សត្វស្ទាំងយូដាកា, ខ្មោច, មេឡូសរត់

សាកលវិទ្យាល័យសិក្សាស្រាវជ្រាវបរទេសតូក្យូ

Tokyo University of Foreign Studies

 

 

 

សៀវភៅកម្រងអក្សរសិល្ប៍ជប៉ុនមួយចំនួន

ដឹកនាំដោយៈ សាស្រ្តាចារ្យ សំរិត សុទ្ធា សាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បកប្រែដោយៈ ក្រុមនិស្សិតផ្នែកភាសាខ្មែរ ឆ្នាំទី ៣ និងទី៤

 

ព.ស ២៥៥៣                                                គ.ស ២០០៩

វាចាអ្នកបកប្រែ

          យើងខ្ញុំទាំងអស់គ្នា ជានិស្សិតឆ្នាំទី ៣ និងឆ្នាំទី ៤ ផ្នែកភាសាខ្មែរមានសេក្តី សោមនស្សរីករាយយ៉ាងក្រៃលែង ដោយមានឱកាស បានហាត់បកប្រែអក្សរសិល្ប៍ ជប៉ុនចំនួន ៥ រឿងនេះជាភាសាខ្មែរ ដើម្បីជួយសម្រួលដល់និស្សិត និងសាស្រ្តាចារ្យ ហើយនិងប្រជាជនកម្ពុជាទាំងអស់ដែលគ្មានលទ្ធភាពអាចអានជាភាសាជប៉ុនបាន។

មិត្តអ្នកអានទាំងអស់ជាទីមេត្រី! ក្រុមនិស្សិតយើងខ្ញុំសូមអភ័យទោសទុកជា មុននូវរាល់កំហុសឆ្គងទាំងឡាយ ដែលមាននៅក្នុងសៀវភៅនេះ ព្រោះចំណេះដឹង ភាសាខ្មែររបស់យើងខ្ញុំទាំងអស់គ្នានៅមានកម្រិតនៅឡើយ។

តូក្យូ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០០៩

ក្រុមនិស្សិតបកប្រែ

មាតិកា

ផ្កាយសត្វស្ទាំងយ៉ូដាកា———————————————————————————————————————3

រឿងខ្មោច

រឿង អឹបាស្សាគឹរ៉ា ——————————————————————————————————————15

រឿង យក្សស៊ីមនុស្ស ————————————————————————————————————–18

រឿង សត្វប្រវឹក ———————————————————————————————————————28

មេឡូស រត់! ————————————————————————————————————————-34

3

ផ្កាយសត្វស្ទាំងយ៉ូដាកា[1]

          សត្វស្ទាំងយ៉ូដាកា គឺជាសត្វស្លាបមួយប្រភេទដែលមានរូបរាងអាក្រក់ហើយមុខវា មានស្នាមប្រឡាក់ប្រឡូសហើយនិងចំពុះរហែកដល់ត្រចៀក។ រីឯជើងរបស់វាខ្សោយ ណាស់ដូច្នេះវាមិនអាចដើរបានទេ។ សត្វស្លាបផ្សេងៗស្អប់ខ្ពើមវាសូម្បីតែសត្វក្រួចអឺត ដែលមានរូបរាងមិនសូវស្អាតក៏វាគិតថាខ្លួនវាស្អាតដែរ។ ដូច្នេះនៅពេល ដែលសត្វក្រូចអឺត ជួបវា វាធ្វើមុខអាក្រក់ណស់ដាក់យ៉ូដាកា។

រីឯសត្វស្លាបតូចៗក៏និយាយដើមអាក្រក់ពីយ៉ូដាកាដែរ ពួកវាបាននិយាយថា៖

-“វាហ្នឹងទៀតហើយ មើលវាធ្វើឲ្យខូចឈ្មោះសត្វស្លាបអស់ហើយ”

-“អើមាត់វាធំៗ វាមុខជាញាតិជាមួយកង្កែបហើយមើលទៅ‌!”

បើវាជាសត្វស្ទាំងវិញវាពិតជាសត្វស្ទាំងតូចៗហើយ។គ្រាន់តែឮឈ្មោះដូចនេះ ភ្លាម ខ្លួនរបស់វាញ័រទទ្រើតហើយមុខវាឡើងស្លាំងនឹងធ្វើក្រញោនៗ ពួនលាក់ខ្លួនក្នុង ស្លឹកឈើ។ ប៉ុន្តែវាមិនមែនជាញាតិ ឬក៏ជាអំបូររបស់សត្វស្ទាំងទេ។ វាពិតជាញាតិបងរបស់សត្វចចាក ដ៏ស្អាតនិងសត្វចាបតូចមួយប្រភេទដែលមានពណ៌ភ្លឺរលោងដូចជាត្បូង។ សត្វចាបស៊ីទឹក ដមផ្កាឯសត្វចចាកស៊ីត្រីហើយសត្វស្ទាំងពេលយប់ស៊ីសត្វ ល្អិត។

