Posted in ការស្រាវជ្រាវកន្លងមក

បំពងស្លាបព្រា Tube for Storing Spoons

វត្ថុធាតុ៖ ឫស្សី

ប្រភព៖ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ទំហំ៖ ៣១X៨ស.ម.

បំពង់ដាក់ស្លាបព្រាមានរាងជាស៊ីឡាំងនៅផ្នែកខាងលើប្រវែង១០.៦ស​.ម. ហើយបន្តពីបាតបំពង់នេះមានបន្ទះប្រវែង១០.៦សម. សម្រាប់សៀតបញ្ឈរទៅនឹង​ជញ្ជាំង​ផ្ទះ។ គេកាប់បំពង​ឫស្សីមួយកំណាត់​ដែលមានថ្នាំងនៅកណ្ដាល​សម្រាប់ធ្វើបាត​ ផ្នែកខាងលើជាបំពង់មួយកំណាត់មានមាត់ចំហរ។ ផ្នែកខាងក្រោមមានជើងជា​បន្ទះ​តូច​មួយ​។ ចំពោះឧបករណ៍នេះគ្មានការតុបតែងលម្អអ្វីទេ ដោយហេតុថាគេទុកស្លាបព្រានេះនៅក្នុងផ្ទះបាយមានផ្សែង​ភ្លើងហុយមកជាប់ធ្វើឱ្យវាមានពណ៌ខ្មៅ។ បំពង់​ស្លាបព្រានេះ គេប្រើប្រាស់នៅតាមផ្ទះសម្រាប់ដាក់ស្លាបព្រា វែក ចង្កឹះ កន្រ្តងប្រហុកជាដើម។

រៃយំ (២០០១) ឧបករណ៍ប្រើប្រាស់រាល់ថ្ងៃ រៃយំ ភ្នំពេញ ទំព័រ៦៤។

Author:

Making more field work on Khmer society which focus on Culture Language and Literature and Khmer Identity from various place of khmer owner

Leave a comment