ទម្រង់វេយ្យាករណ៍នៃនរនាម (បណ្ឌិត ឡុង សៀម កម្ពុជសុរិយា ១៩៩៧)

ទំរង់ខាងវេយ្យាករណ៍ នៃនរនាម

ដូចយើងបានឃើញរួចមកហើយ ឋានន្តរនាមនៅក្នុងក្រុមអភិជន CSS បានត្រូវចែកចេញជាបីផ្នែក ដោយយោងទៅតាមកម្រិតឧត្ដុង្គឧត្ដម នៃឋានន្តរនាមនីមួយៗ បានត្រូវសំដែងឡើង ឬត្រូវបង្កើតឡើងដោយពាក្យដើម ឬពាក្យតែមួយព្យាង្គ ហើយពាក្យទាំងនេះ អាចចាត់ទុកបានថា ជាពាក្យឫស ដែលត្រូវប្រើប្រាស់សំរាប់បង្កើតឋានន្តរនាមនៅក្នុងថ្នាក់ B និងក្នុងថ្នាក់ C ដោយអនុវត្តនូវបុព្វបទនីយកម្ម ។
បុព្វបទទាំងនោះ មានប្លែកៗពីគ្នា ក៏ប៉ុន្តែបុព្វបទសំខាន់ជាងគេគឺ ព្យញ្ជនៈ គល់អណ្ដាត K:ក ហើយនិង variantes ឬរូបប្រភេទផ្សេងៗ នៃបុព្វបទនេះ :
ឧទាហរណ៍ : កុ Ku – កុរុង Kurun
កំ kam – កំម្រតាង kammratan
ដូចយើងបានឃើញរួចមកហើយថា បុព្វបទអក្សរ « ក » និងរូបប្រភេទនៃបុព្វបទនេះ បានត្រូវប្រើប្រាស់នៅក្នុងភាសាខ្មែរ ។ មិនមែនគ្រាន់តែដើម្បីបង្កើតឋានន្តរនាមប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតនរនាម នៅក្នុងភាសាបុរាណ ក៏ដូចជាក្នុងភាសាសម័យទៀតផង ។
កលាប្រភេទ Variantes នៃបុព្វបទ « ក » គឺ :
k- ក, ka – ក, kan- កង, kan – កញ, kan – កន
kam – កំ, kra – ក្រ
ក្នុងករណីភាគច្រើននៅក្នុងភាសាខ្មែរបុរាណ ក៏ដូចជាភាសាខ្មែរបច្ចុប្បន្ន ពាក្យនិមួយៗ មិនអាចមានព្យាង្គលើសពី ២ ឡើយ ។ ហើយពាក្យទ្វេព្យាង្គទាំងនោះ (ឬមួយព្យាង្គ ) គឺជាពាក្យសមាស ដែលមានរចនាសម្ព័ន្ធប្លែកៗ គ្នា កើតឡើងដោយវិធីសមាស ឬមួយជាពាក្យកម្លាយ ដែលកើតឡើងដោយការប្រើវិធីផ្នត់នីយកម្ម (affiixation ) ។ ការបង្កើតនរនាម ឬ ឋានន្តរនាម ដែលជាពាក្យសមាស ឬពាក្យកម្លាយ ក៏ត្រូវបានធ្វើឡើងតាមបែបដូចគ្នានឹងការបង្កើតពាក្យធម្មតា នៅក្នុងភាសាដែរ ។ បានសេចក្ដីថា ការបង្កើតនរនាម ឬ ឋានន្តរនាម ត្រូវបានធ្វើឡើងស្របទៅតាមក្បួនវេយ្យាករណ៍ និងន័យសូរវិទ្យានៃភាសា ដោយឈរលើមូលដ្ឋាននៃការបែងចែកនិយមន័យទៅតាមដែនសេម៉ង់ទិកនីមួយៗ (Champ Sémantique ) ។
នៅតាមសិលាចារឹកសម័យមុនអង្គរ និងអង្គរ គេប្រទះឃើញនរនាម ដែលកកើតឡើងពីពាក្យទោលផង ពីពាក្យសមាសផង និងកន្សោមពាក្យផង ។ ដូចយើងបានឃើញមកហើយ នរនាមគឺជាឯកតានៃភាសា ដែលជួនកាលបំពេញមុខងារជាសព្វនាម ដូច្នេះ គឺជាពាក្យដែលចេញមកពីនាមនាម (Substantif ) គុណនាម កិរិយាស័ព្ទ បកតិសំខ្យា (numiraux ) ។
នរនាម តាមសិលាចារឹកអាចបំបែកតាមបែបវេយ្យាករណ៍ ដូចតទៅ :
នរនាមកើតដោយ នាម នាម :
ឧទាហរណ៍ :
……………… k 327 tai sumalla « ផ្កាល្អ »
………………. k 138 va cau « ចៅ »
……………… k 22 ku kanval « កង្វល់ »
……………. k 878 tai pamnan « បំណង »
……………… k 352 si gandha « គន្ធា »
…………….. k 115 ku mala « កំរងផ្កា »
……………….. k 995 tai phka « ផ្កា »
………………… k 115 va sneha « ប្រេង, ស្នេហា »
………………… k 809 tai prasad « ប្រាសាទ »
………………. k 254 tai rddhi « ឫទ្ធិ »
