Posted in ការស្រាវជ្រាវថ្មីៗ

ស្ថាន​នាម​វិទ្យា (TOPONYMIE)​ បណ្ឌិត ឡុង សៀម កម្ពុជសុរិយា ១៩៩៦

ស្ថាននាមវិទ្យា

(TOPONYMIE)

នៅតាមសិលាចារិតកម្ពុជា ពីសតវត្សទី VI-XIV គេអាចស្រង់បាននាមឈ្មោះទីកន្លែង ដែលយើងនឹងហៅថា ស្ថាននាមចំនួនជាង ១,៥០០ ។ ស្ថាននាមកម្ពុជាទេស ត្រូវបានគេបង្កបង្កើតឡើង ដោយការប្រើពាក្យខ្មែរសុទ្ធ ពាក្យខ្មែរលាយសំស្ក្រឹត និងពាក្យសំស្ក្រឹតសុទ្ធ ។ ស្ថាននាមទាំងនេះ ទាក់ទងទៅនឹងភូមិឋានដ៏ធំ ៗ ដែលជទាកម្មសិទ្ធរបស់វត្តអារាម ឬអាស្រ៦មោ ឬជាកម្មសិទ្ធិរបស់មហាគ្រួសារនៃពួកសេដ្ឋី ដែលទ្រទ្រង់ព្រាហ្មណ៍សាសនា ។

ជាស្ថាននាមសំគាល់នូវការបែងចែកដែនដីនៃកម្ពុជាបុរាណ ជាភូមិ ជាស្រុក ជាវិស័យ Visaya (ខេត្ត) ជាប្រមាណ នៃកម្ពុជទេស ។

ពាក្យថា កម្ពុជទេស KamvujadeÇa ជាពាក្យ សំស្ក្រឹតដែលមានន័យថា ប្រទេស ជាកូនចៅនៃមហាឥសីកម្វុហើយពាក្យនេះត្រូវបានចារនៅក្នុងសិលាចារឹកជាភាសាខ្មែរ នៅវត្តសំរោង ស្រុកបាភ្នំ (K 956 សតវត្សទី IX) និងនៅក្នុងសិលាចារឹកស្ដុកកក់ធំ ខេត្តប្រាជីមបុរី (K 235, ឆ្នាំ ១០៥២ គ..) គឺជាឈ្មោះនៃប្រទេសខ្មែរ ដែលយើងនិងប្រើទៅមុខទៀតនៅក្នុងការសិក្សាអំពីស្ថាននាមសម័យអង្គរ។

គឺដោយសារស្ថាននាម តាមសិលាចារឹកសម័យអង្គរនេះហើយ ដែលអ្នកស្រាវជ្រាវបារាំងឈ្មោះ Georges Maspero បានធ្វើផែនទីភូមិសាស្ត្រនៃកម្ពុជទេស នៅសតវត្សទី X គឺជាផែនទីនយោបាយនៃប្រទេសកម្ពុជា នៅសម័យអង្គរ ។

នៅពេលក្រោយមកទៀត ដោយយោងទៅតាមន័យនាមឋានខ្មែរផងនាមឋានសំស្ក្រឹតផង ដែលគេបានស្រង់នៅក្នុងសិលាចារឹកជាភាសាខ្មែរ និងភាសាសំស្ក្រឹត ។ លោក L. Sedov បានរៀបចំផែនទីនៃចក្រភពកម្ពុជទេសពីសតវត្សទី IX-XIV ដោយបានបញ្ជាក់ទាំងបំណែងចែកទឹកដី ជាភូមិភាគធំ ៗ នៃប្រទេសនាសម័យអង្គរ ។

រហូតមកដល់សម័យបច្ចុប្បន្ន ការស្រាវជ្រាវខាងវិស័យស្ថាននាមកម្ពុជាមានចំនួនតិចស្ដួចស្ដើង ។

មានស្នាដៃស្ដីអំពីស្ថាននាមវិទ្យា នៃប្រទេសកម្ពុជាបច្ចុប្បន្នមួយ សរសេរដោយអ្នកស្រី សាវរស់ ពៅ ក្នុងក្របខណ្ឌនិក្ខេបបទថ្នាក់បណ្ឌិត ហើយបោះពុម្ពផ្សាយជាភាសាបារាំង ។ នៅក្នុងស្នាដៃរបស់ខ្លួន សាវរស់ ពៅ បានប្រើប្រាស់ឯកសារសិលាចារឹកកម្ពុជា ជាញឹកញាប់ក្នុងការពន្យល់នាមឈ្មោះទីកន្លែងខ្មែរ ក្នុងសម័យបច្ចប្បន្ន ។

