ឆាលី ឆាភ្លីន

ខ្ញុំចង់ដឹង ជីវិតរបស់…

និពន្ធដោយ Brigitte Labbé និង Michel Puech

“កូនប្រុស! ឯងនឹងគ្មានអនាគតល្អទេ”

“នៅទីបញ្ចប់ ឯងនឹងធ្លាក់ទឹកដូចឪពុកឯងអ៊ីចឹង។” អ្នកម្ដាយតែងតែរអ៊ូ ដោយនិយាយឃ្លានេះ​ច្រំដែលៗ។ មែន! ចំពោះរឿងពុក គាត់និយាយត្រូវ។ ពុកធ្លាក់ទឹក និងលិចលង់ក្នុងទឹកស្រវឹងទៀតផង។ គួរឱ្យស្ដាយមែន គាត់ច្រៀងពីរោះ គាត់បានទទួលជោគជ័យ​នៅក្នុងបារ និងនៅតៀមស្រាល្បីៗក្នុងទីក្រុងឡុង ប៉ុន្តែគាត់សឹងតែលែង​ទៅធ្វើការ ហើយគាត់តែងស្រវឹងគ្រប់ពេល។ ជាយូរខែមកហើយ ពួកគេមិនមានដំណឹងអ្វីពីគាត់ ហើយគាត់ក៏មិនដែលផ្ញើប្រាក់មួសេនមកដែរ។ ឆាលីផ្ដេកខ្លួនទៅលើគ្រែដែកកញ្ចាស់ព្រមទាំងគិត​ក្នុងចិត្ត​៖ ប៉ុន្តែចំពោះខ្ញុំម៉ែយល់ច្រឡំហើយ។ ខ្ញុំគឺជាសិល្បករដ៏ល្អជាងគេក្នុងលោក។

គេនៅស្ងៀមមិនចេញស្ដី។ អស់ពេលជាយូរមកហើយដែលគេមិនអាចនិយាយជាមួយម្ដាយ​របស់គេ​បាន គេមានទម្លាប់បែបនេះទៅហើយ។ ឆាលីរមូលពោះ។ គេកំពុងឃ្លាន។ រឿងមួយនេះ គេនៅតែមិនអាចទម្លាប់បានឡើយ។ នំប៉័ងលាបខ្លាញ់គោដែលគេញ៉ាំកាលពីព្រឹក ត្រូវកិនរំលាយអស់តាំងពីយូរហើយ។ គេដឹងថា រៀងរាល់ល្ងាច គេនឹងគ្មានអ្វីញ៉ាំសោះ ​ពេលគេត្រឡប់ចូលទៅក្នុងបន្ទប់​ដ៏តូច ដែលគេរស់នៅជាមួយបងប្រុសស៊ីដនី និងអ្នកម្ដាយ​របស់គេ។ មិនដែលមានក្លិនឈ្ងុយពីផ្ទះបាយ គ្មានអ្នកម្ដាយញញឹមសួរគេថា តើថ្ងៃនេះនៅសាលា​រៀនយ៉ាងណាដែរទេ។ តាមពិតទៅគេមិនដែលទៅសាលារៀនឡើយ។ បន្ទាប់ពីចំណាយពេលយ៉ាងវែងនៅតាមដងផ្លូវក្នុងមួយថ្ងៃៗ គេដឹងថា នៅឯផ្ទះគេនឹងមិនអាច​ឃើញ​អ្វីក្រៅពីចានឆ្នាំចាស់ៗកខ្វក់ៗឡើយ។ ចំណែកម្ដាយគេនៅស្ងៀមមិនកំរើក អង្គុយក្បែរបង្អូច​សម្លឹងទៅខាងក្រៅ។ ចាប់តាំពីពេលដែលគាត់មិនអាចច្រៀងនៅលើឆាក​តាមតៀមស្រាបាន ចាប់តាំងពីសំឡេងគាត់បានបែក គាត់មិនដែលចាកចេញពីកៅអីរបស់គាត់ឡើយ។(នៅមានត)

ស៊ីប៉ា ២០០៧ ទំព័រ៣។

ឆាលី ឆាភ្លីន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s