…………………. k 18 ku suvarnna « សុវណ្ណ »
………………….. k 24 va vlen « ភ្លើង »
………………….. k 240 si svasti « សួស្ដី »
នរនាមកកើតដោយគុណនាម :
ឧទាហរណ៍ :
………………….. k 51 va men « ក្មេង »
………………….. k 562 va klan « ខ្លាំង »
………………….. k 149 va cpon « ច្បង »
………………….. k 139 va kci « ខ្ចី »
………………….. k 143 gho dum « ទុំ »
………………….. k 348 ten san « សាន្ដ »
………………….. k 366 si snvan « ស្ងួន
………………….. k 590 va amrta « អមត, មិនស្លាប់ »
………………….. k 99 si kamvra « កំព្រា »
………………….. k 669 vap vimala « ល្អ, គ្មានសៅហ្មង »
………………….. k 72 lon em « ផ្អែម, ស្រស់, ស្រទន់ »
………………….. k 207 vap dham « ធំ »

នរនាមកកើតដោយកិរិយាសព្ទ :
តាមសិលាចារឹកមុនសម័យអង្គ និងអង្គរ គេសង្កេតឃើញនូវនរនាមទាំងឡាយ ដែលតំណាងអោយភេទប្រុស និងស្រី ជាអ្នកធ្វើការនៅក្នុងព្រះវិហារនិងនៅក្នុងប្រាសាទនានា ។ នរនាមជាកិរិយាសព្ទទាំងនោះ ច្រើនមានប្រភពចេញមក ពីពាក្យខ្មែរ ហើយមានទំរង់ជាពាក្យមួយព្យាង្គ ។ តាមទំរង់សេម៉ង់ទិច របស់ពាក្យទាំងនោះ គេអាចសង្កេតឃើញនូវ មុខរបរ កិច្ចការរបស់មនុស្ស ដែលមានឈ្មោះបង្កបង្កើតឡើងដោយកិរិយាសព្ទ ។
ឧទាហរណ៍ :
………………….. k 480 ku rhal « រវល់ »
………………….. k 516 ku tvay « ថ្វាយ »
………………….. k 18 ku tpan « ត្បាញ »
………………….. k 248 va con « ចង ឬ សង់ »
………………….. k 810 ku jul « ជល់ »
………………….. k 133 va srek « ស្រែក »
………………….. k 137 tai sir « សរសេរ »
………………….. k 219 lon ket « កើត, ប្រសូត្រ »
…………………. k 327 tai pandan « បន្ទន់ »
…………………. k 327 gval pravat « កំសាន្ត, ក្រសាល »
នរនាម កកើតដោយសំខ្យាស័ព្ទ ( ចំនួន ) :
នរនាមកកើតឡើងដោយសំខ្យាស័ព្ទ ច្រើនជានរនាមសំគាល់នូវក្រុមមនុស្ស នៅស្រទាប់ក្រោម CSI ។
សំខ្យាស័ព្ទ ដែលគេបានប្រើប្រាស់សំរាប់បង្កើតនរនាម គឺសំខ្យាស័ព្ទក្នុងភាសាសំស្រ្កឹត ។
ឧទាហរណ៍ :
………………. k 207 vap ek « មួយ »
………………..k 451 va pancami «ប្រាំ »
………………. k 149 va chantti « ប្រាំមួយ »
………………..k 910 va saptami «ប្រាំពីរ »
……………….k 51 va daÇami « ដប់ »
……………….k 54 va trayodaÇi «ដប់បី »
………………k 324 gval trai « បី »
នៅតាមសិលាចារឹកសម័យមុនអង្គរ និងអង្គរខ្លះទៀត គេសង្កេតឃើញមានឈ្មោះជាច្រើន ដែលមានការប្រើសំខ្យាស័ព្ទ សំរាប់សំគាល់ឈ្មោះមនុស្សបែបនេះ ឬក៏តួលេខជាភាសាសំស្រ្កឹតអាចមានន័យទាក់ទងទៅនឹងមន្តអាគមគថា ឬ ទាក់ទងទៅនឹងឈ្មោះថ្ងៃ ឬ ខែ នៅក្នុងព្រហ្មញ្ញ សាសនា ឬមួយក៏បាតុភូមិបែបនេះ បានកើតមានឡើងដោយសារកង្វះខាតនៃពាក្យ សំរាប់ប្រើប្រាស់ក្នុងនរនាម ។
ក្នុងកាលៈទេសៈដទៃទៀត នរនាម មិនមែនគ្រាន់តែកើតឡើងដោយសព្វនាម គុណនាម កិរិយាស័ព្ទ ដែលមានរូបរាងជាពាក្យមួយព្យាង្គ ឬពីរព្យាង្គប៉ុណ្ណោះទេ ។ ជារឿយៗ គេសង្កេតឃើញថា នរនាមបានកកើតឡើង ឬមួយបានត្រូវបង្កបង្កើតឡើងដោយកន្សោមពាក្យដ៏វែង ដែលជាសមាសពាក្យ ឬក៏ជាឃ្លាប្រយោគដ៏តូច ដែលកកើតឡើងដោយការប្រើប្រាស់នាមស័ព្ទ+ កិរិយាស័ព្ទ ឬមួយ ក៏ កិរិយាស័ព្ទ +នាមស័ព្ទ ដែលជាបុព្វបទ ឬមួយក៏ជាឃ្លាដ៏តូចប្រកបដោយប្រធានកិរិយាស័ព្ទ និងបុព្វបទ ។
