អ្នកសច្ចំ

កាលពីយូរយារណាស់មានបុរសម្នាក់មិនដឹងជាឈ្មោះអ្វីទេ។ ប៉ុន្តែគេតែងហៅគាត់ថា ង៉ុងៗ ដារប​រៀងមក។

ថ្ងៃមួយ ង៉ុងបានតៅមន្ទីររកការងារ ហើយនិយាយពិគ្រោះនឹងនាយមន្ទីរដែលបៀមខ្សៀរនៅនឹងមាត់​ថា៖

– លោកនាយ ខ្ញុំចង់ធ្វើអ្នកសច្ចំ សូមរកកន្លែងធ្វើការណាដែលខ្ញុំអាចក្លាយទៅជាអ្នកសច្ចំឱ្យខ្ញុំទៅបម្រើធ្វើជាសិស្សផង។

នាយមន្ទីរហួសចិត្តទៅជាភាំង ហើយមិនអាចនិយាយអ្វីចេញមួយស្របក់។

– ណែ៎! លោកនាយ ឮខ្ញុំនិយាយទេ? ខ្ញុំចង់ធ្វើអ្នកសច្ចំ ដូច្នេះសូមនាំខ្ញុំទៅកន្លែងណាដែលខ្ញុំអាចរៀន​វិជ្ជាសម្រាប់ឱ្យក្លាយទៅជាអ្នកសច្ចំបាន។

នាយមន្ទីរនៅតែជក់ខ្សៀរបង្ហុយផ្សែងភលៗ ហើយថា៖

– កន្លែងខ្ញុំនេះមិនដែលណែនាំអ្នកណាឱ្យទៅជាអ្នកសច្ចំទេ ដូច្នេះសូមលោកអញ្ជើញទៅរក​កន្លែងផ្សេងទៀតទៅ។

ពេលនោះង៉ុងដូចជាមិនសប្បាយចិត្ត ក៏អង្គុយលុតជង្គង់ហើយដើរទៅអង្កិលខោកញ្ចាស់ដែលទិញ​ជាងមួយសតវត្សហើយ ហើយបញ្ចេញទ្រឹស្ដីថា៖

– អញ្ចឹងមានតែយីហោលោកសរសេរភរ។ តើលោកដឹងថា យីហោលោកដែរ។ ឱ្យតែហ៊ានសរសេរ​ថា “ការងារអ្វី” ហើយគឺអ្វីក៏ដោយក៏មានឱ្យធ្វើដែឬមិនថា អញ្ចឹងដែរ? ឬមួយលោកសរសេរ (យីហោ) ភរ?

(ហ៊ឺ! ដូចជាមិនខុសប៉ុន្មានទេ ង៉ុងខឹងនេះគឺត្រូវរបស់វាខ្លះដែរ)។ គិតមួយសន្ទុះនាយមន្ទីរក៏ថា៖

– ទេ! ខ្ញុំមិនមែនសរសេរយីហោភូតកុហកទេ។ បើលោកថាទោះជាយ៉ាងណាក៏ចង់ធ្វើតែអ្នក​សច្ចំ ស្អែក សូមអញ្ជើញមកម្ដងទៀតណា ខ្ញុំនឹងខំដើររកទុកជូន។

នាយមន្ទីរបានទទួលពាក្យស្នើរបស់ង៉ុងឱ្យរួចតែពីមាត់តែប៉ុណ្ណោះ តាមពិតគាត់គ្មានដឹងទាល់តែ​សោះថាទីណាដែលអាចទទួលមនុស្សឱ្យធ្វើការបណ្ដើរ រៀនវិជ្ជាអ្នកសច្ចំបណ្ដើរបានឡើយ។ ដូច្នេះនៅពេលដែលង៉ុងចាកចេញពីផ្ទះគាត់ភ្លាមគាត់ក៏ប្រញិបប្រញាប់ធ្វើដំណើរទៅកាន់ផ្ទះគ្រូពេទ្យ​ដែលនៅក្បែរផ្ទះគាត់ ហើយចាប់រៀបរាប់ពីរឿងង៉ុង។ រួចហើយសួរពេទ្យទាំងក្ដីបារម្ភថា៖

– យ៉ាងម៉េចដែឬលោកគ្រូពេទ្យ? ដើម្បីឱ្យអាចក្លាយទៅអ្នកសច្ចំបានឆាប់នៅអនាគតកាល តើគួរទៅណាហ្ន៎?

