សង្គមភាសាវិទ្យា Sociolinguistics

អ្នកបកប្រែ៖ សំ អេងលាង ឆ្នាំ២០១០

សង្គមភាសាវិទ្យា

                           (Sociolinguistics)

មកដល់សព្វថ្ងៃនេះបាតុភូតភាសា ត្រូវបានគេយកមកពិភាក្សាជាបឋម ថាជាបញ្ញត្តិអរូបិយមួយ (abstract concepts)។ ទោះបីជានៅជំពូកមេរៀនន័យវិទ្យា បានបរិយាយសង្ខេបៗ ទាក់ទង់នឹងបញ្ហា ការវិភាគភាសាពិតប្រាកដខ្លះៗក៏ដោយ ក៏ការពិភាក្សាភាគច្រើនរបស់យើងធ្វើការផ្ដោតទៅលើតែចង្កោមនៃឧទាហរណ៍ដែលយើងរចនារួចហើយតែប៉ុណ្ណោះ។ យើងមិនសូវបានយកចិត្តទុកដាក់ទៅលើកត្តាមួយចំនួនដូចជា បែបផែននៃការនិយាយរបស់មនុស្ស របៀបដែលភាសាជះឥទ្ធិពលទៅលើជីវភាពរស់នៅ ឬក៏ការជះឥទ្ធិពលពីជីវភាពទៅលើភាសានោះទេ។ ចំណុចនេះមានសារៈ សំខាន់ខ្លាំងណាស់ក្នុងការដាក់ចេញនូវមូលដ្ឋានគ្រឹះនៃសារព័ន្ធសព្ទ (terminology) និងបញ្ញត្តិ ដែលជាវិធីដ៏ចាំបាច់ដូចគ្នាក្នុងការរក្សានូវព្រំដែនសន្មត រវាងសទ្ទតាវិទ្យា (phonology) សម្ពន្ធវិទ្យា (syntax) និងន័យវិទ្យា(semantics)។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥលូវនេះបញ្ហាមួយនេះនឹងអាចបង្ហាញឲ្យឃើញកាន់តែច្បាស់ថា អ្នកមិនអាចបំបែក ភាសាជាផ្នែកៗ ហើយយកទៅប្រើជាប្រធានបទដាច់ៗពីគ្នាទៅវិភាគឲ្យបានល្អិតល្អន់នោះទេ។  ដំណោះស្រាយ នេះត្រូវបានគេកំណត់ និងដាក់ឲ្យមានលក្ខណៈជាអាជ្ញាភាព(arbitrary[1])  ហើយពេល វេលាវាបានកន្លងហួសទៅហើយ។

What I did today –Johnny, cut that out, would you? –I mean, have you noticed how every time you start to do something important just about every blasted thing imaginable happens? And some that aren’t imaginable? Anyway… where was I? Oh, yeah, I was going to tell you what I did this morning. Not that I planned  it, you understand, this was strictly one of those days that just falls on you, you know what I mean? Well, anyhow, it was about eight… all maybe closer to eight-thirty, ‘cause the milkman had already been here, and suddenly…

តើខ្មុំបានធ្វើអ្វីថ្ងៃនេះសូមកាត់វាចេញទៅ Johnny បានទេ? ខ្មុំចង់មានន័យថា តើអ្នកធ្លាប់បានកត់សម្គាល់ដែរទេថានៅអ្នកចាប់ផ្ដើមយ៉ាងម៉េចនៅរាល់ពេលចាប់ផ្ដើមធ្វើអ្វីដែលសំខាន់ ដែលផុសឡើងតាមការស្រមើលស្រមៃនោះ?ហើយជួនកាលវាមិនអាចស្រមៃបាននោះ?និយាយអ៊ីចឹង…តើខ្មុំនៅឯណា?អូ!ខ្មុំនឹងប្រាប់អ្នកពីអ្វីដែលខ្មុំបានធ្វើនៅព្រឹកនេះ។ មិនមែនខ្មុំមានគម្រោងធ្វើនោះទេ អ្នកប្រាកដជាយល់នេះគឺជាថ្ងៃដ៏លំបាក់មួយក្នុងចំណោមថ្ងៃទំាងនោះ ដែលធ្លាក់មកលើខ្លួនរបស់អ្នក តើអ្នកយល់ទេថាខ្មុំចង់មានន័យថាម៉េច?តែទោះជាយ៉ាងណាក៏ដោយ វាប្រហែលជាម៉ោងជិត៨ ឬប្រហែលជាជិតម៉ោង៨កន្លះ ពីព្រោះអ្នកចែកចាយទឹកដោះគោបានទៅដល់កន្លែងនោះរួចរាល់ហើយ ហើយភ្លាមនោះ…

វាមិនមែនជាការចាំបាច់ក្នុងការពិចារណាលើឧទាហរណ៍នេះទេ ពីព្រោះថាវាគ្រាន់តែតំណាងឲ្យ វិធីដែលមនុស្សភាគច្រើននិយាយតែប៉ុណ្ណោះ។ យើងមិនចង់គិតពីបញ្ហាហ្នឹងទេ លើកលែងតែក្នុងករណី ដែលយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុង“សម្ដែង”(performing) ហេតុដូច្នេះហើយ ក៏ប្ដូរទៅជា សំនួនល្អជ្រុល។ កថាខណ្ឌខាងលើ គឺជាតួយ៉ាងនៃភាសាក្នុងជីវភាពប្រចាំថ្ងៃ។

ឥលូវនេះសូមពិចារណាអំពីបញ្ហារបស់ភាសាវិទូ ដែលខិតខំព្យាយាមអះអាងការវិភាគពីភាសា របស់ពួកគេដោយផ្អែកលើឧទាហរណ៍គំរូពិតប្រាកដបែបហ្នឹង។ តើទ្រឹស្ដីមួយអាចនឹងត្រូវបានអភិវឌ្ឍ សម្រាប់សម្ដីបែបហ្នឹង ជាមួយក្បួនច្បាប់ត្រឹមត្រូវ និងការកំណត់ជាផ្លូវការដើម្បីទទួលបានភាពច្បាស់លាស់ ចេញពីភាពច្របូកច្របល់?

កាលពីសម័យមុននៃជំនាន់ភាសាវិទ្យារូបមន្តបំលែងនិយម សំណួរនេះមិនត្រូវបានគេយកចិត្ត  ទុកដាក់ទេ។ ផលវិភាគនៃភាសាពឹងផ្អែកទាំងស្រុងទៅលើប្រយោគឧទាហរណ៍មួយៗ ហើយយកទៅ ពិចារណាដាច់ដោយឡែកពីគ្នា។ ក្រុមភាសាវិទូនៅតែបានខិតខំចុះទៅស្រាវជ្រាវដល់មូលដ្ឋាន (field linguistics)[2]ជាពិសេសផ្ដោតសំខាន់លើភាសា ដែលមិនទាន់មានអក្សរកត់ត្រានៅឡើយ។ ក៏ប៉ុន្តែ ប្រយោគឧទាហរណ៍ភាគច្រើន ដែលសិស្សភាសាវិទ្យាយកមកធ្វើការសិក្សា ច្រើនតែជាប្រយោគដែលគេ បង្កើតឡើងក្នុងឱកាសណាមួយតែប៉ុណ្ណោះ។ ស្នាដៃអក្សរសាស្រ្តអាជីព ដែលបានសសេរឡើងដោយក្រុម ភាសាវិទូបានអនុវត្តតាមគំរូដូចៗគ្នា ហើយបង្កើតជាសំណួរស្មុគស្មាញជាច្រើនដូចជា ពោលថា «តើមាន មនុស្សណាម្នាក់អាចដឹងថា ពេលណាត្រូវនិយាយអំពីអ្វីនោះ? » នេះគឺជាអ្វីដែលគេមិនដែលលើកឡើង ម្ដងណាសោះ។

នៅពេលសព្វថ្ងៃនេះ ភាសាវិទូបានចាប់ផ្ដើមខិតខំលះបង់ពេលវេលាជាច្រើនដើម្បីសិក្សាភាសារបស់មនុស្សពិតក្នុងភពពិត។ វិស័យឯកទេសន័យកម្មនេះ មានឈ្មោះថា សង្គមភាសាវិទ្យា

លោក William Labov បាននិយាយក្នុងស្នាដៃមួយនៅឆ្នាំ១៩៦៩ថា «ស្ថានភាពសង្គម គឺកត្តាកំណត់ដ៏ចម្បងបំផុតទៅលើឥរិយាបថនិយាយស្ដី (the social situation is the most powerful determinant of verbal behavior )» ហើយគ្មានហេតុផលណាមួយ ដែលបញ្ជាក់ថាសម្ដីរបស់គាត់គឺជាការបំផ្លើសនោះទេ។ យើងគ្រាន់តែចង់ពិនិត្យពិចារណាអំពីភាពបរាជ័យនៃប្រព័ន្ធអប់រំអាមេរិកប៉ុណ្ណោះពោលគឺនិយាយដល់មុខវិជ្ជា ដែលគេខិតខំបង្កើតអស់រយៈពេល២០០ឆ្នាំមកហើយ ដើម្បីទទួលបាននូវភាពឯកភាពគ្នានៃភាសានិយាយស្តងដាររបស់អាមេរិក។

 

បច្ចេកសព្ទសំខាន់ៗមួយចំនួន      ក្នុងសង្គមភាសាវិទ្យា

Some Essential Terms in Sociolinguistics

បុគ្គលម្នាក់ៗដែលនិយាយ (បញ្ចេញសូរសព្ទ) ភាសា តែងតែធ្វើតាមវិធីមួយដែលខុសប្លែកពីអ្នកនិយាយដទៃទៀត។ សូម្បីតែអ្នកប្រើប្រាស់ភាសាម្នាក់ៗ ក៏ទំនងជាមិនអាចបញ្ចេញសំឡេងតែមួយ ចំនួនពីរដងឲ្យបានដូចគ្នាទាំងស្រុងនោះទេ។ បែបទដែលមានលក្ខណៈពិសេស និងជាក់លាក់នៃវាចារបស់បុគ្គលម្នាក់ៗ គេហៅថា បុគ្គលយោបាយ (idiolect) ហើយក៏មិនដែលមានបុគ្គលយោបាយពីរមានលក្ខណៈដូចគ្នាទាំងស្រុងនោះទេ។

តែទោះជាយ៉ាងណាក៏ដោយ ក៏ពេលដែលបុគ្គលយោបាយទាំងឡាយក្នុងក្រុមអ្នកនិយាយភាសាមានលក្ខណៈដូចគ្នា ដែលពួកគេអាចមានអារម្មណ៍ថា និយាយដូចគ្នានៅក្នុងភាសាជាក់លាក់ណាមួយ នោះយើងតែងតែចាត់ទុកបែបបទនៃសម្ដីទាំងនោះថាជា ទេសៈយោបាយ (dialect) ។ ទេសៈយោបាយ និងបុគ្គលយោបាយ មានភាពខុសគ្នា ហើយគេអាចពណ៌នាលក្ខណៈខុសគ្នានេះជាប្រព័ន្ធតាមវត្តមានភាព ឬអវត្តមានភាពនៃក្បួនច្បាប់ជាក់លាក់ណាមួយ ឬក៏ពន្យល់លក្ខណៈខុសគ្នានេះទៅតាមការរៀបចំក្បួន បង្កើតច្បាប់ទាំងនោះផងដែរ។ ហើយបន្ទាប់មកទៀតក្នុងជំពូកនេះ យើងនឹងពិភាក្សាលើឧទាហរណ៍ នៃលក្ខណៈលម្អិតមួយចំនួន ដែលអាចញែកឲ្យឃើញបន្លែកនៃទេសៈយោបាយ នៅក្នុងសហរដ្ឋអាមេរិកនាពេលសព្វថ្ងៃនេះ។ ប៉ុន្តែឥឡូវនេះអ្វីដែលយើងត្រូវចងចាំក្នុងគំនិតនោះ គឺថាមនុស្សគ្រប់រូបដោយគ្មានករណីលើកលែង ធ្លាប់និយាយទេសៈយោបាយមួយចំនួនក្នុងភាសាណាមួយ។ បញ្ញត្តិដ៏មានប្រជាប្រិយនៃបច្ចេកសព្ទ «ទេសៈយោបាយ» តែងតែពន្យល់ថា «ជាមធ្យោបាយចម្លែក ឬកំប្លែង ឬក៏ជាមធ្យោបាយទៅតាមតំបន់ ក្នុងការនិយាយ ឬក៏សរសេរ» ហើយដែលពាក្យនេះមិនមែនមានន័យដូច្នោះទេក្នុងភាសាវិទ្យា[3]

នៅពេលដែលទេសៈយោបាយជាច្រើនមានសភាពទូទៅដូចគ្នា មានន័យថាអ្នកប្រើប្រាស់ភាសា ទាំងអស់គិតថាខ្លួនគេប្រើប្រាស់សម្ដី ដែលមានលក្ខណៈកណ្ដាលដូចគ្នា ពេលនោះយើងឲ្យឈ្មោះទេសៈយោបាយនោះថា ជា ភាសា (Language)។

ជាធម្មតាទេ ការសម្រេចថាតើទេសៈយោបាយពីរអាចស្ថិនៅក្នុងភាសាមួយ ឬក៏អត់នោះ គឺជារឿងដ៏ពិបាក បើទោះបីជាទេសៈយោបាយទាំងពីរបម្រើឲ្យក្រុមមនុស្សផ្សេងគ្នាក៏ដោយ។ ម្យ៉ាងវិញទៀតយើងក៏ពិបាកក្នុងការកំណត់ព្រំដែនរវាងទេសៈយោបាយ និងភាសាផងដែរ។ បញ្ហាទាំងអស់នេះបកស្រាយពីគំនិតយោបល់ផ្សេងៗគ្នា អំពីចំនួនជាក់លាក់នៃភាសាដែលមនុស្សប្រើប្រាស់ក្នុងភពផែនដីនាពេលសព្វថ្ងៃនេះ។ យោងទៅតាមការធ្វើបំណែងចែករបស់ភាសាវិទូ ភាសានៅក្នុងលោកអាចមានចំនួនចាប់ពី ៣០០០ ទៅ៦០០០ភាសាផ្សេងៗគ្នា។ ជាទូទៅប្រសិនបើអ្នកនិយាយក្នុងក្រុមទេសៈយោបាយពីរ អាចមានលទ្ធ-ភាពយល់ពីគ្នាទៅវិញទៅមកក្នុងការសន្ទនាធម្មតានោះ យើងអាចនិយាយបានថាទេសៈយោបាយរបស់ពួកគេគឺជាក្រុមរងនៃភាសាមួយ។ ទោះជាយ៉ាងណាក៏ដោយ ក៏គេមិនអាចយកការកំណត់ន័យនេះទៅអនុវត្តឲ្យបានសមស្របនៅក្នុងប្រទេសមួយចំនួនបាននោះទេ។ ជាក់ស្ដែងដូចជានៅចិនដីគោកជាកន្លែង ដែលទេសៈយោបាយជាច្រើនមិនអាចនឹងស្ដាប់គ្នាយល់បាន ហើយប្រជាជនដែលមកពីជ្រុងម្ខាង និងកន្លែងផ្សេងទៀតនៃប្រទេស មិនអាចស្ដាប់សម្ដីគ្នាយល់ទាំងស្រុងនោះទេ។ តែទោះជាយ៉ាងណាក៏ដោយតំបន់ណាដែលមានប្រើប្រាស់ភាសាចិន មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មានសំណេរភាសាដូចគ្នាហើយនិងមានប្រពៃណី អក្សរសាស្រ្តដ៏យូរលង់ណាស់មកហើយដូចគ្នា នោះគេអាចនិយាយបានថា ទេសៈយោបាយទាំងនោះស្ថិតក្នុងក្របខណ្ឌភាសាចិនតែមួយ។