នៅក្នុងភាសាខ្មែរ ក៏ដូចជានៅក្នុងភាសាដទៃទៀត កាលណានរនាម ឬ ឋានន្តរនាម មានទំរង់កាន់តែវែង នោះគេសង្កេតឃើញថា នរនាម ឬ ឋានន្តរនាម ទាំងនោះ ត្រូវបានប្រកបដោយឧត្ដមភាពកាន់តែខ្ពង់ខ្ពស់ កាន់តែរុងរឿង ។
នរនាមកកើតដោយ នាម នាម :
ឧទាហរណ៍ :
……………… k 66 ku pka jhe « ផ្កា ឈើ »
……………… k 352 tai thmo ratna « ថ្មរ័ត្ន »
……………… k 258 khlon tem mulih« ដើមម្លិះ »
នរនាមកើតឡើងដោយ នាម +គុណនាម :
ឧទាហរណ៍ :
……………… k 669 tai sla khci « ស្លាខ្ចី »
……………… k 270 tai jen kres « ជើងតឿ »
……………… k 41 va muk kraham « មុខក្រហម »
……………… k 220 va sva khmau « ស្វាខ្មៅ »
នរនាមកើតឡើងដោយ នាម +កិរិយាសព្ទ :
ឧទាហរណ៍ :
……………… k 353 ku dik phik « ទឹកផឹក »
……………… k 353 lon thnai ket « ខាងកើតឬថ្ងៃរះ »
……………… k 766 lon thnai luc « ទឹកផឹក »
……………… k 138 va kanci ram « តាដែលរាំ »
ជាទូទៅ សមាសនាមដែលមានរូបមន្ត នាម + នាម + គុណនាម, មានទំនាក់ទំនងជាកម្មបំពេញបទរវាងធាតុផ្សំ ហើយធាតុផ្សំទី២ ពាក្យទី២ គឺជាធាតុកំណត់ធាតុផ្សំទី១។
ចំណែកសមាសនាម ដែលមានរូបមន្ត នាម +កិរិយាសព្ទ ទំនាក់ទំនងរវាងធាតុផ្សំ(គឺរវាងធាតុទាំង ២ ដែលជាសមាសភាពនៃនរនាម)គឺជាទំនាក់ទំនងតាមរូបមន្តកម្មបំពេញបទ ឬ ក៏ជាទំនាក់ទំនងបញ្ជាក់រវាងធាតុទី១ និង ធាតុទី ២ ដោយមានការបញ្ជាក់លក្ខណៈ ឬ គុណសម្បត្តិនៃនរនាម ។
តាមសិលាចារឹកសម័យមុនអង្គរ និងសម័យអង្គរ គេអាចប្រទះឃើញនូវ នរនាមជាច្រើន ដែលត្រូវបង្កបង្កើតឡើងតាមរូបមន្តនៃពាក្យរណ្ដំ ជួនកាលមានរណ្ដំព្យញ្ជនៈ ជួនកាលមានរណ្ដំស្រៈ។
ហើយលក្ខណៈពិសេសបែបនេះ តាមពិតទៅ ក៏គេអាចសង្កេតឃើញនៅក្នុងភាសាខ្មែរបច្ចុប្បន្នផងដែរ ។
ឧទាហរណ៍ :
…………… k 127 va tal tol «តលតោល»
…………….k 361 va cak cek « ចកចេក »
…………….k 357 ku har her «ហរហេរ »
…………….k 18 ku dap dip «ទបទិប »
……………k 877 ku man mon « មញមោញ »
…………..k 327 tai can can « ចនចាន »
ដូចយើងបានឃើញរួចមកហើយ នៅលើមូលដ្ឋាននៃវេយ្យាករណ៍ ឋានន្តរនាមនៅសម័យមុនអង្គរ និងអង្គរ បានត្រូវបង្កបង្កើតឡើងដោយវិធីប្រើបុព្វបទ (prefixe) ឬដោយពាក្យសមាសឬ « ពាក្យផ្សំ » ។
ប៉ុន្តែគេសង្កេតឃើញថា វិធីប្រើបុព្វបទ មានលក្ខណៈខ្លាំងក្លាញឹកញយជាងវិធីប្រើបទសមាសនៃពាក្យ ។ ជួនកាលនោះ បញ្ជាក់អោយយើងយល់ថា នៅក្នុងភាសាខ្មែរបុរាណ ការបង្កបង្កើតឋានន្តរនាម តាមបទសមាសជាវិធីសំខាន់នៅក្នុងភាសា តាមការប្រើបុព្វបទ គឺការប្រើផ្នត់ ជាវិធីសំខាន់ជាងគេ ហើយដែលមានលក្ខណៈខុសអំពីភាសាថៃ ឬវៀតណាម ។ មិនតែប៉ុណ្ណោះនៅក្នុងការបង្កបង្កើតនរនាមក្នុងក្រុមមនុស្សសាមញ្ញ CSI មានកំរិតកាន់តែខ្ពស់ជាងការបង្កបង្កើតឋានន្តរនាម ។
