អ្នកសច្ចំ (តចប់)

ពេលនោះប្រពន្ធរ​បស់គាត់និយាយប្រាវមកថា៖

– មកយាយបង្រៀនចៅ។ ទោះជាពិបាកយ៉ាងណាក៏ចៅឯងមិនត្រូវប្រកែកដែរ ឮទេ? បើឯងប្រកែក ឯងមិនត្រឹមតែមិនអាចក្លាយទៅជាអ្នកសច្ចំទេ តែឯងត្រូវនៅបម្រើយាយ២០ឆ្នាំតទៅមុខទៀត​ឮទេ? បើមិនដូច្នេះទេ ច្បាស់ជានឹងត្រូវទេវតា​ផ្ដន្ទាឱ្យ​ស្លាប់ទាន់ហន់មិនលែងឡើយ។

– ប្របាទ ទោះជាការលំបាក់យ៉ាងដូចម្ដេច ក៏ខ្ញុំប្របាទមិនរួយរានឹងធ្វើដែរលោកយាយ។

ង៉ុងខំស្ដាប់បង្គាប់ប្រពន្ធគ្រូពេទទាំងអរត្រហេបត្រហប។

– នោះចូរឯងឡើងដើមស្រល់នោះភ្លាម!

តាមពិតប្រពន្ធគ្រូពេទ្យគ្មានទៅចេះមន្តអាគមខ្មោចសេះអីទេ។ គេគ្រាន់តែបញ្ជាឱ្យង៉ុងធ្វើអ្វី ដែលពិបាករកធ្វើមិនកើត។ បើង៉ុងពុំអាចធ្វើគឺ មានតែនៅបម្រើបន្ថែម២០ឆ្នាំទៀត។ ប៉ុន្តែង៉ុងឮ​ភ្លាមស្ទុះវ៉េវទៅសួនច្បារ ដើរសំដៅទៅរកដើមស្រល់ហើយតោងឡើង។

– ឡើងឱ្យខ្ពស់ទៅលើទៀត កុំអាលឈប់!

ប្រពន្ធគ្រូពេទ្យឈរមើលង៉ុងពីក្រោម។ សំពត់ចងក្បិនដែលង៉ុងស្លៀកប៉ើងខ្យល់ឡើងប៉ោងធំដូចខោ​ជើងប៉ោងវែង។

-បានហើយ លែងដៃស្ដាំ!

ង៉ុងឱបដើមស្រល់ដោយដៃឆ្វេងយ៉ាងតឹង ហើយលែងដៃស្ដាំ។

– ល្អហើយ! លើកនេះចូរលែងដៃឆ្វែង!

-នែម៉ិចក៏ឱ្យគ្នាលែងដៃឆ្វេងទៀតហើយ មិនធ្លាក់ងាប់ហើយ! ខាងក្រោមមានថ្មផង បាក់ឆ្អឹងខ្ទេច​ហើយរំបល់យក៏!

គ្រូពេទ្យលេចក្បាលពីក្នុងមក ព្រោះទ្រាំលែងកើត។ ប្រពន្ធរុញក្បាលនោះទៅវិញ ហើយថា៖

– រួចចេញមករកអីតាប៉ិនេះ! ទុកងារឱ្យខ្ញុំ តាឯងឱ្យខ្ញុំ តាឯងកុំចេះពេក! ទៅអ្នកកំឡោះ! ប្រញាប់​លែងដៃឆ្វេងឱ្យរហ័សឡើង!

នៅពេលដែលប្រពន្ធពេទ្យថាមិនទាន់ចប់ពីមាត់ស្រួលបួលផង ង៉ុងក៏លែងដៃឆ្វេងទៀត។ បើបាន​តែលែងដៃទាំងពីរហើយ​ប៉ុន្តែខ្លួនរបស់ពុំជ្រុះមកក្រោមឡើយ ខ្លួនគេឈរត្រង់ធ្លូទៅក្នុងលំហ​អាកាសប្រៀបបានដូចជារូបអាយ៉ង។

ង៉ុងឱនក្បាលគោរពគ្រូប្ដីប្រពន្ធទាំងពីរដោយគោរព ពីលំហអាកាស៖

– សូមអរព្រះគុណអ្នកគ្រូ លោកគ្រូ ខ្ញុំបាទបានសម្រេចបំណងហើយ។ ដោយសារគុណលោកគ្រូ​អ្នកគ្រូខ្ញុំបាទបានក្លាយទៅជាអ្នកសច្ចំពេញទីគ្រប់លក្ខណៈហើយ។

ង៉ុងឱនក្បាលគោរពគ្រូ

//

Advertisements

ការពិព៍ណ៌ជំនាញសិក្សា និងការងារ នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារ

នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យជាស៊ីមកំចាយមារមានរៀបចំពិព័ណ៍ជំនាញសិក្សានិងការងារ ដែលមានការចូលរួមពីនិស្សិតប្រមាណ៦០០នាក់មកពីវិទ្យាល័យចំនួន១០នៅក្នុង​ខេត្តព្រៃវែង និងខេត្តកំពង់ចាម។

_IR_5011[1] _IR_5299[1]

_IR_5296[1] _IR_5125[1] _IR_5192[1]

