រឿងសត្វត្មាត

កាលពីព្រេងនាយមានត្មាតមួយគ្រួសាររស់នៅលើភ្នំ។ ត្មាតម្ដាយនិងឪពុកចាស់ជរា ពុំអាចហើរបានឡើយ។ ត្មាតកូនតែងហើរទៅរកចំណីមកចិញ្ចឹម។ ថ្ងៃមួយ កូនត្មាតហើររកចំណីក៏ជាប់អន្ទាក់ព្រាន ព្រានបម្រុងនឹងសម្លាប់តែកូនត្មាតអង្វរ៖ “​ឱ! បងព្រានសូមបងកុំសម្លាប់ខ្ញុំអី! បើបងសម្លាប់ខ្ញុំដូចសម្លាប់ម្ដាយឪពុកខ្ញុំដែរ ព្រោះគាត់រស់ដោយសារខ្ញុំជាអ្នករកចិញ្ចឹម”។ សម្ដីនេះធ្វើឱ្យព្រានពិចារណា៖ “ឱ! ខ្ញុំអើយ ខំរកស៊ីសព្វថ្ងៃពុំដែលបានជួយម្ដាយឪពុកជរារបស់ខ្ញុំសោះ”។

ព្រានគិតហើយក៏លែងត្មា​​​តទៅវិញ រួចតាំងចិត្តចិញ្ចឹមម្ដាយឪពុកដូចសត្វត្មាតដែរ។

ក្រសួងអប់រំ យុវជន និងកីឡា (២០១២) ភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី២ ទំព័រ១៧២។

រឿងសត្វត្មាត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s