នរនាមក្នុងក្រុមមនុស្សសាមញ្ញ CSI បានត្រូវបង្កបង្កើតឡើងដោយវិធីប្រើបុព្វបទ ។ ជួនកាលពាក្យដើមតែមួយ បានត្រូវបង្កបង្កើតនរនាមពីរ ឬបី ផ្សេងៗ ទៀត ។ កាលណាយើងឃើញនរនាមណាមួយប្រកបដោយបុព្វបទ (préfix: ផ្នត់ដើម ) នោះយើងអាចសន្និដ្ឋានបានថា នរនាមនោះ ស្ថិតនៅក្នុងក្រុមមនុស្សសាមញ្ញ CSI ។
ឧទាហរណ៍ :
………..k 165 vap mauv «ម៉ៅ »
……….k 262 si khmau «ខ្មៅ »
……….k 269 vap ja «ជា »
………k 99 tai kanja «កញ្ជា »
………k 198 mratan I «ឥ»
………k 291 gho kan I « កន្អិ»
ការយល់ដឹងច្បាស់អំពីប្រព័ន្ធនៃការបង្កបង្កើតនរនាម សំរាប់មនុស្សសាមញ្ញធម្មតា អាចអោយយើងធ្វើការវិភាគរកពាក្យដើម ដែលគេបានយកមកប្រើនៅក្នុងនរនាម ។ តាមធម្មតា នរនាមជនសាមញ្ញធម្មតា កើតមកពីពាក្យកម្លាយ ដែលមានទំរង់ពាក្យពីរព្យាង្គ :
ព្យាង្គទី១ គឺបុព្វបទ ឬជាផ្នត់ដើម រីឯព្យាង្គទី២ គឺជាពាក្យធម្មតានៃភាសា គឺពាក្យដើម ។
ឧទាហរណ៍ :
……… k 198 (< jrai: k 106 ជ្រៃ )
……… k 343 (< yasa : យស )
…….. k 258 (< Çri : «សោភណភាព »)
…….. k 11 (< vrah k 600, ព្រះ )
……. k 221 (cina ចិន, ចិន )
………k 682 (yva យួន « យវន » )
យើងបានឃើញរួចហើយថា ភាគច្រើននៃនរនាមខ្មែរ បានត្រូវបង្កបង្កើតឡើងនៅលើមូលដ្ឋាននៃនាមស័ព្ទ គុណស័ព្ទ សំខ្យាស័ព្ទ ដែលជា Catégories grammaticales គឺជាផ្នែកខាងវេយ្យាករណ៍ ដើម្បីសំគាល់ពាក្យនៅក្នុងភាសាខ្មែរ ។
នៅក្នុងការសិក្សានរនាម ពាក្យទាំងនេះ បានត្រូវប្រើប្រាស់ មិនមែនសំរាប់តែសំគាល់ឈ្មោះ មនុស្សប៉ុណ្ណោះទេ ប៉ុន្តែសំរាប់សំគាល់នូវរូបសម្បត្តិ គុណសម្បត្តិជំនឿ វិជ្ជាជីវៈ លក្ខណៈផ្សេងៗ និងព្រឹត្តការណ៍ដ៏សំខាន់ៗ ដែលទាក់ទងទៅនឹងបុគ្គល ដែលគេត្រូវផ្ដល់នូវនាមឈ្មោះ ។
ជាទូទៅ ក្នុងការបង្កបង្កើតនរនាម មានប្រើវិធីប្រៀបធៀប រវាងអ្នកដែលត្រូវគេអោយឈ្មោះ ទៅនឹងវត្ថុដែលស្ថិតនៅក្នុងពិភពខាងក្រៅណាមួយ ហើយ ដែលមានជាប់ទាក់ទិនទៅនឹងបុគ្គលនោះ ។ មិនប៉ុន្តែប៉ុណ្ណោះ នរនាមភាគច្រើន បានត្រូវបង្កបង្កើតឡើងនៅលើវិធីប្រើពាក្យរណ្ដំ គឺរណ្ដំទាំងស្រៈ ទាំងព្យញ្ជនៈ ទាំងព្យាង្គ ហើយទោះបីវិធីនេះ មិនសូវត្រឹមត្រូវតាមសេម៉ង់ទិច ក៏ដោយ ក៏នៅក្នុងភាសាខ្មែរ ក្នុងភាសាមន ខ្មែរ ដទៃទៀត មានការប្រើប្រាស់ វិធីផ្ទួនពាក្យរណ្ដំ កាន់តែញឹកញាប់ឡើង ។
ជាទូទៅ យើងអាចចែកប្រភេទនៃ នរនាម តាមបែបសេម៉ង់ទិច ដូចតទៅ
នរនាមដែលបង្កបង្កើតឡើងនៅលើរូបលក្ខណៈ ដែលមានជាអាទិ៍ ពណ៌សម្បុរ ទំហំ កំពស់ ក្លិន សុខភាព ។ល។
ឧទាហរណ៍ ៖
……………………K 129 ku kmau ខ្មៅ
……………………K 01 va so ស
K 748           va kantran              កន្ដ្រោង
K 149           va ven                             វែង
K 129           ku sanvit                សង្វិត, ស្វិត
K 54   pon kantil               កន្ដិល
K 669           gho sugandha        ក្លិនក្រអូប
K 269           vap ja                    ជា, សុខ