Students

ឆ្នាំនេះ ខ្ញុំបានចាប់ផ្ដើមបង្រៀននិស្សិតនូវមុខវិជ្ជាមួយដែលហាក់ឃ្លាតឆ្ងាយពីឯកទេសរបស់ខ្ញុំ ដោយសារចំនួនថ្នាក់តិចមានតែមួយថ្នាក់ ហើយគ្រូបង្រៀនឯកទេសដូចគ្នាមានច្រើន។ មួយឆ្នាំបង្រៀនពីរថ្នាក់ ពីរមុខវិជ្ជាផ្សេងគ្នា។ អ្វីដែលជាការចាបអារម្មណ៍ គឺនិស្សិតមានចម្រុះទាំងនិស្សិតអាហារូបករណ៍និងនិស្សិតបង់ថ្លៃ និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។

ខ្ញុំបានជួបនិស្សិតស្រីពីរនាក់ដែលបានសុំច្បាប់ឈប់មួយខែ ក្រោយប្រឡងបញ្ចប់ឆមាសទី១ ដោយនិស្សិតនោះលើកឡើងថា សុំទៅរកប្រាក់បង់ថ្លៃសិក្សា។ នៅទីនេះ មួយឆ្នាំសិក្សាគឺ២៤០ ដុល្លារ បើនិស្សិតនោះក្រីក្រពេលខ្លះទទួលការអនុគ្រោះថ្លៃខ្លះ។ និស្សិតស្រីពីរនាក់ដែលបានសុំខ្ញុំនោះ ម្នាក់ទៅ​រើសគ្រាប់ស្វាយចន្ទី នៅខេត្តរតនគិរី ឯម្នាក់ទៀតសុំទៅបេះម្រេចនៅឯខេត្តកំពង់ចាម ដើម្បី​រកប្រាក់មកបង់ថ្លៃសិក្សា។ ទាំងការទៅរើសគ្រាប់ចន្ទី និងបេះម្រេច គឺមួយគីឡូបាន៧០០៛ ហេតុនេះដើម្បីបានប្រាក់ចំណូលបង្រ្គប់សម្រាប់សិក្សាពួកគេត្រូវខំបេះ ឬរើស ឱ្យបានច្រើនគីឡូក្នុងមួយថ្ងៃ​ទើបអាចរកបាន។ លើសពីនេះទៅទៀត ពេលខ្លះគេត្រូវលួចរើសយកខ្លួនឯង​ យូរៗម្ដងដើម្បី​បានប្រាក់ច្រើន។

ពួកគេជានិស្សិតស្រីប៉ុន្តែហ៊ានធ្វើដំណើរទៅខេត្តផ្សេងៗ ឬឆ្ងាយដើម្បីយកមកបង់ថ្លៃសិក្សា ខណៈដែលនិស្សិតខ្លះមានពេលវេលានិងប្រាក់កាសគ្រប់គ្រាន់ហើយបែរជាមិនខំសិក្សារៀនសូត្រទៅវិញ។

សង្រ្កាន្តភូមិខ្ញុំ

_IR_4343[1]_IR_4533[1]

_IR_4451[1]_IR_4446[1]

_IR_4399[1]_IR_4562[1]

នាឱកាសឆ្នាំថ្មី​ ឆ្នាំមមែនេះ ខ្ញុំបានទៅលេងស្រុកកំណើតដូចធម្មតា ប៉ុន្តែអ្វីដែលខ្ញុំទើបតែបានឃើញគឺ​ការស្រោចទឹកប្រោសព្រំ​ដល់អ្នកភូមិដែលជា​ពុទ្ធបរិស័ទចំណុះជើងវត្ត។ ពិធីនេះគឺគេតែងតែប្ររព្ធធ្វើរាល់ឆ្នាំ គ្រាន់តែខ្ញុំមិនបាននៅចំពេលនៃពិធី ឬទៅមិនទាន់ពេលធ្វើពិធី។ ជាការចាប់អារម្មណ៍ គឺតាអាចារ្យបានដើរប្រាប់ដល់ប្រជាជនប្រុសស្រីដើម្បីរៀបចំដាក់ទឹកមានផ្កា និងមានអង្ករ​រួមទាំងបច្ច័យចូលបុណ្យពេលដែលលោកនិមន្តមកស្រោចទឹកនៅតាមមុខគេហដ្ឋាននីមួយៗ។ យើងសង្កេតឃើញថា មានក្មេងចាស់ ប្រុសស្រី រៀបចំត្រៀម ប្រុសៗខ្លះស្លៀកតែក្រមាដើម្បី​ឱ្យលោក​ស្រោចទឹកឱ្យ ឯអ្នកខ្លះគ្រាន់តែប្រោះព្រំធម្មតា។

ទិដ្ឋភាពមើលទៅមានភាពសប្បាយរីករាយ និងការទទួលយកនូវការប្រសិទ្ធពរជ័យពីព្រះសង្ឃ ទន្ទឹមនឹងនេះដែរ យើងក៏សង្កេតឃើញក្រុមមនុស្សមួយក្រុមតូចហាក់ដូចជាមិនចង់ចូលរួម នៅពេល​ព្រះសង្ឃនិមន្តដល់មុខផ្ទះរបស់គេ គឺពួកគេនៅអង្គុុយជួបជុំផឹកស៊ីធម្មតាដដែលមិនខ្វល់ចំពោះ​ព្រះសង្ឃដែលនិមន្តប្រោះព្រំឡើយ។ តែទោះជាយ៉ាងនេះក្ដីយើងសង្កេតឃើញមានតែតិចតួចប៉ុណ្ណោះ។

ទាំងនេះជារូបភាពនៃការប្រោះព្រំនាថ្ងៃចូលឆ្នាំថ្ងៃទី១។