លោកគ្រូពេទ្យប្រហែលជាយ៉ាប់នឹងឆ្លើយពុំលែងឡើយ។ លោកគ្រូពេទ្យឱបដៃ គិតមួយស្របក់​មើលទៅឯដើមស្រល់ដែលនៅក្នុងសួនច្បារមុខផ្ទះ។ ពេលនោះប្រពន្ធគ្រូពេទ្យដែលធ្លាប់មាន​ឈ្មោះក្រៅថា៖ “កញ្រ្ជោងជើងចាស់” (មនុស្សមានកលល្បិច) ក៏លូកមាត់ភ្លាម៖

– យីទៅរកឯណាឆ្ងាយ ឱ្យមកផ្ទះខ្ញុំមក ឱ្យនៅតែ ២-៣ឆ្នាំ ខ្ញុំនឹងធ្វើឱ្យយុវជននោះក្លាយទៅជាអ្នក​សច្ចំឱ្យឃើញនឹងភ្នែកតែម្ដង។

– យីមែនឬ លោកស្រី? ឱចុះសំណាងអ្វីបានមកជួបលោកគ្រូពេទ និងលោកស្រីហ្នឹង? ជួយ​ខ្ញុំបាទផងណា៎ទានណា៎។ វាត្រូវតែអញ្ចឹងហើយ អ្នកសច្ចំ​និងគ្រូពេទ្យវាប្រហែលតែគ្នាហ្នឹង មិនថា​អញ្ចឹងឬ? ខ្ញុំបាទដឹងអ៊ីចឹងហើយបានជាមករក លោកគ្រូពេទហ្នឹងណា!

នាយមន្ទីរការងារដែលអត់ដឹងង៉ុងអី ខំឱនក្បាលផ្ដិតផ្ដួងថ្លែងអំណរគុណគ្រូពេទ្យ និងភរិយា មិនដឹងជាប៉ុន្មានសិបដងសិនទើប​លាទៅផ្ទះវិញ។

គ្រូពេទ្យធ្វើមុខជូរមើលនាយមន្ទីរដែលដើរចេញទៅពីក្រោយ រួចបែរទៅរកប្រពន្ធ ហើយរអ៊ូថា៖

– ចុះអូនឯងម៉េចក៏និយាយផ្ដេសផ្ដាសអញ្ចឹង? បើយុវជនសំរែនោះមកនៅផ្ទះហើយរាប់សិបឆ្នាំហើយ នៅតែមិនក្លាយទៅជា​អ្នកសច្ចំ ហើយគេទៅប្ដឹងផ្ដល់ឡើងសាលាអីទៅ តើធ្វើម៉េច?

ប្រពន្ធគ្រូពេទ្យមិនបានទៅសុំទោសសុំពៃប្ដីទេ ផ្ទុយទៅវិញគាត់បែរទៅជាធ្វើឆឺយ ហើយតិះដៀលប្ដីទាំងអស់សំណើចថា៖

-បងឯងនៅតែស្ងៀមទៅ កុំចេះមាត់អីច្រើនពេក។ មនុស្សត្រង់ស្លូតស្លាប់ដូចបងឯង បើកុំតែមានខ្ញុំប្រហែលជាគ្មានអង្ករច្រក​ឆ្នាំងទេ។

ស្អែកឡើងយុវជនសំរែ បានមកផ្ទះគ្រូពេទ្យជាមួយនិងនាយមន្ទីររកការងារធ្វើតាមពាក្យសន្យា។(នៅមានត…)

អគឹតាង៉ាវ៉ា រីយូណុស៊ីគេ (២០០១) អ្នកសច្ចំ ក្នុងសៀវភៅ កម្រងអកស្រសិល្ប៍ជប៉ុនល្អៗ ទំព័រ១៥ ប្រែសម្រួលដោយ បណ្ឌិត ប៉ែន សេដ្ឋារិន។

//

អ្នកសច្ចំ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s