K 352           va tamvek              ទំពែក
K 127           va tlos                    ថ្លោស
K 889           tai thne                            ខ្មៅស្រអែម
– នរនាមដែលត្រូវបង្កបង្កើនឡើង នៅឡើង នៅលើមូលដ្ឋាននៃគុណសម្បត្ដិ របស់បុគ្គល ឬនៅលើ លក្ខណៈចរិតខាងក្រៅ ៖
តាមធម្មតា នរនាមបែបនេះ មានចំនួនច្រើន ហើយនៅក្នុងភាសារខ្មែរ បច្ចុប្បន្ន ក៏កាន់តែច្រើន។
ឧទាហរណ៍ ៖
K 138           va kamru               គំរូ
K 127           ku kamvut              មានពុត
K 24   va jmen                  ឆ្នើង
K 14   kuvai                     វៃ, វាងវៃ
K 929 ku rhval                 រវល់
K 129 ku kmas                 ខ្មាស
K 175 va prasap              ប្រសប់
K 270 lon sam                  សម
K 270 gho pandan            បន្ទន់
– នរនាមដែលត្រូវបង្កបង្កើតឡើងនៅលើមូលដ្ឋាននៃរុក្ខជាតិ ៖
នរនាមបែបនេះ មានច្រើននៅក្នុងសិលាចារឹកខ្មែរ ហើយនៅក្នុងភាសាខ្មែរបច្ចុប្បន្ន គេតែប្រទះឃើញ មាននរនាម ដែលកកើនឡើងនៅលើមូលដ្ឋាននៃបរិដ្ឋានដែលមានជារុក្ខជាតិ។

ឧទាហរណ៍ ៖
K 129 ku svay                  ដើមស្វាយ
K 57   ku amvil                 ដើមអំពិល
K 263 ku smau                 ស្មៅ
K 310 ku srane                ដើមស្រងែ
K 155 ku amvau               ដើមអំពៅ
K 561 ku krahvan             ដើមក្រវ៉ាញ
K 155 va candana            ដើមខ្លឹមច័ន្ទ
K 151 va trahva               ដើមត្រាវ
K 561 klon trasok             ត្រសក់
K 873 tai khnor                ខ្នុរ
K 808 tai ulik                    ឪឡឹក
K 143 lon jrai                             ជ្រៃ
K 76   ku sla                    ស្លា
K 480 ku sru                    ស្រូវ
K 153 tai krvac                 ក្រូច
ក្នុងចំណោមឈ្មោះដែលមានស្រង់ចេញពីពិភពរុក្ខជាតិ ដែលសំរាប់បង្កើតនរនាម គេតែងប្រទះឃើញ ឈ្មោះផ្កា ឬឈ្មោះផ្កាឈើដែលមានប្រើប្រាស់សំរាប់យកទៅដាក់ឈ្មោះ “នារី”។
ពាក្យ “ត្រសក់ < ត្រសោក” បានត្រូវប្រើប្រាស់សំរាប់តែដាក់ឈ្មោះ “បុរស” ហើយមិនមែនជាការប្លែក អ្វីទេ ដែលគេប្រទះឃើញប្រវត្ដិសាស្ដ្រមានព្រះមហាក្សត្រមួយអង្គ ព្រះនាម “ត្រសក់ផ្អែម”។
ឈ្មោះដើមឈើ ច្រើនតែប្រើប្រាស់ដើម្បីបង្កើតនរនាម ដែលជាឥស្សរជនដ៍សំខាន់ ហើយដែលមានកំរិត ឧត្ដមភាពដ៏ខ្ពង់ខ្ពស់ គឺកំរិតនៃឧត្ដមភាពស្របទៅតាមទំហំ ប្រភេទ និងកំរិតនៃការគោរពទាក់ទងទៅនឹងដើម ឈើទាំងនោះ។
ឧទាហរណ៍ ៖ នរនាមដែលមានប្រើប្រាស់ឈ្មោះដើមឈើ “ជ្រៃ” ដែលគេតែងតែចាតទុកជាដើមឈើជា ទីសក្ការៈ ហើយដើមជ្រៃនេះ ត្រូវគេបានប្រើប្រាស់សំរាប់ដាក់ឈ្មោះដល់បុគ្គល ដែលមានឋានន្ដរនាមដ៏ខ្ពង់ខ្ពស់។
– នរនាមដែលត្រូវបង្កបង្កើតឡើង ដោយការប្រើប្រាស់ឈ្មោះសត្វ ៖
ឧទាហរណ៍ ៖
