ការវាយប្រហាររបស់ត្រីចំពុះដាវ

រឿងប្រជាប្រិយសឹង្ហបុរី

ការវាយប្រហាររបស់ត្រីចំពុះដាវរូបភាព

កាលពីយូរលង់ណាស់មកហើយ មានរឿងមួយតំណាល​ថា ត្រីចំពុះដាវបានវាយប្រហារមកលើទីក្រុងសិង្ហបុរៈ (ដែលបច្ចុប្បន្ន​ហៅថា សិង្ហបុរី)។ នៅពេលដែលអ្នកដើរសំពៅចេញទៅសមុទ្រ ត្រី​ចំពុះដាវតែងតែលោតពីផ្ទៃទឹកសមុទ្រមក ហើយចាក់សម្លាប់​អ្នក​ដើរសំពៅទាំងនោះត្រង់ក្បាល ទ្រូង និងពោះជាដើម។ ប្រជាជន​ដែលរស់នៅទីនោះមានការភ័យខ្លាចខ្លាំងណាស់ ​សូម្បីតែអ្នកដែលរស់នៅតាមច្រាំងសមុទ្រក៏ត្រីចំពុះដាវដែលលោតមកតាមរលក​សមុទ្រវាយ​ប្រហារដែរ ហើយអ្នកដែលត្រូវ​ត្រីចំពុះដាវចាក់គឺសុទ្ធតែស្លាប់ទាំងអស់។

នៅពេលក្រោយមក ព្រះរាជានៃសិង្ហបុរៈ គឺទ្រង់ បាទុកៈ ស្រី មហារាជះ បានយាងទៅទតដោយខ្លួនទ្រង់ផ្ទាល់អំពីការវាយ​ប្រហាររបស់ត្រីចំពុះដាវ។ ទ្រង់បានឃើញសាកសពដែលពោរ​ពេញទៅដោយឈាម និងសាច់ញាតិរបស់អ្នកស្លាប់ដែលយំ​សោកបោកប្រាណស្ដាយស្រណោះ។

ព្រះរាជា ទ្រង់បញ្ជាឱ្យកងទ័ពរបស់ទ្រង់ឈរតម្រៀបបន្តគ្នា​ដោយមានខែលនៅនឹងដៃផង។ ប៉ុន្តែកងទ័ពទាំងអស់ត្រូវត្រី​ចំពុះដាវវាយប្រហារ​ ហើយស្លាប់ទាំងអស់។ គ្មាន​​នរណាម្នាក់ដឹង​ថាត្រូវ​ធ្វើដូចម្ដេចឡើយ!

ពេលនោះមានក្មេងប្រុសម្នាក់ដែលមិនអាចទ្រំាមើលការ​ស្លាប់នៃកងទ័ពផ្សេងទៀតនោះ វាខំប្រឹងគិតយ៉ាងយូរ ហើយក៏​នឹកឃើញគំនិតមួយ។

“ហេតុអ្វីបានជាយើងមិនប្រើរបាំងការពារជាដើមចេក​ជំនួស​វិញ? នៅពេលដែលត្រីចំពុះដាវលោតមក នោះចំពុះរបស់វានឹង​ជាប់នៅនឹងដើមចេក ពេលនោះយើងច្បាស់ជារួចផុតពីការវាយ​ប្រហាររបស់វាជាមិនខាន។”

អ្នករាល់គ្នារួមទាំងព្រះរាជាផងមានការភ្ញាក់ផ្អើលនឹងគំនិត​ដ៏ឆ្លាតវៃរបស់ក្មេងប្រុសតូចដែលជាក្មេងកំព្រារស់នៅតែជា​មួយ​នឹង​ជីដូន។ ភ្លាមនោះ ព្រះរាជាទ្រង់បញ្ជាឱ្យកងទ័ពរបស់ទ្រង់​សង់របងដោយប្រើដើមចេកតាមច្រាំងសមុទ្រ ដូចដែលក្មេង​ប្រុសបានស្នើឡើង។ ចំណែកឯត្រីចំពុះដាវក៏ចាប់ផ្ដើមវាយ​ប្រហារមកម្ដងទៀត ខណៈដែលមនុស្សទាំងអស់ចាំសង្កេតមើល​តើមានអ្វីកើតឡើង។

“មើលន៎! ត្រីចំពុះដាវជាប់នៅនឹងដើមចេកហើយ! យើង​រួច​ផុតពីគ្រោះថ្នាក់ហើយ!” មនុស្សទាំងអស់មានការសប្បាយ​រីករាយ។ ពួកគេបានធ្វើពិធីជប់លៀងដើម្បីអប់អរសាទរដល់​វីរបុរស​តូចរបស់គេ!

