ការប្រើប្រាស់ពាក្យ ខ្សែ តាមរយៈសារព័ត៌មាន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដេប៉ាតឺម៉ង់ភាសាវិទ្យា

មុខវិជ្ជា Discourse Analysis

សាកល្បងសិក្សា

អំពីការប្រើប្រាស់ពាក្យ ខ្សែ តាមរយៈសារព័ត៌មាន

សាស្រ្តាចារ្យណែនំាៈ បណ្ឌិត អ៊ុក ឌីវ៉ង់

និស្សិតៈ សំ អេងលាង

ឆ្នាំសិក្សា២០១០-២០១១

មាតិកា

ជំពូកទី១ ការសិក្សាពីបម្រើបម្រាស់ពាក្យ ខ្សែ តាមរយៈអត្ថបទសារព័ត៌មាន

១.១. សេចក្ដីផ្ដើម

គោលបំណងនៃការសិក្សា

សារៈសំខាន់នៃការសិក្សា

១.២. ប្រវត្តិនៃការសិក្សា

ជំពូកទី២ ការពិព័រណាពីការប្រមូលទិន្នន័យ

២.១. ការប្រមូលទិន្នន័យ

២.២. ការវិភាគទិន្នន័យ

២.២.១. អត្ថន័យនៃពាក្យ ខ្សែ

ជំពូកទី៣ លទ្ធផល និងការពិភាក្សា

៣.១. លទ្ធផល

៣.២. ការពិភាក្សា

ឯកសារពិគ្រោះ

ជំពូកទី១ ការសិក្សាពីបម្រើបម្រាស់ពាក្យ ខ្សែតាមរយៈអត្ថបទសារព័ត៌មាន

១.១. សេចក្ដីផ្ដើម

នៅសង្គមការប្រើប្រាស់ភាសាតែងតែមានមានការវិវត្ត និងប្រែប្រួលជានិច្ចពីរយៈកាលមួយទៅរយៈកាលមួយ ពីសង្គមមួយទៅសង្គមមួយ ពីមនុស្សទៅមនុស្សម្នាក់ ពីតំបន់មួយទៅតំបន់មួយ។ ទន្ទឹមនឹងភាពប្រែប្រួលនៃការប្រើប្រាស់ភាសាគេឃើញថាការប្រែប្រួលមួយចំនួនមានកាវវិវត្តទៅរកភាពល្អប្រសើរ រីឯការប្រែប្រួលមួយចំនួនទៀតបែជាវិវត្តទៅរកភាពខុសឆ្គងក៏មាន។ ជាក់ស្ដែងយើងឃើញថាភាសាខ្មែរដែលយើងប្រើប្រាស់នៅក្នុងពេលសព្វថ្ងៃនេះក៏មានការឆ្លងកាត់នូវភាពប្រែប្រួលមួយចំនួន ហើយខ្លះក៏នៅរក្សាដដែល ឬឯពាក្យខ្លះក៏ប្រែប្រួលខុសពីន័យដើមទាំងស្រុង។ លើសពីនេះទៅទៀតនៅពេលដែលសង្គមមានការរីកចម្រើន តម្រូវការនៃពាក្យថ្មី បញ្ញាតិនៃពាក្យថ្មីក៏កើតមានជាហូរហែ ហើយទន្ទឹមនឹងនេះដែលពាក្យដែលមិនសូវពេញនិយម ឬមិនទាន់សម័យក៏ចាប់ផ្ដើមបាត់ទៅវិញបន្តិចម្តងៗដោយសារតែពុំមានអ្នកប្រើប្រាស់។

នៅក្នុងអត្ថបទស្រាវជ្រាវនេះ ខ្ញុំសូមសាកល្បងធ្វើការដកស្រង់នូវការប្រើប្រាស់ពាក្យ ខ្សែ ដែលមានចុះនៅក្នុងអត្ថបទសារព័ត៌ចុះផ្សាយតាមរយៈប្រព័ន្ធអ៊ីនធឺណែត យកមកសិ្សក្សាស្វែងយល់ពីវិសាលភាពនៃការប្រើប្រាស់ពាក្យនេះនៅក្នុងកម្រិតនៃការប្រើប្រាស់​សព្វថ្ងៃដែលមាននៅក្នុងវស័យអត្ថបទព័ត៌មានចុះផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត។

១.១.១. គោលបំណងនៃការសិក្សា

ការសិក្សានេះមានគោលបំណងស្វែងយល់ពីការប្រើប្រាស់ពាក្យ ខ្សែ ដែលត្រូវបានប្រជាជនប្រើក្នុងទម្រង់ផ្សេងៗ។ នៅក្នុងនោះដែរ យើងនឹងធ្វើការសិក្សាស្វែងយល់វិសាលភាពនៃការប្រើប្រាសើពាក្យនេះ ដោយរាប់បញ្ចូលទាំងផ្នែកន័យ និងផ្នែកសម្ពន្ធ។

១.១.២. សារៈសំខាន់នៃការសិក្សា

ការសិក្សានេះមានសារៈសំខាន់ដែលអាចឱ្យយើងដឹងពីលក្ខណៈពាក្យមួយកាលណាគេប្រើនៅក្នុងបរិបទ ឬក្នុងស្ថានភាពខុសគ្នាន័យនៃពាក្យនោះក៏ប្រែប្រួលទៅតាមទម្រង់ឬបរិបទដែលពាក្យនៅចូលរួមផ្សំជាមួយ។ ម្យ៉ាងទៀត

១.២. ប្រវត្តិនៃការសិក្សា

នៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកការមានអ្នកស្រាវជ្រាវមួយចំនួនដែលធ្វើធ្វើការវិភាគបង្ហាញពិចារណាខ្លះពីបញ្ហានៃវចនសព្ទវិទ្យា ន័យវិទ្យា សម្ពន្ធវិទ្យានៃភាសាខ្មែរហើយក៏បានឈានទៅដល់ការលើកឡើងពីការសិក្សាពាក្យសព្ទដែរ។ អ្នស្រាវជ្រាវកន្លងមានដូចជា៖

លោក ឡុង សៀម (១៩៩៩) ដែលបានធ្វើការសិក្សាពីបញ្ហាវចនសព្ទវិទ្យាខ្មែរ ដែលក្នុងស្នាដៃរបស់លោកមានលាតត្រដាងអំពីពាក្យរណ្ដំបរិវាសព្ទ បម្រែបម្រួលន័យ វិធីបង្កើតពាក្យតាមរយៈរូបារម្មណ៍នីយកម្មដែលសិក្សាជាការសិក្សាពីបញ្ហាទាំងឡាយដែលកើតមាននៅក្នុងវចនសព្ទភាសាខ្មែរ។

ចាន់ វឌ្ឍនា (២០០៧) បានស្រាវជ្រាវសិក្សាពីសម្ពន្ធនិងន័យរបស់ពាក្យ មេ នៅក្នុងភាសាខ្មែរ ដែលជាសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា។

តាមពិតទៅការសិក្សាស្រាវជ្រាអំពីភាសាខ្មែរដែលផ្ដើមពីការសិក្សាពាក្យចាប់បីតូចឡើងទៅមិនទាន់​មានការសិក្សាច្រើននៅឡើយទេ។ ហេតុនេះការលើកយកឯកសារដែលស្រាវជ្រាវកន្លងមកយកជាគំនិតក្នុងការសិក្សាវិភាគក្នុងកិច្ចការស្រាវជ្រាវ​នេះក៏មិនសូវសំបូរបែបដែរ។

លោក កេង វ៉ាន់សាក់ (១៩៦៤) បាកធ្វើការសិក្សាស្រាវជ្រាវលើការបង្កើតពាក្យថ្មីក្នុងភាសាខ្មែរ ដែលស្នាដៃរបស់លោកមានចំណងជើងថា មូលភាពនសការបង្កើតពាក្យថ្មី។

ជំពូកទី២ ការពិព័រណាពីការប្រមូលទិន្នន័យ

២.១. ការប្រមូលទិន្នន័យ

នៅក្នុងការប្រមូលទិន្ន័យក្នុងការសិក្សាស្រាវជ្រាវនេះ ខ្ញុំបាទធ្វើការប្រមូលតាមរយៈការស្វែងរកពីប្រព័ន្ទផ្សព្វផ្សាយផ្នែកសារព័ត៌មានមួយចំនួនតាមរយៈអ៊ីនធឺណេត​ដែលនៅក្នុងនោះមានដូចជា៖

១- ភ្នំពេញប៉ុស្តិ៍ (http://postkhmer.com/)

២- Cambodia Express News ជាភាសាខ្មែរ (http://www.cen.com.kh/)

៣- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (http://www.akp.gov.kh/kh/?cat=1)

៤- ការសែតកោះសន្តិភាព (http://kohsantepheapdaily.com.kh/)

៥- ការសែតកម្ពុជាថ្មី (http://www.kampucheathmey.com/)

៦. វិទ្យុបារាំងអន្តរជាតិ RFI (http://www.khmer.rfi.fr/)

៧- វិទ្យុអស៊ីសេរី RFA (http://www.rfa.org/khmer/)

៨- វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA (http://www.voanews.com/khmer/news/)

២.២. ការវិភាគទិន្នន័យ

        ២.២.១. អត្ថន័យនៃពាក្យ ខ្សែ

        តាមអត្ថន័យដែលផ្ដល់ដោយវចនានុក្រមដែលបោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យ(១៩៥៧) បានកំណត់ថា “ខ្សែ គឺជាប្រដាប់សម្រាប់ចង ធ្វើ ឬវេញដោយផ្ដៅ ដោយជក់ដូង ឬសរសៃធ្មៃ, សូត្រជាដើម”។

៣.៣. សិក្សាអត្ថន័យនៃកន្សោមពាក្យដែលមានពាក្យ ខ្សែ

        យើងបានដឹងរួចមកហើយអំពីអត្ថន័យនៃពាក្យ ខ្សែ ដែលពាក្យទោលតែឯងមិនទាន់ចូលចងសម្ពន្ធជាមួយនឹងធាតុដទៃ។ នៅក្នុងនៅយើងក៏ឃើញដែថាពាក្យ ខ្សែ មានន័យប្រែប្រួលទៅធាតុឬពាក្យដែលវាចូលរួមជាមួយនៅក្នុងបរិបទជាក់លាក់ណាមួយ ហើយនឹងភាពប្រើប្រួលន័យទៅតាមលក្ខណៈរូបារម្មណ៍ បន្ទេន័យ ឬទំហៀបន័យទៀតផង។

ក. ពាក្យ ខ្សែ ប្រើទាក់ទងនឹងមនុស្ស

. ខ្សែជីវិតមានន័យថា ដំណើរនៃការរស់នៅរបស់បុគ្គលឬមនុស្សណាម្នាក់។

ឧ. ខ្សែជីវិត លោក ប៊ូ ម៉េង ត្រូវបានចងក្រងជាសៀវភៅ។ (អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  13/01/2010 11:20 ម៉ោងសកលរបស់វិទ្យុបារាំងអន្តរជាតិRFI)