K 109 vaanrok                 គោព្រៃ
K 765 va trases                ត្រសេស
K 447 va kla                    ខ្លា
K 54   va jlen                    ឈ្លើង
K       va dhe                             ភេ
K 129 ku antek                 អណ្ដើក
K 711 ku cam                            ឆ្មា
K 66   va cake                  ឆ្កែ
K       sv tuvau                 តាវ៉ៅ
K 809 tsi tanke                 តុកកែ
K 327 si pau skar             ស្កា
K       lon go                    គោញី
K       lon hansa               យានជំនិះព្រះវស្ណុ ៖ ហង្ស
ឈ្មោះសត្វដែលគេបង្កើតនរនាម សម័យអង្គរ និងនៅក្រោយសម័យអង្គរ គឺត្រូវបានគេប្រើប្រាស់ជាញឹក ញាយ          ដើម្បីបង្កើតនរនាមនៃជនជំពូក CSI “សាមញ្ញ ជន” តែប៉ុណ្ណោះ។
នៅក្នុងករណីខ្លះ នរនាមនៃអភិជន បានត្រូវបង្កើតឡើងដោយដាក់តាមឈ្មោះសត្វ ជាភាសាសំស្ក្រឹត។
នៅក្នុងសិលាចារិក គេតែងប្រទះឃើញនរនាម “ cke, cake ”។ ការប្រើប្រាស់ជាញឹកញាប់នូវឈ្មោះនេះ ដើម្បីដាក់ប្រើនូវឈ្មោះមនុស្ស គឺមិនមែនជាការថោកទាបដល់ជនដែលមានឈ្មោះបែបនោះទេ។ ប្រហែលនៅ សម័យបរមបុរាណ មាននៅប្រពៃណីប្រកបដោយការគោរពសត្វ។
ដោយមានការពន្យល់ថា សត្វក៏ជាអ្នកមានដើមកំណើតដូចជាមនុសដែរ ឬ ក៏របស់ជនជាតិ។ ហើយ គំនិតបែបនេះ រមែងស្ថិតនៅក្នុងសន្ដានចិត្ដជនជាតិអូស្ដ្រាលី – អាស៊ីយ៉ាទិច ជនជាតិ មន – ខ្មែរ។
នៅក្នុងសិលាចារឹកខ្មែរ មាននរនាម ដូចតទៅ ៖
ឧទាហរណ៍ ៖
K 134 tai aji chke              នារី អ្ជី ឆ្កែ “នារីមានជីដូនជីតា
មានឈ្មោះថាឆ្កែ”។ឥ
– នរនាមដែលត្រូវបង្កបង្កើតឡើងដោយឈ្មោះកាល ឈ្មោះថ្ងៃ ឈ្មោះខែ ៖
ឧទាហរណ៍ ៖
K 373 ten candra             ចន្ទ
K 348 lon angara             អង្គារ
K 22   va sau                             សៅ
K 127 kuphkay                 ផ្កាយ
K 143 khlon aditya            អាទិត្យ
K 230 lon vrahaspati                  ព្រហស្បតិ៍
K 54   va purnnnami                   បូណ៌មី
– នាមដែលបង្កបង្កើនដោយការប្រើប្រាស់នូវឈ្មោះ ទេវៈ ឈ្មោះ វរបុរសនៅក្នុងទេវកថា ៖
គេតែងសង្កេតឃើញថា ការដាក់ឈ្មោះមនុស្សតាមនាមនៃទេវៈ ឬនាមវរជននៅក្នុងទេវកថា រមែងទាក់ ទងជំនឿតាមព្រហ្មញ្ញសាសនា ឬពុទ្ឋសាសនា។ ប៉ុន្ដែគេតែងសង្កេតឃើញថា នាមនៅព្រហ្មញ្ញសាសនា បានត្រូវ ប្រើប្រាស់យ៉ាងញឹកញាប់នៅក្នុងពុទ្ធសាសនា។ ការដាក់ឈ្មោះតាមទេវៈ ឬមួយតាមឈ្មោះនៃពេលវេលា ឬរមែង យោលទៅតាមការទស្សន៍ទាយ នៃថ្ងៃខែកំណើតរបស់បុគ្គល ដែលគេត្រូវដាក់ឈោះ ហើយរបត់របែបនេះ គឺ មាននៅកន្នុងភាសាខ្មែរបច្ចុប្បន្ន។
ឧទាហរណ៍ ៖
K 61   ten krsna               ក្រឹស្នា
K 809 ten sita                            សីតា
K 221 lon rama                រាមា
K       lon kama                ព្រះកាមៈ
K       si varuna                ភ្លៀង
