Posted in ឯកសារផ្សេងៗ

អ្នកសច្ចំ (តចប់)

ពេលនោះប្រពន្ធរ​បស់គាត់និយាយប្រាវមកថា៖

– មកយាយបង្រៀនចៅ។ ទោះជាពិបាកយ៉ាងណាក៏ចៅឯងមិនត្រូវប្រកែកដែរ ឮទេ? បើឯងប្រកែក ឯងមិនត្រឹមតែមិនអាចក្លាយទៅជាអ្នកសច្ចំទេ តែឯងត្រូវនៅបម្រើយាយ២០ឆ្នាំតទៅមុខទៀត​ឮទេ? បើមិនដូច្នេះទេ ច្បាស់ជានឹងត្រូវទេវតា​ផ្ដន្ទាឱ្យ​ស្លាប់ទាន់ហន់មិនលែងឡើយ។

– ប្របាទ ទោះជាការលំបាក់យ៉ាងដូចម្ដេច ក៏ខ្ញុំប្របាទមិនរួយរានឹងធ្វើដែរលោកយាយ។

ង៉ុងខំស្ដាប់បង្គាប់ប្រពន្ធគ្រូពេទទាំងអរត្រហេបត្រហប។

– នោះចូរឯងឡើងដើមស្រល់នោះភ្លាម!

តាមពិតប្រពន្ធគ្រូពេទ្យគ្មានទៅចេះមន្តអាគមខ្មោចសេះអីទេ។ គេគ្រាន់តែបញ្ជាឱ្យង៉ុងធ្វើអ្វី ដែលពិបាករកធ្វើមិនកើត។ បើង៉ុងពុំអាចធ្វើគឺ មានតែនៅបម្រើបន្ថែម២០ឆ្នាំទៀត។ ប៉ុន្តែង៉ុងឮ​ភ្លាមស្ទុះវ៉េវទៅសួនច្បារ ដើរសំដៅទៅរកដើមស្រល់ហើយតោងឡើង។

– ឡើងឱ្យខ្ពស់ទៅលើទៀត កុំអាលឈប់!

ប្រពន្ធគ្រូពេទ្យឈរមើលង៉ុងពីក្រោម។ សំពត់ចងក្បិនដែលង៉ុងស្លៀកប៉ើងខ្យល់ឡើងប៉ោងធំដូចខោ​ជើងប៉ោងវែង។

-បានហើយ លែងដៃស្ដាំ!

ង៉ុងឱបដើមស្រល់ដោយដៃឆ្វេងយ៉ាងតឹង ហើយលែងដៃស្ដាំ។

– ល្អហើយ! លើកនេះចូរលែងដៃឆ្វែង!

-នែម៉ិចក៏ឱ្យគ្នាលែងដៃឆ្វេងទៀតហើយ មិនធ្លាក់ងាប់ហើយ! ខាងក្រោមមានថ្មផង បាក់ឆ្អឹងខ្ទេច​ហើយរំបល់យក៏!

គ្រូពេទ្យលេចក្បាលពីក្នុងមក ព្រោះទ្រាំលែងកើត។ ប្រពន្ធរុញក្បាលនោះទៅវិញ ហើយថា៖

– រួចចេញមករកអីតាប៉ិនេះ! ទុកងារឱ្យខ្ញុំ តាឯងឱ្យខ្ញុំ តាឯងកុំចេះពេក! ទៅអ្នកកំឡោះ! ប្រញាប់​លែងដៃឆ្វេងឱ្យរហ័សឡើង!

នៅពេលដែលប្រពន្ធពេទ្យថាមិនទាន់ចប់ពីមាត់ស្រួលបួលផង ង៉ុងក៏លែងដៃឆ្វេងទៀត។ បើបាន​តែលែងដៃទាំងពីរហើយ​ប៉ុន្តែខ្លួនរបស់ពុំជ្រុះមកក្រោមឡើយ ខ្លួនគេឈរត្រង់ធ្លូទៅក្នុងលំហ​អាកាសប្រៀបបានដូចជារូបអាយ៉ង។

ង៉ុងឱនក្បាលគោរពគ្រូប្ដីប្រពន្ធទាំងពីរដោយគោរព ពីលំហអាកាស៖

– សូមអរព្រះគុណអ្នកគ្រូ លោកគ្រូ ខ្ញុំបាទបានសម្រេចបំណងហើយ។ ដោយសារគុណលោកគ្រូ​អ្នកគ្រូខ្ញុំបាទបានក្លាយទៅជាអ្នកសច្ចំពេញទីគ្រប់លក្ខណៈហើយ។

ង៉ុងឱនក្បាលគោរពគ្រូ

//

Author:

Making more field work on Khmer society which focus on Culture Language and Literature and Khmer Identity from various place of khmer owner

Leave a comment