ផ្ទុយទៅវិញ ភាសា Navajo និងភាសា Apache ត្រូវគេចាត់ទុកថាជាភាសាពីរផ្សេងគ្នា បើទោះជាមានភស្តុតាងប្រវត្តិសាស្រ្តគ្រប់គ្រាន់ក្នុងការបង្ហាញថា ភាសាទំាងពីរនេះមានប្រភពដើមចេញពីអម្បូរភាសា Athabaskan ហើយអ្នកនិយាយភាសាទាំងពីរនេះ ជួនកាលអាចប្រាស្រ័យទាក់ទងគ្នាបានយ៉ាងងាយក៏ ដោយ។

នៅពេលដែលអ្នកនិយាយភាសាម្នាក់ អាចនិយាយភាសាបានលើសពីមួយបានយ៉ាងស្ទាត់ជំនាញ នោះគេចាត់ទុកថាជាbilingual (អ្នកចេះពីរភាសា) ឬ multilingual (អ្នកនិយាយច្រើនភាសា) ។ ស្រដៀងគ្នានេះដែរ អ្នកនិយាយម្នាក់ ក៏អាចចេះប្រើ  bidialectal (ទ្វេទេសៈយោបាយ)  ឬក៏ multidialectal (ពហុទេសៈយោបាយ) ផងដែរ។ បច្ចេកសព្ទទាំងនេះ ព្រមទាំងពាក្យ bicultural (ទ្វេវប្បធម៌) និង multicultural (ពហុវប្បធម៌) ត្រូវបានគេប្រើប្រាស់ក្នុងលក្ខខណ្ឌមិនច្បាស់លាស់កាលពីមុន ជាពិសេសក្នុងវិស័យអប់រំ ដែលធ្វើឲ្យភាសាវិទ្យាពិបាកក្នុងការកំណត់ន័យឲ្យច្បាស់លាស់នូវពាក្យទាំងអស់នេះ ដូច្នេះយើងនឹងអាចយល់បានភ្លាម នៅពេលដែលយើងប្រើប្រាស់ពាក្យទាំងនោះ។ បច្ចេកសព្ទ bilingual ពិតជាត្រូវការការបកស្រាយពន្យល់បន្ថែមទៀត។

ប្រហែលដោយសារតែ យើងប្រើប្រាស់ភាសាផ្លូវការតែមួយគត់នៅសហរដ្ឋអាមេរិក ទើបការមាននូវជនជាតិអាមេរិកដែលចេះនិយាយពីរភាសាយ៉ាងពិតប្រាកដនោះ គឺជាហាក់ដូចជារឿងចម្លែកបន្តិច។ ទ្វេភាសានិយមពិតប្រាកដ (true bilingualism) មានន័យថាអ្នកប្រើប្រាស់ភាសាអាចនិយាយភាសាទាំងពីរបានដោយសម្ថភាពស្មើៗគ្នា ដែលម្ចាស់ភាសាដទៃទៀតមិនអាចវិនិច្ឆ័យថាគេជាជនបរទេសបាន ហើយមានសម្ថភាពអាចប្ដូរពីរភាសាមួយទៅភាសាមួយទៀតបាន ដោយគ្មានភាពរអាក់រអួលក្នុងគ្រប់ករណីទាំងអស់។ ជាតួយ៉ាងដើម្បីដឹងពីសម្ថភាពបែបនេះ គេអាចពិនិត្យឃើញមានតែនៅលើបុគ្គលណា ដែលអាចប្រើភាសាទំាងពីរបានយ៉ាងខ្ជាប់ខ្ជួនតាំងពីកុមារភាពជាមួយសមាជិកក្នុងផ្ទះ និងអ្នកជិតខាងរបស់ខ្លួន។

នៅពេលដែលអ្នកប្រើប្រាស់ភាសាម្នាក់ ចេះនិយាយភាសាកំណើតរបស់ខ្លួនតាំងពីកុមារ ហើយក្រោយមកទៀតក៏បានរៀនភាសាទីពីរ បុគ្គលនោះអាច ឬមិនអាចនិយាយភាសាទីពីរឲ្យបានស្ទាត់ជំនាញនោះទេ គឺអនុលោមទៅតាមកម្រិតនៃភាពស្ទាត់ជំនាញ ហើយអាចប្រែប្រួលទៅតាមកាលៈទេសៈ ព្រមទាំងអាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ នៅក្នុងករណីបែបហ្នឹង លើកលែងតែក្មេងតូចៗចេញ វាអាចជាការពិតដែលថា ភាសាមួយមានឥទ្ធិពលគ្របដណ្ដប់លើភាសាមួយទៀត បើទោះបីជាអ្នកប្រើប្រាស់ភាសានោះអាចនិយាយភាសាទាំងពីរបានយ៉ាងស្ទាត់ជំនាញក៏ដោយ។ ម្យ៉ាងទៀតបែបបទនៃភាសា(language behavior)  មួយចំនួនអាចនឹងបង្កជាភាពលំបាក់ដ៏អ្នកប្រើប្រាស់ភាសាមួយទៀតជាមិនខានឡើយ។

ជាក់ស្ដែងប្រជាជននៅសហរដ្ឋអាមេរិក ដែលបានរៀនភាសាអង់គ្លេសតាំងពីតូច ហើយក្រោយមកបានរៀនភាសាទីពីរ រយៈពេលពី ២ ទៅ ៦ ឆ្នាំនៅវិទ្យាល័យ ទំនងជាមិនអាចមាននូវអ្វីដែលគេហៅថា ទ្វេភាសានិយមពិតប្រាកដនិយមនោះឡើយ លុះត្រាតែបុគ្គលនោះមានឱកាសប្រើប្រាស់ភាសាទីពីរបានញឹកញយជាមួយម្ចាស់ភាសាកំណើតនោះ។

បុគ្គលយោបាយ ទេសៈយោបាយ និង ភាសា គឺជាបញ្ញត្តិដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតបំផុត ហើយដែលពាក្យទាំងបីនេះទាក់ទិននឹងយោបាយកណ្ដាល ដែលមនុស្សម្នាក់ៗបានប្រើប្រាស់ ហើយក៏ថែមទាំងមានសហទំនាក់ទំនងជាមួយជាតិសាសន៍ កេរដំណែលជាតិពន្ធ និងទីតាំងភូមិសាស្រ្ត នៃអ្នកប្រើប្រាស់ភាសានីមួយៗ ក្នុងពេលចាប់ផ្ដើមទទួលចំណេះផ្នែកភាសា។ បច្ចេកសព្ទ សណ្ឋានភាសា (register) ក៏ចង់សំដៅដល់បែបផែនភាសា ដែលបុគ្គលម្នាក់ៗប្រើប្រាស់ផងដែរ ក៏ប៉ុន្តែពាក្យនេះមានន័យ ខុសប្លែកបន្តិចពីពាក្យដទៃទៀត។ សណ្ឋានភាសា គឺជារចនាបថនៃទម្លាប់វាចា ឬសំណេរ ដែលមានជាប់ទាក់ទងយ៉ាងជិតស្និតនឹងតួនាទី ឬស្ថានភាពសង្គមណាមួយ។ ឧទាហរណ៍ចំពោះសិស្សថ្នាក់ទី ៧ ដែលរៀននៅទីក្រុង ជាធម្មតាតែងមានរចនាបថសម្ដីមួយសម្រាប់ប្រើនៅក្នុងថ្នាក់រៀន បែបបទសម្ដីទីពីរប្រើនៅផ្ទះ ហើយនឹងបែបបទសម្ដីមួយទៀតសម្រាប់ប្រើជាមួយមិត្តភ័ក្តិក្នុងក្រុមនៅតាមដងវិថីទីក្រុង។ ប្រយោគជាបន្តបន្ទាប់ខាងក្រោមនេះបង្ហាញពីបន្លែកនៃសណ្ឋាភាសា។

 

(1)         a. Goodbye, Mr.Martin.

b. See ya later, Mom!

c. Okay, man, I gotta split.

លក្ខណៈគួរឲ្យភ្ញាក់ផ្អើលមួយស្ដីពីសម្ថភាពភាសានៃអ្នកប្រើប្រាស់នោះ គឺលទ្ធភាពក្នុងការផ្លាស់ប្ដូរទៅវិញទៅមកនៃភាសា ទេសៈយោបាយ និងសណ្ឋានភាសា ដោយងាយស្រួលបំផុតទៅតាមតម្រូវការនៃ ស្ថានភាពសង្គម ឬតម្រូវការចាំបាច់ផ្ទាល់ខ្លួន។ សមត្ថភាពមួយនេះ គេហៅថា បំលាស់ប្ដូរសន្មតសញ្ញា
(code-switching)[4]។ សព្វថ្ងៃនេះនៅសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងស្រទាប់នៃវិស័យសិក្សា និងផ្នែកជំនួញ សមត្ថភាពនៃបំលាស់ប្ដូរសន្មតសញ្ញានេះ គឺជាជំនាញដ៏ចាំបាច់មួយ។

ការពីជំពូកមុន យើងបានលើកឡើងពីបន្លែករវាងលក្ខណៈវេយ្យាករណ៍ (grammatical) ហើយនឹងការយល់ស្រប (acceptable) ក៏ដូចជាអ្វីៗដែលជាបញ្ហា និងមិនមែនជាបញ្ហា។ ដើម្បីកំណត់ថាតើលំដាប់ពាក្យខាងលើអាចស្របតាមវេយ្យាករណ៍ ឬអាចទទួលយកបាននោះ គឺយើងត្រូវដឹងថា លំដាប់ទាំង នោះវាសមស្របទៅតាមស្ថានភាពពិតប្រាកដ ដែលគេធ្លាប់ប្រើប្រាស់ ឬក៏អត់។            អ្នកដែលមានសម្ថភាពខ្ពស់ក្នុងបំលាស់ប្តូសញ្ញា(code-switching) អ្នកនោះក៏មានសម្ថភាពខ្ពស់ក្នុងការសម្រេចចិត្តបានត្រឹមត្រូវដែរព្រោះថាជម្រើសនៃសញ្ញាទៅតាមលំដាប់លំដោយត្រូវពឹងផ្អែកលើកត្តានៃបំលាស់ប្តូរសញ្ញានេះដែរ។ សូមពិចារណាចំពោះប្រយោគខាងក្រោមនេះ ៖

(2)          I ain’t got no idea.

មានទេសយោបាយមួយរបស់ភាសាអង់គ្លេសដូចដែរមានវត្តមាននៅក្នុងឧទាហរណ៍ទី(2) ដែលវាមានភាពត្រឹមត្រូវពេញលេញទៅតាមក្បួនវេយ្យាករណ៍របស់អ្នកទាំងអស់ដែលនិយាយទេសៈយោបាយដូចគ្នានេះ។ ពិតប្រាកដណាស់មិនថាអ្នកនិយាយទេសៈយោបាយនៃភាសាអង់គ្លេសអ្វីនោះទេ គឺសុទ្ធតែមានអត្ថន័យទាំងអស់។ ប៉ុន្តែទេសៈយោបាយនោះមិសមស្របទេ ប្រសិនេបីវាត្រូវបានបេក្ខជនថ្នាក់បណ្ឌិតយកទៅប្រើប្រាស់ ក្នុងការប្រឡងផ្ទាល់មាត់សម្រាប់ថ្នាកបណ្ឌិតផ្នែកអក្សរសិល្ប៍អង់គ្លេស ហើយប្រសិនបើជាចម្លើយដែលសិស្សនោះត្រូវឆ្លើយនឹងសំណួរដូចជា “What is the major distinguishing characteristic of the metric patterns of the poetry of Tennyson?”(តើអ្វីជាលក្ខណៈប្លែកគ្នាដ៏សំខាន់នៃព្យាង្គក្នុងកំណាព្យរបស់ Tennyson?)។ និស្សិតដែលព្យាយាមឆ្លើយតបបែបនោះពិតជាប្រឡងធ្លាក់ជាមិនខានឡើយ។

វាជាការប្រឈមមុខនឹងជីវិតពិត និងជាការសោកស្ដាយរបស់សិស្ស ប្រសិនបើពួកគេខ្វះខាតនូវជំនាញក្នុងការផ្លាស់ប្ដូរសញ្ញា(code-switching) រវាងទេសៈយោបាយកំណើតរបស់ខ្លួន និង ភាសាអង់គ្លេសស្តងដា (Standard Academic English) (ហើយជាពិសេសភាសាអង់គ្លេសស្តងដារសម្រាប់ការសរសេរ)ដែលតម្រូវឲ្យមានការសរសេរពាក្យ, ការប្រឡង, សរសេរតែងសេចក្ដី, និង អ្វីដែលការអនុវត្តស្រដៀងគ្នានេះ។ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយជាពិសេសទូរទស្សន៍ បានចាប់ផ្ដើមវាយលុកចូលទៅក្នុងភាសាដែលជាបុរេវិនិច្ឆ័យតាមប្រពៃណី ហើយចាប់ផ្ដើមប្រឆាំងទៅនឹងទេសៈយោបាយនិយាយស្ដីទាំងនោះទៀត។ ចំណែកឯការផ្លាស់ប្ដូរចំពោះការសរសេរភាសាអង់គ្លេសផ្សេងៗ លើកលែងភាសាអង់គ្លេសស្ដង់ដារចេញ ដែលបានបង្ហាញឲ្យយើងដឹងថា គ្មាសញ្ញាណាមួយដែលបញ្ចេញដឹងមុននៅពេលអនាគតឡើយ។ ទោះជាការបញ្ចេញឲ្យដឹងមុន អាចជាការធ្វើឲ្យរីកចម្រើន ឬការជាបច្ច័យមិនល្អ តែវាជាបញ្ហាដ៏សំខាន់មួយនៅក្នុងវិស័យអប់រំ  ក្នុងប្រទេសនេះសព្វថ្ងៃ។ នៅក្នុងជំពូកដែលនិយាយពី ភាសាវិទ្យាអនុវត្តន៍ (Applied Linguistics) យើងនឹងបែបមកពិនិត្យមើលលើសំនួរនេះ និង ពិភាក្សាឲ្យលម្អិតម្ដងទៀត។

 

ជនជាតិដែលនិយាយច្រើនភាសា

The Multilingual Nation

ជនជាតិដែលនិយាយច្រើនភាសា(multilingual nation) តែងតែត្រូវរំខានដោយសារបញ្ហាផ្សេងៗរបស់សង្គមភាសាវិទ្យា។ ភាពធ្ងន់ធ្ងរនៃបញ្ហាទាំងនេះ និងមិនមានភាពប្រែប្រួលខុសគ្នាដោយសារតែកត្តាមួយចំនួនដូចជា ទំហំនៃប្រទេស, ធនធាន, ចំណោះដឹងបច្ចេកទេសផេ្សងៗ, ស្ថានភាពនៃការអប់រំ, និងថាតើមានភាសាមួយ ឬក៏ច្រើនជាងមួយ ដែលគេកំពុងប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ហើយត្រូវបានគេចាត់ទុកថាមានឥទ្ធិពលជាងគេលើភាសាដទៃទៀត។ ដូចដែលលោក Robbins Burling (1993) បាននិយាយថា ៖