២. ពាក្យខ្សែ ប្រើសម្រាប់វង្សត្រកូលគ្រួសារ សាច់ញាតិ ឬក្រុមបក្សពួកតែមួយ

២.១. វង្សត្រកូល

២.១.១. ខ្សែនរោត្តមមានន័យថា ជាមនុស្សដែលស្ថិតនៅក្នុងក្រុមវង្សត្រកូលនៃក្សត្រ។ នរោត្តម ព្រះបរមនាមនៃព្រះរាជាមួយអង្គក្នុងកម្ពុជរដ្ឋដែលទ្រង់រាជ្យមុនព្រះបាទសម្ដេចសិរីសុវត្ថិ(ស៊ីសុវត្ថិ) (ពុទ្ធសាសនបណ្ឌិត្យ, ១៩៥៧)។

ឧ. រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសមាជិករាជវង្សខ្មែរទាំងខ្សែនរោត្តមនិងស៊ីសុវត្ថិប្រហែល៣០អង្គហើយដែលបានចូលមកបម្រើការងារ​នៅក្នុងព្រះបរមរាជវាំង។ (អត្ថបទចុះផ្សាយកាលពីថ្ងៃទី 13/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 13/12/2008 14:26 ម៉ោងសកល របស់វិទ្យុបារាំងអន្តរជាតិRFI)

២.១.២.ខ្សែស្រឡាយ ៖ មនុស្សដែលជាអ្នកស្ថិតក្រុមដែលជាប់សាច់ឈាមតវង្សត្រកូលជាមួយគ្នាតាំងពីអតីតកាលមក ឬជាប់សាច់សាចឈាមក្នុងគ្រប់ខណ្ឌច្បាប់។

ឧ. (…) ព្រោះអីមន្ត្រីពេទ្យសត្វនោះ សុទ្ធតែខ្សែស្រឡាយគ្នាជាបងប្អូនថ្លៃទាំងអស់…។ (កម្ពុជាថ្មី ថ្ងៃសុក្រ ទី22 មេសា ឆ្នាំ2011 ម៉ោង08:38)

២.១.៣. ខ្សែស្រឡាយ៖ ភាពដែលមានជាប់ពាក់ព័ន្ធគ្នាក្នុងប្រភេទនៃជិតគំនិត ឬ សាសនា។

ឧ. ការតវ៉ានៅក្នុងប្រទេសបារ៉េន ដែលជាដែនដីកោះយ៉ាងតូចមួយនេះ កើតឡើងដោយសារតែខ្សែស្រឡាយនិកាយសាសនាខុសគ្នា។ (ដោយ Gary Thomas វីអូអេ | វ៉ាស៊ីនតោន  ថ្ងៃច័ន្ទ, 18 ខែមេសា 2011)

២.១.៤. ខ្សែស្រឡាយ៖បង្ហាញពីភាពនៃការជាប់ពាក់ព័ន្ធនឹង ឬជាមួយអ្វីមួយដែលជាប្រភពដើម។

ឧ. លើសពីនេះទៅទៀតគម្រោងនេះជាខ្សែស្រឡាយរបស់ពានរង្វាន់ You Khin Momorial Women’s Avt ដែលឧបត្ថម្ភដោយស្ថានទូតអាមេរិកក្នុងឆ្នាំ២០១០៕ (AKP ភ្នំពេញ ថ្ងៃទី២៤-០៥-២០១១)

២.២. សាច់ញាតិ ឬក្រុមបក្សពួកតែមួយ

២.២.១. ខ្សែនយោបាយ៖ មានន័យ សំដៅទៅលើសាច់ញាតិ ឬបងប្អូន ក្រុម ឬបក្សពួករបស់ខ្លួនដែលធ្វើជាអ្នកនយោបាយ។

ឧ. …វាពិតជាមានជាប់ជំពាក់នឹងបក្សពួកឬខ្សែនយោបាយខ្លះ ដោយសារមន្ត្រីនានាឡើងឋានៈ…។ (ដោយ សុខ ខេមរា | វ៉ាស៊ីនតោន វីអូអេ  ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2011)

២.២.២. ខ្សែគេ៖ មានន័យសម្ដៅទៅលើសាច់ញាតិ ក្រុមបក្សពួក ឬបងប្អូនរបស់បុគ្គលណាម្នាក់ប៉ុន្តែមិនដឹងថាជាអ្នកនយោបាយឬមានមុខនាទីជាអ្វីប្រាដកនោះទេ។

ឧ. …ប៉ូលីសក៏ចាប់ភ្លាមតែម្តងទៅ តែខ្សែគេជាអ្នកធំ។ (ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃច័ន្ទ, 23 ខែសីហា 2010

២.២.៣. ខ្សែធំ ឬខ្សែគេធំមានន័យសំដៅទៅលើបុគ្គលដែលមានបក្សពួក ឬសាច់ញាតិជាអ្នកមានអំណាច។

ឧ១. «មួយអាទិត្យនោះឃើញមកបីដងហើយមានឡានបី Lexus Mecedez Vego ពណ៌ខ្មៅមួយ ដល់តែប៉ះខ្សែធំនាំគ្នារត់»។ (ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃច័ន្ទ, 23 ខែសីហា 2010)

ឧ២. ឧ. …តែពោលថាគេមានខ្សែធំណាស់ហើយបើមាននរណាប្ដឹងផ្ដល់ជាមួយគេក៏ ប្រហែលជាមិនឈ្នះដែរ សូម្បីតែអ្នកកាសែតក៏ត្រូវគេថតរូប…។ (កម្ពុជាថ្មី ថ្ងៃពុធ ទី20 មេសា ឆ្នាំ2011 ម៉ោង10:14 )

២.២.៤. (អាង)ខ្សែ៖ មានន័យសំដៅទៅលើការពឹងពាក់ទៅនរណាម្នាក់ដែលជាបក្សពួក សាច់ញាតិរបស់ខ្លួន គឺមានគ្នីគ្នាណាម្នាក់ ឬច្រើនជាបង្អែក។

ឧ. …និងក្រុមទី២ ជាក្រុមដែលមិនចេះប្រឹងប្រែងខ្លួនឯងទេ តែអាងអន្តរគមន៍ អាងខ្សែ ដើម្បីទទួលបានតំណែងនិងតួនាទី។ (ដោយ លាង ដឺលុច អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  03/02/2010 14:16 ម៉ោងសកល)

២.២.៥. ខ្សែ(របស់លោកណា) មានន័យថា គ្នីគ្នាឬបក្សពួករបស់នរណាម្នាក់ ឬលោកណាម្នាក់។

ឧ. លោកនេត សាវឿន និយាយថា នគរបាលទាំងអស់បើសិនជាធ្វើការងារខុសតួនាទី របស់នគរបាល និងល្មើសច្បាប់របស់រដ្ឋត្រូវតែមានទោសមិនថាឡើយបុគ្គលនោះ ស័ក្ដិប៉ុណ្ណា ឬខ្សែរបស់លោកណានោះទេ។ (កម្ពុជាថ្មី ថ្ងៃអង្គារ ទី01 កុម្ភៈ ឆ្នាំ2011 ម៉ោង11:28)

២.២.៦. ខ្សែបក្សពួក៖ មានន័យសំដៅទៅលើអ្នកដែលជាបក្សពួកគ្នីគ្នារបស់ខ្លួននៃបុគ្គលណាមួយ។

ឧ. …ដោយសារមន្ត្រីនានាឡើងឋានៈគឺតាមរយៈខ្សែបក្សពួករបស់គេ។ (ដោយ សុខ ខេមរា | វ៉ាស៊ីនតោន វីអូអេ  ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2011)

                ២.២.៧. ខ្សែរយៈ៖ មានន័យសំដៅទៅលើបណ្ដាយរបស់ក្រុមណាមួយដែលអ្នកនោះជាសមាជិក្រុម និងជាអ្នកធ្វើទាក់ទងគ្នាជាប្រព័ន្ធ។

ឧ. ការខិតខំនេះគឺ ថា វាយចំមេខ្លោង ចំខ្សែរយៈធំៗ ដែលនាំចូលតាមច្រកសម្ងាត់ៗ ជាពិសេសមកពីភូមិភាគឦសាន ហើយស្រាវជ្រាវចាប់រហូតដល់មេខ្លោង។ (វិទ្យុអាស៊ីសេរី ដោយ សុខ សេរី 2011-06-09)

២.២.៨. ខ្សែរយៈ៖ មានន័យសំដៅទៅលើអ្នកដែលធ្វើការជាក្រុមជាបណ្ដាញ។

ឧ. …មន្រ្តីអង្គការបានដឹកជញ្ជូនឈើទាំងនេះមកទុកនៅទីស្នាក់ការអង្គការ និងរាយការណ៍ តាមខ្សែរយៈការងាររហូតដល់ពេលប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ…។ (AKP ព្រះសីហនុ ថ្ងៃទី ១៩ ឧសភា ២០១១)

២.២.៩. ខ្សែបណ្ដាញ៖ មានន័យសំដៅទៅលើក្រុមការងារធ្វើការជាក្រុមជាប្រព័ន្ធជាមួយគ្នានៃក្រុមណាមួយ។

ឧ. សមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការដេញតាមរហូតចូលដល់ទឹកដី ភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ទើបទាក់ទងខ្សែបណ្ដាញឲ្យកាក់រថយន្តទុក។ (កម្ពុជាថ្មី ថ្ងៃព្រហស្បតិ៍ ទី07 មេសា ឆ្នាំ2011 ម៉ោង02:48)

៣. មួយខ្សែ ៖ ប្រើសំដៅហៅទៅលើមនុស្សដែលឈរបន្តគ្នាជាជួរៗ ជាក្រុមៗ។

ឧ. …ដល់ចាស់ៗគេបណ្តើរបញ្ចូលទៅក្នុងនេះ មួយខ្សែទៅក្នុងនេះ ហើយមួយខ្សែទៀតគេវាយពីលើមកក្នុងល្អាងល្ខោន…។ (ដោយ ពេជ្រ សំណាង វី អូ អេ ខ្មែរ | ខេត្តបាត់ដំបង កម្ពុជា  ថ្ងៃសុក្រ, 09 ខែកក្កដា 2010)

៣. ពាក្យខ្សែ ប្រើសម្រាប់សម្គាល់ពីកងទ័ពនៅក្នុងវិស័យយោធា

៣.១. ខ្សែត្រៀមជួរមុខ៖ គឺជាតំបន់សមរភូមិមុខដែលត្រៀមប្រយុទ្ធតទល់ជាមួយគូបដិបក្ស។

ឧ. …ដើម្បីជួយបាញ់ផ្នែកគាំទ្រដល់កងទ័ពនៅខ្សែត្រៀមជួរមុខ។ (ដោយ ហេង រស្មី វីអូអេ ខ្មែរ | ខេត្តសៀមរាប  ថ្ងៃច័ន្ទ, 02 ខែឧសភា 2011)

៣.២. ខ្សែប្រយុទ្ធគឺសំដៅទៅដល់ទីកន្លែងដែលជាសមរភូមិ ឬតំបន់យុទ្ធសាស្រ្តនៃការប្រយុទ្ធរវាងកងទ័ព។