វាគ្មានក្រចកមុតស្រួច និងចំពុះមុតទេ ទើបសត្វខ្សោយផ្សេងៗទៀតមិនខ្លាច វា។ ហេតុអីវាមានឈ្មោះដូច្នេះ? បានជាវាមានឈ្មោះដូច្នេះពីព្រោះស្លាបរបស់វាខ្លាំង ណាស់ វាអាចហើរកាត់ខ្យល់ដូចជាសត្វស្ទាំង ហើយវាក៏អាចយំមានសម្លេងឮដូចជាសត្វដទៃទៀត ដែរ។

តាមពិតសត្វស្ទាំងបានដឹងរឿងនេះ ហើយវាក៏មិនចូលចិត្តយ៉ូដាកាដែរ។ នៅពេល ណាដែលវាបានឃើញសត្វស្ទាំងនិយាយថា៖

-“ចូរប្ដូរឈ្មោះឯង! ប្ដូរឈ្មោះ ឯង!”

នៅល្ងាចមួយសត្វស្ទាំងបានហើរមកដល់សំបុករបស់វាហើយនិយាយថា៖”ឯងគួរតែខ្មាស់ខ្លួនឯង! យើងខុសគ្នាឆ្ងាយណាស់។ ខ្ញុំអាចហើរនៅក្នុងផ្ទៃមេឃស្រឡះ រាល់ថ្ងៃប៉ុន្តែ ឯងអាចហើរបាននៅពេលយប់ងងឹតតែប៉ុណ្ណោះ។ ចូរឯងមើលទៅចំពុះ និងក្រចករបស់ឯង វិញទៅមើល! ចូរឯងប្ដូឈ្មោះរបស់ឯងទៅ!”

សត្វស្ទាំងយ៉ូដាកាបានឆ្លើយថា៖

-“ ឱ! លោកសត្វស្ទាំងអើយ ខ្ញុំមិនអាចប្ដូរឈ្មោះរបស់ខ្ញុំបានទេ។ ព្រោះឈ្មោះ នេះទេវតាបានប្រទានឲ្យខ្ញុំ”

-“ទេ! គឺមានតែយើងទេដែលព្រះដាក់ឈ្មោះឲ្យ។ ចំណែកឯងវិញគ្រាន់តែខ្ចី ឈ្មោះរបស់យើងនិងយប់ប៉ុណ្ណោះ។ ឥឡូវឯងត្រូវតែសងឈ្មោះនោះមកវិញ។”

-“ឱ!លោកសត្វស្ទាំងអើយ! ខ្ញុំមិនអាចប្ដូរឈ្មោះខ្ញុំបានទេ។ ឈ្មោះនេះខ្ញុំមិនមែន ដាក់ដោយខ្លួនឯងទេព្រះបានដាក់ឲ្យខ្ញុំ”

សត្វស្ទាំងបានឆ្លើយថា៖

-“ តាមពិតឯងអាចប្ដូរបាន។ យើងនឹងដាក់ឈ្មោះល្អមួយឲ្យឯងជំនួសវិញ គឺ អ៊ីឈីហ្សូ គឺឈ្មោះនេះល្អទេ?”

សត្វស្ទាំងពេលយប់ឆ្លើយតបថា៖

-“ខ្ញុំចូលចិត្តឈ្មោះនេះ”

បន្ទាប់មកសត្វស្ទាំងនិយាយថា៖

-“បើប្ដូរឈ្មោះឯងមួយគឺត្រូវធ្វើនៅចំពោះមុខគេទាំងអស់គ្នា។ យល់ទេ? ឯង ត្រូវពាក់សញ្ញាដែលសរសេរ «អ៊ីឈីហ្សូ» នៅករបស់ឯងហើយនិយាយថា ខ្ញុំគឺជា អ៊ីឈីហ្សូ។ បន្ទាប់មកឯងត្រូវហើរទៅសំបុករបស់សត្វផ្សេងៗ ដោយឱនខ្លួនគោរព ឯង”

សត្វស្ទាំងយ៉ូដាកាឆ្លើយថា៖

-“មិនបានទេ។ ខ្ញុំមិនអាចធ្វើដូច្នេះបានទេ”

សត្វស្ទាំងដ៏កំណាចបានស្រែកថា៖

-“មិនបានទេ។ឯងត្រូវធ្វើដូច្នេះ។ បើឯងមិនធ្វើដូច្នេះទេនៅពេលព្រឹកខានស្អែកយើង នឹងចាប់ឯងសម្លាប់ភ្លាម! សម្លាប់!ចាំអោយច្បាស់! នៅព្រឹកខានស្អែកយើងនឹងហើរទៅសួរ សត្វផ្សេងៗ ពីសំបុកមួយទៅសំបុកមួយតើពួកគេឃើញឯងមកទេ។ បើមានសត្វនៅក្នុង សំបុកណាមួយប្រាប់ថាឯងមិនមកទេយើងនឹងសម្លាប់ឯង”