វិធីស្រាវជ្រាវតាមបែបប្រវត្តិសាស្ត្រ និងបែបប្រៀបធៀប បានអនុញ្ញាតឲ្យអ្នកនិពន្ធបានតាមដានការវិវត្តន៍នៃសូរស័ព្ទ និងសេម៉ង់ទិក (Semantiques) របស់ស្ថាននាមមួយចំនួននៅប្រទេសកម្ពុជា ។ និក្ខេបបទនេះ មិនបានអធិប្បាយដ៏ល្អិតល្អន់អំពីស្ថាននាមដទៃទៀតដ៏តូចតាច ហើយមិនតែប៉ុណ្ណោះ ស្ថាននាមខ្មែរមានច្រើនឥតឧបមា ដែលរក្សាទុកនៅក្នុងការហៅរបស់សហគមន៍ខ្មែរនៅប្រទេសថៃឡងដ៍ (ខ្មែរសុរិន្ទ) និងប្រទេសវៀតណាមខាងត្បូង (ខ្មែរកម្ពុជាក្រោម)

ការសិក្សាស្ថាននាមតាមសិលាចារឹក អាចឲ្យគេធ្វើការសន្និដ្ឋានបានថាស្ថាននាមមួយចំនួនដែលកើតឡើងពីពាក្យខ្មែរបុរាណ ឬសំស្ក្រឹត ដែលបានរក្សាទុកនៅក្នុងភាសាខ្មែរបច្ចុប្បន្ន ។

រចនាសម្ព័ន្ធស្ថាននាមខ្មែរបុរាណ ដែលជាទន្លេ ស្ទឹង បឹងបួរ ត្រពាំង និង បច្ចេកពាក្យផ្នែករុក្ខវិទ្យា ឬមួយសត្តវិទ្យា ពុំសូវមានការប្រែប្រួលខ្លាំងគួរឲ្យចាប់អារម្មណ៍នោះទេ គឺថា ពាក្យទាំង នេះអាចត្រូវគេយល់បានសំរាប់អ្នកដែលនិយាយភាសាខ្មែរ ក្នុងសម័យបច្ចុប្បន្ន ម្យ៉ាងទៀត តាមការសិក្សាស្ថាននាម គេអាចនិយាយបានថា ទស្សនៈ និងផ្នត់គំនិតប្រជារាស្ត្រកម្ពុជា មានការប្រែប្រួលបន្តិចបន្តួច នៅក្នុងបញ្ញត្តិ ដែលទាក់ទងទៅនិងការបង្កើតស្ថាននាម ។

កត្តាមួយដ៏សំខាន់នៅក្នុងការសិក្សាស្រាវជ្រាវកំណកំណើតស្ថាននាម គឺសិ្ថតនៅលើកត្តាដែលបញ្ជាក់ថា ស្ថាននាមទាំងអស់នៅក្នុងភាសាខ្មែរ គឺជាឯកតាទាំងឡាយ ដែលកកើតឡើងចេញពីវចនស័ព្ទនៃភាសាខ្មែរបុរាណ ឬមួយនៃភាសាខ្មែរពីបរមបុរាណ មានពីភាសាមនខ្មែរ ជាដើម ។ ដោយហេតុថា ស្ថាននាម ក៏ជាឯកតា (Unite) វចនស័ព្ទដែលបានកកើតឡើង ដោយការប្រើពាក្យធម្មតា នៅក្នុងភាសានិមួយ ៗ គេអាចប្រើប្រាស់ស្ថាននាម ដើម្បីស្រាវជ្រាវរកវចនស័ព្ទនៃភាសា ហើយតាមការសិក្សានេះ គេក៏អាចដឹងអំពីប្រវត្តិនៃពាក្យ និងប្រវត្តិនៃស្ថាននាមនិមួយ ៗ ។

ស្ថាននាមបុរាណនៃប្រទេសកម្ពុជា មួយចំនួនធំ មានប្រភពចេញមកពីភាសាសំស្ក្រឹតហើយស្ថាននាមទាំងនេះ មានរចនាសម្ព័ន្ធខុសគ្នាពីស្ថាននាមដែលមានប្រភពពីភាសាខ្មែរសុទ្ធសាធ ។ ស្ថាននាមជាភាសាសំស្ក្រឹត ត្រូវបានបង្កបង្កើតឡើងដោយមន្ត្រីជាន់ខ្ពស់ ដោយព្រហ្មណ៍បុរោហិត ដែលបំរើការនៅព្រះរាជវាំង ។