ឧ. …ប្រាសាទព្រះវិហារជាទីសក្ការៈរបស់ យើង ក៏ដូចជារបស់មនុស្សជាតិទាំងមូលដែរ ដើម្បីឲ្យតំបន់ទីលាន ឬក៏ខ្សែប្រយុទ្ធទាំងអស់នោះក្លាយទៅជាទីលានពាណិជ្ជកម្ម ទីលានសេដ្ឋកិច្ច ឬក៏យើងហៅថា ព្រំដែនសន្តិភាពរវាងប្រទេសទាំងពីរ»។ (ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃច័ន្ទ, 14 ខែកុម្ភៈ 2011 )

៣.៣. ខ្សែត្រៀមសំដៅទៅដល់ទីកន្លែងដែលកងយោធាឈរជើងត្រៀមប្រយុទ្ធ។

ឧ. ជនមិនស្គាល់អត្តសញ្ញាណបានវាយប្រហារចូលក្នុងផ្ទះរបស់យោធាដែល កំពុងឈរជើងនៅខ្សែត្រៀមខេត្តព្រះវិហារកាលពីយប់ថ្ងៃអង្គារ។ (ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃពុធ, 02 ខែមិថុនា 2010)

៣.៤. ខ្សែបញ្ជា៖ សំដៅទៅលើបុគ្គលដែលជាបណ្ដាញ ឬជាមេដឹកនាំផ្នែកណាមួយនៅក្នុងរចនាសម្ព័ន្ធយោធា។

ឧ. គេមានខ្សែបញ្ជាច្រើនណាស់ ហើយថៃមានកងទ័ពច្រើនប្រភេទទៀត…៕ (កម្ពុជាថ្មី ថ្ងៃអង្គារ ទី03 ឧសភា ឆ្នាំ2011 ម៉ោង07:23)

៣.៥. ខ្សែក្រវាត់ការពារ៖ សំដៅទៅលើក្រុមកងពល ឬក្រុមកងកម្លាំង ឬក្រុមទាហាដែលទទួលខុសត្រូវការពារតាមបណ្ដោយព្រំប្រទល់នៃព្រំដែន។

ឧ. …មេបញ្ជាការរងកងពលលេខ៣៦ ខ្សែក្រវាត់ការពារសំឡូត បានជួបចរចាគ្នាដើម្បីនិយាយអំពីរឿងនេះ។ (កម្ពុជាថ្មី ថ្ងៃសុក្រ ទី22 មេសា ឆ្នាំ2011)

៤. សម្គាល់មនុស្សក្នុងវិស័យកីឡា

៤.១. ខ្សែបម្រើ៖ មានន័យសំដៅទៅលើកីឡាករក្នុងវិស័យកីឡាបាល់ទាត់ ដែលមានតួនាទីចាំគាំទ្រកីឡាករប្រយុទ្ធ។

ឧ. ខ្សែបម្រើសញ្ជាតិជប៉ុន Takahito Ota របស់ភ្នំពេញក្រោន និង Esoh Omogba របស់ណាហ្គាខប។ (ភ្នំពេញប៉ុស្តិ៍ Tuesday, 21 June 2011 08:22)

៤.២. ខ្សែការពារ៖ មានន័យសំដៅទៅលើកីឡាករដែលជាអ្នកចាំការពារមិនឱ្យកីឡាករនៃក្រុមដែលជាគូប្រកួតរបស់ខ្លួនមិនឱ្យ​ទាត់បញ្ចូលទីបាន។

ឧ. ភ្នំពេញក្រោនបានបាត់បង់សមាជិកម្នាក់ដោយខ្សែការពារ សាន ណារិទ្ធ ទទួលបានកាតក្រហមនៅនាទី ទី៣៨។ (ភ្នំពេញប៉ុស្តិ៍ Tuesday, 21 June 2011 08:22)

៤.៣.ខ្សែប្រយុទ្ធ៖ មានន័យសំដៅទៅលើកីឡាករដែលមានតួនាទីទាត់បាល់បញ្ជូលទីគូបដិបក្ខរបស់ខ្លួន ហើយកីឡាករបែបនេះច្រើនៅតែខាងលើជិតទីនៃគូបដិបក្ខ។

ឧ. ការតាមពីក្រោយ១គ្រាប់របស់ក្រុមប៉េអឹម តាមរយៈការស៊ុតបាល់បញ្ចូលទីនៅនាទី ទី៨១របស់ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី គឺមិនគ្រប់គ្រាន់ឡើយ ក្រោយពីគូបដិបក្ខបាននាំមុខរហូតដល់ទៅ ៣-០ រួចទៅហើយ។ ភ្នំពេញប៉ុស្តិ៍ Monday, 20 June 2011 08:17

ខ. ពាក្យ ខ្សែ ប្រើទាក់ទងនឹងធម្មជាតិ និងភូមិសាស្រ្ត

១. សម្រាប់សម្គាល់គំនូសស្នាមនៃព្រំប្រទល់រវាងតំបន់ ឬប្រទេស ឬភូមិសាស្រ្ត

.១. ខ្សែព្រំដែន៖ សំដៅទៅលើព្រំប្រទល់នៃព្រំដែននៃប្រទេស ឬតំបន់ភូមិសាស្រ្តដែលមានស្ថិតនៅក្នុងរយៈចម្ងាយណាមួយ។

ឧ. …ឯកសារនេះជាសន្ធិសញ្ញាដែលកំណត់បានរួចដាច់ស្រេចខ្សែព្រំដែនរដ្ឋដែលខ័ណ្ឌប្រទេសរុស្ស៊ីនិងអ៊ុយក្រែន​ប្រវែងសរុប១.៩៥៥គ.ម….។ (អត្ថបទចុះផ្សាយនៅថ្ងៃ អង្គារ 18 ឧសភា 2010 – ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ អង្គារ 18 ឧសភា 2010 របស់វិទ្យុបារាំងអន្តរជាតិ RFI)

១.២. ខ្សែបន្ទាត់៖ សំដៅទៅលើគំនូសឬស្លាក់ស្នាមដែលបែងចែកទីតាំងភូមិសាស្រ្ត។

ឧ. …បណ្តាលមកពីធម្មជាតិនៃព្រំដែនដែល គ្មានខ្សែបន្ទាត់ជាក់លាក់។ (ដោយ Daniel Schearf វីអូអេ | ទីក្រុងបាងកក  ថ្ងៃសុក្រ, 04 ខែកុម្ភៈ 2011)

១.៣. ខ្សែស្រប៖ គំនូសបែងចែកភូមិសាស្រ្តនៃផែនដី។

ឧ. …គឺនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ១៩៥០ ដែលកងពលវាយលុករបស់កូរ៉េខាងជើង បានឆ្លងកាត់ខ្សែស្របទី៣៨ ដែលបែងចែកឧបទ្វីបកូរ៉េ។ (ដោយ Kurt Achin វី អូ អេ | ទីក្រុងសេអ៊ូល  ថ្ងៃសុក្រ, 25 ខែមិថុនា 2010)

២. ពាក្យខ្សែ ប្រើសម្រាប់សម្គាល់ពីចរន្តនៃទឹក

២.១. ខ្សែទឹកខាងលើ៖ សំដៅដល់ទីដែលមានប្រភពទឹកប៉ែកខាងលើ ប្រៀបដូចជាទន្លេតែមួយដូចគ្នាគ្រាន់តែនៅផ្នែកខុសគ្នាក្រោម ឬលើ។

ឧ. ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីសហគមន៍ដែលរស់នៅតាមដងទន្លេសេសាននៅខ្សែទឹកខាងលើទំនប់…។ (ដោយ សាយ មុន្នី វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃពុធ, 01 ខែមិថុនា 2011)

 

២.២. ខ្សែទឹកខាងក្រោម៖ សំដៅដល់ទីដែលមានប្រភពទឹកប៉ែកខាងក្រោម ប្រៀបដូចជាទន្លេមួយតែនៅផ្នែកក្រោមនៃរបាំងទំនប់។

ឧ. …ប្រជាពលរដ្ឋក្នុងឃុំរបស់លោកដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃទីតាំងសាងសង់ទំនប់នេះ…។ (ដោយ សាយ មុន្នី វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃពុធ, 01 ខែមិថុនា 2011)

២.៣. ខ្សែទឹកសំដៅទៅលើចរន្តនៃទឹកហូរដែលដែលចេញពីប្រភពមួយទៅតំបន់មួយទៀត។

ឧ. ប្រទេសចិនផ្ដល់ព័ត៌មានតិចតួចណាស់អំពីទំនប់ទឹករបស់ខ្លួនទៅឲ្យប្រទេសជិត ខាងរបស់ខ្លួននៅតាមខ្សែទឹករហូតមកដល់ពេលនេះ។ (ដោយ លោក Daniel Schearf វីអូអេ | ក្រុង Hua Hin ប្រទេសថៃ  ថ្ងៃច័ន្ទ, 05 ខែមេសា 2010)

២.៤. ខ្សែទឹក៖ មានន័យសំដៅដងទន្លេ។

ឧ. ប្រទេសនៅតាមខ្សែទឹកទន្លេមេគង្គអាចមានផែនការ…។ (ដោយ លោក Daniel Schearf វីអូអេ | ក្រុង Hua Hin ប្រទេសថៃ  ថ្ងៃច័ន្ទ, 05 ខែមេសា 2010) 

គ. ពាក្យ ខ្សែ ប្រើសម្រាប់សម្គាល់លើវត្ថុ

១. ពាក្យខ្សែ ប្រើនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ

១.១. ផ្នែករូភាព

១.១. ខ្សែភាពយន្ត៖ ជាសំណុំរឿងរ៉ាវដែលមានរូបភាពទាំងសំឡេងទាំងកាយវិការផ្ដិតជាប់លើជម្រៀកភាគក្រដាស់រឹង រលោងវែងដូចជាខ្សែសម្រាប់ដាក់បញ្ជាំង ហើយជារឿងបែប្រឌិតសម្រាបកម្សាន្ត។

ឧ. ខ្សែភាពយន្តឯកសារដែលមានរយៈពេល៥៨នាទីនេះ…។ (ដោយ សាយ មុន្នី វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃច័ន្ទ, 06 ខែមិថុនា 2011)

១.១.២. ខ្សែកុន៖ជាពាក្យដែលគេប្រើជាវេវចនសព្ទនៃខ្សែភាពយន្ត។

ឧ. ប្រទេស Papua New Guinea ដែលនៅទីនោះអ្នកផលិតខ្សែកុន Jennifer Redfearn និយាយថា…។ (ដោយ Rosanne Skirble វីអូអេ | Papua New Guinea  ថ្ងៃសុក្រ, 28 ខែឧសភា 2010)

១.១.៣. ខ្សែវីដេអូ៖ ជារឿងរ៉ាវដែលគេថតអាចជារឿងរ៉ាវពិត ឬជារឿងប្រឌិត ឬជាប្រភេទកម្រងឯកសារ។