យើងប្រើភាសារបស់យើងជាគោលក្នុងការកំណត់ ក្រុមមនុស្សដែលយើងមានទំនាក់ទំនងគ្នា។ យើងអាចកំណត់បានយ៉ាងច្បាស់លាស់ពីមនុស្ស ដែលនៅក្នុងក្រុមហើយ យើងអាចដកមនុស្សដទៃទៀតចេញក៏បានដែរ។ ភាសាបានប្រែក្លាយទៅជាផែនទីដែលមានភាពសុក្រិតក្នុងការបែង ចែកសង្គមមួយ។

ប្រទេសស្វីស ដែលជាប្រទេសតូចមួយហើយមានពោពេញទៅដោយប្រជាជនគ្រប់ជាតិសាសន៍ព្រមទំាងមានការគ្រប់គ្រងបានយ៉ាងល្អ ក្លាយទៅជាជនរួមជាតិមួយ ដែលមានភាសាសម្រាប់ប្រើសប្រាស់នៅក្នុងប្រទេសជាតិរបស់ខ្លួនដូចជាភាសាបារាំង, អាឡឺម៉ង់, អ៊ីតាលី, និងភាសារូមុំាង។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសផ្សេងទៀតដែលមានប្រជាជនប្រើប្រាស់ច្រើនភាសា នៅតែមិនអាចដំណើរការទៅបានដូចប្រទេសស្វីសឡើយ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានសង្កេតឃើថា ភាពចលាចល និងការជជែកតវ៉ាប្រឆាំងគ្នាទៅវិញទៅមក នៅក្នុងពិភពលោកជុំវិញ និងចម្ងល់នៃចំណោទសួរអំពី ភាសាពីរ ឬច្រើនត្រូវបានគេយកទៅប្រើនៅក្នុងលក្ខណៈផ្លូវការទាំងពីរ ព្រមទាំងនៅក្នុងជីវិតប្រចាំថ្ងៃ។ នៅក្នុងប្រទេសកាណាដា នាខេត្តកេប៊ិចដែលជាខេត្តនិយាយភាសាបារាំងនោះ មានកើតនូវជំលោះយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកលើប្រព័ន្ធដឹកជញ្ជូនតាមអាកាសរបស់ប្រទេសនេះទៀតផង។ ចំណែកនៅឯប្រទេសអាហ្វ្រីកខាងត្បូង(South Africa)វិញ មានជំលោះកើតឡើងប្រឆាំង ទៅនឹងការប៉ុនប៉ងប្រើពាក្យ “Afrikaans” នៅ ក្នុងសាលារៀន។ រីឯនៅប្រទេស ប៊េលហ្ស៊ីក (Belgium) ពួកទាហាន Flemish មានបញ្ហាជម្លោះជាមួយប៉ូលីសចំពោះការប្រើប្រាស់ភាសាដែលមិនមានសិទ្ធិស្មើគ្នារបស់ពួក Flemish ហើយគេបានអះអាងថា ពួកអ្នកនិយាយ Flemish មានការឈឺចាប់ចំពោះការមើលងាយពីសំណាក់អ្នកនិយាយភាសាបារាំងនៅក្នុង ប្រទេស។ បើយើងក្រឡេកមើលមកក្នុងសហរដ្ឋអាមេរិចវិញ ការជ្រើសរើសភាសានិយាយរបស់ប្រជាជនមិនមែនជាបញ្ហាសំខាន់នោះទេ ប៉ុន្តែសំណួរដែលចោទសួរអំពី ការអប់រំដោយប្រើភាសាពីរ ទើបជាប្រធានបទនៃសំណុំរឿងដ៏សំខាន់ដែលត្រូវលើកឡើងនៅឯតុលាការកំពូល ហើយទំនងជាប្រភពមួយដ៏សំខាន់ ចំពោះការមិនចុះសម្រុងគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។  លើសពីនេះទៅទៀត ភាពខុសគ្នានៅក្នុងមូលដ្ឋាននៃភាសា គឺពិតជាមានទំនាក់ទំនងជិតស្និទ្ធណាស់ជាមួយនឹងបញ្ហាសង្គមសេដ្ឋកិច្ចរបស់យើង។

បញ្ហាសង្គមដែលផ្អែកទៅលើកត្តាភាសា ជាធម្មតាកើតមាននៅក្នុងស្ថានភាពដូចខាងក្រោមនេះ៖

  1. ទីកន្លែងដែលមានមនុស្សរស់នៅច្រើន (ដូចនៅប្រទេសឥណ្ឌា) y of Tennyson?#្តែប្រសិនបើទេសាយោបាយនោះត្រូវប និយាយភាសាច្រើន ខុសៗ គ្នា ហើយជួនកាលទីក្រុងជិតគ្នាធ្វើការទំនាក់ទំនងគ្នាដោយមិនអាចស្ដាប់គ្នាយល់បាន ឬមានទេសៈយោបាយផ្ទាល់ខ្លួន។
  2. ទីកន្លែងដែលមានឥទ្ធិពលគ្របដណ្តប់ពីពួកនយោបាយ និង សេដ្ឋកិច្ច (ដូចជានៅប្រទេស ដែលស្ថិតនៅក្រោមអាណានិគម) ព្យាយាមបញ្ចូលភាសារបស់ខ្លួន ទៅលើប្រជាជនជាតិដើម។
  3. ទីកន្លែងដែលមានភាសជាក់លាក់ ហើយក្លាយទៅជានិម្មិតសញ្ញានៃភាសាជាតិខ្លួន និងអត្តសញ្ញាណជាតិ (ដូចជាភាសា Gaelic Language ក្នុប្រទេសអៀកឡុង Ireland)។
  4. ទីកន្លែងដែលមានជនជាតិប្រកបដោយឥទ្ធិពលខ្លាំងក្លា ឬក៏ក្រុមជនជាតិដែលមាសេដ្ឋកិច្ច ខ្លាំងគ្រប់គ្រងកន្លែងមួយចំនួន ហើយវាបានក្លាយទៅជាកន្លែងដែលមានភាពទាក់ទាញដល់ប្រជាជនដើមដែលរស់នៅតំបន់នោះ អាចនិយាយភាសារបស់ក្រុមដែលមានឥទ្ធិពលទាំងនោះ យ៉ាងហោចណាស់ក៏ដើម្បីជួយសម្រួលដល់ការរកស៊ីរបស់ខ្លួនដែរ។

 

មានបញ្ហាផ្សេងៗជាច្រើនដែលអាចកើតឡើងដូចបញ្ហាខាងលើនេះ ឬ ការស្ថានភាពប្រហាក់ប្រហែលគ្នា។ យើងនឹងចាប់ផ្ដើមការពិភាក្សារបស់យើង ទៅតាមលទ្ធផលដែលអាចធ្វើទៅរួច ជាមួយនឹងបញ្ញត្តិមូលដ្ឋាននៃពាក្យស័ព្ទ lingual franca.

នៅពេល Crusaders បានធ្វើដំណើរទៅកាន់ Holy Land ជាទីកន្លែងដែលមានមនុស្សមកពីតំនប់ផ្សេងៗគ្នានៃប្រទេស ហើយពួកគេនិយាយភាសាខុសៗគ្នា។ ដើម្បីដោះស្រាយវិបត្តិដែលកើតមានឡើងក្នុងការទំនាក់ទំនងគ្នារបស់ពួកគេ ពួកគេបានប្រើប្រាស់ភាសារួមមួយ គឺភាសាបារាំង “French” ហើយពួកគេ បានធ្វើការកំណត់ន័យថា Provencal គឺជាភាសាដែលប្រើប្រាស់សម្រាប់ប្រជាជននៅតំបន់ភាគខាងត្បូង នៃប្រទេសបារាំង។ ដោយសារតែមូលហេតុនេះ ពាក្យ Lingua Franca ត្រូវបានគេប្រើសម្រាប់សម្គាល់នូវភាសាផ្សេងទាំងឡាយណា ដែលក្រុមអ្នកភាសាវិទ្យាអាចរកភាសារួម ដើម្បីប្រើក្នុងការទាក់ទងគ្នាក្នុងចំណោមក្រុមដែលនិយាយភាសាច្រើនផ្សេងគ្នា។

Lingua Franca អាចជាភាសាធម្មជាតិ ដែលមានន័យថាការនិយាយភាសាកំណើត នៅពេលណាមួយតាមរយៈក្រុមមនុស្សមួយចំនួន។ ដូចដែលគេធ្លាប់ឃើញចំពោះភាសាក្រិក និង ឡាតាំង ដែលប្រើរបៀបនេះកាលពីមុន ហើយនិង ភាសា Swahili ដែលទំនងជាត្រូវបានគេប្រើដូចគ្នានេះដែលនៅក្នុងប្រទេសអាហ្វ្រីកសព្វថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ វិធីនេះមិនមែនជាដំណោះស្រាយសមស្របនោះទេ ពីព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការធ្វើឲ្យភាសាណាមួយមានការឯកភាពដូច្នេះទេ ឬក៏ជម្រុញចិត្តអ្នកដែលមានបញ្ហាបែបនេះឲ្យរៀនពីវិធីនេះបានរហ័សឡើយ។

វានឹងរឹតតែមានភាពទូទៅចំពោះ lingua franca បើគេចាត់ទុកទៅក្នុងប្រភេទមួយដែលគេស្គាល់ថា ពិតឈីន (Pidgin)។ និយមន័យ ហើយនិងការប្រើប្រាស់ពាក្យ ពិតឈីន (Pidgin) មានច្រើនក្នុងអក្សរសិល្ប៍ ចំណែកនៅក្នុងសៀវភៅនេះវិញ ការផ្តល់និយមន័យនៃពាក្យ ពិតឈីន (Pidgin)នេះថាជា របៀបនៃការនិយាយ ដែលមិនមែនជាភាសាកំណើតរបស់អ្នកណាម្នាក់ឡើយ ប៉ុន្តែវាត្រូវបានបង្ហាញតាមរយៈការវិវត្តនៃភាសាពីរយ៉ាងតិច។ តាមធម្មតា ពិតឈីន (Pidgin)មាននូវចំណែកដ៏ធំនៃពាក្យស័ព្ទ និងសូររបស់ភាសា ប៉ុន្តែវាធ្វើឲ្យមានភាពងាយស្រួលទាំង រូបស័ព្ទ និង សម្ព័ន្ធរបស់វាខ្លួនឯង។ ធាតុមួយចំនួនដូចជា វេយ្យាករណ៍ ជេនឌឺ ការវែកញែក ការវិភាគលម្អិតអំពីកាលនៃកិរិយាស័ព្ទផ្សំ និង ប្រព័ន្ធដ៏សាំញុំានៃសព្វនាម គឺត្រូវបានគេលប់ចេញនៅពេលគេប្រើទៅជាភាសាពិតឈីន (Pidgin)។

នៅពេលដែលមនុស្សនិយាយ ភាសាពិតឈីន (Pidgin) សម្រាប់មូលហេតុមួយ ឬ មូលហេតុផ្សេងទៀត ដោយមានភាពដាច់ចេញពីភាសារបស់សហគមន៍ឯទៀតនោះ វាអាចធ្វើឲ្យអ្នកជំនាន់ថ្មីដែលចាប់កំណើតឡើងមិនអាចទទួលយកនូវភាសាដទៃផ្សេងទៀត ក្រៅតែពីភាសាពិតឈីន (Pidgin)ទេ។ ភាសាពិតឈីន (Pidgin) ដែលបានក្លាយទៅជាភាសាកំណើតនោះត្រូវបានគេហៅថា ក្រេអូល Creole ដែលធ្វើឲ្យគេពិបាកក្នុងការកំណត់។

ភាសា Métis ជាភាសាមួយដែលគេនិយាយនៅក្នុងប្រទេសកាណាដាភាគខាងជើង ដែលកើតចេញពីទំនាក់ទំនងរវាងភាសាបារាំង និង ភាសា Cree Indian ។ វាមានការលំបាកណាស់នៅក្នុងការកំណត់ថាតើ ភាសា Métis ជាប្រភេទ  Pidgin ឬក៏ជាប្រភេទ Creole ប៉ុន្តែវាបានផ្ដល់នូវឧទាហរណ៍ដល់ ល្អមួយចំនួន ចំពោះលទ្ធផលនៃភាសាដែលមានលក្ខណៈទំនាក់ទំនងបែបនេះ។

ភាសាបារាំងមានចំណុចដែលគួឲ្យចាប់អារម្មណ៍ចំពោះទម្រង់នៃល្បះសំណួរ និងសព្វនាមឈ្នាប់ (Interrogative and relative pronounce) ដូចជាៈ qui, que, quoi និងពាក្យជាច្រើនផ្សេងទៀត។ សព្វនាមទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងទម្រង់សុំាញុំារបស់វេយ្យាករណ៍។ អ្នកនិយាយភាសា Métis បានជៀសវៀវពីភាពស្មុគស្មាញទាំងនេះ ដោយបានជ្រើសរើសយកសព្វនាមទោលដែលមិនប្រែប្រួលមួយនៃភាសាបារាំង គឺ quoi ។ឧទាហរណ៍ខាងក្រោមនេះបង្ហាញឲ្យឃើញពីភាសាបារាំងស្តងដា និងការប្រើប្រាស់នៅក្នុង Métis ៖

(3)        Frech:                      Vous voyes ce que je veux dire.

Métis:              Vous voyes quoi  je veux dire.

“You see what I mean”

(4)        Frech:                      Qu’est-ce que c’est?

Métis:              Quoi                 c’est?

“What is it?”