សត្វស្ទាំងយ៉ូដាកាបានឆ្លើយថា៖

-“យី!ធ្វើដូចនោះមិនបានទេ។ បើធ្វើដូច្នេះខ្ញុំស្លាប់ទៅល្អជាង សូមសម្លាប់ខ្ញុំ ឥឡូវទៅ”

សត្វស្ទាំងដ៏កំណាចបានស្រែកបន្តថា៖

-“ឯងត្រូវគិតឲ្យមែនទែនព្រោះឈ្មោះអ៊ីឈីហ្សូជាឈ្មោះល្អណាស់”

ក្រោយពីបានស្តាប់រួចហើយ សត្វស្ទាំងយ៉ូដាកាបានបើកស្លាបហើយហើរទៅ សំបុកវាវិញ។ វាបានបិទភ្នែក ហើយសញ្ជឹងគិតថា ហេតុអ្វីពួកគេស្អប់ខ្ញុំម្ល៉េះ? ដោយសារមុខរបស់ ខ្ញុំមានស្នាមប្រឡាក់ច្រើន និងចំពុះរបស់ខ្ញុំឬ ? ប៉ុន្តែ ខ្ញុំមិនដែលធ្វើអាក្រក់ទេខ្ញុំនៅចាំថ្ងៃ មួយនៅពេលដែលកូនសត្វភ្នែកសធ្លាក់ពីសំបុករបស់វា ខ្ញុំបានជួយយកវាទៅដាក់នៅសំបុក របស់វាវិញ។

ដូច្នេះហើយមេរបស់វា បានយល់ច្រឡំខ្ញុំថាលួចកូនរបស់វាទៅវិញ។ វាបានស្រែក ចំអកឲ្យខ្ញុំយ៉ាងខ្លាំងណាស់។ ពេលនេះតើខ្ញុំត្រូវប្ដូរឈ្មោះរបស់ខ្ញុំជាអ៊ីឈីហ្សូ ឬតើខ្ញុំត្រូវតែ ពាក់សញ្ញានៅករបស់ខ្ញុំឬ? ខ្ញុំអីក៏កម្សត់ម៉្លេះ?

មេឃងងឹតហើយ សត្វស្ទាំងយ៉ូដាកា បានហើរស្ទុះចេញពីសំបុករបស់វា។ មេឃកាន់ តែទាបរកកលចង់ភ្លៀងវាហើរដោយស្ងាត់ស្ងៀមស្ទើរតែប៉ះនឹងពពក។រំពេចនោះវាហាមាត់ធំ ហើយវាត្រដាងស្លាបហើរឆ្លងកាត់ផ្ទៃមេឃលឿនដូចព្រួញ។ ក្នុងពេលនោះសត្វល្អិត តូចៗជាច្រើនបានចូលក្នុងមាត់របស់វា។ ជួនកាលវាស្ទើរតែប៉ះដីដូច្នេះវាខំហើរឡើងទៅ លើម្តងទៀត។ ពពកក្លាយទៅជាពណ៌ប្រផេះហើយ ព្រះសូរិយាក៏បានអស្តង្គត់នៅលើ កំពូលភ្នំដ៏សែនឆ្ងាយដោយបន្សល់ទុកនូវពណ៌ក្រហមទុំ។ វាខំប្រឹងហើរយ៉ាងខ្លាំងជ្រែក អាកាសឆ្ពោះទៅតាមទិសដៅរបស់វា។ពេល នោះមានសត្វល្អិម្យ៉ាងចូលមកក្នុងមាត់របស់វា ប៉ុន្តែពេលនោះវាពិបាកចិត្តណាស់។ ឥឡូវនេះពពកពណ៌ខ្មៅហើយ ឯភ្នំទិសខាងកើតមាន ពណ៌ក្រហមដោយសារចាំង ពន្លឺព្រះអាទិត្យនៃថ្ងៃលិច។ វាពិបាកចិត្តដូចជាឈឺចាប់នៅក្នុង ទ្រូងហើយវាហើរឡើងទៅលើម្តងទៀត។ បន្តិចក្រោយមកមានសត្វល្អិតម្យ៉ាងទៀតហើរ ចូលមកក្នុង មាត់របស់វាសត្វល្អិតនេះខំរើបំរះខ្វៃៗក្នុងបំពងករបស់វា។ វាស្រែកយំខ្លាំងៗ។ ហើយហើរចុះហើរឡើងនៅក្នុងផ្ទៃមេឃ។