ឧ. តាមរយៈមធ្យោបាយសោតទស្សន៍ គឺមានន័យថា តាមរយៈការភ្ជាប់ខ្សែវីដេអូទៅកាន់បន្ទប់ជនជាប់ចោទ។ (ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃពុធ, 23 ខែកុម្ភៈ 2011 )

១.១.៤. ទូរទស្សខ្សែកាប

១.២. ផ្នែកសំឡេង

ខ្សែអាត់៖ ប្រភេទនៃវត្ថុដែលមានផ្ទុកនូវសូរសំឡេងដែលគេបានថតមានរយៈពេលវែង ឬខ្លីបន្តបន្ទាប់គ្នា មិនមានរូបភាពទេ។

ឧ១. …ឯកសារ និងខ្សែអាត់សន្ទនាដែលត្រូវ…។ (ដោយ សុខ ខេមរា វីអូអេ ខ្មែរ | ទីក្រុងវ៉ាស៊ីនតោន  ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2011)

ឧ២.«នៅក្នុងខ្សែអាត់ចាក់ផ្សាយកាលពីខែកុម្ភៈ…។ (ដោយ Elizabeth Arrott វីអូអេ | ទីក្រុងឡឺគែរប្រទេសអេហ្ស៊ីប  ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2011)

២. ពាក្យ ខ្សែ ប្រើក្នុងវិស័យព័ត៌មានវិទ្យា

២.១. ប្រភេទបញ្ជូនចរន្តអគ្គិសនី

២.១.១. ខ្សែភ្លើង៖ ខ្សែសម្រាប់បញ្ជូនថាមពលអគ្គិសនី។

ឧ. គេបានបន្ដខ្សែភ្លើងពីខាងក្រៅចូលទៅក្នុងរោងចក្រខូចគាំងនោះឡើងវិញ។ (ដោយ Steve Herman វីអូអេ | ទីក្រុងតូក្យូប្រទេសជប៉ុន  ថ្ងៃអង្គារ, 22 ខែមិនា 2011)

២.១.២. ខ្សែ៖ ប្រភេទនៃខ្សែសម្រាប់បញ្ជូនថាមពលអគិ្គសនី។

 ឧ. … សម្រាប់ក្រុមហ៊ុនសាងសង់វារីអគ្គិសនី និងគ្រោងតខ្សែបញ្ជូនថាមពលអគ្គិសនីមួយចំនួនមកពីប្រទេសចិន។ (ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃព្រហស្បតិ៍, 27 ខែឧសភា 2010)

២.១.២. ខ្សែអគ្គិសនី ខ្សែសម្រាប់បញ្ជូនថាមពលអគ្គិសនី។

ឧ. …បន្ថែមពីលើវិធីសាស្រ្តខាងលើ ដូចជារាយខ្សែអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យដែលមិនបង្ក គ្រោះថ្នាក់ដល់សត្វដំរី…។ (ដោយ លោក ពេជ្រ សំណាង វីអូអេ ខ្មែរ | ខេត្តកោះកុង  ថ្ងៃច័ន្ទ, 19 ខែមេសា 2010)

២.១.៤.ខ្សែបណ្ដាញ៖ ខ្សែតភ្ជាប់អគ្គិសនី។

ឧ. ជាក់ស្តែងនាឱកាសបុណ្យ តែកន្លងមកនេះជនជាតិខ្មែរចំនួន៦១សហគមន៍ សង្កាត់ និងភូមិធំៗក្នុងស្រុក និងក្រុងបាក់លាវ បានតភ្ជាប់ខ្សែបណ្តាញអគ្គិសនីរដ្ឋ ។ (AKP ភ្នំពេញថ្ងៃទី១៣ ខែមិថុនា ២០១១)

២.២. ប្រព័ន្ធទំនាក់ទំនងក្នុងវិស័យទូរគមនាគមន៍

២.២.១. ខ្សែទូរសព្ទ៖ មានន័យសំដៅទៅលើប្រព័ន្ធនៃការទំនាក់ទំនងគ្នាតាមរយៈសេវ៉ានៃទូរសព្ទ។

ឧ. លោក ប៊ីរិស ហេម (Biris Heim) មន្រ្តីព័ត៌មានរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ បានប្រាប់វីអូអេ ខ្មែរតាមខ្សែទូរស័ព្ទពីទីក្រុងឡាអេថា…។ (ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃអង្គារ, 03 ខែឧសភា 2011)

២.២.២. បណ្ដាញគ្មានខ្សែជាបណ្ដាញដែលមិនចាំបាច់ប្រើខ្សែសម្រាប់តភ្ជាប់ពីមួយទៅមួយនោះទេ។

ឧ. ការបញ្ជូនទិន្នន័យតាមបណ្តាញគ្មានខ្សែទៅកាន់ប្រព័ន្ធ ទិន្នន័យមជ្ឈិម ដែលគេយកទៅវិភាគមើល នឹងអនុញ្ញាតឲ្យ WFP រៀបចំផែនការកាន់តែមានប្រសិទ្ធិភាព និងរហ័សជាងមុន។ (ដោយ Zack Baddorf វីអូអេ | ប្រទេស ប៊ូរុនឌី  ថ្ងៃព្រហស្បតិ៍, 04 ខែវិច្ឆិកា 2010)

២.២.៣. ផ្ដាច់ខ្សែទូរសព្ទមានន័យសំដៅទៅលើកផ្ដច់ការទំនាក់ទំនង ឬការជជែកគ្នាតាមទូរសព្ទ។

ឧ. …ដោយមិនធ្វើអត្ថាធិប្បាយច្រើន លោកស៊ាន វិសុទ្ធ មានប្រសាសន៍យ៉ាងខ្លីមុននឹងលោកផ្ដាច់ខ្សែទូរសព្ទ័ថា…។ (ដោយ គង់ សុឋានរិទ្ធ វី អូ អេ ខ្មែរ | ភ្នំពេញ  ថ្ងៃច័ន្ទ, 21 ខែមិថុនា 2010)

២.២.៤. ខ្សែអង់តែនទូរសព្ទ៖ សំដៅទៅលើតែអង់តែនទូររសព្ទដែលនៅជាប់នឹងទូរសព្ទ ឬទូរសព្ទទំនើបលែងមានអង់តែនលេចចេញនៅខាងក្រៅដុចមុនទៀតឡើយ មានតែនៅខាងក្នុង។

ឧ. …នៅកន្លែងជិតខួរក្បាលដែលអ្នកប្រើទូរស័ព្ទដៃ គេសង្កេតឃើញមានកើតដុំខួរក្បាល។ ខ្សែអង់តែនទូរស័ព្ទ គឺជាប្រភពដែលបង្កើតឋាមពលកាំរស្មីកម្ដៅ ដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រសិនបើប៉ះពាល់រយៈពេលយូរ។ (វិទ្យុអាស៊ីសេរី ដោយ ម៉ៅ សុធានី 2011-06-13)

២.២.៥. ខ្សែកាសស្ដាប់៖ ជាខ្សែនៃឧបករណ៍សម្រាប់បញ្ជូនសំឡេងពីឧបករណ៍អេឡិចត្រូនិចសម្រាប់ដាក់ស្ដាប់នឹងត្រចៀក។

ឧ. គេគួរតែប្រើឧបករណ៍ខ្សែកាសស្ដាប់ដោតជាប់បន្តទៅនឹងទូរស័ព្ទដៃ។ (វិទ្យុ អាស៊ីសេរី ដោយ ម៉ៅ សុធានី 2011-06-13)

៣. ពាក្យ ខ្សែ សម្គាល់វត្ថុសម្រាប់ចង ឬប្រភេទនៃខ្សែ

៣.១. ខ្សែរ៉៖ ជាប្រភេទខ្សែម្យ៉ាងដែលប្រើជាមួយរ៉កសម្រាប់ទាញយោងឡើង ឬចុះ។

ឧ. កុមារ៉ាកុមារី៣នាក់បងប្អូនបានលង់ទឹកស្លាប់ព្រមគ្នារហូតជិត២ ម៉ោងទើបឪពុកម្ដាយដឹងពេលអ្នកទៅលេងកំសាន្តទីនោះស្រង់បានពីទឹក ទើលើខ្សែរ៉តខណៈពេលដែលពួកគាត់រវល់ភ្លឹកខ្លួនជួបជុំគ្នាផឹក ស៊ីសប្បាយក្បែរទីកន្លែងកំសាន្តនៃចំណុចនោះ។ (កម្ពុជាថ្មី ឆ្នាំ2011 )

៣.២. ខ្សែអង្រឹង៖ ជាប្រភេទខ្សែម្យ៉ាងដែលគេប្រើសម្រាប់ចងអង្រឹង។

ឧ. ប៉ុន្តែគ្រាន់តែក្រុមគ្រួសារភ្លេចខ្លួនបន្តិច ស្រាប់តែជនរងគ្រោះនោះយកខ្សែអង្រឹងទៅចងកនៅក្នុងបន្ទប់ដេក របស់កូន…។ (ថ្ងៃសៅរ៍ ទី07 ឧសភា ឆ្នាំ2011 ម៉ោង10:39  កម្ពុជាថ្មី)

៣.៣. ខ្សែគោ៖ ជាប្រភេទខ្សែដែលប្រជាជនប្រើសម្រាប់ចង់គោ ហើយនិងប្រើការក្នុងកិច្ចការផ្សេងៗទៀតទោះជាមិនយកទៅចងសត្វគោក៏គេហៅខ្សែមួយប្រភេទនេះ​ថាជាខ្សែគោដែរ។

ឧ. ពេលនោះម្ដាយបានឆែកមើលក្នុងខ្លួនរបស់កូនឃើញមានខ្សែគោ១ចង្វាយ ហើយក៏បានយកចេញពីខ្លួនកូន…។ (AKP,  2011)

៣.៤. ខ្សែកាប៖ ជាប្រភេទខ្សែម្យ៉ាងដែលធ្វើអំពីដែកសរសៃវេញចូលគ្នាមានទំហំធំៗ។

ឧ. សំខាន់បំផុតរូបថតទាំងនេះបង្ហាញឲ្យឃើញប៉មបង្ហោះដែលធ្វើហើយ ដោយមានខ្សែកាបនៅមជ្ឈមណ្ឌលតុងចាំងដុង។ (ដោយ Steve Herman វីអូអេ | ទីក្រុងសេអ៊ូល  ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2011)

៣.៥. ខ្សែនីឡុង៖ ជាប្រភេទខ្សែដែលធ្វើពីវត្ថុម្យ៉ាងឈ្មោះនីឡុង ((Nylon) ដែជាធាតុផ្សំឡើងដោយជាតិឧស្ម័នមួយបែបហៅថា អាហ្សូត (Azote) សម្រាប់បង្កើតជាវត្ថុផ្សេងៗ))។

ឧ. ស្ថិតនៅក្នុងបរិវេណដែលព័ទ្ធដោយខ្សែនីឡុងទំហំប៉ុនម្រាមដៃលើ ទីលានប្រជាធិបតេយ្យឬទីលានបញ្ចេញ មតិក្រុមអ្នកភូមិជជែកគ្នាជាក្រុមៗ។ (ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃអង្គារ, 04 ខែមករា 2011)