តែទោះជាយ៉ាងនេះក៏ដោយ ភ្លាមនោះព្រះរាជាទ្រង់ចាប់​ផ្ដើម​ព្រួយព្រះទ័យទៅវិញ ព្រោះថាក្មេងប្រុសដ៏វាងវៃនោះនឹង​​ចម្រើនវ័យឡើងក្លាយជាបុរសដ៏ឆ្លាតម្នាក់ ហើយនឹងបង្កជាទុក្ខ​ភ័យដល់ទ្រង់។ ផែនការដ៏អាក្រក់មួយបានលេចឡើងក្នុងគំនិត​ទ្រង់។

នៅយប់មួយ កងទ័ពរបស់ព្រះរាជាបាន​​ទៅផ្ទះរបស់ក្មេង​ប្រុសដែលនៅលើកូនភ្នំ។ ប៉ុន្តែជីដូនរបស់ក្មេងប្រុសនោះ​បាន​ឮ​សំឡេងពួកគេមក។ ដូនចាស់ដែលប្រកបដោយបញ្ញា​​ គាត់ដឹង​​ថា​ត្រូវធ្វើដូចម្ដេច។

ដូនចាស់បានប្រឈមមុខនឹងកងទ័ពដោយភាពក្លាហាន។ “ការនេះនឹងរំឮកអ្នកអំពីភាពរមើលគុណរបស់អ្នក!” ដូនចាស់​និយាយ​​​បណ្ដើរ​ក្រវីដៃរបស់ខ្លួនបណ្ដើរ។ រីឯក្មេងប្រុស​ក៏បាត់​ខ្លួន​ទៅ ហើយកងទ័ពទាំងនោះមានការភ្ញាក់ផ្អើលជា​ខ្លាំងនៅ​ពេល​ដែល​​ពួកគេបានឃើញអ្វីមួយដូចជាឈាមហូរចេញមកពីកន្លែង​ខ្ទម​របស់ក្មេងប្រុស។ កូនភ្នំក៏ប្រែទៅចាពណ៌ក្រហម។

សព្វថ្ងៃនេះ គ្មាននរណាបានឃើញក្មេងប្រុសនោះទៀត​ឡើយ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមក ដីនៅតំបន់កូនភ្នំនោះនៅតែ​ក្រហម​ជានិច្ច រហូតដល់គេដាក់ឈ្មោះថា បូគីត មេរះ ឬ​កូនភ្នំក្រហម។

 

អ្នកបកប្រែ៖ សំ​ អេងលាង

ប្រភពអត្ថបទនិងរូបភាព៖ SAEMEO-APCEIU 2010, Telling Tale from Southeast Asia and Korea.

ការវាយប្រហាររបស់ត្រីចំពុះដាវ

3 thoughts on “ការវាយប្រហាររបស់ត្រីចំពុះដាវ

  1. រឿងនេះគឺជារឿងដែលគេបានយកមកបញ្ចូលមកក្នុងកម្មវិធីសិក្សា តាំពីមុនមករហូតដល់ពេលដែលខ្ញុំបានអានរឿងរបស់សឹង្ហបុរីមួយនេះ ទើបដឹងថា រឿងដឹង​បានអាននៅក្នុងកម្មវិធីសិក្សាមិនមែនជារឿងព្រេងរបស់ខ្មែរទេ។ ពេលខ្ញុំចាប់ផ្ដើមអានរឿងរបស់សឹង្ហបុរីនេះ ខ្ញុំយល់ថាដូចរឿងរបស់ខ្មែរ ហើយខ្ញុំបាននិយាយ​ប្រាប់គ្រូរបស់ខ្ញុំ គាត់មានប្រសាសន៍ រឿងត្រីចំពុះដាវដែលមានក្នុងកម្មវិធីសិក្សាមិនមែនជារឿងខ្មែរទេ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s