-“ឱ! ខ្ញុំសម្លាប់សត្វកន្លង់ និងសត្វល្អិតច្រើនណាស់រាល់យប់ហើយឥឡូវនេះខ្ញុំ និង ត្រូវសត្វស្ទាំងសម្លាប់។ ដូច្នេះខ្ញុំពិបាកចិត្តណាស់។ ខ្ញុំនឹងឈប់ស៊ីសត្វល្អិតហើយខ្ញុំនឹង បង្អត់អារហារឲ្យស្លាប់។ ទេ!សត្វស្ទាំងនឹងសម្លាប់ខ្ញុំ។     ប៉ុន្តែមុនពេលអ្វីៗកើតឡើងខ្ញុំ នឹង

ហើរទៅឲ្យឆ្ងាយសែនឆ្ងាយជាទីបំផុត”។

ពន្លឺក្រហមនៃព្រះអាទិត្យ បានចាំងមកលើទឹកហើយបានធ្វើអោយពពកមាន ពណ៌ ក្រហមដូចជាភ្លើង។វាហើរឆ្ពោះទៅសំបុករបស់បងប្អូនប្រុសវាដែលចាប់ត្រីស៊ី ជាអារហារ។ នៅពេលវាទៅដល់ទីនោះសត្វចចាកភ្ញាក់ហើយសម្លឹងមើលទៅភ្នំដែល កំពុងឆេះ។ វាបាន ឃើញសត្វស្ទាំងយ៉ូដាកាហើយវានិយាយថា៖

-“សួស្តីបង! តើបងមានការអី?”

សត្វស្ទាំងយ៉ូដាកានិយាយថា៖

-“គ្មានអីទេ បងមកពេលនេះដើម្បីលាប្អូនបងនឹងហើរទៅឲ្យឆ្ងាយបំផុត”

ប្អូនប្រុសរបស់វានិយាយថា៖

-“បងប្រុស! បងមិនអាចចាកចេញទៅបានទេ! ឥឡូវនេះសត្វដែលមានពណ៌ មាសបានហើរទៅឆ្ងាយពីខ្ញុំ ហើយខ្ញុំនឹងនៅម្នាក់ឯង!”

-“សុំទោសដោយបងមិនអាចជូយប្អូនបាន។ ថ្ងៃនេះសូមកុំនិយាយបែបនេះទៀត ហើយសូមកុំសម្លាប់ត្រីច្រើនបើមិនចាំបាច់ទេ។ បងលាសិនហើយ”

ប្អូនប្រុសរបស់វាបានស្រែកសួរថា៖

-“បង! បងមានរឿងអី? សូមនៅទីនេះឲ្យបានយូរបន្តិចទៅ”

ប៉ុន្តែបងប្រុសរបស់វាឆ្លើយថា៖

-“អត់ទេ បើបងនៅទីនេះយូរទៀតអ្វីៗមិនផ្លាស់ប្ដូរទេ។ បងសូមផ្ដាំសួរសុខទុក្ខ ទៅសត្វពណ៌មាសផង។ បងលាសិនហើយ! យើងនឹងមិនបានជួបគ្នាទៀតទេ      លាហើយ!”

វាបានហើរត្រឡប់ទៅសំបុករបស់វាវិញដោយយំផង។ រាត្រីនៅរដូវក្ដៅនៅសល់ ពេលខ្លីណាស់ស្ទើរតែផុតទៅហើយស្លឹកឈើបានស្រូប យកទឹកសន្សើម នៅពេលព្រលឹមស្រាងៗហើយយោលយោគស្លឹកទៅបង្កើតទៅជា រលកអង្កាញ់២ពណ៌ខៀវយ៉ាងត្រជាក់។ វាបានស្រែកយំឮសូរគ្រលួចគួរឲ្យអាសូរ។ ហើយវារៀបចំសំបុករបស់វា និងសម្អាតរោមរបស់វារួចហើយវាបានហើរចេញពី សំបុករបស់វាម្ដងទៀត។ ទឹកសន្សើមបានឈប់ធ្លាក់មកទៀតហើយ។ ចំណែកឯ ព្រះអាទិត្យនៅទិសកើតក៏បានរះឡើង។ វាខំទ្រាំនិងរស្មីព្រះអាទិត្យដែលក្ដៅដូចជា លោហធាតុហើយវាហើរបោះពួយយ៉ាងលឿនស្លេវដូចជាព្រួញឆ្ពោះទៅតាមទិសដៅ របស់វា។ វាស្រែកថា៖

-“ ឱព្រះអាទិត្យអើយសូមនាំយកខ្ញុំទៅកាន់កន្លែងអ្នកផង បើសិនជាខ្ញុំឆេះ ស្លាប់ខ្ញុំមិនសោកស្ដាយទេ ទោះបីជាខ្លួនរបស់ខ្ញុំអាក្រក់ ប៉ុន្តែវានឹងភ្លឺនៅពេលដែលវា ឆេះ។ សូមនាំ ខ្ញុំទៅជាមួយផង។ប៉ុន្តែបើវាហើរទៅក៏មិនអាចទៅជិតព្រះអាទិត្យបាន ដែរ។ ផ្ទុយទៅវិញ ព្រះអាទិត្យហាក់ដូចជាកាន់តែតូចនិងកាន់តែឆ្ងាយទៅៗ។ ព្រះ អាទិត្យបានប្រាប់ថា៖

