ឆាលី ឆាភ្លីន​​ (ត)

ឆាលី ឆាភ្លីន កើតនៅទីក្រុងឡុង នៅថ្ងៃទី១៦ មេសា ១៨៨៩។ ឪពុកម្ដាយគាត់ជាអ្នកលេងរឿង​កំប្លែង​ក្នុងសាលតន្រ្តី គេធំធាត់ក្នុងមជ្ឈដ្ឋាននេះ។ ប៉ុន្តែគាត់ធ្លាក់ទៅក្នុងភាពឯកា ក្លាយជាក្មេង​តាមចិញ្ចើមថ្នល់ ស្ថតិក្នុងទុរគតភាពទាំងនៅក្មេងខ្ចី។ គាត់ត្រាច់ចរក្នុងភាពជាក្មេងកំព្រា​ដោយធ្វើការ​ងារតូចតាច​រហូតដល់មានក្រុមល្ខោនសំដែងត្រាប់ចល័តមួយជួលគាត់ឱ្យចេញទៅ​សំដែងនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩០៦។ ក្រុមហ៊ុនឧស្សាហកម្មភាពយន្តអាមេរិកថ្មីមួយបាន​ចាប់អារម្មណ៍រូបគាត់ដោយសារទេពកោសល្យសំដែងរបស់គាត់នៅលើឆាក។ គាត់សំដែង​ក្នុងភាពយន្តខ្លីៗជាបន្តបន្ទាប់គ្នា ដែលពោរពេញដោយការកំប្លែង និងការរត់ប្រដេញតាមគ្នា។ ជោគជ័យបើកផ្លូវយ៉ាងឆាប់រហ័សឱ្យគាត់ចូលរួមចំណែកក្នុងការបង្កើតឧស្សាហកម្មភាពយន្ត ដែលកាន់តែមានការរីកចម្រើន ហើយគាត់ក៏បានបង្កើតតួអង្គ”ជនអនាថា” (ខ្មែរយើងហៅថា សាក់ឡូ) ដែលទទួលបានជោគជ័យភ្លាមៗ នៅលើពិភពលោក។ ឆាលីបានក្លាយទៅជាសេដ្ឋី គាត់ផលិតកុនកាន់តែវែង និងកាន់តែមានមហិចិ្ឆតា តែមិនមែនសុទ្ធតែជាភាពយន្តកំប្លែងនោះទេ គឺគាត់ធ្វើខ្សែភាពយន្តច្រើនឡើងៗ ដែលបរិហាពីអយុត្ថិធម៌សង្គម។ គាត់ត្រូវនិរទេសពីសហរដ្ឋ​អាមេរិកដោយគេចោទគាត់ថា គាត់ជាជនកុម្មុនីស្ត និងជាអ្នកបង្កគ្រោះថ្នាក់ដល់សន្តិសុខ​ប្រទេស។ ប៉ុន្តែនៅអឺរ៉ុប ដែលជាកន្លែងគាត់ជ្រកកោន​ គាត់នៅតែបន្តផលិតភាពយន្ត និងបន្តជីវិតស្នេហាដ៏យូរអង្វែង និងស្រស់ថ្លាជាមួយអូអូណា។ គាត់ស្លាប់នៅឆ្នាំ១៩៧៧ ក្នុងផ្ទះ​របស់គាត់នៅក្នុងប្រទេសស្វីស។

ស៊ីប៉ា​២០០៤

ឆាលី ឆាភ្លីន​​ (ត)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s