៣.៦. ខ្សែញ៉ាក់៖ សម្ដៅទៅលើប្រភេទនៃខ្សែដែលគេប្រើសម្រាប់ចងទាញរូបតុក្កតាដែលគេហៅរូបមានខ្សែទាញថាជាអាយ៉ង។

ឧ. «សាលក្រមដាក់ទោសនេះ ក៏បានបង្ហាញថា លោក មេឌវ៉េដេវ (Medvedev) គ្រាន់តែជាអាយ៉ងតាមខ្សែញ៉ាក់តែប៉ុណ្ណោះ។  (RFI, 2011)

៣.៧. ខ្សែលួសបន្លា៖ ប្រភេទនៃខ្សែដែលធ្វើអំពីដែកនិងមានដែកដូចជាបន្លែរាយជាប់នឹងខ្សែដែកនោះបណ្ដាក់គ្នា។

ឧ. ហើយសំខាន់នោះគឺថា វាជាជំរុំមានហ៊ុមព័ទ្ធដោយខ្សែលួសបន្លា ដែលអ្នកទាំងអស់នោះត្រូវបានរក្សាទុក…។ (ដោយ Nico Colombant, VOA | វ៉ាស៊ីនតោន  ថ្ងៃពុធ, 09 ខែមិថុនា 2010)

៣.៨. ខ្សែ៖នៅទីនេះមានន័យសម្ដៅទៅលើខ្សែសម្រាប់ចងសត្វឆ្កែ គេអាចយកប្រភេទខ្សែផ្សេងដែលអាចប្រើបានដើម្បីចង។

ឧ. «អ្នកដែលមានឆ្កែទាំងអស់គឺទីមួយត្រូវមានខ្សែរបស់វាកុំឲ្យមាន ចិញ្ជឹមលែង…។ (ដោយ ធីតា វីន វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃពុធ, 06 ខែតុលា 2010)

៣.៩. ខ្សែគន្លឹះ ៖ ប្រភេទខ្សែសម្រាប់ប្រើភ្ជាប់ជាគន្លឹះអ្វីមួយ។

ឧ. លោក ប៉ែន នឿត និយាយថា គ្រាប់ដែលមិនទាន់ផ្ទុះមូលហេតុមិនទាន់ផ្ដាច់ខ្សែ គន្លឹះ។ (កម្ពុជាថ្មី ថ្ងៃអង្គារ ទី21 មិថុនា ឆ្នាំ2011 ម៉ោង04:41)

៣.១០. កាត់ខ្សែបូរ/ កាត់ខ្សែបូណ៌៖ ប្រភេទនៃខ្សែម្យ៉ាងដែលគេតែប្រើនៅពេលសម្ពោធអ្វីមួយ។

ឧ. សមិទ្ធផលនានាដែលព្រារព្ធពិធី កាត់ខ្សែបូរសម្ពោធបើកឲ្យប្រប្រាស់នាពេលនេះរួមមាន។ (AKP ភ្នំពេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១)

. ពាក្យខ្សែជាគ្រឿងលម្អ

៤.១. ខ្សែក ៖គឺជាប្រភេទនៃគ្រឿងអលង្ការ ឬជាវត្ថុដែលគេពាក់នៅនឹងកដើម្បីលម្អ។

ឧ. ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មានទម្លាប់ទិញមាសទុក ក្នុងរូបភាពជាគ្រឿងអលង្ការដូចជាខ្សែក ខ្សែដៃ ឬចិញ្ចៀនជាដើម។ (ដោយ ពេជ្រ សំណាង វីអូអេ ខ្មែរ | ភ្នំពេញ)

៤.២. ខ្សែដៃ ៖ គឺជាប្រភេទនៃគ្រឿងអលង្ការ ឬជាវត្ថុដែលគេយកមកពាក់ជាប់នៅនឹងកដៃ។

ឧ. ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មានទម្លាប់ទិញមាសទុក ក្នុងរូបភាពជាគ្រឿងអលង្ការដូចជាខ្សែក ខ្សែដៃ ឬចិញ្ចៀនជាដើម។ (ដោយ ពេជ្រ សំណាង វីអូអេ ខ្មែរ | ភ្នំពេញ)

៤.៣. ខ្សែក្រវាត់ ៖ ប្រភេទនៃខ្សែដែលគេប្រើសម្រាប់វាត់ចង្កេះ។

ឧ. បានស្រែកថាមានស្រាផឹកទេជនរង គ្រោះឆ្លើយថាអត់ទេស្រាប់តែជនដៃដល់បានហូតខ្សែក្រវាត់ពីចង្កេះ មកវាយជនរងគ្រោះតែត្រូវបានគេចផុត។ (កម្ពុជាថ្មី ថ្ងៃអង្គារ ទី22 មីនា ឆ្នាំ2011 ម៉ោង08:14)

. ពាក្យខ្សែប្រើសម្គាល់ឧបករណ៍មន្តអាគមន៍

៥.១. ខ្សែចង្កេះ ៖ ប្រភេទនៃខ្សែដែលគេពាក់នៅចង្កេះ ហើយជាខ្សែដែលមានទៅដោយកថាយន្តនិងមន្តអាគមន៍ផ្សេងៗតាមជំនឿរបស់ប្រជាជន។

ឧ. តែងតែធ្វើដូចជាការទៅវត្តស្រោចទឹក ចងខ្សែឬពាក់ខ្សែចង្កេះដែលបានប្រសិទ្ធីអាគមគាថាជាដើម។ (ដោយ នាង អ្ធីតា វីន វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃសុក្រ, 23 ខែមេសា 2010)

៦. ពាក្យខ្សែក្នុងវិស័យកីឡា

៦.១. ខ្សែក្រវាត់ ៖ជាប្រភេទនៃខ្សែម្យ៉ាងដែលសម្គាល់ពីកម្រិតនៃសម្ថភាពក្នុងជំនាញនៃកីឡាការ៉ាតេ។

ឧ. ពិធីប្រគល់ខ្សែក្រវាត់ខ្មៅកិត្តិយសនេះ បានប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ដោយគណៈប្រតិភូសមាគមការ៉ាតេជប៉ុន។ (កម្ពុជាថ្មី ថ្ងៃសៅរ៍ ទី29 មករា ឆ្នាំ2011 ម៉ោង04:06)

៦.២. ខ្សែក្រវាត់ ៖ ជាប្រភេទពានរង្វាន់ក្នុងវិស័យកីឡាប្រដាល់។

ឧ. កីឡាករសេនប៊ុនថេនមកពីក្លឹបក្រសួងមហាផ្ទៃបានក្លាយជាម្ចាស់ខ្សែក្រវាត់ស្រាហ្គោល…។ (everyday.com.kh កីឡា ថ្ងៃទី២១/០៣/១១)

. ពាក្យខ្សែ ប្រើនៅក្នុងប្រព័ន្ធគមនាគមន៍

១. ផ្លូវខ្សែក្រវាត់ ៖ គឺសំដៅទៅលើថ្នល់ដែលជាផ្លូវសងឡើពាត់ជុំវិញទីណាមួយ។

ឧ. …ស្ពានតាខ្មៅឆ្លងកាត់ទន្លេបាសាក់ និងផ្លូវខ្សែក្រវាត់រាជធានីភ្នំពេញ។ (ដោយ លាង ដឺលុច អត្ថបទចុះផ្សាយកាលពីថ្ងៃទី 05/06/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 05/06/2009 11:29 ម៉ោងសកល)

២. ខ្សែក្រវាត់សុវត្ថិភាព ៖ មានន័យសំដៅទៅលើខ្សែដែលប្រើនៅក្នុងរថយន្តស្រាប់ពាក់ការពារនៅពេលបើកបរ។

ឧ. ណែនាំឲ្យអ្នកបើកបរ រថយន្តទាំងអស់ ត្រូវមានប័ណ្ណបើកបរ យល់ដឹងអំពីច្បាប់ចរាចរណ៍ មានស្មារតីប្រុងប្រយ័ត្នជានិច្ច ពាក់ខ្សែក្រវាត់សុវត្ថិភាព។ (ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃអង្គារ, 12 ខែមេសា 2011)

. ខ្សែបណ្ដាញ ៖ ប្រព័ន្ធអាជាផ្លូវ ឬជាប្រព័ន្ធសម្រាប់ជំនួយដល់ការដឹកជញ្ជូនដែលភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ។

ឧ១. បើតាមក្រុមហ៊ុនផ្លូវដែកវៀតណាមបានបញ្ជាក់ឲ្យដឹងថាៈ គំរោង ” ការពង្រឹងសន្តិសុខតាមស្ពាន ផ្លូវដែកនៅលើ ខ្សែបណ្តាញហាណូយ – ហូជីមីញ។ (AKP ភ្នំពេញ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១១)

ឧ២. ក្រុមហ៊ុន China National Petroleum Corporatiom (CNPC)បានប្រកាសឲ្យដឹងកាលពីថ្ងៃច័ន្ទថា កម្មករចិនបានបញ្ចប់សព្វគ្រប់នូវការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្សែបណ្តាញគោលនៃបំពង់បង្ហូរឧស្ម័ន ទី២ ខាងលិច-ខាងកើត ។ (AKP ភ្នំពេញ ថ្ងៃទី១៦ មិថុនា ឆ្នាំ ២០១១)

ង. ប្រើជារនាប់

        ១. ផ្លូវដែកមួយខ្សែ

ឧ. រថភ្លើងបានចាប់ផ្តើមចរាចរនៅលើផ្លូវដែកមួយខ្សែ ដែលធ្លាប់ត្រូវបានបោះបង់ចោលនៅក្នុងប្រទេសកម្ពុជា។ ( ដោយ Robert Carmicheal វីអូអេ | ភ្នំពេញ  ថ្ងៃព្រហស្បតិ៍, 28 ខែតុលា 2010)

. ផ្លូវមួយខ្សែ

ឧ. បន្ទាប់ពីផ្លូវមួយខ្សែចូលមកកាន់តំបន់រម្មណីយ៍ដ្ឋានទេសចរណ៍នេះ ត្រូវបានកែលម្អឡើងវិញនៅពេលថ្មីៗនេះ។ (ដោយ ពេជ្រ សំណាង វីអូអេ ខ្មែរ | ខេត្តកំពង់ធំ  ថ្ងៃសុក្រ, 18 ខែមិនា 2011)

. ផ្លូវថ្នលជាច្រើនខ្សែ

ឧ. នៅក្នុងសង្គ្រាមរាប់ទសវត្ស៍នោះ បានផ្តល់ឲ្យប្រទេសកម្ពុជា នូវផ្លូវថ្នល់រលោងស្អាត វែង ជាច្រើនខ្សែ។ (ដោយ Robert Camichael វីអូអេ | ភ្នំពេញ  ថ្ងៃច័ន្ទ, 22 ខែវិច្ឆិកា 2010 )

៤. អូមួយខ្សែ

ឧ. ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើបាននិយាយថាអូរមួយខ្សែនេះហូរធ្លាក់ពីចំណុចខាងក្រោយ ផ្សារលើដែលអូរតូចមួយនេះមិន…។ (កម្ពុជាថ្មី ថ្ងៃអង្គារ ទី01 កុម្ភៈ ឆ្នាំ2011 ម៉ោង03:19)

