ្រីន្ទ្រលោក9 និង វ្រះកម្រតាងអញត (ទៅឝ្រី) រុទ្រលោក ។10
ក-២ ចុងសតវត្សរ៍ទី ៧ ដល់ចុងសតវត្សរ៍ទី ៨
ក្រោយការចូលទិវង្គតរបស់ព្រះបាទជយវម៌ទី ១ ព្រះរាជបុត្រីរបស់ព្រះអង្គបានឡើងគ្៩រងរាជ្យបន្ត ដែលពេលនោះគេហៅថា ធូលិជេងវ្រះកម្រតាងអញឝ្រីជយទេវី 11។ ដួច្នេះ យើងសង្កេតឃើញថា បច្ចេកស័ព្ទឋានន្តរនាមរបស់ព្រះរាជាពេលនេះខុសប្លែកពីមុនបន្តិចទៀត ដោយសារមានបន្ថែមនាមរបស់ព្រះរាជាពេលនេះខុសប្លែកពីមុនបន្តិចទៀត ដោយសារមានបន្ថែមនាម ធូលីជេង (=ធូលីជើង) ហើយឋានន្តរនាមបែបនេះ ត្រូវបានគេប្រើរហូតមកដល់សម័យ អង្គរ ។
ខ- សម័យអង្គរ
នៅសម័យនេះ ឋានន្តរនាម ឬ បច្ចេកស័ព្ទសម្រាប់សម្គាល់ព្រះរាជា មានកាន់តែច្រើន និងសម្បូណ៌បែប ។ ដោយសារ ព្រះជាស្ទើរតែគ្រប់អង្គតែងមាននាមពីរ គឺនាមពេលសោយរាជ្យ និងនាមក្រោយពេលចូលទិវង្គត ដែលគេហៅថា បច្ឆាមរណនាម ។ ទោះជាយ៉ាងនេះក្ដី ក៏នៅពេលសោយរាជ្យ នាមរបស់ព្រះរាជាមានលក្ខណៈពិសេសរួមមួយ សម្រាប់សម្គាល់ដែរ នោះគឺ ពាក្យ ទេវ ឬ ទេព ត្រូវបានគេភ្ជាប់នៅខាងចុងនាមព្រះមហាក្សត្របន្ទាប់ពីពាក្យ វម៌្ម គឺទៅជាពាក្យ—វម៌្មទេវ ឬ—វម៌្មទេព ។
ចំពោះឋានន្តរនាម ឬ បច្ចេកស័ព្ទសម្រាប់សម្គាល់ព្រះមហាក្សត្រ មានដូចជាៈ
ធូលីជេងវ្រះកម្រតេងអញ ដូចបានបង្ហាញពីខាងលើ ឋានន្តរនាមនេះ
ត្រូវបានគេបន្តប្រើប្រាស់រហូត ដល់រាជ្យព្រះបាទយសោវម៌ទី ១ ។
ដូចជាៈ ធីលីជេងវ្រះកម្រតេងអញឝ្រីឥន្ទ្រវម៌្មទេវ គឺព្រះបាទឥន្ទ្រវម៌ទី ១12 ឬ ធីលីជេងវ្រះកម្រតេងអញឝ្រីយឝោវម៌្មទេវ គឺព្រះបាទយសាវម៌ទី ១ ។13
ធូលីវ្រះបាទធូលីជេងវ្រះកម្រតេងអញ លេចឡើងប្រាកដលើសិលាចារឹក ចាប់ពីរាជ្យព្រះបាទ ហសិវម៌ទី ១ រហូតមក ។
ដូចជាៈ ធូលីវ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីហម៌វម្មិវម្មិទេវ គឺព្រះបាទ ហសិវមិទី១ ។14
ធូលីវ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីឥឝានវម្មិទេវី 15គឺព្រះបាទ ឥសានវមិទី ២
ធូលីវ្រះបាទកម្រតេងកំត្វនអញ ឋានន្តរនាមនេះ គេឃើញមានប្រើសម្រាប់តែព្រះបាទ សូរ្យវមិទី១ ប៉ុណ្ណោះ ។ ក្រៅពីនេះ នៅក្នុងចំណោមសិលាចារឹកដ៏ច្រើន យើងឃើញគេប្រើវាម្ដងទៀត នៅក្នុងចារឹកស្ដុកកក់ធំ K.235 សម្រាប់ធ្វើជាឋានន្តរនាមរបស់ព្រះបាទឧទយាទិតវ្រមិទី២ ដែលត្រូវជារាជបុត្ររបស់ព្រះអង្គ ។
ដូចជាៈ ធូលីវ្រះបាទកម្រតេងកំត្វនអញឝ្រីសូយ្យិវម៌្មទេវ គឺព្រះបាទ សូរ្យវម្មិទី១ ។16