K 938 ten laksmiលក្ម្សីណ
K 852 tennsarasvatiសរស្វតី៖ មហេសី ព្រះព្រហ្ម
K 143 mratan khlon visnu ព្រះវិស្ណុ
K 720 tavrahma ព្រះព្រហ្ម
K 91 kammratana indra ព្រះឥន្ទ
– នរនាមដែលត្រូវបង្កបង្កើតឡើង លើមូលដ្ឋាននៃវិជ្ជាជីវៈ នរនាមបែបនេះមានសារកសំខាន់ ដោយហេតុថា ការសិក្សានាមឈ្មោះទាំងនេះ តាមរយៈនៃការពន្យល់ ពាក្យ អាចបង្ហាញអោយយើងឃើញនូវប្រកបកការងារ នាសម័យនេះ ។
ឧទាហរណ៍ ៖
K 24   ku tman                 អ្នកត្បាញ
K 66   ku camren              អ្នកចំរៀង
K 786 ku cmam                អ្នកចាំ
K 877 ku cpar                            អ្នករក្សាច្បារ
K 138 va cam                            អ្នកចំលាក់
K 115 va ram                            អ្នករាំ
K 904 va tamnam             អ្នកដាំដំណាំ
K 155 va cappi hau ចាប់ + ដើម្បី + ហៅ ៖ អ្នកប្រគួត
K 650 si knet ខ្នើត
ពាក្យខាងឆ្វេង netអាចពន្យល់បានថាជានរនាម ឬមួយជារហសនាម សំរាបសំគាល់នូវមនុស្ស ប្រុសដែលត្រូវការ តាំងពីថ្ងៃ ១កើត រហូតដល់ ១៥ កើត។
ផ្ទុយពីពាក្យនេះ គឺ “រនោច” ដែលគេប្រើជានរនាម សំរាប់សំគាល់នូវអ្នកធ្វើការ ពីថ្ងៃ ១ រោជ រហូតដល់ ១៥ រោជ។ បានសេចក្ដី ទៅមុនសម័យអង្គរ និងសម័យអង្គរ អ្នកបំរើទាំងប្រុសទាំងស្រី មានភារៈនឹងបំពេញ ការងាររបស់ខ្លួននៅក្នុងវត្ដអារាម ឬបំពេញការងារដទៃទៀត ជាប្រយោជន៍រួម ឬបំពេញការងាររាជការ ជាកិច្ច ការរបស់រាជ្យ តាមកំណត់ពេល គឺ ខ្នើត និងរនោច។
– នរនាមបង្កបង្កើតឡើងនៅលើមូលដ្ឋាននៃស្ថាននាម ឬមួយលើមូលដ្ឋានរបស់ឈ្មោះនៃជនជាតិ ៖
ឧទាហរណ៍ ៖
K 66   ku pan ran    នារីមកពីស្រុកប៉ាងរ៉ាង ទីក្រុងប៉ាងរ៉ាង នៅស្រុកចម្ប៉ា
K 165 kurek java              នាហ្មីន ៖ មានកំណើតជាជ្វា
K 557 va lavo                            បុរស (មកពីស្រុក) ល្វោ
K 926 va raman               បុរស (ជនជាតិ) មន
K 79   va syam បុរស ជនជាតិ) សៀម
K 24   va klin បុរស (ជនជាតិ) ក្លឹង
K 561 kurak danle krohva ស្ដេចក្រាញ់ទន្លេក្រៅ
K 207 kamsten vraitampon មហាមន្ដ្រី ព្រៃបាត់ដំបង
នរនាមទាំងឡាយដែលត្រូវបានបង្កបង្កើតឡើង ដោយការប្រើពាក្យទាក់ទងនឹងនាមឈ្មោះរបស់ជនជាតិឬទាក់ទងទៅនឹងឈ្មោះ និងឈ្មោះន្លែង នរនាមទាំងអស់នោះ មាអត្ថន័យដ៏សំខាន់ នៅក្នុងការសិក្សាពី ស្រទាប់ប្រជាជន ដែលបានរស់នៅលើទឹកដី នៃប្រទេសកម្ពុជា សម័យមុនអង្គរ និងសម័យអង្គរ ហើយដែលកំពុងរស់នៅតទៀតរហូតដល់សព្វថ្ងៃ។
តាមសិលាចរឹកមុនអង្គរ នៅលើមូលដ្ឋាននៃនរនាម យើងបានឃើញថា ជនជាតិ ក្លឹងចាមមន(រមញ) ប្រៅ (ប្រាវ ៖ ពៅ) ហើយជាពិសេស ជនជាតិសៀម ស្យាម៖ ស្យាំ) ព្រមទាំងជនជាតិឡាវ។ហើយនៅ សម័យអង្គរ មូលដ្ឋានសិលាចារឹក នរនាមដែលគេបានប្រទះឃើញនូវការប្រើពាក្យ៖
cina ចិន
yvan យួន នៅក្នុងឈ្មោះកញ្ញ យួន
