ហង្សយន្ត (ត)

គ្រានោះមានជាងពីរនាក់ ជាងម្នាក់ចេះធ្វើប្រាសាទនិងក្បាច់រចនាផ្សេងៗ ម្នាក់ទៀតចេះធ្វើរូបសត្វ ដូចជាគ្រុឌ ក្ងោក ជាដើម មានខ្សែទាញ អាចជិះហោះឰដ៏អាកាសាបាន។ ព្រះរាជា ទ្រង់ព្រះ បញ្ជាឱ្យជាងពីរនាក់នេះ ធ្វើហង្សយន្ត​មួយ ជាព្រះទីន័ងសម្រាប់គង់ហោះទៅកាន់ទីផ្សេងៗ។ លុះជាងទាំងពីរធ្វើរួចហើយ​ ព្រះរាជាទ្រង់គង់លើហង្សយន្ត ទៅកាន់ទីនានា មានព្រៃហិមពាន្តជាដើម។
ឯព្រះរាជកុមារ ទ្រង់មានព្រះបំណងចង់ចេញទៅរៀនសិល្បសាស្រ្តក៏ទ្រង់ចូលទៅទូលាព្រះវររាជមាតា​បិតាៗ ទ្រង់អនុញ្ញាត ហើយប្រគល់ហង្សយន្តដល់ព្រះរាជកុមារៗ ទ្រង់គង់លើហង្សយន្តនោះ ហោះទត ព្រៃព្រឹក្សាចំនួន៣សប្ដាហ៍ ចូលដល់នគរបញ្ចាល ទ្រង់ទុកហង្សយន្តលើឈើធំ១ដើម ហើយយាងចូល​ទៅសំណាក់ផ្ទះចៅព្រាហ្មណ៍ហោរាម្នាក់ដែលជាបុរោហិតព្រះចៅក្រុងបញ្ចាល សុំរៀនសិល្បសាស្រ្ត។ មិនយូរប៉ុន្មាន ព្រះសុវណ្ណកុមារ រៀនចេះសិល្បសាស្រ្តយ៉ាងស្ទាត់ជំនាញ។ ព្រាហ្មណ៍ហោរា ​បានសុំព្រះអង្គធ្វើជាកូនធម៌ តែនាំព្រះអង្គទៅគាល់ព្រះចៅក្រុងបញ្ចាលរាល់ៗថ្ងៃ។ (នៅមានត)

ហង្សយន្ត (ត)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s