កំហែងឈើទាល

កាលពីយូរលង់ណាស់មកហើយ មានប្ដីប្រពន្ធមួយគូ ពួគេបានរៀបការជាច្រើនឆ្នាំក្រោយមកគេមានកូនប្រុសមួយ។

កូនប្រុសរបស់ពួកគេធំឡើង ហើយហូបច្រើន។ កូនប្រុសនោះមិនធ្វើការអ្វីទេ គឺគ្រាន់តែស៊ីហើយដេកៗប៉ុណ្ណោះចាប់​តាំងពី​ក្មេងមក។ ឪពុកម្ដាយរបស់ក្មេងប្រុសនោះកាន់តែក្រទៅៗ ដោយសារតែកូនប្រុសរបស់ខ្លួនហូបច្រើន ដូច្នេះពួកគេក៏សម្រេចចិត្តសម្លាប់កូនប្រុសរបស់ខ្លួន។

នៅសម័យថ្ងៃមួយ ឪពុកបាននិយាយទៅកូនប្រុសរបស់ខ្លួនថា “ពួកយើងត្រូវទៅរកកាប់ដើមឈើ ហើយត្រូវធ្វើដំណើរទៅក្នុងព្រៃ។”។ គាត់បានប្រាប់កូនប្រុសឱ្យទប់ដើមឈើ ហើយគាត់ជាអ្នកកាត់។
កូនប្រុសនោះបានលើកដើមឈើដែលរលំ ហើយលីយកទៅផ្ទះ។ កូនប្រុសរបស់ពួកគេខំប្រឹងធ្វើការខ្លាំងណាស់ និងជួយដល់ឪពុកម្ដាយឱ្យខ្លាចជាអ្នកមាន។ ចាប់តាំងពីពេលដែលកូនប្រុសរបស់ពួកគេ អាចលីដើមឈើធំៗ​ ឪពុកម្ដាយរបស់គេ ក៏សន្មតឈ្មោះថា “កំហែងឈើទាល” ដែលមានន័យថាមនុស្សដែលមានកម្លាំងខ្លាំងអាចលី​ឈើទាល​បាន។

រឿងព្រេងនៅកម្ពុជាក្រោម, ស្រាវជ្រាវដោយ បណ្ឌិត ប៉ែន សេដ្ឋារិន ឆ្នាំ២០០៨, និទានដោយ៖ ព្រះតេជគុណ ថាច សិរីវុឌ្ឍា នៅក្នុងខេត្តត្រាវិញ កម្ពុជាក្រោម

//

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s