នៅក្នុងប្រយោគទាំងនេះភាសា Métis បានធ្វើឲ្យមានភាពងាយស្រួលផ្នែកសម្ព័ន្ធនៅក្នុងភាសាបារាំង ហើយវានៅរក្សាបានពាក្យស័ព្ទដដែលដូចនៅក្នុងសទ្ទានុក្រមភាសាបារាំងដដែល។

នៅក្នុងឧទាហរណ៍ផ្សេងទៀតអំពី Métis បានបង្ហាញពីការប្រព្រឹត្តិទៅដោយរលូនដោយគ្មានបញ្ហាអ្វីប៉ះពាល់ដល់សម្ព័ន្ធនោះទេ ប៉ុន្តែវាមានភាពច្បាស់លាស់ជាងនេះទៅទៀតគឺការដាក់បញ្ចូលសម្ព័ននៃភាសា Cree ទៅលើក្រុមពាក្យស័ព្ទនៃភាសាបារាំង។  Cree មានយន្តការដើម្បីចង្អុលបង្ហាញនូវលក្ខណៈកម្មសិទ្ធិដែលបង្កើតនូវឃ្លា ដោយសង្កត់ធ្ងន់ទៅលើការបកប្រែន័យដោយត្រង់ដូចជា “John-his-hat” “Mary-her-car” ។

 

ខាងក្រោមនេះគឺជាឧទាហរណ៍អំពីលក្ខណៈ នៃភាសា Métis

(5)        Frech:                      les meveux de Maman

The nephews of mama

Métis:              Mama, ses neveux

Mama her nephew

Pidgins នឹងត្រូវរលប់បាត់បង់យ៉ាងឆាប់រហ័ស ប្រសិនជានៅពេលដែលប្រជាជនដែលនិយាយ Pidgins ត្រូវប្រើភាសាផ្សេងដើម្បីសមស្របក្នុងជីវិតរស់នៅ ព្រោះថា Pidgins គ្រាន់តែគេប្រើក្នុងការបំពេញបន្ថែមសម្រាប់អ្នកនិយាយភាសាកំណើត ហើយមិនសូវមានអ្នកចូលចិត្តប្រើប្រាស់វានោះទេ។ ចំពោះក្រេអូល Crelole វិញប្រហែលជាមានភាពស្ថិតស្ថេយូរអង្វែងជាង ដោយសារតែ lingua franca លែងត្រូវគេយកចិត្តទុកដាក់ ហើយប្រសិនបើអ្នកនិយាយភាសាកំណើត នៅដាច់ឆ្ងាយពីប្រជាជនដទៃផ្សេងទៀត។ នេះជាអ្វីដែលកើតមានឡើងជាមួយនឹងលក្ខណៈមូលដ្ឋាននៃ ក្រេអូល Crelole ក្នុងភាសាអង់គ្លេស ដែលគេឲ្យឈ្មោះថា Gullah ហើយត្រូវបាននិយាយដោយប្រជាជនដែលរស់នៅលើកោះ Sea Island ដែលនៅដាច់ពីឆ្នេរសមុទ្រ Carolina ភាគខាងត្បូង។ ការរស់នៅដាច់ពីគេឯងរបស់ប្រជាជនលើកោះនេះបានធ្វើឲ្យពួកគេនិយាយភាសា Gullah ហើយអាចរក្សជីវិតនៃភាសានេះមិនឲ្យបាត់បង់។

នៅក្នុងភាសាអង់គ្លេសស្តង់ដារ (English Standard) បានធ្វើការបែងចែកពាក្យទៅតាមភាពខុសប្លែកគ្នាយេនឌឺ (Gender) ចំពោះសព្វនាមបុរិសៈបុរសទីបីឯកវចនៈ (third person singular personal pronouns) ។ ចំណែកនៅក្នុងភាសា Gullah មិនមានការបែងចែកដូចក្នុងភាសាអង់គ្លេសនោះទេ គឺគេប្រើតែទម្រង់នៅខាងក្រោយ him, im,និង e ចំពោះទម្រង់ភេទប្រុសទាំងអស់ដែលក្លាយមកពីភាសាអង់គ្លេស។ បន្ថែមពីលើនេះទៅទៀត បើទោះបីជាសព្វនាមបុរិសៈបុរសទី១ ក្នុងភាសា Gullah ដែលបន្សុលទុក I, me, my, we ប៉ុន្តែក៏មិនបានទុក us នោះទេ។ អ្វីដែលលើសពីនេះទៅទៀតនោះគឺ ក្នុងភាសា Gullah មិនមាន you ទាំងឯកវចនៈ និងពហុវចនៈ នោះទេគឺគេប្រើតែ un ជំនួស ហើយវាក៏មិនមានដែរនៅក្នុងភាសាអង់គ្លេស។

គេតែងតែយល់ថាវាប្រហែលជាមានប្រយោជន៍ ក្នុងការប្រើប្រាស់តែភាសាមួយសម្រាប់អ្នកទាំងអស់គ្នាក្នុងការទំនាក់ទំនងគ្នា ដើម្បីសម្រួលដល់ការលំបាកដែលធ្លាប់មានក្នុងការទាក់ទងទាំថា្នក់ជាតិ និង អន្តរជាតិ។ ភាសាដែលគេប្រើនេះនឹងក្លាយទៅជា lingua franca សម្រាប់ពិភពលោកហើយវានឹងមិនមានបញ្ហាអ្វីទៀតនោះដែរ។

តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តនេះមិនអាចទៅមុខបានទេ នៅពេលដែលគេពិភាក្សាដល់ចំណុចរកភាសាណាមួយធ្វើជាភាសាឯភាពនោះ។ អ្វីដែលជាបញ្ហានោះគឺថា តើគេគួប្រើភាសាមួយណា? បុគ្គលម្នាក់ៗតែងចង់យកភាសារបស់ខ្លួនមកប្រើជាសកលដោយមិនខ្វល់ពីភាសាអ្វីទេ។

ជុំវិញបញ្ហានេះមានការលើកឡើងពីមធ្យោបាយមួយ គឺរកនូវភាសាជំនួយ “ភាសាជំនួយអន្តរជាតិ” (International auxiliary language) ដែលមិនមែនជាភាសារបស់ជាតិសាសន៍ណាមួយនោះទេ ប៉ុន្តែ គេបង្កើតឡើងដើម្បីទៅជាភាសាមួយ ដែលដូចជា lingua franca។ភាសាជំនួយថ្មីនេះត្រូវបានគេឲ្យឈ្មោះថា Esperanto ដែលត្រូវបានបំលែងចេញពីភាសាអង់គ្លេស ដោយ Ludwig Zamenhof ។

តាមការប៉ាន់ស្មានពីចំនួនអ្នកនិយាយភាសា Esperanto សព្វថ្ងៃគឺមានចំនួនចាប់ពីរាប់រយពាន់នាក់ឡើងទៅ។ ទីស្នាក់ការធំនៃEsperanto មានឈ្មោះថាសមាគមន៍អេស្ពឺរេនតូសាកល “The Universal Esperanto Association” មានទីតាំងស្ថិតនៅក្នុងទីក្រុងរ៉ូតធឺដាម Rotterdam ហើយមានសមាជិចូលរួមចំនួនជាង១០០ប្រទេស។ គេឃើញមានសៀវភៅជាង ៣០,០០០ក្បាលដែលសរសេរជាភាសានេះ ហើយក្នុងពេលបច្ចុប្បន្ននេះក៏មានអក្សរសិល្ប៍ច្បាប់ដើមជាភាសា Esperantoដែរ ដែលគេបានធ្វើការបកប្រែរួច។ នៅក្នុងប្រទេសមួយចំនួនដូចជា អ៊ីតាលី, អូទ្រីស, និង ហូឡង់ គេឃើញមានការ បង្រៀនភាសា Esperanto នៅក្នុងសាលាដោយចាត់ទុកជាភាសាបរទេសដូចទៅនឹងភាសាបរទេសដទៃទៀត។ នៅពេលបច្ចុប្បន្ននេះភាសា Esperanto ត្រូវបានគេយកទៅផ្សព្វផ្សាយក្នុងកម្មវិធីវិទ្យុរបស់បុរីវ៉ាទីកង់ ដោយធ្វើការផ្សាយកម្មវិធីប្រចាំសប្ដាហ៍មួយដែលប្រើប្រាស់ភាសា Esperanto តាមរយៈរលកធាតុអាកាស៦ផ្សេងគ្នា គឺរលកធាតុអាកាស ៣ ផ្សាយទៅកាន់ទ្វីបអឺរ៉ុប និង ៣ផ្សេងទៀតផ្សាយទៅកាន់អាហ្វ្រីក។ ភាសា Esperanto មានការពេញនិយមជាខ្លាំងនៅប្រទេសជប៉ុន និង ប្រទេសចិន ហើយសូម្បីតែនៅសហរដ្ឋអាមេរិច ក៏មានសមាគមន៍ Esperanto ដ៏ធំមួយដែរ ហើយរហូតមានបើកសន្និបាតរបស់ខ្លួនជាញឹកញាប់ទៀតផង។ យុវជនអាចចាប់ផ្ដើមប្រើប្រាស់ភាសានេះបានដោយងាយស្រួលបន្ទាប់ពីការបង្រៀនដែលប្រើរយៈពេលតែពីរម៉ោងប៉ុណ្ណោះ ហើយក្មេងៗវិញនៅពេលដែលបានរៀនភាសានេះអស់រយៈពេល៦ម៉ោង ពួកគេអាធ្វើការទាក់ទងជាមួយក្មេងដទៃទៀតនៅជុំវិញពិភពលោកតាមរយៈការផ្លាស់ប្ដូរជាអន្តរជាតិ ដែល គេឲ្យឈ្មោះថា Granoj en Vento ។

ការលើកឡើងមកនេះមើលទៅហាក់ដូចជាមានអត្ថប្រយោជន៍ ប៉ុន្តែតើអ្វីទៅដែលអាចធ្វើឲ្យប្រជាជននៅលើពិភពលោកមានការយល់ព្រមគ្នាជាឯកច្ឆ័នចាត់ទុកភាសា Esperanto ជាភាសាអន្តរជាតិមួយនោះ? សូមមើលអត្ថបទសង្ខេបខាងក្រោមនេះដែលដកស្រង់ចេញមកពី El Afriko ដែលជាសៀវភៅបង្រៀនភាសា Esperanto សម្រាប់ក្មេងៗ។

(6)        Preskaŭ  40 milionoj da homoj loĝas en la baseno de la rivero Nilo. Dum miloj de jaroj, la bonstato de tiuj egiptoj kaj sudanoj dependis de la fluo de la Nilo. Dum sezonoj, kiam la pluvofalo en la sudaj montoj estis granda, la “nilanoj”prosperis.

(Almost 40 million people live in the basin of the river Nile. For thousands of years, the well-being of everyday Egyptian and Sudanese has depended on the flow of the Nile. During seasons when the rainfall in the southern mountains was heavy, the “people of the Nile” prospered.)

(មានប្រជាជនស្ទើរតែ ៤០ លាននាក់ ដែលរស់នៅតំបន់ទន្លេនីល។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយជីវិតរស់នៅរបស់ជនជាត់អេស៊ីប និង ស៊ូដង់ គឺពឹងអាស្រ័យទៅលើលំហូរនៃទន្លេនីល។ ក្នុងកំឡុងពេលនៃរដូវភ្លៀង ដែលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំភាគខាងត្បូង បានធ្វើឲ្យប្រជាជននៅទន្លេនីលរស់នៅដោយសម្បូរណ៍សប្បាយ។)

ប្រភពនៃឧបសគ្គនៃការជំទាស់ចំពោះភាសា Esperanto គួរតែសម្ដែងឡើភ្លាមៗ បើទោះបីជា វាត្រូវបានគេចាត់ទុកថាជាភាសាអន្តរជាតិក៏ដោយ ក៏វានៅតែជាភាសាអាស្រ័យលើភាសាឥណ្ឌូអឺរ៉ុបដែរ។ រាល់ពាក្យសព្ទទាំងឡាយរបស់វា គឺស្ទើរតែគេអាចមើលយល់នឹងដឹងបាន ចំពោះអ្នកដែលចេះភាសាបារាំង អាល្លឺម៉ង់ អេស្ប៉ាញ អង់គ្លេស ឬភាសារ៉ុស្ស៊ី ព្រោះថាភាសាទាំងអស់នេះ គឺតំណាងឲ្យក្រុមពាក្យសព្ទទាំង

អស់នៅក្នុងភាសា Esperanto។ ប៉ុន្តែតើវានឹងទៅជាយ៉ាងណា ប្រសិនបើអ្នកជាម្ចាស់នៃភាសា Samoan, Cherokee, Swahili, ឬជាភាសា Thai? ពេលនោះភាសា Esperanto និងក្លាយទៅជាភាសាបរទេសសម្រាប់អ្នក ហើយវាស្ថិតនៅក្រោមឥទ្ធិពលនៃសង្គម និង ក្រុមនយោបាយដដែល។

តែវាក៏មិនមែនជាការងាយស្រួលទេ ក្នុងការកំណត់វាសនារបស់ភាសា Esperanto នៅត្រង់ចំណុចនោះ។ វាហាក់ដូចជាមានការយឺតយ៉ាវ ប៉ុន្តែវាទទួលបានការពេញនិយម ហើយផ្ដល់ជាគុណប្រយោជន៍ ព្រមទាំងមានលក្ខណៈលេចធ្លោដែលអាចធ្វើការផ្សព្វផ្សាយបាន។ គេឃើញមានព្រឹត្តិបត្រ នៃសម្ព័ន្ធភាព Esperanto ដែលបានចេញផ្សាយនៅក្នុងខែមករា-កុម្ភៈ ឆ្នាំ១៩៧៧ សម្រាប់អាមេរិចខាងជើង បានរាយការណ៍ថា កិច្ចប្រជុំរបស់សមាគមភាសាទំនើបនៅឆ្នាំ១៩៧៨ ដែលមានរយៈពេលពីរម៉ោងស្ដីពី ភាសាវិទ្យាអន្តរជាតិ នឹងប្រព្រឹត្តិដោយចែកជាពីរភាសាគឺ មួយម៉ោងសម្រាប់ភាសា Esperanto និងមួយម៉ោងទៀតជាភាសាអង់គ្លេស។

វាជាការគួរឲ្យចាប់អារម្មណ៍ព្រោះថា នៅពេលបច្ចុប្បន្ននេះដោយមានប្រជាជនជាច្រើន ដែលបាននិយាយភាសា Esperanto ដូចជាភាសាចម្បងរបស់ខ្លួន ដោយមិនមែនគ្រាន់តែទុកជាភាសាជំនួយប៉ុណ្ណោះទេ ករណីបែបនេះកើតមានឡើងនៅពេលដែលឪពុកម្ដាយនិយាយភាសាខុសគ្នា ដូចនេះភាសាតែមួយគត់ដែលត្រូវប្រើនៅក្នុងផ្ទះគឺភាសា Esperanto។ អ្នកដែលប្រើភាសាបែបនេះត្រូវបានគេហៅថា Denaska Esperanto (និយាយភាសា Esperanto ពីកំណើត)។ ការវិវត្តប្រែប្រួលនេះ ប្រហែលជាបុព្វហេតុដែលអាចធ្វើឲ្យអ្នកសង្គមភាសាវិទ្យាងាកមកយកចិត្តទុកដាក់លើភាសា Esperanto វិញដោយសារតែមានការលើកឡើងនូវសំណួរថ្មីៗមួយចំនួន។ ឧទាហរណ៍សំណួរដែលគេលើកឡើងថា ប្រសិនបើភាសា Esperanto ក្លាយទៅជាភាសាកំណើតនោះ តើវានឹងអាចក្លាយទៅជាប្រភេទមួយនៃ Creole ឬទេ? ហើយអ្វីដែលវានឹងកើតឡើងនៅពេលអ្នកនិយាយភាសាផ្សេងៗគ្នាជាច្រើន ដែលដឹងពីភាពត្រឹមត្រូវនៃភាសារបស់ខ្លួននោះត្រូវបានគេប្រមូលផ្ដុំគ្នានៅក្នុងសន្និសីទមួយដែលមានរយៈពេយូរ តើពួកគេត្រូវស្តាប់តែភាសា Esperanto មួយឬ? តើអ្វីដែលជាផលប៉ះពាល់នៃភាសា Esperanto ឬភាសាសប្បនិម្មិតដទៃផ្សេងទៀត នៅក្នុងប្រទេសមួយដែលគេបានប្រើប្រាស់វាយ៉ាងទូលំទូលាយ?