-“ឯងគឺជាសត្វស្ទាំងយ៉ូដាកាមែនទេ? យើងបានដឹងអំពីការឈឺចាប់របស់ឯង ហើយប៉ុន្តែឯងគួរតែខិតខំនិយាយជាមួយផ្កាយទាំងឡាយ។ ឯងដឹងទេ? ឯងមិនមែន ជាសត្វពេលថ្ងៃទេ”

10

សត្វស្ទាំងយ៉ូដាកាគិតចង់លំឱនកាយគោរព ប៉ុន្តែភ្លាមៗនោះវាបានវិលមុខ ហើយក៏បានធ្លាក់ចុះមកលើវាលស្មៅ ហើយវាបានយល់សប្តិឃើញខ្លួនរបស់វាអាច ហោះឡើងទៅលើក្នុងផ្កាយពណ៌ក្រហម និងពណ៌លឿងដោយសារខ្យល់ជួយវាឲ្យ ហើរទៅទៀតបាន។ ទន្ទឹមនឹងនេះដែរវាបានឃើញសត្វស្ទាំង។ រំពេចនោះដូចជា មានអ្វីមួយត្រជាក់ធ្លាក់មកលើមុខរបស់វា វាខំបើកភ្នែកគឺទឹកសន្សើមនៅលើវាស្មៅ បានធ្លាក់មកលើវា។ យប់ជ្រៅហើយស្បៃរាត្រីកាលបានចូលមកគ្របដណ្តប់ផ្ទៃមេឃ ទាំងមូល។ឯផ្កាយក៏បានបញ្ចេញពន្លឺរបស់វាពាសពេញលំហរមេឃ។ ពន្លឺព្រះអាទិត្យ រៀបលិចបានចាំងមកលើភ្នំ ធ្វើអោយមានពណ៌ក្រហម។ វាខំហើរឡើងទៅលើ ម្ដងទៀតនៅក្នុងហ្វូងតារាទាំងឡាយហើយវាបានហើរតម្រង់ ទៅក្រុមផ្កាយអូរីអូន (Orion) ស្អាតៗនៅទិសខាងលិចហើយវាស្រែកទៅផ្កាយនោះថា៖

-“ឱ! ផ្កាយអូរីអូន!ផ្កាយពណ៌ខៀវខ្ចីនៅទិសខាងលិច! សូមអ្នកយកខ្ញុំទៅជា មួយផង! ខ្ញុំមិនខ្លាចឆេះស្លាប់ទេ!”

ប៉ុន្តែផ្កាយអូរីអូន នៅតែច្រៀងបន្តនូវបទចំរៀងដ៏ក្លាហាន មិនស្ដាប់វាសោះ។ ពេលនេះវាចងស្រែកយំហើយធ្លាក់មកដីម្ដងទៀតដោយអស់កម្លាំង។ បន្ទាប់មកវាខំ ប្រឹងហើរឡើងទៅលើម្ដងទៀត។ វាហើរលឿនដូចហោះតម្រង់ទៅផ្កាយឆ្កែដ៏ធំមួយ (Canis Major) ហើយស្រែកថា៖

-“ឱ!ផ្កាយអើយ! ផ្កាយពណ៌ខៀវនៃទិសខាងត្បូង សូមនាំយកខ្ញុំទៅកន្លែង របស់អ្នកផង! ខ្ញុំមិនខ្លាចស្លាប់ទេ!”

ពួកផ្កាយដែលមានពន្លឺពណ៌ខៀវ ពណ៌ស្វាយ និងពណ៌លឿងបាននិយាយ ថា៖

-“ឈប់និយាយផ្តេសផ្ដាសបែបនេះ បើឯងគិតថាឯងជាអ្នកណា? ឯងគ្រាន់តែ ជា សត្វស្លាបមួយប្រភេទតែប៉ុណ្ណោះ។ ឯងត្រូវហើរទៅកន្លែងឆ្ងាយៗដោយស្លាប របស់ឯងបាន ១លានឆ្នាំ ២លានឆ្នាំ ឬ៣លានឆ្នាំ។

និយាយរួចហើយពួកផ្កាយបានបែរមុខទៅទិសផ្សេងៗ។ វាខកចិត្តដោយធ្លាក់ មកដីដោយគ្មានកម្លាំង។បន្ទាប់មកវាខំហើរឡើងលើម្ដងទៀតនិងហើរក្រឡឹង២ដង។ ពេលនេះ វាខំប្រឹងហើរទៅផ្កាយខ្លាឃុំ (Ursa Major) ហើយស្រែកថា៖

-“ឱ! ផ្កាយពណ៌ខៀវនៃទិសខាងជើង សូមអ្នកយកខ្ញុំទៅជាមួយផង!”