តាមសិលាចារឹកមុនអង្គរ រកឃើញនៅខេត្ដកំពង់ស្ពឺ មានការបៀបរាប់អំពីអ្នកបំរើ “រមញ” គឺជាភស្ដុតាង បញ្ជាក់ថា ជនជាតិមនមានរស់នៅតាំងពីសតវត្សទី ៦ ហើយរស់នៅរហូតដល់ខេត្ដកំពង់ស្ពឺ រហូតដល់សព្វថ្ងៃ គេ មិនទាន់ស្រាវជ្រាវឃើញនូវស្រទាប់ចាស់នេះនៅឡើយ។ ប៉ុន្ដែ នៅក្នុងខេត្ដកំពង់ស្ពឺសព្វថ្ងៃ ក៏នៅបន្សល់ឈ្មោះ ស្រុកមួយថា “ស្រុកច្បារមន” ដែរ។
ឯកសារបែបនេះសំខាន់ណាស់ ហើយអាចប្រើប្រាស់នៅក្នុងក្របខណ្ឌនៃជាតិពិន្ធុវិទ្យា ដើម្បីស្រាវជ្រាវ រកប្រវត្ដិនៃជនជាតិ មន-ខ្មែរ ជនជាតិដែលមានគំនិត សាច់ញាតិ ជាប្អូនបង្កើត ឬនិយាយឱ្យខ្លីទៅជាជនជាតិត្រ មួយ។
បញ្ហាធំដែលចោទឡើងគឺថា មន-ខ្មែរ ដែលមានជនជាតិតែមួយបានកើតឡើង នៅសម័យប្រវត្ដិសាស្ដ្រ គឺ ពីរពាន់ ឬ មួយពាន់ឆ្នាំ មុន គ.ស. ឬក៏នៅសម័យប្រវត្ដិសាស្ដ្រ ដើម គ.ស. រហូតទៅដល់ការបាក់បែកនៃនគរភ្នំ។
នៅតាមសិលាចារឹកសម័យមុនអង្គរ មានអ្នកបំរើ ឬអ្នកជា ដែលមានឈ្មោះ “ស្យាម” ហើយអ្នកទាំង នេះ ច្រើនមានឈ្មោះនៅតាមសិលាចារឹកតាមមាត់ទ្វា តាមអាស្រម។
យើងមិនអាចសន្និដ្ឋានបានថា ពាក្យ “ស្យាម” ឬ “សៀម” ជាពាក្យសំរាប់សំគាល់ជនជាតិថៃបានទេ ដោយុហេតុថា នៅក្នុងភាសាសំស្ក្រឹត ពាក្យ “ស្យាម” មានន័យថាច្រើនយ៉ាង។ ប៉ុន្ដែ ន័យដ៏សំខាន់ គឺ “ពណ៌ខ្មៅ, ស្រអែម”។
ក៏ប៉ុន្ដែ យោងទៅលើសិលាចារឹក យើងអាចសន្និដ្ឋានបានថា នៅសម័យមុនអង្គរ និងអង្គរ មានកុល សម្ពន្ឋនេះ នៅក្នុងអារាមហើយមកដល់រជ្ជកាលព្របាទសូរ្យវរ្ម័ន មានពួកសៀមចូលមកធ្វើការនៅក្នុងជួរកងទ័ព ខ្មែរ ដូចមានរូបភាពតាមប្រាសាទអង្គរវត្ដ។ ហើយមានអក្សរចារឹកថា សៀម ម្នាក់ឈ្មោះ syam kuk។
នរនាមដែលយកឈ្មោះទីកន្លែងមកប្រើ បញ្ជាក់អោយយើងដឹងថានរនាមនោះ មានលក្ខណៈជាឋានន្ដរ នាមផង ជានាមឈ្មោះ ឬក៏មិនសូវហ៊ានហៅឈ្មោះបុគ្គលនោះឱ្យចំតែម្ដងទេ។ ប៉ុនន្ដែ គេយកឋានន្ដរនាម និង ឈ្មោះទីកន្លែងដែលបុគ្គលនោះនៅគ្រប់គ្រង មកប្រើជំនួសតាមឈ្មោះផ្ទាល់របស់បុគ្គលនោះទៅវិញ។
ឧទាហរណ៍ ៖
kamsten vrai tampon
K 107 “ចៅហ្វាយខេត្ដព្រៃតំបង”
ហើយនៅក្នុងពាកនោះ គេសង្កេតឃើញថា “ព្រៃតំបង” ជាតំបន់នៅតាមសិលាចារឹក សម័យមុនអង្គរ និងអង្គរ។ មាននរនាមនៃបុគ្គលជាខ្ពស់ជាច្រើនហើយនរនាមទាំងនេះ ជានរនាមជាភាសារសំស្ក្រឹត គឺជានាមជា ភាសារសំស្ក្រឹត គឺជានាមឈ្មោះព្រះមហាក្សត្ររាជកូលមហាមន្ដ្រី ព្រះគុរុ បានត្រូវគេប្រើប្រាស់សំរាប់បង្កបង្កើត ឈ្មោះរាជធានី ឈ្នោះខេត្ដ ស្រុក ព្រះវិហារ និង និងសំណង់ទំនប់តឹកដីសំខាន់ៗ ជាដើម។ ទំលាប់យកឈ្មោះ មនុស្សទៅដាក់ទីកន្លែង មិនមែនមានទំលាប់សំរាប់តែជនជាតិខ្មែរទេ ប៉ុន្ដែសំរាប់ជនជាតិដទៃជាច្រើន ដូចជា ជនជាតិឥណ្ឌូអឺរ៉ុប ជាដើម។
ហើយបញ្ហានេះ នឹងត្រូវសិក្សានៅក្នុងផ្នែកភាសាវិទ្យាមួយទៀត ដែលទាក់ទងទៅនឹងប្រវត្ដិវិទ្យាផង ភូមិវិទ្យាផង និងស្ថាននាមវិទ្យាផង Toponymie។
ដោយសាស្ដ្រាចារ្យ បណ្ឌិត ឡុង សៀម
ព្រឹទ្ធសហការី នៃបណ្ឌិតសភាវិទ្យាសាស្ដ្រ (វិទ្យាស្ថានបូព៌ាសាស្ដ្រ) សហព័ន្ធរុស្ស៊ី

//

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s