គោការណ៍ពីរយ៉ាងត្រូវបានគេលើកឡើង ក្នុងចំណោមបញ្ហាធំៗទាំងឡាយ (ហើយដែលគេនឹងធ្វើការដោះស្រាយ) ទាក់ទងទៅនឹងទេសៈយោបាយ និង ភាពផ្សេងៗនៃភាសាតាមរយៈពិភពលោក។ ទីមួយវាលំបាកណាស់ចំពោះជនជាតិភាគតិចម្នាក់ៗក្នុងការព្យាយាមនិយាយភាសាជាកណ្ដាលមួយខណៈ ពេលដែលខ្លួនរបស់ពួកគេបានដឹងច្បាស់ណាស់ថាអត្តសញ្ញាណរបស់ខ្លួនម្នាក់ៗ និងរូបរបស់គេផ្ទាល់គឺ ជាជនជាតិភាគតិច។ ដូចនេះការស្នើឲ្យពួកគេបោះបង់ចោលនូវភាសាកំណើតរបស់ខ្លួនហើយមកចាប់យក នូវភាសាថ្មី គឺប្រៀបបីដូចជាស្នើឲ្យពួកគេបោះបង់ចោលនូវផ្នែកមួយនៃកេរមត និងអត្តសញ្ញាណរបស់ពួកគេអ៊ីចឹងដែរ (បញ្ហានេះអាចឈានដល់ជម្លោះដែលមិនអាចឲ្យគេដឹងខ្លួនមុន)។ ចំពោះមូលហេតុនេះ បានធ្វើឲ្យគេព្យាយាមក្នុងការបង្កើតច្បាប់ប្រើប្រាសាភាសា ដែលជារឿយៗតែងតែទទួលបាននូវលទ្ធផលបរាជ័យទៅវិញចំពោះការខិតខំដ៏យូរមកហើយនោះ រីឯកន្លែងដែលគេអាចធ្វើទៅបានគឺនៅកន្លែងសាមញ្ញដូចជានៅមហាវិទ្យាល័យ ស្ថាប័នតុលាការ សាលសន្និសីទ។ បញ្ហាទី២ មុនពេលដែលក្រុមមនុស្សមួយចំនួនត្រូវបានបញ្ចុះបញ្ចូលឲ្យប្រើប្រាស់ភាសាទី២ ឬ ទេសៈយោបាយណាមួយបន្ថែមទៅលើភាសាកំណើតរបស់ពួកគេនោះ អាចធ្វើទៅរួចបានក្នុងករណី ដែលភាសាទី២នោះមានផលប្រយោជន៍សម្រាប់ពួកគេតែប៉ុណ្ណោះ ដូចជាការដាក់នៅក្នុងពេលប្រឡងបញ្ចប់ជាដើម ពេលនោះគេនឹងឃើញថាភាសានោះមានឥទ្ធិពលយ៉ាងណានៅពេលដែលពួកគេប្រើវា។ បើមិនដូច្នោះទេរាល់ការប្រឹងប្រែងព្យាយាមនឹងទៅជាឥតបានការ បើទោះបីជាអ្នកមានថវិការ ហើយនឹងអ្នកជំនាញយ៉ាងណាក៏ដោយ។

 

ទេសៈយោបាយផ្សេងៗនៅសហរដ្ឋអាមេរិច

Dialect Diversity in The United States

ដោយយោងទៅលើទំហំនៃអត្ថបទស្រាវជ្រាវនេះនៅមានកម្រិតយើងមិនអាចធ្វើការពិភាក្សាទៅលើទេសៈយោបាយនៃភាសាអង់គ្លេស ដែលគេនិយាយនៅក្នុងសហរដ្ឋអាមេរិចសព្វថ្ងៃបានទាំងស្រុងនោះទេ ការសិក្សានោះត្រូវបានគេកំណត់ព្រំដែន ដោយយកតែអ្នកនិយាយទេសៈយោបាយក្នុងចំនួនធំប៉ុណ្ណោះទេ។ ទេសៈយោបាយទាំងនោះមានដូចជា ទេសៈយោបាយពួកស្បែកខ្មៅ (Black dialects), ទេសៈយោបាយ Chicano និងទេសៈយោបាយដទៃទៀតគឺ ទេសៈយោបាយ Latino, ទេសៈយោបាយអាស៊ីអាមេរិចកាំង Asian-American ដែលមានភាពខុសប្លែកពីគ្នាដោយផ្អែកលើមូលដ្ឋាននៃភាសារបស់វារៀងៗខ្លួន គេឃើញមានភាពស្រដៀងគ្នាកើតមានចំពោះទេសៈយោបាយ អាមេរិច ឥណ្ឌា(American Indian dialects) និង ទេសៈយោបាយ ប៉ូលីណេស៊ាន (Polynesian dialects) ។ ម្យ៉ាងវិញទៀតមានភាពទូលំទូលាយណាស់ចំពោះទេសៈយោបាយអង់គ្លេស ដូចដែរគេឃើញមានដូចជា Brooklyn, New Orleas, និង Nashville ។ បន្ថែមពីលើនេះទៅទៀតទេសៈយោបាយទាំងនេះក៏មាន ទេសៈយោបាយបន្ទាប់បន្សំរបស់ខ្លួនផងដែរ។ ទេសៈយោបាយ Chicano នៅ New Mexico មិនដូចជាទេសៈយោបាយនៅរដ្ឋឡូសអែនជឺលែសខាងកើតនោះទេ(East Los Angeles)  ហើយទេសៈយោបាយនៃតំបន់ទាំងពីរនេះក៏ខុសប្លែកពី ទេសៈយោបាយដែលមានមូលដ្ឋានពីភាសាគុយបា(Cuban-based)នៃទេសៈយោបាយ Miami Latino និង Puetro Recan នៅក្នុងទីក្រុងញូវយ៉ក New York City ។ រាល់ពហុភាពនៃភាសាអង់គ្លេសនេះ មិនមានលក្ខណៈណាមួយដែលបង្ហាញឲ្យយើងឃើញពីការដែលអាចច្របាច់បញ្ចូលគ្នាដើម្បីប្រែក្លាយទៅ ជាភាសានិយាយរបស់អាមេរិចកាំងស្តងដារមួយ វាពិតជាមានការលំបាកណាស់ដើម្បីដឹងថាគួតែចាប់ផ្ដើម ការពិភាក្សាដោយរបៀបណា។

ដើម្បីជៀសវៀងការព្យាយាមដោយឥតប្រយោជន៍ យើងនឹងសាកល្បងសិក្សាដោយសង្ខេបៗពី ទេសៈយោបាយបីសំខាន់ៗតាមចំណេះដឹងរបស់អ្នកនិពន្ធ ដែលមានដូចជាទេសៈយោបាយរបស់ប្រជាជន អង់គ្លេសស្បែកខ្មៅ (Urban Black English) ទេសៈយោបាយរបស់ពួកអង់គ្លេសChicano[5] រស់នៅភាគខាងត្បូងនៃរដ្ឋCalifornia និងទេសៈយោបាយរបស់ពួកអង់គ្លេស Ozark ។ នៅក្នុងផ្នែកដែលស្នើឲ្យអានបន្ថែម សម្រាប់ជំពូកនេះអ្នកនឹងស្វែងរកប្រពភព័ត៌មានបន្ថែមអំពីការវិភាគនៅ ក្នុងប្រភេទនៃទេសៈយោបាយផ្សេងៗ។

ពួកជនជាតិអង់គ្លេសស្បែកខ្មៅ

Uban Black English

នៅក្នុងជំពូកអំពីសទ្ទតាវិទ្យា យើងបានបង្ហាញរួចមកហើយអំពី ច្បាប់នៃភាសាអង់គ្លេស ដែលលើកឡើងថា គ្មានពាក្យក្នុងភាសាអង់គ្លេសណាមួយត្រូវគេយកដាក់នៅខាងចុងជាមួយព្យញ្ជនៈខ្យល់ស្ទះ ហើយនៅពីក្រោយដោយព្យញ្ជនៈច្រមុះនោះទេ។ ច្បាប់នេះអនុវត្តចំពោះ “g មិនប្រកប” ដូចជានៅក្នុងពាក្យ sign, malign, benign, resign, នៅត្រង់ច្បាប់នេះទេសៈយោបាយនៃពួកអង់គ្លេសស្បែកខ្មៅ Urban Black English (UBE) មានច្បាប់នេះដូចជាភាសាអង់គ្លេសស្តង់ដាដែរ។ បន្ថែមពីលើនេះទៅទៀតវាមានច្បាប់ប្រភេទដូចគ្នាដែរ ប៉ុន្តែមិនមាននៅក្នុងភាសាអង់គ្លេសស្តង់ដារនោះទេ Standard English (SE)។

(7)          No word is allowed to end in a fricative followed by an alveolar stop.

គ្មានពាក្យណាដែលនៅខាងចុងមានព្យញ្ជនៈខ្យល់ត្រដុស ហើយនៅបន្ទាប់ដោយព្យញ្ជនៈខ្យល់ស្ទះនោះទេ។

ដូចដែលមានលទ្ធផលនៅក្នុងច្បាប់នៃភាសាអង់គ្លេសស្តង់ដារ ចំពោះ “អក្សរដែលមិនប្រកប” នៅក្នុងទម្រង់ខាងក្រៅរបស់ពាក្យដូចនេះច្បាប់នៅក្នុងឧទាហរណ៍ទី(7)នឹងដូចគ្នា។ ឧទាហរណ៍ចំពោះពាក្យដែលបញ្ចប់នៅខាងចុងដោយសូរព្យញ្ជនៈខ្យល់ត្រដូស /s/ ហើយនៅបន្តពីក្រោយដោយ /t/ ឬ /d/ ព្យញ្ជនៈខ្យល់ស្ទះនៅខាងចុងនោះ និងមិនត្រូវបានគេប្រកបនោះទេ។ មើលមកឧទាហរណ៍បន្តទៅនេះ

(8)        test   និងអានទៅជា    [tes]

best     និងអានទៅជា    [bes]

last      និងអានទៅជា    [lӕs]

past     និងអានទៅជា    [pæs]

pass    និងអានទៅជា    [pæs]

ច្បាប់នេះមានន័យថាចំនួនគូពាក្យដែលមានសំឡេងដូចគ្នា (ពាក្យដែលប្រកបខុសគ្នាប៉ុន្តែមានសូរសំឡេងដូចគ្នា ដូចជាពាក្យ reed  ហើយនឹងread)និងមានច្រើននៅក្នុងភាសា UBE ។ កំណត់សម្គាល់សូរដែលនៅដំរៀបគ្នានៅខាងស្តាំក្នុងឧទាហរណ៍ទី (8)  គឺជាគូនឹងពាក្យខាងក្រោមនេះ៖

(9)        Tess, Bess, lass, pass, pass

ហើយបន្ដុំពាក្យទាំងនេះ pass, past, passed និងបង្កើតបានជាសទិសសូរ្យបីគូពាក្យ(homophonous triplet)។

វាមានភាពងាយស្រួលយល់ណាស់ដូចជា g នៅក្នុងពាក្យ sign ដែរ ព្យញ្ជនៈនៅខាងចុង td មានការបញ្ចេញសម្លេងឡើងដូចគេឃើញមាននៅក្នុងសំណង់ប្រយោគជ្រៅៗនៃពាក្យទាំងនេះ។ អ្នកដែលនិយាយភាសា UBE នឹងនិយាយថា testing tested នៅពេលដែល /t/ នៅពីក្រោយដោយស្រៈ ដែលប្រកបជាមួយ /t/ ដូចអ្នកនិយាយភាសាអង់គ្លេសទាំងអស់ដទៃទៀតដែរនិយាយ signature ដោយ ប្រកប /g/ ។ សូរ /t/ ឬ /d/ លប់ចេញមិនបញ្ចេញសូរក្នុងករណីដែលវាកើតឡើងក្នុងលក្ខខ័ណមួយ ច្បាស់លាស់ដូចជា ច្បាប់នៅក្នុង (7)។

វាគួរតែមានការគូសបញ្ជាក់ឲ្យបានច្បាស់ថា ការលប់ព្យញ្ជនៈខាងចុងចេញដោយច្បាប់នេះអាចបណ្ដាលឲ្យមានផល ហួសលើសពីអ្វីដែលគ្រាន់តែជាការប្រកបខុសគ្នាទៅទៀត។ ចាប់តាំងពីអ្នកដែលបានកំណត់ពីទម្រង់កិរិយាស័ព្ទអតីតកាលនៅក្នុងភាសាអង់គ្លេសមានជាទៀងទាត់ /t/ ឬ/d/ នោះការអនុវត្តច្បាប់និងបានទទួលលទ្ធផល នៅក្នុងការលប់ចេញនៃអ្នកកំណត់ទម្រង់អតីតកាលទៅលើកិរិយាស័ព្ទ។ វាប្រហែលជា កើតឡើងនៅក្នុងការសរសេរប្រយោគរបស់អ្នកនិយាយភាសា UBE ដូចជា “John pass the exam yesterday” ដែលនៅក្នុងនេះទម្រង់កិរិយាស័ព្ទអតីតកាល –ed ដែលកណត់ដោយអ្នកបង្កើតច្បាប់ត្រូវលប់ចេញនៅក្នុងការសរសេរ ដែលដូចជា /t/ ដែលត្រូវគេលប់នៅក្នុងការនិយាយ។ ចាប់តាំងពី ការបង្ហាញពីអតីតកាលរបស់កិរិយាស័ព្ទដោយសញ្ញាណនៃពាក្យ yesterday មានមិនបានធ្វើឲ្យប៉ះពាល់ដល់ខ្លឹមសារប្រយោគឡើយ ប៉ុន្តែគេចាត់ទុកវាថាជាកំហុសឆ្គងមួយតែប៉ុណ្ណោះ។

មានភាពខុសប្លែគ្នាផ្នែសម្ព័ន្ធជាច្រើនរវាង អង់គ្លេសស្តង់ដារ SE និងអង់គ្លេសពួកស្បែកខ្មៅ UBE។ នៅក្នុងលំហាត់៨ ក្នុងជំពូកដែលនិយាយពី សម្ព័ន្ធ បានលើកឡើងនូវសំណួរជាទ្រឹស្ដីមួយ៖ What is the verb be which appears in English sentences whose predicate do not contain a constituent that can be marked for tens? តើកិរិយាស័ព្ទ be ដែលលេចឡើងនៅក្នុងប្រយោគនៃភាសាអង់គ្លេសដែលជាបម្រាប់ប្រធាន (predicate) មិនមានក្នុងសំណង់ល្បះដែលធ្វើឲ្យគេអាចកំណត់បានពីកាលរបស់ឃ្លាទេឬ? ឥឡូវយើងមើលបន្តទៀត ពីគោបំណង់នៃការពិភាក្សាខាងក្រោមនេះដែលភាសាអង់គ្លេសស្តង់ដារមានច្បាប់ដែលឲ្យដាក់បញ្ចូល  be ដូចមានបង្ហាញនៅក្នុងឧទាហរណ៍ 10:

(10)      Whenever the predicate of a sentence is not a true verb, insert a form of be as the first element of that predicate.