. កន្សំ១៧ខ្សែ

ឧ. បំផ្លាញចោល កន្សុំចំនួន ១៧ ខ្សែ ស្មើនឹងជាង ៣.០០០ កន្សុំ។ (វិទ្យុអាស៊ីសេរី ដោយ សុខ សេរី 2011-06-13)

. មួយខ្សែ

ឧ. ចក្រយានយន្តច្រែះចាប់មួយខ្សែតម្រៀបគ្នានៅតាមចិញ្ចើមផ្លូវ។ (ដោយ Sarah Schonhardt | ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី  ថ្ងៃច័ន្ទ, 17 ខែមករា 2011)

. រទេះដឹកឈើមួយខ្សែ

ឧ. ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១១ នៅវេលាម៉ោង ១១ និង៣០នាទី មានក្បួនរទេះដឹកឈើមួយខ្សែ មានចំនួន៤ គ្រឿង។ (កម្ពុជាថ្មី ថ្ងៃច័ន្ទ ទី28 មីនា ឆ្នាំ2011 ម៉ោង04:15)

៨.មួយខ្សែ

ឧ. មួយនៅក្នុងចំណោមរឿងអាស្រូវនៃអំពើពុករលួយមួយខ្សែ ដែលបានធ្វើឲ្យរញ្ជួយប្រទេសនេះ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ (ដោយ Anjana Pasricha វីអូអេ | ទីក្រុង ញ៉ូវឌែលី  ថ្ងៃច័ន្ទ, 20 ខែធ្នូ 2010)

. ពាក្យខ្សែ ប្រើក្នុងវិស័យពាណិជ្ជកម្ម

១. ខ្សែសង្វាក់ ៖ ដំណើរការនៃសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្មផ្សេងៗ។

ឧ១. ខ្សែសង្វាក់សេដ្ឋកិច្ចមានការរីកចម្រើនពីព្រោះសព្វថ្ងៃយើងទទួលរងនូវតម្លៃភ្លើងអគ្គិសនីខ្ពស់។ (ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃពុធ, 16 ខែមិនា 2011)

ឧ២. យើងសង្ឃឹមថា ខ្សែសង្វាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២ នៅក្នុងឆ្នាំនេះ នឹងសម្រេចដល់គោលដៅ២០០០លានដុល្លារអាមេរិក…។ (ដោយ ជន សក្តា វីអូអេខ្មែរ | ភ្នំពេញ  ថ្ងៃអង្គារ, 11 ខែឧសភា 2010)

២. ខ្សែសង្វាក់ចំណីអាហារ ៖ប្រព័ន្ធនៃអាហារ ឬដំណើរការនៃការផលិត ផ្គតផ្គង និងចែកចាយចំណីអាហារ។

ឧ. …ដូចជា វិទ្យុសកម្មពីរោងចក្រអគ្គិសនីដើរដោយថាមពល នុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ទៅលើខ្សែសង្វាក់ចំណីអាហារ និងទឹកផឹកនៅឡើយទេ។ (ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ  ថ្ងៃពុធ, 16 ខែមិនា 2011)

៣. ខ្សែសង្វាក់ផលិតកម្ម ៖ ដំណើរការនៃការផលិតដែលមានភាពពាក់ព័ន្ធគ្នាជាប្រព័ន្ធ។

ឧ. ក្រុមហ៊ុនរថយន្ត តូយ៉ូតា បានប្រកាសថ្មីៗ នេះកាត់បន្ថយផលិតកម្មរថយន្តនៅអាមេរិកខាងជើង និងចិន ដោយសារតែមានការលំបាកនៅក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ចាប់ពីថ្ងៃទី ១៥ និង ២៥ មេសានេះ រហូតដល់ថ្ងៃ ៣ មិថុនា ដោយក្នុងរយៈពេលដូចគ្នានេះ ខ្សែសង្វាក់ផលិតកម្មនឹងដំណើរការតែ ៥០% ទេ នៅថ្ងៃអង្គារ៍ ពុធ និងព្រហស្បត្តិ។ (ដោយ ជន សក្តា វីអូអេ ខ្មែរ | ភ្នំពេញ 2011)

៤.ខ្សែសង្វាក់៖ មានន័យជាប្រព័ន្ធនៃដំណើរការអ្វីមួយ ឬដំណើរការការងារ។

        ឧ. ដោយហេតុនេះ ស្ថាប័នបានអំពាវនាវអោយមានការគាំពារចំពោះក្រុមគ្រួសារដែលក្រីក្រ និងងាយរងគ្រោះ តាមរយៈការពង្រីកនូវខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀង ផ្តល់ប័ណ្ណដូរយកអាហារនៅតាមសាលា និងវិភាជន៍តាមមុខសញ្ញាមួយចំនួនទៀត។ កម្ពុជាថ្មីថ្ងៃ ៦ ឧសភា ២០១១។

. ពាក្យខ្សែ ប្រើសម្គាល់ពីកម្រិតនៃថ្នាក់អ្វីមួយមិនឃើញច្បាស់លាស់

១. ខ្សែបន្ទាត់នៃភាពក្រីក្រ ៖ជាកម្រិតនៃការបែងចែកលក្ខណៈណាមួយចេញពីលក្ខណៈណាមួយទៀត។

        ឧ. …ប្រជាជនចិនជិត៣៦លាននាក់រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ…។ (ដោយ Stephanie Ho វីអូអេ | ទីក្រុងប៉េកាំង  ថ្ងៃសៅរ៍, 05 ខែមិនា 2011)

២. ខ្សែបន្ទាត់នយោបាយ ៖ និន្នាការនៃគណបក្ស ឬក្រុម ឬអ្នកដែលពាក់ព័ន្ធ និងនយោបាយណាមួយ។

ឧ. ចំណុចណាដែលយើងបានសង្កត់ធ្ងន់ទៅលើគណបក្សណាមួយ ឬខ្សែបន្ទាត់នយោបាយណាមួយ។ (ដោយ Scott Bobb វីអូអេ | អាហ្វ្រិកខាងត្បូង  ថ្ងៃសៅរ៍, 11 ខែធ្នូ 2010)

៣.ខ្សែក្រវាត់បៃតង

. ពាក្យខ្សែ ប្រើជាសំនួន

. ខ្សែលើ  ៖ មានន័យសំដៅជាល្បិចកិចកល់រាប់អ្នកណាម្នាក់ដែលប្រើទៅលើនរណាម្នាក់ផ្សេងទៀត។

ឧ. សារជាតិកំហូច ដើរខ្សែលើ និងនិយាយផ្សេងធ្វើផ្សឹងរបស់នាយករដ្ឋមន្ត្រី អភិសិទ្ធ កំពុងត្រូវបានបង្ហាញអោយសាធារណមតិជាតិថៃ ខ្មែរ និងអន្តរជាតិ មើលឃើញយ៉ាងច្បាស់ក្រឡែត។ (កម្ពុជាថ្មី ថ្ងៃច័ន្ទ ទី07 កុម្ភៈ ឆ្នាំ2011 ម៉ោង08:43)

៣. ទាញញ៉ាក់ខ្សែ ៖ ក្នុងកន្សោមពាក្យនេះគឺសំដៅទៅន័យថាបញ្ជា គឺជាការបញ្ជាពីក្រោយខ្នងឱ្យធ្វើនេះធ្វើនោះតាមតែអ្នកបញ្ជា។

ឧ. ក៏ប៉ុន្តែ នៅពីក្រោយរដ្ឋាភិបាលស៊ីវិលនេះ គឺក្រុមឧត្តមសេនីយភូមាទេជាអ្នកទាញញាក់ខ្សែ។ (ដោយ សៀក សារិន អត្ថបទចុះផ្សាយកាលពីថ្ងៃទី 27/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  27/01/2010 14:32 ម៉ោងសកល)

ជំពូកទី៣ លទ្ធផល និងការពិភាក្សា

៣.១. លទ្ធផល

        ក្រោយពីបានធ្វើការដកស្រង់ទិន្នន័យពីប្រភពសារព័ត៌មានមួយចំនួន និងបានសាកល្បងបែងចែកពាក្យ និងកន្សោមពាក្យដែលជាប់ពាក់ព័ន្ធនឹងពាក្ស ខ្សែ ទៅតាមប្រភេទនៃអត្ថន័យ ហើយនិងបរិបទរួចមកយើងឃើញថា ពាក្យខ្សែមានភាពប្រែប្រួលនៃទៅតាមទម្រង់ផ្សេងៗមួយចំនូនដូចជា៖

១.ពាក្យ ខ្សែដែលរក្សាទម្រង់នៃដើម

២. ពាក្យ ខ្សែ ក្នុងលក្ខណៈបំរៀបន័យ

៣. ពាក្យ ខ្សែ ក្នុងលក្ខណៈបន្ទេន័យ

៤. ពាក្យ ខ្សែ ប្រើជាសំនួនវោហារសព្ទខ្មែរ

៥.លក្ខណៈពហុន័យនៃពាក្យ ខ្សែកន្សោមពាក្យដែលមានពាក្យខ្សែ

៣.២. ការពិភាក្សា

៣.២.១.ពាក្យ ខ្សែដែលរក្សាទម្រង់នៃដើម

        នៅក្នុងទិន្នន័យដែលទទួលបានពាក្យ ខ្សែ នៅរក្សានៃស្នូលរបស់ខ្លួន ហើយនៅពេលភ្ជាប់ជាមួយពាក្យ ឬធាតុដទៃទៀត គឺគ្រាន់តែបញ្ជាក់ពីលក្ខណៈនៃខ្សែប៉ុណ្ណោះ។

–       ខ្សែអាត់                       <        ខ្សែ     +        អាត់

–       ខ្សែភ្លើ                         <        ខ្សែ     +        ភ្លើង

–       ខ្សែអគ្គិសនី                   <        ខ្សែ     +        អគ្គិសនី

      ខ្សែបណ្ដាញ                  <        ខ្សែ     +        បណ្ដាញ

–         ខ្សែទូរសព្ទ                    <        ខ្សែ     +        ទូរសព្ទ

–         ខ្សែកាស                          <        ខ្សែ     +        កាស

–       ខ្សែរ៉ក                              <        ខ្សែ     +        រ៉ក

–       ខ្សែអង្រឹង                     <        ខ្សែ     +        អង្រឹង

–         ខ្សែគោ                        <        ខ្សែ     +        គោ

–         ខ្សែកាប                           <        ខ្សែ     +        កាប

–         ខ្សែនីឡុង                         <        ខ្សែ     +        នីឡុង

–         ខ្សែញ៉ាក់                          <        ខ្សែ     +        ញ៉ាក់

–         ខ្សែលួសបន្លា                    <        ខ្សែ     +        លួស

–         ខ្សែគន្លឹះ                       <        ខ្សែ     +        គន្លឹះ

–       ខ្សែបូរ                         <        ខ្សែ     +        បូរ

–         ខ្សែក                               <        ខ្សែ     +        ក

–         ខ្សែដៃ                              <        ខ្សែ     +        ដៃ

–         ខ្សែក្រវាត់                     <        ខ្សែ     +        ក្រវាត់

–         ខ្សែចង្កេះ                          <        ខ្សែ     +        ចង្កេះ

–       ខ្សែក្រវាត់                     <        ខ្សែ     +        ក្រវាត់

៣.២.២. ពាក្យ ខ្សែ ក្នុងលក្ខណៈបំរៀបន័យ

ក្នុងលក្ខណៈនេះពាក្យដែលមានពាក្យខ្សែមិនបានស្ដែងពីរូបរាងឬលក្ខណៈទ្រង់ទ្រាងជាខ្សែនោះទេ។ គេឃើញថាខ្សែនៅក្នុងពាក្យខាងក្រោមនេះគឺគ្រាន់តែជាភាពដំណូចនៃខ្សែដែលមានរូបទៅនឹងប្រភេទ វត្ថុមិនមែនរូបធាតុ។