ផ្កាយខ្លាឃុំឆ្លើយថា៖

-“កុំចំណាយពេលឥតប្រយោជន៍ នឹងភាពឆ្កួតវង្វេងរបស់ឯងអី។ ចូរឯងខំ បំភ្លេចវាចោលទៅ។ ការលោតចូលទៅក្នុងសមុទ្រទឹកកកប្រហែលជាអាចជួយឯង បាន ឬបើសិនជាគ្មានមហាសមុទ្រនៅជិតឯងទេ ឯងត្រូវខំលោតចូលទៅក្នុងកែវ ទឹកកកមួយក៏បានដែរ”។

ក្រោយពីបានស្ដាប់ឮសម្ដីនោះ វាខកចិត្តម្ដងទៀត ហើយវាធ្លាក់មកលើដី។ បន្ទាប់មកវាខំហើរឡើងទៅលើម្ដងទៀតហើយហើរក្រឡឹងជុំវិញ៤ដង។ ក្រោយមក វាហើរទៅទិសខាងកើតម្ដងទៀត ហើយស្រែកទៅផ្កាយសត្វឥន្ទ្រីយ៍ដែលទើបតែរះ ឡើងនៅលើគន្លងតារា វិថីដោយស្រែកថា៖

-“ឱ! ផ្កាយពណ៌សនៃទិសខាងកើតអើយ! សូមអ្នកយកខ្ញុំទៅជាមួយផង! ខ្ញុំមិនខ្លាច ឆេះស្លាប់ទេ!”

-“ផ្កាយសត្វឥន្ទ្រីប្រាប់ទៅវាថា៖

-“អត់ទេ‌! ឯងធ្វើដូច្នេះមិនបានទេ។ ឯងត្រូវតែមានវណ្ណៈល្អហើយមានលុយ ច្រើនទើបអាចក្លាយទៅជាផ្កាយបាន”

ក្រោយពីបានស្ដាប់ឮសម្ដីរបស់សត្វឥន្ទ្រី វាបានបាត់បង់នូវសេចក្តីសង្ឃឹមទាំង អស់។ វាបិទស្លាបរបស់វាហើយក៏ធ្លាក់មកដី។ នៅពេលដែលជើងដ៏ខ្សោយរបស់វា ធ្លាក់ជិតមកដល់ដីនៅសល់តែ១យ៉ាត ស្រាប់តែវាហើរឡើងទៅលើម្ដងទៀតលឿន ដូចជាខ្យល់ព្យុះ។ នៅពេលដែលវាហើរឡើងទៅជិតដល់ពាក់កណ្ដាលមេឃវាបង្វិល ខ្លួនជុំវិញដូចជាសត្វឥន្ទ្រីយ៍ ប្រយុទ្ធជាមួយខ្លាឃុំ។ ក្រោយមកវាបញ្ឈរខ្លួនហើយបិទ ស្លាបរបស់វាដោយស្រែកខ្លាំងៗ។ សម្លេងរបស់វាបានលាន់ឮរំពងដូចជាសម្រែក របស់សត្វស្ទាំង ធ្វើឲ្យសត្វទាំងអស់ដែលកំពុងដេកនៅក្នុងវាលស្មៅនិងក្នុងព្រៃភ្ញាក់ ភ័យញ័ររន្ធត់ ហើយសម្លឹងមើលទៅផ្កាយដែលរះព្រោងព្រាតនៅលើមេឃ។ សត្វ ស្ទាំងយ៉ូដាកាហើរឡើងកាន់តែខ្ពស់ទៅៗតម្រង់ទៅមេឃ។ រីឯព្រះអាទិត្យនៅលើ កំពូលភ្នំក៏បានពន្លត់រស្មីរបស់ខ្លួនបន្តិចម្ដងៗ រហូតដល់រលត់រកមើល អ្វីមិនយល់។ សត្វស្ទាំងយ៉ូដាកាខំហើរឡើងខ្ពស់ទៅៗ ហើយខ្យល់ដង្ហើមរបស់វាត្រជាក់ស្ទើរ ដូច ទឹកកក។