ច្បាប់នេះនឹងបញ្ជាក់ឲ្យយើងដឹងថាសំណង់ប្រយោគជ្រៅដូចជា #John in the kitchen#,និងត្រូវមានកាលអតីតកាលមួយបញ្ជាក់ដូចជាផ្នែកនៃអត្ថន័យរបស់ប្រយោគជ្រៅ ហើយនៅក្នុងផ្នែកមួយនៃទម្រង់ត្រូវផ្អែកលើបម្រាប់ប្រធាន (predicate) ដូចដែលឧទាហរណ៍ដែលលើកមកបង្ហាញទុកដូចជាទម្រង់ខាងក្រៅ “John was in the kitchen” ។

ការធ្វើបែបនេះវាមិនចាំបាច់ទេនៅក្នុងភាសារបស់អង់គ្លេសស្បែកខ្មៅ ដូច្នោះប្រយោគនៅក្នុងឧទាហរណ៍(11)គឺជាទម្រង់វេយ្យាករណ៍ពេញលេញនៅក្នុងទេសៈយោបាយនេះ។

(11)      a. She a professor at the University of Six years now.

b. My uncle in San Diego all winter long.

c. Harry a lot taller than Tom now.

d. The meeting at seven o’clock sharp next Tuesday.

នៅពេលដែលគំរូទាំងនេះ ត្រូវបានគេបំលែងទៅជាការសរសេរនោះ គឺវាមានភាពបដិបក្ខទៅនឹង ប្រយោគដែលយើងគិតថាវាមិនត្រឹមត្រូវតាមក្បួនវេយ្យាករណ៍។ ប៉ុន្តែស្ថានភាពនេះគឺវាមានភាពស្មុគស្មាញជាងអ្វីដែលវាលេចឡើងនៅពេលដំបូងទៀត។ មិនត្រឹមតែ ភាសាអង់គ្លេសពួកស្បែកខ្មៅខុសពី អង់គ្លេសស្តង់ដារដោយសារតែច្បាប់នៃការបញ្ចូលបម្រាប់ប្រធាន (predicate) be ប៉ុណ្ណោះទេ តែវាថែមទាំងខុសទាំងស្រុងពីការបញ្ចូល be ដែលត្រូវបានគេប្រើដើម្បីបញ្ជាក់ពីភាពខុសគ្នានៃទិដ្ឋភាពថែមទៀតផង។

មិនដូចជាក្បួនច្បាប់នៅក្នុងភាសាអង់គ្លេសស្តង់ដារSE ទេ ចំពោះក្បួននៅក្នុងភាសាអង់គ្លេសរបស់ពួកស្បែកខ្មៅមានបញ្ចូលនូវកិរិយាសព្ទ be តែមួយគត់ដោយគ្មានការផ្លាស់ប្តូរទម្រង់របស់ខ្លួនទៅតាមកាល នៃវេយ្យាករណ៍ ឬ ដើម្បីឲ្យមានភាពសមស្របនឹងប្រធានរបស់ប្រយោគជាបុរិសៈ ឬជាចំនួនទេ។ មានន័យថាវាគ្រាន់តែបញ្ចូលនូវកិរិយាសព្ទ be មួយប៉ុណ្ណោះដោយមិនដាក់ am , is , are was ឬ were ឡើយ។

នៅក្នុងភាសាអង់គ្លេសស្តង់ដារប្រសិនបើអ្នកចង់បញ្ជាក់ពីសកម្មភាព ឬទម្លាប់ទូទៅជាក់លាក់ណាមួយអ្នកត្រូវតែបន្ថែមអ្វីមួយទៅកាន់ប្រយោគរបស់អ្នក។ សូមមើលឧទាហរណ៍ (12)

(12)      a. Some people are always complaining.

b. We always have hamburgers on Friday.

c. Every time I see Martha, she’s busy.

ការបន្ថែមធាតុទៅក្នុងសំណុំប្រយោគនៃភាសាអង់គ្លេសស្បែកខ្មៅក៏អាចធ្វើទៅបានដែរ ប្រសិនបើអ្នកនិយាយភាសានោះចង់បញ្ចូលវា ប៉ុន្តែការដឹងពីទម្លាប់ជាធម្មតាអាចប្រើ be តែឯងក៏បានដែរ។ សូមមើលឧទាហរណ៍ (13)

(13)      STANDARD ENGLISH

  1. My brother is always busy.
  2. We spend every Tuesday afternoon in Philadelphia.

URBAN BLACK ENGLISH

  1. My brother be busy.
  2. Tuesday afternoons we be in Philadelphia.

នៅក្នុងឃ្លាប្រយោគនៃភាសាអង់គ្លេសស្បែកខ្មៅ គឺសឹងតែមានភាពដូចគ្នាទៅនឹងភាសាអង់គ្លេសស្តង់ដារ ហើយទំនាក់ទំនងនៃប្រយោគទាំងនេះ គឺមិនមានអ្វីដែលសំខាន់ណាស់ណានោះទេ។ ដូចជាឧទារហណ៍ដែលបានលើកឡើង បានធ្វើឲ្យយើងដឹងថាគ្រប់បរិបទ និងស្ថានភាពពិតនៃជីវិតជាក់ស្ដែងដែលយើងរស់នៅ គឺមានការព្យាយាមយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ៗ ដូចការលើកឡើងខាងលើនេះ។ តែផ្ទុយទៅវិញចំពោះទម្រង់នៅក្នុងសង្គមរបស់សិស្ស ឬអ្នកធ្វើការអាចជាបញ្ហាធ្ងន់ធ្ងរ នៅពេលដែលមានការបង្ហាញថា មិនមានការអនុវត្តច្បាប់ភាសាអង់គ្លេសស្តង់ដារ និងមានការប្រើប្រាស់ភាសាមិនស្តង់ដារ ដែលមិនត្រូវតាមក្បួនវេយ្យាករណ៍នោះ។ ដូចជាមានការលើកឡើងជាឧទាហរណ៍ ដូចជាប្រយោគនេះ “He busy” និងប្រយោគ “He be busy” អាចធ្វើឲ្យអ្នកនិយាយភាសាស្តង់ដារយល់បាន ដូចនេះទម្រង់មិនមែនស្តង់ដារត្រូវបានគេយកចិត្តទុកដាក់ឡើយ។ បញ្ហាពិតប្រាកដនោះគឺថាភាពខុសគ្នាពីរ គឺពាក់ព័ន្ធទាំងពីរ ដែលទាក់ទងទៅនឹងការប្រើប្រាស់ be តែមួយក្នុងលក្ខណៈច្រើនយ៉ាងទៅតាមលទ្ធភាពដែអាចប្រើបានសម្រាប់ការបកប្រែខុស និង ការយល់ច្រឡំនៅក្នុងកម្មវិធីផ្នែកអប់រំ។

ពួកអ្នកនិយាយភាសាអង់គ្លេសស្ស៊ីកាណូនៅកាលីហ្វ័រញ៉ា ភាគខាងត្បួង

Southern  California Chicano English

អ្នកនិយាយភាសា Chicano មិនដូចអ្នកនិយាយភាសាអង់គ្លេសស្បែកខ្មៅនោះទេ ព្រោះភាសា Chicano មានចែកជាផ្នែក ដែលមានទ្វេភាសា គឺទ្វេទេសៈយោបាយ ហើយនៅក្នុងករណីខ្លះក៏មានភាសា អេស្ប៉ាញនៅក្នុងភាសារបស់គេផងដែរ បើទោះបីជាពួកគេនិយាយភាសាអង់គ្លេសរតមាត់ក៏ដោយ។ នេះមានន័យថា(ក្នុងចំណោមធាតុដទៃទៀត) ពួកគេអាចអនុវត្តច្បាប់សទ្ទតានៃការនិយាយភាសា ចំពោះការប្រកបសូររបស់ខ្លួននៃវចនៈនៅក្នុងភាសាអង់គ្លេស។ អ្នកអាចរំលឹកឡើងវិញពីជំពូកស្ដីពីសទ្ទតា ដែលភាសាអង់គ្លេសមានចែកជាស្រៈ ១២ Phoneme[6] ខនៈពេលដែលភាសាអេស្បាញមានស្រៈ៥ Phoneme។ ដូចជាឧទាហរណ៍នៃតារាង១

Table I THE VOWEL PHONEMES OF SPAINSH

Front (មុខ)       Central(កណ្ដាល)      Back(ក្រោយ)

High (ខ្ពស់)                   I                                                 U
Mid   (មធ្យម)                e                                                 o
Low   (ទាប)                                           a

 

បន្ថែពីលើនេះទៅទៀត ក្រៅតែពីស្រៈមុខ និង ស្រៈក្រោយទាំង៤របស់ភាសាអេស្ប៉ាញគេក៏ឃើញ មានស្រៈមិនផ្លាស់ប្ដូរកម្ពស់ /y/ឬ/w/ ដូចទៅនឹងភាសាអង់គ្លេស។

ភាពសំខាន់ដែលខុសគ្នាទាំងនេះនៅក្នុង ហ្វូណេមស្រៈធ្វើឲ្យមានការយកចិត្តទុកដាក់ទៅលើលក្ខណៈចំបងដែលខុសគ្នាទៅនឹងការប្រកបភាសាអង់គ្លេស ក្នុងទេសៈយោបាយពីរ ដែលគេកំពុងតែធ្វើការប្រៀបធៀបនេះ។ យើងគិតតែពីលក្ខណៈមួយនៃភាពប៉ះពាល់ទាំងនេះដោយហេតុថា បញ្ហាដែលប្រឈមនោះគឺអ្នកនិយាយ ភាសាChicano ជាធម្មតាប្រើស្រៈ /i/ របស់ភាសាអេស្ប៉ាញដើម្បីប្រកបស្រៈ ទាំងពីរនៅក្នុងភាសាអង់គ្លេស /i/[7] និង /I/ ។ ឥឡូវសូមមើលនូវទម្រង់ នៃគូពាក្យដែលមានសូរដូចគ្នាតែមានការប្រកបសូរខុសគ្នា(homophonous) (សទិសសូរ្យ)៖

(14)      ship(កប៉ាល់)            និងប្រកបដូច                 sheep(ចៀម)

slip(រអិល)       និងប្រកបដូច                 sleep(ដេក)

bid(បញ្ជា)        និងប្រកបដូច                 bead(អង្កាំ)

lip(បបូម៉ាត់)     និងប្រកបដូច                 leap(ផ្លោះ)

dip(ធ្លាក់ចុះ)     និងប្រកបដូច                 deep(ជ្រៅ)

នេះមានន័យថា សូរទោល ដូចជា ship ដែលជាការនិយាយក្នុងភាសាបច្ចេកទេស មានភាពពោមត្រណោត នៅក្នុងទេសៈយោបាយនៃ ភាសាChicano ដូច្នេះវាមានន័យថា ship ជាកប៉ាល់ ឬ sheep ជាចៀម។ នៅក្នុងការប្រើប្រាស់ពាក្យប្រចាំថ្ងៃ លក្ខណៈពោមត្រណោត នេះកម្រ និងកើតឡើងដូច ពាក្យដទៃទៀតណាស់។ អ្នកទំនងជាមិនអាចគិតយល់ចំពោះន័យរបស់ប្រយោគទោមួយ ដែលអ្នកមិនដឹងមនុស្សដែលអ្នកនិយាយជាមួយ កំពុងតែនិយាយពី ship កប៉ាល់ ឬ sheep ចៀម នោះទេ។

ពិតណាស់ការប្រែប្រួលនៃច្បាប់ក្នុងភាសាអេស្ប៉ាញ ឬភាសាអង់គ្លេសគេមិនអាចសម្គាល់បានទេ។ចាប់ពីពេលដែល ភាសាពីរផ្សេងគ្នាមានទំនាក់ទំនងគ្នាបែបនេះ មានន័យថា អ្នកនិយាយទេសៈយោបាយ  Chicano មានទេសៈយោបាយ មិនស្តង់ដារទាំងក្នុងភាសាអេស្ប៉ាញ និង ភាសាអង់គ្លេស។ នៅត្រង់ចំនុចនេះ យើងនឹងមិនលើកយកមកនិយាយពីកម្លាយពាក្យ (derivation) មកពីភាសាអេស្ប៉ាញស្តង់ដារទេ។

នៅក្នុងប្រយោគបដិសេធនៃភាសាអេស្ប៉ាញ ជាធម្មតាមានពាក្យ no ដែលដាក់នៅពីមុខកិរិយាស័ព្ទ ដោយមិនខ្វល់ថានៅក្នុងប្រយោគខាងមុខទៀតមាដិសេធផ្សេងទៀតនៅបន្តបន្ទាប់គ្នាក៏ដោយ។ នៅពេលដែលគំរូសម្ព័ន្ធ បែបនេះត្រូវយកទៅអនុវត្តភ្ជាប់ជាមួយភាសាអង់គ្លេស នោះលទ្ធផលដែលទទួលបានគឺដូចក្នុងការបង្ហាញខាងក្រោមនេះ៖

(15)      a. I no want nothing.

  1. We no buy no more grocries at that store.

ប្រយោគទាំងនេះ មិនត្រឹមតែផ្ទុយទៅនឹងក្បួនច្បាប់វេយ្យាករណ៍ អង់គ្លេសប៉ុណ្ណោះទេ តែថែមទាំង ខុសទៅនឹងច្បាប់នៃទីតាំងក្នុងការប្រើការបដិសេធ ដែលគេបានបង្កើតឲ្យប្រើពីមុនរបស់ភាសាអង់គ្លេសថែមទៀតផង។ ជាងនេះទៅទៀត គេសង្កេតឃើញថានៅក្នុងប្រយោគដែលបានលើកឡើងមិនមានប្រើកិរិយាជំនួយ do ឬកិរិយាជំនួយណាមួយ ដើម្បីបង្កើតប្រយោគបដិសេធដូចភាសាអង់គ្លេសស្តង់ដារនោះទេ។ នៅពេលដែលគេនិយាយប្រយោគ ដូចឧទាហរណ៍ខាងលើនោះ វាធ្វើឲ្យអ្នកនិយាយភាសាអង់គ្លេសស្តង់ដារយល់ថា ប្រយោគនោះជាភាសាបរទេស។

ទម្រង់ប្រយោគសំណួរក៏វាមានភាពខុសគ្នាដែរនៅក្នុង រវាងភាសាអេស្ប៉ាញ និង ភាសាអង់គ្លេស បើយើងក្រឡេកទៅមើលនៅក្នុងទម្រង់សំណួរនៃភាសា Chicano នោះយើងឃើញថាទាំងផ្នែកសម្ព័ន្ធ ហើយនិង ន័យរបស់ភាសា Chicano ក៏មានខុសប្លែកពីភាសាអង់គ្លេសស្តង់ដារដែលគេបានកំណត់រួចហើយដែរ។ នៅក្នុងភាសាអេស្ប៉ាញ ប្រយោគសំណួរបែប yes/no គេអាចដឹងតាមរយៈការនិយាយលើកសំឡេងរបស់ប្រយោគ។ មិនដូចនៅក្នុងភាសាអង់គ្លេសទេ ដែរគ្មាការកម្រិតជាច្បាប់ក្នុងការបង្កើតសំណួរដូចលក្ខណៈនេះឡើយ។ ដូចនេះអ្នកនិយាយភាសា Chicano ជាធម្មតាប្រើសំណួរបែប yes/no ដូចដែរបង្ហាញនៅក្នុង ឧទារហណ៍៖

(16)      The coffee is ready?