វ្រះករុណាវ្រះបាទកម្រតេងអញ នេះជាទម្រង់ ដែលគេបានប្រើប្រាស់រហូតដល់សព្វថ្ងៃ នៅក្នុងរាជស័ព្ទ ។ អ្វីដែលខុសប្លែកពីបច្ចុប្បន្ននោះ គឺកម្រតេងអញ ដែលត្រូវបានគេបោះបង់ចោល ។
ដូចជាៈ វ្រះករុណាវ្រះបាទកម្រតេងអញបរមកែវល្យបទ គឺព្រះបាទជយវម៌ទី ៦ (ជាមរណនាម)17
វ្រះបាទកម្រតេងអញ ជាទម្រង់ឋានន្តរនាម ដែលគេបានបំព្រួយដើម្បីធ្វើឲ្យងាយស្រួលក្នុង ការហៅមានព្រះរាជាកំពុងសោយរាជ្យ និងមរណនាម ។
ដូចជាៈ វ្រះបាទកម្រតេងអញឝ្រីឧទយាទិត្យវម៌្មទេវ គឺព្រះបាទ ឧទយាទិត្យវម៌ទី ២ ។18តរាជ្យវ្រះបាទកម្រតេងអញឝ្រីសូយ៌្យវម៌្មទេវ គឺព្រះបាទ សូរ្យវម៌ទី ២ 19វ្រះរាជ្យវ្រះបាទកម្រតេងអញឝ្រីជយវម៌្មទេវ គឺព្រះបាទ ជយវម៌ទី ៧ ។20
តរាជ្យវ្រះបាទកម្រតេងអញឝ្រីយវម៌្មទេវបរមឝ្វរបទ គឺព្រះបាទជយវម៌ទី ៨ ។
វ្រះបាទកម្រតេងអញឝ្រីឝ្រីន្ទ្រវម៌្មទេវ គឺព្រះបាទស្រីន្ទ្រវម៌ ។21
វ្រះបាទ ជាទម្រង់ឋានន្តរនាមធម្មតា ដែលគេបំព្រួញទៅខ្លីបំផុតសម្រាប់ប្រើនាំមុខបច្ឆាមរណនាម ។ ទម្រង់នេះស្រួលថា ទើបត្រូវបានគេរក្សារហូតដល់សព្វថ្ងៃ ។
ដូចជាៈ វ្រះបាទបរមឝ្វរ គឺព្រះបាទជយវម៌ទី២
វ្រះបាទវិស្ណុលោក គឺព្រះបាទជយវម៌្មទី ៣ 22
ស្ដច ឬ ស្ដាច សំតច ឬ សំតាច ច្រើប្រើជាសព្វនាមសម្រាប់ព្រះរាជា ឬ ជូនកាលព្រះអង្គម្ចាស់ ឬ អ្នកអង្គម្ចាស់ ។
ដូចជាៈ តគិរាជ្យ ធុលីវ្រះបាទធុលីជេង វ្រះកម្រតេងអញ ស្ដចទៅ រុទ្រលោកៈ ប្រែថាៈ នៅរាជ្យព្រះករុណាព្រះបាទស្ដេច (យាង) ទៅរុទ្រលោក (=ហស៌វម៌ទី ១) 23
៩២៥ ឝកបិកេតអឝ្វយុជឝុយក្រវារអនុរាធនក្សត្រ នុធូលីវ្រះបាទធូលីជេង វ្រះកម្រតេងអញឝ្រីជយវីរវម៌្មទេវ ស្ដាចអាយវ្រះគ្ឬហ ឆ្លោងវ្រះក្រលាផ្ទំបឝ្ចឹមបិវាបសហឆ្មាំវ្រះបញ្ជីបង្គំថ្បូងនិវេទនៈ ប្រែថា (នៅឆ្នាំ) ៩២៥ មហាសករាជ បីកើតខែអស្សុជ ថ្ងៃសុក្រ នក្សត្រអនុរាធ ព្រះករុណាព្រះបាទ ជយវីរវម៌ទេព ស្ដេច (កំពុងគង់ប្រថាប់) នៅឯព្រះគេហដ្ឋាន បានឆ្លងចូលទៅក្នុងព្រះក្រលាបន្ទំទិសបស្ចឹមោ ដើម្បីឲ្យ (ត្បិត) វាប សហ ដែលជាឆ្មាំ ព្រះបញ្ជីចូលក្រាបបង្គំគាល់។24
កុរុង ដែលយើងបង្ហាញនៅពេលនេះ ជាគោរម្យងារសម្គាល់ព្រះរាជាមិនមែនមានន័យថា សោយ ឬ គ្រងរាជ្យ ឬគ្រប់គ្រងនោះទេ ។
ដូចជាៈ កុរុងចាម្បតជ្មោះឝ្រីជយឥន្ទ្រវម៌្ម គឺស្ដេចចាមនាម ជយឥន្ទ្រវម៌ (ទី៤)25 (ដែលបានវាយលុកយកទីក្រុងអង្គរបាន នៅឆ្នាំ ១១៧៧ គ.ស.)

(នៅមានត)

//