ពេលដែលកម្លាំងខ្យល់ចុះខ្សោយ វាខំប្រឹងទទះស្លាបរបស់វា កាន់តែលឿន ទៅៗ។ ប៉ុន្តែទំហំរបស់ផ្កាយមិនផ្លាស់ប្ដូរសោះគឺនៅដូចមុន វាដកដង្ហើមយ៉ាងដង្ហក់ ព្រោះអស់កម្លាំង។ អាកាសធាតុត្រជាក់និងអ័ព្វបានមករារាំងផ្លូវវាធ្វើឲ្យស្លាបរបស់វា ឡើងស្ពឹកអស់។ ភ្នែករបស់វាពោរពេញទៅដោយទឹកភ្នែកហើយវាខំសម្លឹងមើលទៅឋានសួគ៌ម្ដងទៀតជាចុងក្រោយ។ វាមិនដឹងថាតើវា ត្រូវធ្លាក់ចុះឬហើរឡើងឬក៏ក្រឡាប់ចុះក្រោមតែវាមានសេចក្តីស្ងប់ក្នុងចិត្តរបស់វា វាខំញញឹមបន្តិច និងខំប្រឹងបើកភ្នែក ហើយឃើញខ្លួនរបស់វាមានពន្លឺ ពណ៌ខៀវស្អាតដូចជាអណ្ដាតភ្លើងដែលកំពុងឆេះងំ នៅក្បែរវា។ ពន្លឺផ្កាយពណ៌ខៀវពណ៌សនៅលើគន្លងតារាវិថីបានចែងចាំងមកលើ ខ្លួនវា។ ដោយសារសេចក្ដីតស៊ូព្យាយាមរបស់វាបាន ធ្វើឲ្យខ្លួនរបស់វាបានឆេះដូចជា បំណងហើយក្លាយទៅជាផ្កាយដែលមានពន្លឺ ភ្លឺចិញ្ចាចចិញ្ចែងដើម្បីជួយបំភ្លឺជីវិត សត្វលោករហូតមកដល់សព្វថ្ងៃ។

ជីវប្រវត្តិរបស់ មីយ៉ាស្សាវ៉ាកែនយិ

          លោកមីយ៉ាស្សាវ៉ាកែនយិ គឺជាអ្នកនិពន្ធប្រលោមលោកម្នាក់ដ៏ល្បីល្បាញដែលបាន សរសេរស្នាដៃជាច្រើន។ យើងឃើញជនជាតិជប៉ុនជាច្រើននាក់ចូលចិត្តអានស្នាដៃរបស់ លោក។ លោកកើតនៅស្រុកហាណាម៉ាគីខេត្តអ៊ីវ៉ាទេនៅឆ្នាំ១៩៦៨។ គ្រួសាររបស់លោក គឺ ជាអ្នកមានហើយរកស៊ីចងការប្រាក់ឲ្យទៅអ្នកស្រែដោយគិតតម្លៃការប្រាក់ខ្ពស់។ អ្នកស្រែ ដែលមានជីវភាពក្រីក្របានយករបស់របរដែលខ្លួនមាន ទៅដាក់បញ្ចាំដើម្បីបានខ្ចីលុយពី គ្រួសាររបស់លោក។ លោកមានចិត្តអាណិតដល់អ្នកស្រែទាំងអស់នោះណាស់។ កាល
លោកនៅជាសិស្សវិទ្យាល័យលោកបានរៀនផ្នែកគីមីវិជ្ជានិងភូគុព្ភសាស្រ្ត។

13

ក្រោយពេលបញ្ចប់ការសិក្សានៅវិទ្យាល័យ គាត់បានធ្វើជាគ្រូបង្រៀន នៅសាលា កសិកម្ម។ នៅពេលលោកអាយុ ៣០ ឆ្នាំលោកឈប់ធ្វើការហើយខំប្រឹងជួយជីវិតអ្នកក្រឲ្យ បានល្អជាងមុន ព្រោះលោកមានជំនឿលើព្រះពុទ្ធសាសនាច្រើន និងមានបទបិសោធជីវិត ច្រើន។ លោកជាវិស្វករលោកខំប្រឹង ធ្វើកសិកម្មនៅខេត្តអ៊ីវ៉ាទេកាន់តែល្អឡើងៗពីមួយថ្ងៃ ទៅមួយថ្ងៃ។ ប៉ុន្តែលោកបានទទួលមរណភាពនៅអាយុ ៣៧ ឆ្នាំដោយសារជម្ងឺ។ លោក កែនយិចាប់ផ្ដើមសរសេរកំណាព្យខ្លីៗតាំងពីលោកនៅអាយុ១៥ឆ្នាំម្ល៉េះ។លោកបានសរសេរ សៀវភៅសម្រាប់កុមារមុនពេលដែលលោកទទួលមរណភាព។សៀវភៅទំាងពីរក្បាលនោះ មានចំណងជើងថា “ភោជនីយដ្ឋានដែលរវល់” និង “រដូវផ្ការី និងអសុរ”។ ប៉ុន្តែសៀវភៅ ទាំងអស់នោះពុំទាន់បានបោះពុម្ពផ្សាយនៅឡើយ។ ក្រោយពេលដែលលោកបានទទួល អនិច្ចកម្មទៅ ទើបគេយកសៀវភៅទាំងអស់ដែលលោកបានសរសេរមកបោះពុម្ពផ្សាយ។