បើទោះបីជានៅក្នុង (16) គឺជាសំណួរក្នុងភាសាអង់គ្លេសមួយក៏ដោយ ក៏វាមិនមែនជាសំណួរដែលគេសួរសម្រាប់តែការឆ្លើយ yes/no គឺវាសមស្របហើយនោះទេ។ វាជាប្រភេទសំណួរពិសេស ដែលគេ ប្រើដើម្បីសួរ ហើយឆ្លើយទៅតាមកាលៈទេសៈ មួយក្នុងស្ថានភាពពីរដូចការបង្ហាញតទៅនេះ ៖ នៅពេលអ្នកពិតជាជឿជាក់ខ្លាំងចំពោះអ្វីដែលអ្នកបានឮ ឬក៏យល់ពីអ្វីដែលបាននិយាយ ហើយអ្នកគ្រាន់តែសួរដើម្បី បញ្ជាក់ឲ្យកាន់តែច្បាស់ម្ដងទៀតតែប៉ុណ្ណោះ។(ចំពោះនៅក្នុងស្ថានភាពទី២វិញ គឺសំណួរបែប “echo[8]”)។ ដូចនេះនៅក្នុងការលើកឡើងពីស្ថានភាពក្នុង(17) បង្ហាពីស្ថានភាពនៃការប្រើប្រាស់សំណួរនៅក្នុង(16)

(17)      a. You’re backpacking at an altitude at which it take water at least twenty minutes to boil. You have only been in camp for five minutes. Your backpacking companion disappears behind your tent for a few second and then emerges saying, “The coffee is ready.” Your proper respone is ans astonished “The coffee is ready?”

b. You live right on a freeway and with your windows open, it’s very noisy. Your companion calls out to you from the kitchen something that sounds vaguely like a statement about coffee. You can’t really hear and aren’t positive what was said, but you think it was that the coffee is ready. Since you don’t want to leave the work you are doing for nothing, you repeat (echo) “The coffee is ready?”

ដោយសារតែអ្នកនិយាយភាសា Chicano បានប្រើប្រាស់ភាសាតាំងពីពេលកន្លងទៅបានទទួលឮ ភាសាផ្សេងដែលក្រៅពីភាសា Chicano ខ្លួនឯងដែលប្រើប្រាស់ទម្រង់សំណួរ yes/no បែបនេះ ដូចជាភាសាអេស្ប៉ាដែលមានប្រើសំណួរ yes/no នេះជាមូដ្ឋានរប់ភាសាខ្លួន និងវាកើតឡើងដោយសារតែបរិបទនៃសង្គមដែរ ហេតុនេះវាមិនមែនជារឿងដែលគួឲ្យភ្ញាក់ផ្អើលនោះទេ ដែលភាសាទេសៈយោបាយជាក់លាក់មួយនេះ ខុសពីទម្រង់ភាសាដែលវាក្លាយមក។

វាជារឿងដែរលគួរឲ្យចាប់អារម្មណ៍ ហើយគេឃើញមានអត្តរកម្មនៃអ្នកនិយាយនៅក្នុងតំបន់ដែលមានប្រើភាសាច្រើននៅពេលឥឡូវនេះបានទទួលឥទ្ធិពលនៃភាសា  Chicano ទៅលើអ្នកដែលមិននិយាយភាសា Chicano នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង Southern California។ ចំនួនអ្នកនិយាយដ៏ច្រើនទាំងនេះ ជាពិសេសក្មេងៗ ដែលបានចាប់ផ្ដើមសមរបខ្លួនទៅនឹងទម្រង់គំរូនៃសំណួរ yes/no ហើយពួកគេ មានការសប្បាយក្នុងការរៀនភាសានេះដោយសារតែវាមិនមែនជាផ្នែកមួយនៃភាសាអង់គ្លេសស្តង់ដារ។

 

អ្នកនិយាភាសាអង់គ្លេសនៅតំបន់កណ្ដាល

Ozark(midland english) English

ទេសៈយោបាយ Ozark (ជាធម្មតាគេតែងសំដៅដល់ភាសាអង់គ្លេសនៅតំបន់កណ្ដាលនិងមាន ទំនាក់ទំនងយ៉ាងជិតស្និតទៅនិង Appalachian English) ត្រូវបានគេនិយាយនៅតំបន់ Kentucky, Tennessee, Arkansas មួយផ្នែកនៃតំបន់ Oklahoma និងមួយភាគធំនៃ Missouri ។ បន្ថែមពីលើនេះទៅទៀត ក៏មានបណ្ដុំទេសៈយោបាយបែបនេះនៅតំបន់ខាងត្បូងឈាងខាងលិច ជាតំបន់ដែល ប្រជាជនបានប្រមូលផ្ដុំគ្នារស់នៅបន្ទាប់ពីការចាកចេញពី Dust Bowl នៅក្នុងកំឡុងដើមទសវត្សទី៩០។ នៅក្នុងភាសាអង់គ្លេស Ozark មានហ្វូរណែមស្រៈបីគឺ /ɪ/, /æ/ និង /e/ ដែលលេចចេញនៅពីមុខព្យញ្ជនៈខ្យល់ច្រមុះ /ŋ/ នោះស្រៈទាំងបីត្រូវប្រកបជា /æ/និង/e/ ។ សូមមើលឧទាហរណ៍

(18)      pink  ត្រូវប្រកបថា                   [peŋk]

things  ត្រូវប្រកបថា                   [θeŋgz]

spank  ត្រូវប្រកបថា                   [speŋk]

bank    ត្រូវប្រកបថា                   [beŋk]

ការលេចចេញនៃស្រៈទាំងនេះមិដូចជាច្បាប់នៃសទ្ទតាក្នុងភាសាអង់គ្លេសពួកស្បែកខ្មៅនោះទេ ដែលវាមិនបានបង្កើតឲ្យមានចំនួនដ៏ច្រើនផ្នែក(សទិសសូរ្យ)ពាក្យប្រកបខុសគ្នាមានសូរ្យដូចគ្នាឡើយ។ ប៉ុន្តែផ្ទុយទៅវិញ Joseph Foster (1997) បានធ្វើការចង្អុលបង្ហាញថា វាពិតជាមានលក្ខណៈវេយ្យករណ៍ បន្តិចបន្តួចំពោះកិរិយាស័ព្ទ ដូចជា sing និង ring ។ មើលមកឧទាហរណ៍ ខាងក្រោម

(19)      STANDARD ENGLISH

  1. I walk, I walked, I have walked.
  2. I sing, I sang, I have sunng.

OZARK

  1. I walk, I walked, I have walked.
  2. I sing, I sung, I have sung.

កំណត់សម្គាល់ កិរិយាស័ព្ទអតីតកាលលំដាប់ទី៣ ពិតជាមានលក្ខណៈដោយឡែកច្បាស់លាស់ទាំងក្នុងភាសាអង់គ្លេសស្តង់ដារ និង ភាសា Ozark ដោយមានវត្តមាននៃ have មួយនៅពីមុខរបស់វា។ ម្យ៉ាងទៀតនៅក្នុងភាសអង់គ្លេសស្តង់ដារបច្ចុប្បន្នកាលធម្មតា និងអតីតកាលធម្មតានៃកិរិយាស័ព្ទ sing ខុសប្លែកពីទម្រង់ផ្សេងទៀតដោយសារតែភាពខុសគ្នានៃស្រៈ /ɪ/ និង/æ/។ នៅក្នុងភាសា Ozark វិញ ដោយសារតែស្រៈដែលលេចឡើង ជាទម្រង់ I sing និង I sang នោះគេនឹងប្រកបសូរនៃពាក្យដូចគ្នា។ មានកិរិយាស័ព្ទនៃភាសាអង់គ្លេសជាច្រើន មានគំរូជាទម្រង់សម្គាល់ពីអតីតកាលធម្មតា និងអតីតកាលលំដាប់ទី៣  ប៉ុន្តែកិរិយាស័ព្ទអតីតកាលទាំងពីរនេះគឺខុសពីកិរិយាស័ព្ទបច្ចុប្បន្នកាល ហើយភាសា Ozark បានធ្វើសំយោគកិរិយាស័ព្ទផ្សេងទៀត ដែលមានប្រភេទដូចជា កិរិយាស័ព្ទ sing ដូចដែលមានការលើក ឡើងក្នុងឧទាហរណ៍នេះ

(20)     a. I think, I thought, I have thought

b. I work, I worked, I have worked

c. I sing, I sung, I have sung.

នៅក្នុងឧទាហរណ៍ (20c) គឺពិតណាស់ថាវាត្រូវបានគេចាត់ទុកថាខុសចំពោះវេយ្យាករណ៍នៃភាសាអង់គ្លេសស្តង់ដារ។

មានភាពខុសគ្នាជាច្រើនរវាងសម្ព័ន្ធនៃភាសា Ozark និងទេសៈយោបាយស្តង់ដារ។ ជាក់ស្ដែងអ្នកនិងចងចាំនូវច្បាប់នៃទម្រង់សំណួរ ដែលបានធ្វើការពិភាក្សានៅក្នុងជំពូកដែលនិយាយពីសម្ព័ន្ធនៃសៀវភៅ នេះរួចហើយ ដែលបានលើកពីការផ្លាស់ប្ដូរកិរិយាជំនួយទីមួយ ទៅខាងឆ្វេងនៃប្រធាន របស់កន្សោមនាម ដែលគេប្រើនៅក្នុងភាសាអង់គ្លេសស្តង់ដារចំពោះប្រយោគសំណួរដែលមាន not បង្កប់នៅក្នុងប្រយោគ ផ្សេងៗ។សូមមើឧទាហរណ៍ ៖

(21)      a. Will the train leave on time?

b. I wonder if the train will leave on time.

c. *I wonder if will the train leave on time.

ភាសា Ozark ទទួលយកច្បាប់ដែលទម្រង់នៃប្រយោគសំណួរ អនុវត្តទៅគ្រប់សំណួរទោះជាមាន បង្កប not  ឬក៏អត់ក៏ដោយ បន្ថែមពីលើនេះទៅទៀតពាក្យ If  ដែលបញ្ចូលនៅក្នុងប្រយោគសំណួរត្រូវលប់ចេញ។ ភាសា Ozark ដែលសមស្របទៅនឹងប្រយោគក្នុងឧទាហរណ៍ (21)ត្រូវបានបង្ហាញនៅក្នុង (22)។

(22)      a. Will the train leave on time?

b. I wonder will the train leave on time.

ជាចុងក្រោយយើងនឹងធ្វើការសាកល្បងភាពខុសប្លែកគ្នាផ្នែអត្ថន័យ ដែលគេបានរកឃើញនៅក្នុងទេសៈយោបាយ Ozark ដែលមានភាពខ្លាំងក្លាជាងនៅក្នុងភាសាស្តង់ដារ។

ភាសាអង់គ្លេស មានទម្រង់ពីរនៃល្បះកម្ម ទីមួយហៅថា Be-passive និង Get-passive សូម មើលឧទាហរណ៍ខាងក្រោម៖

(23)      a. He was run over by a truck.

b. He got run over by a truck.

ភាពខុសប្លែកគ្នារវាបកិរិយាស័ព្ទទាំងពីរនេះមិនអាចគិតថាជាបញ្ហារចនាបថនៃការសរសេរតែមួយនោះទេ ដែលយើងមើលទៅ Get-passive ហាក់ដូចជាទម្រង់មិនផ្លូវការនៃ Be-passive ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ការស្រាវជ្រាវនៅក្នុងពេលកន្លងមកបានធ្វើឲ្យយើងយល់ច្បាស់ថា ទោះជានៅក្នុងភាសាអង់គ្លេសស្តង់ដារ ក៏មានគូនៃប្រយោគខុសគ្នាច្រើនជាងបញ្ហារចនាបថនៃការសរសេរទៅទៀត។

(24)      a. Eileen was arrested on purpose.

b. Eileen got arrested on purpose.

សម្រាប់ការប្រើប្រាស់នៃអ្នកនិយាយភាគច្រើន ពាក្យ on purpose នៅក្នុង (24a)ត្រូវគេប្រើសំដៅទៅលើការកំពុងធ្វើសកម្មភាពចាប់ខ្លួន ខណៈឯនៅក្នុង(24b) គឺសំដៅទៅលើ Eileen ។ ប្រយោគទាំងពីរនេះអាចត្រូវបានគេសរសេរឡើងវិញដូចច្នេះ។

(25)      a. Somebody arrested Eileen on purpose.

b. Eileen deliberately went out and got herself arrested.

ក្នុងភាសា Ozark ការបែងចែកបែបនេះមានលើសពីនឹងទៅទៀត ហើយត្រូវបានគេធ្វើការកែសម្រួលនៅក្នុងប្រយោគ ដោយមិនមានការបន្ថែពាក្យដូចជា on purpose deliberately  ឡើយ។មើល ឧទាហរណ៍ខាងក្រោម

(26)      a. I was kept in after school.

b. I got kept in after school.

នៅក្នុងប្រយោគ(26a) មានន័យថាកុមារមិនបានធ្វើអ្វីខុសទេ ហើយត្រូវគេដាក់ទណ្ឌកម្មដោយអយុត្តិធម៌។ នៅក្នុងឧទាហរណ៍(26b)កុមារពិតជាត្រូវទទួលការដាក់ពិន័យដោយយុត្តិធម៌។ ឧទាហរណ៍ (26a) គឺជាការតវ៉ា ខណៈដែល ឧទាហរណ៍(26b)គឺជាការទទួលកំហុស។ ភាពខុសគ្នាគឺផ្អែកទៅលើអត្ថន័យ។ នៅក្នុងភាសា Ozark អ្វីដែលមានជាគូ (និងអ្វីដែលដូចគ្នា)ត្រូវបានគេចាត់ទុកថាជា សទិសន័យ(synonymous) បើមិនអ៊ីចឹងទេទាល់តែមានការបង្កើតសទិសន័យក្នុងការប្រើប្រាស់មិនសមស្រប។

(27)      a. I got arrested.

b. I got myself arrested.