–         ខ្សែស្រប                          <        ខ្សែ     +        ស្រប

–         ខ្សែទឹក                             <        ខ្សែ     +        ទឹក

–         ខ្សែព្រំដែន                        <        ខ្សែ     +        ព្រំដែន

–         ខ្សែបន្ទាត់                         <        ខ្សែ     +        បន្ទាត់

–         ខ្សែភាពយន្ត                     <        ខ្សែ     +        ភាពយន្ត

–         ខ្សែវីដេអូ                          <        ខ្សែ     +        វីដេអូ

–         ខ្សែសង្វាក់                        <        ខ្សែ     +        សង្វាក់

–         ខ្សែបន្ទាត់នយោបាយ          <        ខ្សែ     +        បន្ទាត់នយោបាយ

–         ខ្សែក្រវាត់បៃតង                 <        ខ្សែ     +        ក្រវាត់បៃតង

–         ផ្លូវខ្សែក្រវាត់                     <        ផ្លូវ                +        ខ្សែ     +        ក្រវាត់

–         ផ្លូវដែកមួយខ្សែ                  <        ផ្លូវដែក          +        មួយ    +        ខ្សែ

–         អូមួយខ្សែ                         <        អូ                 +        មួយ    +        ខ្សែ

–         កន្សំ១៧ខ្សែ                      <        កន្សំ              +        ១៧    +        ខ្សែ

–         រទេះដឹកឈើមួយខ្សែ          <        រទេះដឹកឈើ  +        មួយ    +        ខ្សែ

៣.២.៣. ពាក្យ ខ្សែ ក្នុងលក្ខណៈបន្ទេន័យ

នៅក្នុងលក្ខណៈបន្ទេរន័យនេះពាក្យ ខ្សែ ដែលមិនមានអត្ថិភាពជារូបដើមរបស់ខ្លួននោះ ហើយក៏មិនមានលក្ខណៈដំណូចនៃលក្ខណៈទ្រង់ទ្រាយទៀតឡើយ ក្នុងកន្សោមពាក្យខាងក្រោមនេះ ខ្សែ ន័យសំដៅទៅលើមនុស្ស ក្រុម បក្សពួក ឬវង្សត្រកូលសាច់ញាតិរបស់មនុស្សឬក្រុមណាមួយទៅវិញ។ នេះមានន័យទាញយកលក្ខណៈដំណូចរបស់ខ្សែទៅភាពប្រទាក់ក្រឡាទាក់ទងគ្នានៃមនុស្សពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ពីក្រុមមួយទៅក្រុមមួយដែលមានយូរមកហើយឬទើបកើតមានថ្មីៗ។

–         ខ្សែស្រឡាយ                     <        ខ្សែ     +        ស្រឡាយ

–         ខ្សែនយោបាយ                  <        ខ្សែ     +        នយោបាយ

–         ខ្សែគេ                               <        ខ្សែ     +        គេ

–         ខ្សែធំ                                <        ខ្សែ     +        ធំ

–         ខ្សែបក្សបពួក                     <        ខ្សែ     +        បក្សពួក

–         ខ្សែរយៈ                            <        ខ្សែ     +        រយៈ

–         ខ្សែបណ្ដាញ                      <        ខ្សែ     +        បណ្ដាញ

–         ខ្សែត្រៀម                          <        ខ្សែ     +        ត្រៀម

–         ខ្សែប្រយុទ្ធ                        <        ខ្សែ     +        ប្រយុទ្ធ

–         ខ្សែបញ្ជា                          <        ខ្សែ     +        បញ្ជា

–         ខ្សែក្រវាត់ការពារ                <        ខ្សែ     +        ក្រវាត់ការពារ

–         ខ្សែបម្រើ                          <        ខ្សែ     +        បម្រើ

–         ខ្សែការពារ                        <        ខ្សែ     +        ការពារ

៣.២.៤. ពាក្យ ខ្សែ ប្រើជាសំនួនវោហារសព្ទខ្មែរ

ទន្ទឹមនឹងការប្រើប្រាស់មួយចំនួន គេក៏ឃើញមានការប្រើពាក្យ ខ្សែ ដែលមានអត្ថន័យបញ្ជាក់ពីសំនួនវោរហាសព្ទផងដែរ។

ជាក់ស្ដែងពាក្យ ខ្សែលើ, ទាញញ៉ាក់ខ្សែ គឺជាពាក្យដែលសម្គាល់ពីសំនួនវោហារសព្ទនៃពាក្យដែលមានអត្ថន័យខុសពីពាក្យ ឬធាតុដើមដែលផ្សំបង្កើតពាក្យនេះឡើង។

–         ខ្សែលើ                             <        ខ្សែ              +        លើ

ខ្សែលើបង្ហាញពីការប្រើល្បិចដើម្បីបានចំណេញទៅខាងខ្លួនគឺជាការយកប្រៀបទៅលើភាគីម្ខាងទៀត ដែលវាមានន័យប្រាសចាក់ពីន័យនៃរូបពាក្យដែលយើងអាចគិតថា ខ្សែនៅខាងលើ។

–         ទាញញ៉ាក់ខ្សែ                   <        ទាញញ៉ាក់     +        ខ្សែ

ទាញញ៉ាក់ខ្សែគឺសំដៅទៅលើអ្នកដែលចាំតែបញ្ជាក់ បញ្ជាឱ្យធ្វើនេះ ឱ្យធ្វើនោះតាមតែខ្លួនចង់គឺសំដៅទៅលើកាបញ្ជាមនុស្សតាមភាពជាក្សស្ដែងគេមិនបានយកខ្សែទៅចង់នឹង អ្នកនោះដើម្បីទាញបញ្ជានោះទេ។

        ៣.២.៥.លក្ខណៈពហុន័យនៃពាក្យ ខ្សែកន្សោមពាក្យដែលមានពាក្យខ្សែ

ខ្សែធំ        ៖ បើគេនិយាយពាក្យនេះនៅក្នុងបរិបទនៃប្រភេទខ្សែផ្សេងៗដែលជាវត្ថុសម្រាប់ប្រើប្រាស់ក្នុងការចង នោះគេអាចយល់ថាពាក្យខ្សែនេះសំដៅទៅលើខ្សែដែលធំជាងប្រភេទនៃខ្សែដទៃទៀតដែលគេត្រូវការ។ ក៏ប៉ុន្តែបើគេនិយាយនៅក្នុងបរិបទនៃមនុស្សដែលគេពឹងពាក់ក្នុងកិច្ចការណាមួយ គឺមានន័យសំដៅទៅលើបុគ្គលដែលជាអ្នកមានអំណាចធំ ឬមន្រ្តីធំក្នុងស្ថាប័នណាមួយ។

ខ្សែប្រយុទ្ធ ៖ ពាក្យនេះមានន័យពីរបែបដែលប្រែប្រួលទៅតាមបរិបទនៃ ឬមានន័យជាក់លាក់របស់ខ្លួន។ ទីមួយបើគេប្រើពាក្យនេះនៅក្នុងក្របខណ្ឌកងទ័ព គឺជាទាហាន ឬកងកម្លាំងដែលនៅឈរជើងក្នុងសមរភូមិមុខត្រៀមប្រយុទ្ធជាមួយសត្រូវឈ្លានពាន។ ប៉ុន្តែបើគេប្រើក្នុងវិស័យកីឡាបាល់ទាត់វិញ ពាក្យនេះគឺមានន័យសំដៅទៅលើកីឡាករដែលជាអ្នកមានទួនាទីទាត់បាល់បញ្ចូលទីគូប្រកួតរបស់ខ្លួន។

ខ្សែបណ្ដាញ ៖ ពាក្យនេះក៏មានន័យលើសពីមួយដែរ។ កាលណាគេប្រើពាក្យខ្សែបណ្ដាញ ក្នុងបរិបទនៃការភ្ជាប់ខ្សែពីទីកន្លែងមួយទៅកន្លែងមួយ ឬខ្សែបញ្ជូនអគ្គិសនីដែលគេប្រើក្នុងការភ្ជាប់ពីអ្នកប្រើប្រាស់មួយទៅអ្នកប្រើសប្រាស់មួយនោះខ្សែបណ្ដាញ សំដៅទៅលើខ្សែដែលជាវត្ថុសម្រាប់បញ្ជូនអាចជាអគ្គិសនី ឬទិន្នន័យទាំងឡាយដែលគេចង់ប្រើ។ ក៏ប៉ុន្តែនៅក្នុងបរិបទមួយផ្សេងទៀតទាក់ទងនឹងបណ្ដាញនេះដែរ គឺសំដៅទៅលើមនុស្សដែលជាអ្នកធ្វើការជាក្រុមទាក់ទងគ្នានៅកន្លែងផ្សេងៗពេលត្រូវការទាក់ទងអាច ទាក់ទងបានងាយស្រួល។

សេចក្ដីសន្និដ្ឋាន

            ក្រោយពីបានធ្វើការសិក្សាអំពីការប្រើប្រាស់ពាក្យខ្សែដែលមាននៅលើទំព័រនៃសារព័ត៌មានក្នុងបណ្ដាញ អ៊ីនធឺណេតរួចមក គេសង្កេតឃើញថា ការប្រើប្រាស់ពាក្យនេះមានតែមួយចំនួនប៉ុណ្ណោះ ហើយលក្ខណៈនៃការប្រើប្រាស់ស្ថិតនៅក្នុងរង្វង់មួយនៅឡើយ ព្រោះថាអ្វីដែលមានៅក្នុងអត្ថបទសរសេរភាគច្រើនជាពាក្យដែលមានលក្ខណៈប្រើប្រាស់ផ្លូវការច្រើន ដូចនេះអ្នកសារព័ត៌មានមិនបានចុះ ឬសរសេរពីវោហសព្ទ ឬក៏ពាក្យដែលពាក់ព័ន្ធពាក្យខ្សែនេះច្រើនោះទេ ដែលនេះគឺវាមានលក្ខណៈផ្ទុយពីអត្ថបទប្រលោម ឬអត្ថបទអក្សរសិល្ប៍ដែលកន្លងមកគេសង្កេតឃើញការប្រើប្រាស់ពាក្យដែលប្រកបដោយរចនាបទច្រើន។