យើងសង្កេតឃើញថាគ្រប់ស្នាដៃរឿងទាំងអស់ របស់លោក គឺសុទ្ធតែបង្ហាញនូវ អត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ធ្វើអោយអ្នកអានជាច្រើននាក់ចាប់អារម្មណ៍ ស្នាដៃរបស់ លោក។ យើងឃើញថានៅក្នុងស្នាដៃរបស់លោក លោកបានសរសេររៀបរាប់អំពីទេសភាព នៅស្រុកអ៊ីវ៉ាទេនិងសម្រស់ធម្មជាតិ នៅកងលំហអាកាស។ ម្យ៉ាងទៀតលោកបានរៀបរាប់ បង្ហាញផងដែរអំពីសត្វ រុក្ខជាតិ ខ្យល់ពពក ពន្លឺផ្កាយ និងព្រះអាទិត្យនៅក្នុងស្នាដៃនីមួយៗ របស់លោក។ លោកចង់បង្ហាញអំពីភាពខុសគ្នានៃការទំនាក់ទំនងរវាងធម្មជាតិ និងមនុស្ស ហើយនិងទំនាក់ទំនងរវាងមនុស្ស និងសង្គម។

រឿង«ផ្កាយសត្វស្ទាំងយ៉ូដាកា គឺជារឿងមួយ ដែលអ្នកនិពន្ធបានបង្ហាញអំពីជីវិត សត្វស្ទាំងយ៉ូដាកា (NightHawk) មួយ។ យើងឃើញសត្វស្លាបផ្សេងៗ ស្អប់វាព្រោះវាមាន រូបអាក្រក់។ វាឈឺចិត្តណាស់ហើយក៏បានសម្រេចចិត្តថាត្រូវតែហើរទៅលើមេឃអោយបាត់ កុំអោយគេឃើញមុខ។ វាចង់ក្លាយទៅជាផ្កាយ ប៉ុន្តែផ្កាយនៅលើមេឃមិនទទួលវាសោះ ។ វាអស់សង្ឃឹមនឹងព្រហ្មលិខិត របស់វាហើយវាខំប្រឹងហើរទៅលើមេឃម្ដងទៀតរហូតដល់ ឆេះខ្លួនស្លាប់ហើយក្លាទៅជាផ្កាយ។

ផ្កាយសត្វស្ទាំងយ៉ូដាកា

និពន្ធដោយមីយ៉ាស្សាវ៉ាកែនយិ

បកប្រែដោយ

កញ្ញាស៊ីនតានីហារឺណុ . កញ្ញាម៉ាត្សូដាស្យូកុ . កញ្ញាម៉ារីតាយូគី

(និស្សិតឆ្នាំទី៣ ផ្នែកភាសាខ្មែរ )

ដឹកនាំដោយសាស្រ្តាចារ្យ សំរិត សុទ្ធា

ឆ្នាំ ២០០៩

 រឿងខ្មោច

និពន្ធដោយ កុអ៊ីស្សឺមី យ៉ាគុម៉ុ

បកប្រែដោយ កញ្ញាម៉ាត្សឹអូកា ណាណាកូ និង កញ្ញាមីអឹរ៉ា ហីរ៉ុមិ

(និស្សិតឆ្នាំទី៤ ផ្នែកភាសាខ្មែរ )

ដឹកនាំដោយសាស្រ្តាចារ្យ សំរិត សុទ្ធា

ឆ្នាំ ២០០៩

រឿង មេឡូស រត់!

និពន្ធដោយ ដាស្យាយមុសាមូ

បកប្រែដោយ កញ្ញា អូកានូ អារីសា . កញ្ញាមីយ៉ាស្សាគី យុយ . កញ្ញាខឺរ៉ូអ៊ីវ៉ា ស៊ីស្សឹកា

(និស្សិតឆ្នាំទី៤ ផ្នែកភាសាខ្មែរ )

ដឹកនាំដោយសាស្រ្តាចារ្យ សំរិត សុទ្ធា

ឆ្នាំ ២០០៩


[1] ពាក្យ យ៉ូដាកា មានន័យថា ពេលយប់

//

//

//

//

សត្វស្ទាំងយូដាកា, ខ្មោច, មេឡូសរត់

2 thoughts on “សត្វស្ទាំងយូដាកា, ខ្មោច, មេឡូសរត់

    1. រឿងផ្កាយសត្វស្ទាំងយូដាកា បាយវាយអត្ថបទរួចរាល ប៉ុន្តែរឿងផ្សេងៗទៀតដែលមាននៅក្នុងមាតិការមិនទាន់បានវាយបញ្ចប់សូមអធ្យាស្រ័យ តែយើងនឹងព្យាយាមយកមកដាក់ជូនអានកម្សាន្តនៅពេលដែលមានអត្ថបរួចរាល់។
      សូមអរគុណចំពោះការផ្ដល់យោបល់។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s