វាគួរតែត្រូវបានគេបញ្ចាក់ឲ្យបានច្បាស់ថា (27) មិនមានភាពចាំបាច់ទេ ដែលបញ្ជាក់ថាអ្នកនិយាយដឹងខ្លួនជាមុនថានឹងត្រូវបានគេចាប់ខ្លួន។ វាអាចមានន័យថាវាជាការធ្វេសប្រហែសខ្លួនឯង ឬក៏មក ពីសំណាងអាក្រក់ ឬក៏ទៅខុសកន្លែងខុសពេវេលា។ តែទោះជាយ៉ាងណាក៏ដោយក៏អ្នកនិយាយបានសុខចិត្តទទួលខ្លួនឲ្យគេចាប់សម្រាប់ហេតុការណ៍ដែលបានកើតឡើង បើទោះបីជាមិនចំពោះក៏ដោយ។

 

វិធីសាស្រ្តក្នុងការសង្កេតអំពីសង្គមភាសាវិទ្យា

Methods for  Sociolinguistics Investigation

ចាប់តាំងពីពេលដែលមានការចាប់អារម្មណ៍ពីភាពសំខាន់នៃសង្គមភាសាវិទ្យា លើផ្នែកនិយាយនៅក្នុងធម្មជាតិនៃបរិបទនៃសង្គមពិត វិធីសាស្រ្តផ្សេងៗត្រូវបានគេប្រើដើម្បីធ្វើការសង្កេតទៅលើការនិយាយដែលទទួលឥទ្ធិពលពីបញ្ហាសំខាន់ទាំងនេះ។ ជាក់ស្ដែងណាស់បើមនុស្សម្នាក់ដឹងថា ការនិយាយរបស់គាត់គឺជាប្រធានវិស័យនៃការសង្កេតរបស់អ្នកភាសាវិទូ វាពិតជាលំបាកណាស់ សម្រាប់អ្នកនិយាយនោះដើម្បី និយាយតាមលក្ខណៈធម្មជាតិ។ ប៉ុន្តែផ្ទុយទៅវិញ វាជាការលំបាកសម្រាប់ភាសាវិទូផងដែរ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ នៅក្នុងលក្ខណៈវិទ្យាសាស្រ្ត ដែលប្រសិនជាគ្មានលក្ខណៈមិនផ្លូវការនៃប្រធានវិស័យ ដែលកំពុងធ្វើការសិក្សានោះចូលរួមដែរ សូម្បីតែនៅពេលដែលគ្មានការចូលរូមពីជនជាតិភាគតិចក៏វាមានការពិបាកដែរ។

នៅក្នុងឆ្នាំ១៩៦២លោក William Labov បានបែងចែកប្រកបដោយភាពប៉ិនប្រសប់នៃការសិក្សានេះ ហើយបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលទ្ធផលដែលគេទទួលបាន។ គាត់ចង់ធ្វើការសង្កេតទៅលើការប្រើព្យញ្ជនៈ [r] នៅបន្ទាប់ពីស្រៈ ដែលនិយាយដោយអ្នកនិយាយភាសាអង់គ្លេសនៅទីក្រុង New York។ ការសង្កេតជាច្រើនចំពោះបាតុភូតនេះ បានបង្ហាញឲ្យឃើញថាវត្តមាននៃការកាត់បន្ថយសូរសំឡេងញ័ររបស់ព្យញ្ជនៈ [r] គឺត្រូវបានគេគិតថា ជាការនិយាយភាសារបស់អ្នករស់នៅទីក្រុង New York។

ដើម្បីពិនិត្យទៅលើលក្ខណៈនេះ លោក William Labov បានធ្វើការសិក្សាទៅលើផ្សារទំនើប ចំនួនបីកន្លែងនៅក្នុងទីក្រុង New York ដូចជា : S. Klein’s (ទំនិញដែលមានតម្លៃថោកជាងគេ) Marcy’s (ទំនិញតម្លៃមធ្យម) Saks Fifth Avenue (ទំនិញតម្លៃថ្លៃ) ចំណាត់ថ្នាក់នៃហាងទាំងនេះត្រូវបានគេកំណត់យ៉ាងត្រឹមត្រូវ។ លោក William Labov បានកំណត់ថាហាងដែលមានតម្លៃថោកជាងគេនោះ អ្នកភាសាវិទ្យាអាចរកឃើញថា សូរញ័រនៃព្យញ្ជនៈ [r] មិនមានក្នុងការនិយាយរបស់អ្នកនៅផ្សារនោះទេ។

បចេ្ចកទេសដែលប្រើប្រាស់របស់អ្នកសង្គមវិទូ ត្រូវសិក្សាពីអ្នកលក់ និង អ្នកទិញ  ដោយចាប់ផ្ដើមដោយសួរថា “Excuse me, where are the women’s shoes?”ចម្លើយនឹងឆ្លើយថា “Fourth floor” បន្ទាប់មកភាសាវិទូនឹងនិយាយសួរបញ្ជាក់ថា“Excuse me?”   ដែលប្រសិនជាមានបញ្ហាកើតឡើងចំពោះ ការឆ្លើយនោះវានឹងធ្វើឲ្យពួកគេព្យាយាម ឆ្លើយដោយការប្រុងប្រយ័ត្នជាងមុន“Fourth floor”។ (សំណួរដែលគេសួរពីជាន់ទីបួនគឺ “Excuse me, what floor is this?”)។

លោក William Labov សង្កត់ធ្ងន់ទៅលើចំណុចនេះថា

តាមអ្នកដែលបានរាយការណ៍ វាពិតជាសំខាន់ណាស់ ក្នុងការផ្លាស់ប្ដូរការសន្ទនារវាងអ្នកលក់ និងអ្នកទិញ ដែលមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ។ ស្ថិតនៅក្រោមកម្រិតនៃការប្រុងប្រយ័ត្នក្នុងការនិយាយរៀងៗខ្លួននៅពេលធ្វើការទំនាក់ទំនងគ្នា ជាមួយអ្នកដ៏ទៃដែលជួបគ្នាដោយចៃដន្យ។ ក្នុងការធ្វើទំនាក់ទំនងនេះមានការចូលរួមដ៏តិចតួចនៃអាកប្បកិរិយារបស់ប្រធាន ហើយនិងភាសាដែលគេយកមកប្រើ វាមិនមែនចេញមកទាំងអស់នោះទេ។ តាមទស្សនៈ របស់អ្នកធ្វើសម្ភាសន៍ ការផ្លាស់ប្ដូរ គឺជាការយកចេញ ពីប្រព័ន្ធ នៃតម្រូវការទម្រង់ពិតប្រាកដ ដែលស្ថិតនៅក្នុងបរិបទដែលគេត្រូវការ និង តម្រូវការទៅតាមលំដាប់លំដោយ ហើយនិងតម្រូវការនៃរចនាបថផ្ទុយគ្នា។

មិនត្រឹមតែដូចលទ្ធផលដែលការសិក្សាបានបង្ហាញ អំពីការមិនបញ្ចេញសម្លេងនៃ [r] គឺអ្នកនៅឯ  Marcy’s  មានច្រើនជាងអ្នកនៅ Saks Fifth Avenue ហើយវាមានច្រើនជាងគេទៅទៀតចំពោះអ្នកនៅ S. Klein’s ហើយលោក Labov ក៏បានរកឃើញផងដែរថា លក្ខណៈនៃភាសាក៏មានការខុសប្លែកផ្សេងៗគ្នាដែរពីជាន់មួយទៅជាន់មួយទៀត។ ដូចនេះការនិយាយបញ្ចេញសូរ [r] នៅមានលំដាប់ខ្ពស់ចំពោះអ្នកនៅជាន់ខ្ពស់ជាងគេ Saks Fifth Avenue ជាងអ្នកនៅជាន់ក្រោមជាប់ដី។

ការសិក្សារបែបនេះ គឺមានភាពខុសគ្នាខ្លាំទៅនឹងការសិក្សាបែបបុរាណ ដែលគេឃើញមានតាមរយៈការថតជាសូរសំឡេងទុកនៅក្នុងការសែតពីមុន ដើម្បីធ្វើការសង្កេតភាសាវិទ្យាពីបុរាណ។ ពួកគេបានផ្ដល់នូវការគាំទ្រខ្លាំងចំពោះទស្សនៈ នៃច្បាប់ផ្សេង ដូចជាគំនិតដែរថា អ្នកដែលនិយាយតាមច្បាប់ដែលគេបានផ្ដល់ឲ្យ គឺមិនមែនជាបញ្ហានោះទេ តែមានការកើតឡើងលក្ខណៈជាប្រព័ន្ធដូចជានៅពេលដែលគេចាប់ផ្ដើមនិយាយ។ អ្នកលក់នៅ Saks Fifth Avenue ជាន់ទី៤ដែលតែងប្រកប [r] បន្ទាប់ពីស្រៈនោះ និងមានការប្រកបតិចទៅវិញនៅពេលដែល គេនិយាយនៅផ្ទះ ឬ និយាយនៅពេលទៅទិញទំនិញឯ S. Klein’s បើទោះបីជាពួកគេនិយាយនៅពេលទាំងពីរនេះតាមលក្ខណៈធម្មជាតិក៏ដោយ។ ដូចនេះយើងមិនអាចនិយាយថាអ្នកនិយាយណាមានច្បាប់ ឬ គ្មានច្បាប់នៅក្នសំណួរនៃទម្រង់វេយ្យាករណ៍របស់ខ្លួននោះទេ។

ទិន្នន័យដែលបានពីការសិក្សារបស់លោក Labov គឺមានភាពច្បាស់លាស់ជាង និងមានភាពគួឲ្យជឿទុកចិត្តជាងការសិក្សាដោយធ្វើឡើងដោយការស្នើឲ្យប្រធានវិស័យអាននូវឃ្លាខាងក្រោមឲ្យឮ Fourth floor ឬ Park the car នៅក្នុងបន្ទប់ពិសោធ។ ការនិយាយក្នុងលក្ខណៈធម្មជាតិពិបាកនឹងធ្វើបានទៅកើតណាស់នៅក្នុងលក្ខខន្ខមិនមែនធម្មជាតិបែបនេះ។

យើងបានធ្វើការសង្កេតលើឧទាហរណ៍ មួយចំនួនពីអក្សរដែលខុសប្លែកគ្នាក្នុងចំណោមទេសៈយោបាយ ដែលគេឃើញមានក្នុងការនិយាយរបស់ជនជាតិអាមេរិកាំងសព្វថ្ងៃ។ ដោយសារតែភាពខុសគ្នា មួយចំនួនដូចជា វិស័យអប់រំ និងឥទ្ធិពលនៃសេដ្ឋកិច្ចសង្គមដែលគ្មានភាពសមាមាត្រទៅនឹងភាសា។ វាសំខាន់ណាស់ដែរថា ពួកគេប្រុងប្រយ័ត្នក្នុងការវិភាគ និងពណ៌នា ហើយការរៀបរាបទាំងនោះនិងធ្វើឲ្យមានភាពងាយស្រួលដល់គ្រូបង្រៀន នាយកក្រុមហ៊ុន សមាជិកបម្រើសេវាកម្មផ្សេង អ្នកជំនាញសុខភាព និង ផ្នែកដទៃៗទៀត។

តែទោះជាយ៉ាងណាក៏ដោយ ក៏ដំណើរការនេះមិនអាចធ្វើទៅមុខដោយលឿនបានទេ។ វាត្រូវការពេលវេលាយូរ ហើយមានការលំបាក់ថែមទៀតក្នុងការសាកល្បងពីភាពខុសប្លែកគ្នានៃប្រព័ន្ធរវាងទេសៈយោបាយ និងតម្រូវការទាំងផ្នែកជំនាញ និងការអំណត់ដើម្បីធ្វើការពន្យល់ដូចជាភាពខុសគ្នាដែលគួរឲ្យចាប់អារម្មណ៍ ឬពន្យល់កាន់តែច្បាស់ទៅអ្នកអាន។ ដើម្បីធ្វើការដោះស្រាយបញ្ហាដែលធ្ងន់ធ្ងរ បើទោះបីជាវាលំបាកក៏ដោយ គឺមានតែមធ្យោបាយជាក់លាក់មួយប៉ុណ្ណោះ ដែលការពន្យល់បង្ហាញនោះត្រូវមានភាពត្រឹមត្រូវពិតប្រាកដសម្រាប់ពួកគេ ដែលធ្វើឡើងដោយអ្នកនិយាយភាសាកំណើតនៃទេសៈយោបាយនៅពេលចោទសួរ ចំពោះនរណាដែលចេះភាសាកំណើតដោយមិនបានចូលសាលា អំពីទម្រងនៃភាសាដែលពួកគេកំពុងពិភាក្សា។

នៅពេលបច្ចុប្បន្នអ្នកភាសាវិទ្យា ដែលកំពុងតែរៀនអាចធ្វើការងារប្រភេទនេះ និងអ្នកដែលជាអ្នកនិយាយភាសាកំណើតមិនមែនទេសៈយោបាយស្តង់ដារ គឺមានការគាំទ្រណាស់។ នេះជាផលប៉ះពាល់មួយនៃការអប់រំ និងសេដ្ឋកិច្ចសង្គម ដូចដែលយើងបានលើកមកនិយាយខាងដើម ដែលធ្វើឲ្យស្ថានភាពទាំងពីរមានភាពស្ថិតស្ថេរដោយខ្លនឯង និង ជាខួប។ រហូតដល់ពេលដែលយើងឃើញ បណ្ឌិតផ្នែកភាសាវិទ្យា កើតចេញពីក្រុមនៃជនជាតិភាគតិច ដែលមានដូចជា ពួកអង់គ្លេសស្បែកខ្មៅ Urban Black English, Chicano English, Ozark English និងក្រុមអ្នកនិយាយភាសាផ្សេងៗទៀតដែលកំពុងបន្តកិច្ចការរបស់ ខ្លួនក្នុងការរៀបរាប់ពន្យល់ពីលក្ខណៈផ្សេងៗដែលគេប្រើនៅក្នុងទេសៈយោបាយមិនស្ដង់ដារ។

វាគួរតែមានភាពច្បាស់លាស់ក្នុងការដឹងពីដំណើរការផ្នែកនេះ ដែលភាពទៀងទាត់នៃរាល់ភាសាខុសគ្នាដោយផ្អែកលើលក្ខណៈ ទេសៈយោបាយមិនស្តង់ដារ ដែលត្រូវរក្សាអ្នកនិយាយភាសារបស់ខ្លួនឲ្យនៅឆ្ងាយដាច់ចេញពីសាលារៀន។ នេះជាបញ្ហាសំខាន់នៃសង្គមភាសាវិទ្យានៅសហរដ្ឋអាមេរិច និងគ្មានដំណោះស្រាយណាមួយមានភាពសមស្របនោះទេ។/

 

Rចប់s

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ឯកសារពិគ្រោះ

១. ព្រុំ ម៉ល់, មូលដ្ឋាននៃសង្គមភាសាវិទ្យា, ឆ្នាំ២០០៣

២. វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, វចនានុក្រមខ្មែរអេឡិចត្រូនិច, កំណែលើកទី២, ឆ្នាំ ២០០៩

៣. An Virey, Okida Dictionary of English Khmer Language, 1998

៤. David Crystal, A Dictionary of Linguistics and Phonetics, sixth edition, 2008

៥. Kate Woodford, Guy Jackson, Cambridge Advanced Learner’s Dictionary, Cambridge university Press version 1.0,2003

៦. Suzette Haden Elgin, What is Linguistics?, Second Edition, 1992

 


[1] The relationship between sound and meaning.

[2] Field linguistics គឺជាការសិក្សាភាសាដោយចុះផ្ទាល់ទៅទាក់ទងជាមួយម្ចាស់ភាសាជាជាងប្រើប្រាស់ព័ត៌ពីសៀវភៅ ឬពីស្ថានភាពថ្នាក់រៀន ផ្លូវការណាមួយទេ។

[3] ភាសាវិទូខ្លះ ប្រើពាក្យ variety ជាជាងប្រើពាក្យ dialect ដើម្បីជៀសវៀងបញ្ហាបំណកស្រាយន័យខុស។

[4] គេតែងតែងប្រើពាក្យដដែលនេះ ក្នុងន័យកំណត់ជាក់លាក់ដើម្បីពណ៌នាពីលំដាប់ក្នុងភាសា ដែលឯកតានីមួយៗនៃភាសាផ្សេងៗគ្នា ត្រូវបានយកមកបញ្ចូលលាយឡំគ្នាក្នុងប្រយោគតែមួយ។ តែនៅទីនេះពាក្យដដែលនេះ ត្រូវប្រើក្នុងន័យទូលំទូលាយជាងមុន។

[5] Chicano: someone living in the US who was born in Mexico or whose parents came from Mexico

[6] Phoneme: minimal unit of in the sound system of a Language according to traditional Phonological theories.

[7] ក្នុងភាសាអង់គ្លេស / i / សម្គាល់សូរស្រៈខ្លី ហើយ / I /សម្គាល់សូរស្រៈវែង

[8]  echo: to repeat details that are similar to, and make you think of something else.

 

សង្គមភាសាវិទ្យា Sociolinguistics

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s