តាមន័យនេះស្ដែងឱ្យឃើញថា ទោះបីជាទិន្នន័យបានមកពីសារព័ត៌នៅមានកម្រិតក្ដី ក៏ប៉ុន្តែនេះជាបែបផែននៃការសរសេរសម្រាប់អត្ថបទដែលត្រូវចុះក្នុងសារព័ត៌មានដែលមិនសូវលេងពាក្យ ឬលេងសម្ដីប្រើសំនួនវោហាប្លែកដូចនៅក្នុងអត្ថបទប្រលោមលោកនោះឡើយ។

ឆ្លងតាមរយៈការសិក្សាដ៏តូចស្ដួចស្ដើងមួយនេះ អាចយើងសង្កេតឃើញថាភាសាខ្មែរមានពាក្យដែលប្រកបដោយភាពសំបូរបែប ហើយពាក្យខ្លះបង្កើតឡើងហើយបែបជាមានន័យផ្ទុយពីរូបវាទៅវិញ។ ចំណែកពាក្យខ្លះទៀតអាចឱ្យយើងមានការភន្តច្រឡំដោយសារតែពាក្យទាំងនោះពុំមានលំនឹងន័យច្បាស់លាស់។ ពាក្យអាចមានលំនឹងន័យបានៅពេលណាដែលវាស្ថិតនៅក្នុងបរិបទណាមួយដែលជួយបំពេញន័យសេចក្ដីឱ្យ ពាក្យនោះទាំងនេះជាការសង្កេតឃើញតូចមួយដែលបានពីការសិក្សាខាងលើនេះ ហើយខ្ញុំសង្ឃឹមថានឹងខិតខំស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ពីភាសាខ្មែរដើម្បី ការប្រើប្រាស់បានត្រឹមត្រូវ។

ឯកសារពិគ្រោះ

ក. ឯកសារជាសៀវភៅ

កេង វ៉ាន់សាក់ មូលភាពនៃការបង្កើតពាក្យថ្មី ឆ្នាំ១៩៦៤។

ព្រុំ ម៉ល់ មូលដ្ឋាននៃន័យកម្មវិទ្យាទូទៅ  ឆ្នាំ២០០៣។

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមខ្មែរ ភាគ១ និងភាគ២ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៥៧។

ឡុង សៀម បញ្ហាវចនសព្ទវិទ្យាខ្មែរ បោះពុម្ពឆ្នាំ១៩៩៩។

អុក ចួន វចនវិទ្យ និងវេយ្យាករណ៍វិទ្យា ឯកសារប្រើប្រាស់ផ្ទៃក្នុង សាលាគរុវិជ្ជាជាន់ខ្ពស់ ១៩៨៧ ទំព័រ១៧។

ខ. ឯកសារពីអ៊ីនធឺណេត

http://www.rfi.fr/cambodgien/actu/articles/121/article_4224.asp (07-June-2011, 11:35pm)

http://www.rfi.fr/cambodgien/actu/articles/108/article_442.asp  (07-June-2011, 11:44pm)

http://www.voanews.com/khmer/news/New-Doc-Film-on-KRs-Forced-Marriages-123229758.html (07-06-2011-11-59pm)

http://www.voanews.com/khmer/news/SRP-and-HRP-Trapped-Before-Election-Analysis-123054793.html (08-062011-12-02am)

http://www.voanews.com/khmer/news/Delay-of-Dam-Unlikely-122978093.html (08-06-2011-12-05am)

http://www.voanews.com/khmer/news/world/Efforts-Continue-to-Cool-Crippled-Japanese-Nuclear-Reactors-118419799.html (08-06-2011-12-10am)

http://www.voanews.com/khmer/news/world/Al-Zawahri-Seen-as-Likely-Bin-Laden-Heir-121715764.html  (08-06-2011-12-13am)

http://www.voanews.com/khmer/news/world-climate-heat-up-95131564.html (08-06-2011-12-14am)

http://www.voanews.com/khmer/news/International-Court-Expects-Temple-Hearing-Soon-121215179.html (08-06-2011-12-16am)

http://www.voanews.com/khmer/news/More-Tanks-Deployed-at-Border-121126094.html (08-06-2011-12-21am)

http://www.voanews.com/khmer/news/95054364.html (08-06-2011-12-23am)

http://www.voanews.com/khmer/news/Cambodia-Takes-First-Step-in-Connecting-Regional-Railways-105998158.html (08-06-2011-12-24am)វ

http://www.voanews.com/khmer/news/Ahead-of-New-Year-Revelry-Safety-Concerns-119724719.html (08-06-2011-12-26am)

http://www.voanews.com/khmer/news/world/Congolese-Refugees-Demand-More-Food-in-Burundi-106689598.html (08-06-2011-12-29am)

http://www.voanews.com/khmer/news/Graft-Arrests-Prompt-Questions-of-ACU-Motive-114231699.html (08-06-2011-12-31am)

http://www.voanews.com/khmer/news/foreign-tourists-stoned-by-pp-teens-101297099.html(08-06-2011-12-46am)

http://www.voanews.com/khmer/news/high-gold-price-making-gold-trade-down-101110374.html (08-06-2011-12-49am

http://www.voanews.com/khmer/news/cambodia/—.html (08-06-2011-12-52am)

http://www.voanews.com/khmer/news/Cambodia-Eyes-Major-Electrification-Initiative-118126099.html (08-06-11-06-32pm)

http://www.voanews.com/khmer/news/world/Saudi-Iranian-Competition-in-Bahrain-Feared-120133554.html (08-06-11-06-35pm)

http://www.voanews.com/khmer/news/cambodia/a-40-2010-04-05-voa16-90234327.html (08-06-11-06-38pm)

http://www.voanews.com/khmer/news/cambodia/a-40-2010-04-05-voa16-90234327.html (08-06-11-06-38pm)

http://www.voanews.com/khmer/news/Economic-Corridor-Spells-Benefits-and-Pitfalls-118264004.html (08-06-11-06-40pm)

http://www.voanews.com/khmer/news/Trade-Agreement-Expected-With-Chinese-Visit-106679028.html (08-06-11-06-46pm)

http://www.voanews.com/khmer/news/No-Delays-at-Tribunal-for-Ill-Defendants-Court-116751679.html (08-06-11-06-48pm)

http://www.voanews.com/khmer/news/world/Chinas-Legislature-Focuses-on-Closing-the-Countrys-Wealth-Gap-117459688.html (08-06-10-06-54pm)

http://www.voanews.com/khmer/news/world/Thailand-Cambodia-Border-Fighting-Breaks-Out-Amid-Tensions-115311769.html (08-06-11-06-58pm)

http://www.voanews.com/khmer/news/Tourism-in-Cambodia-Not-Effected-by-the-Clashes-116173414.html (08-06-11-07-00pm)

http://www.voanews.com/khmer/news/91512754.html (08-06-11-07-01)

http://www.voanews.com/khmer/news/cambodia/KRs-Death-Cave-Preseved-98126779.html (08-06-11-07-03pm)

http://www.voanews.com/khmer/news/world/New-North-Korean-Space-Launch-Site-Appears-Completed-116482778.html (08-06-11-07-08pm)

http://www.voanews.com/khmer/news/112889109.html (08-06-11-07-09pm)

http://www.voanews.com/khmer/news/Cambodian-Tribunal-Administrator-Not-To-Return-to-Court-96820224.html?refresh=1 (08-06-11-07-12pm)

http://www.voanews.com/khmer/news/tourism-in-sihanoukville-decline-due-to-petty-crimes-93708974.html (08-06-11-07-19pm)

http://www.voanews.com/khmer/news/world/Kremlin-Critics-Claim-Khodorkovsky-Sentence-Politically-Motivated-113001709.html (08-06-11-07-22pm)

http://www.voanews.com/khmer/news/world/India-Probes-Multimillion-Dollar-Bribery-Scandal-112177084.html (08-06-11-07-26pm)

http://www.voanews.com/khmer/news/world/Volcano-Victims-Turn-to-Tourism-to-Rebuild-Their-Lives-113900349.html (08-06-11-07-33pm)

http://www.voanews.com/khmer/news/world/New-Newspaper-Hits-South-African-Streets-111724719.html (08-06-11-07-35pm)

http://www.voanews.com/khmer/news/Cambodia-Traffic-Casualties-Expected-to-Climb-109942974.html (08-06-11-07-37pm)

http://www.voanews.com/khmer/news/world/95979304.html (08-06-11-07-53pm)

http://www.voanews.com/khmer/news/Experts-Explain-Potential-for-Joint-Criminal-Enterprise-101379804.html (08-06-11-07-58pm)

http://www.voanews.com/khmer/news/grenade-attack-killed-and-injured-many-95456744.html (08-06-11-08-07pm)

http://www.voanews.com/khmer/news/world/Korea-60th-Anniversary-Norths-Version-of-War-97161849.html (08-06-11-08-11pm)

http://www.voanews.com/khmer/news/cambodians-have-little-awareness-of-the-danger-of-rabies-104431794.html (08-06-11-08-13pm)

http://www.voanews.com/khmer/news/cambodia-vietnam-meet-on-cooperation-93452329.html (11-06-11-03-08pm)

http://www.voanews.com/khmer/news/Sight-Lines-Displays-Two-Different-Artistic-Visions-96725169.html (11-06-11-3-24pm)

http://www.voanews.com/khmer/news/world/G-20-Results-97677134.html (11-06-11-03-26pm)

http://www.voanews.com/khmer/news/world/Venezuela-Oil-Wealth-Powers-Social-Programs-Drives-Divisions-101548663.html (11-06-11-03-33pm)

http://www.voanews.com/khmer/news/cambodia/94492334.html (11-06-11-03-36pm)

http://www.rfa.org/khmer/program/health/who_says_cell_phone_radiation_may_cause_cancer-06132011230158.html?searchterm=None (15-06-11-09-20am)

http://www.rfa.org/khmer/indepth/illegal_fish_traps_in_tonle_sap_removed-06132011040443.html?searchterm=None (15-06-11-09-28am)

http://www.rfa.org/khmer/indepth/over_1thousand_drug_traffickers_arrested_during_6ms-06092011033852.html?searchterm=None (15-06-11-09-36am)

http://www.rfi.fr/cambodgien/actu/articles/122/article_4417.asp (15-06-11-09-58am)

http://www.rfi.fr/cambodgien/actu/articles/121/article_4356.asp (15-06-11-10-01am)

http://www.rfi.fr/cambodgien/actu/articles/114/article_2078.asp (15-06-11-10-02am)

http://www.rfi.fr/cambodgien/actu/articles/108/article_442.asp (15-06-11-10-06am)

http://www.akp.gov.kh/kh/?cat=1

http://khmer.radioaustralia.net.au/archives/news/?p=48686

http://khmer.phnompenhpost.com/index.php?option=com_content&view=article&id=60448:-kien-giang-fc–&catid=5:sport&Itemid=80

http://www.cen.com.kh/

http://kohsantepheapdaily.com.kh/

//

//

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s