ប្រសិនបើសម័យអង្គរ គេបានប្រទះឃើញនូវស្ថាននាមជាភាសាសំស្ក្រឹត ដែលមានចំនួនច្រើនជាអតិបរមានោះ បានសេចក្ដីថា ព្រាហ្មណ៍បុងរោហិតមន្ត្រីរាជការ មួយចំនួនធំ បានចេះយ៉ាងស្ទាត់ជំនាញនូវភាសាសំស្ក្រឹត ។ ហើយដែលគេទុកដូចជាភាសាសាសនាផង ភាសានៃកិត្យានុភាពផង និងភាសារាជខុទ្ទកាល័យផង ។ តាមការសិក្សាស្ថាននាម និងសិលាចារឹកនានាជាភាសាសំស្ក្រឹត ដែលគេរកឃើញនៅស្រុកចុងកាត់មាត់ញក គេអាចសន្និដ្ឋានបានថា អ្នកស្រុក និងប្រជាជនសាមញ្ញ ក្រៅពីអ្នកក្រុង ក៏ចេះភាសាសំស្ក្រឹត ព្រោះនៅសម័យនោះ ភាសាសំស្ក្រឹត បានត្រូវគេប្រើប្រាស់ជាទូទៅនៅអាស៊ីអាគ្នេយ៍ (ប្រទេសចាម្ប៉ា ជ្វា មក ឥណ្ឌា ឥណ្ឌូនេស៊ី)

ស្ថាននាមសំស្ក្រឹត បានត្រូវគេប្រើប្រាស់ជាផ្លូវការសំរាប់ដាក់ឈ្មោះប្រាសាទ ព្រះវិហារ រដ្ឋធានី ទីក្រុង ភូមិភាគ ដែនដី និងចំណុចភូមិសាស្ត្រ ដទៃទៀតនៃកម្ពុជទេស ។

ការសិក្សាស្ថាននាមជាភាសាសំស្ក្រឹត មិនគ្រាន់តែផ្ដល់សារសំខាន់ក្នុងការស្វែងយល់អំពីឥទ្ធិពលភាសាសំស្ក្រឹត មកក្នុងភាសាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ នៅលើមូលដ្ឋាននៃការស្រាវជ្រាវប្រវត្តិសាស្ត្រ ស្ថាននាមទាំងនេះមានសារសំខាន់ ព្រោះអាចបំភ្លឺបាននូវកំរិតឥទ្ធិពលសាសនា (ព្រហ្មណ៍សាសនាពុទ្ធសាសនា) និងជំនឿដទៃទៀត នៅក្នុងសម័យកាលមហានគរ និងមុនមហានគរ ។

ព្រមជាមួយគ្នានេះ ការសិក្សាអំពិស្ថាននាមខ្មែរ ដែលភាគច្រើនជាស្ថានិនាមដែលមានដើមកំណើតពីបរមបុរាណ ។ ពីដើម គ.. ឬ ពីមុន គ.. តំរូវឲ្យមានការឧបត្ថម្ភ ឬមួយមានការស្វែងយល់អំពីវិទ្យាសាស្ត្រ មនុស្សសាស្ត្រដទៃទៀត ជាពិសេស ការស្វែងយល់អំពីចំណេះដឹងប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ ។ ជួនកាលតំរូវឲ្យមានការយល់ដឹងអំពីបសុវិទ្យា និងរុក្ខវិទ្យា ដោយហេតុថា ស្ថាននាមនៃប្រទេសកម្ពុជា ជាច្រើន បានត្រូវបង្កើតនៅលើការរួមផ្សំ នៃពាក្យដែលសំគាល់នូវរុក្ខជាតិ សត្វចតុប្បាទ ឬមួយបក្សាបក្សីទាំងឡាយ ។ បានសេចក្ដីថា ជាស្ថាននាមដែលបង្កបង្កើតឡើងនៅលើមូលដ្ឋាននៃភាពរស់រវើកនៃបរិដ្ឋាន គឺនៅលើមូលដ្ឋានធម្មជាតិជុំវិញខ្លួននៃទិដ្ឋភាព នៃទេសភាព ។

ព្រាហ្មណ៍សាសនា ក៏បានផ្ដល់ឥទ្ធិពលដ៏សំបើមនៅក្នុងការបង្កបង្កើតស្ថាននាមសម័យបុរាណ មានជាពិសេស គឺឈ្មោះអាស្រម ឈ្មោះទីក្រុង និងឈ្មោះទន្លេ (មានទន្លេសិប្បនិម្មិតជាដើម) ។ ទឹកដីនៃប្រទេសកម្ពុជា ដែលប្រកបដោយលក្ខណៈខុសគ្នារវាងដីរាប (ដីក្រោម) ដីទំនាប ដីលិចទឹក ត្រពាំង បឹងបួរ ទាំងអស់នេះ បានបង្កបង្កើតជាមូលដ្ឋានដ៏ល្អសម្រាប់ការហៅឈ្មោះទីកន្លែង គឺការបង្កបង្កើតស្ថាននាមទៅតាមលក្ខណៈនៃទិដ្ឋភាពទីតាំងទឹកដី ។

នៅក្នុងការសិក្សាដែលនឹងមានតទៅ យើងបានកំរិតនៅក្នុងដំណាក់កាលទី ១ ការសិក្សាត្រឹមតែការស្វែងរកនូវនិយមន័យរបស់ស្ថាននាម នៅក្នុងភាសាខ្មែរបុរាណប៉ុណ្ណោះ ។

ការស្រាវជ្រាវ និងស្វែងរកទីតាំងនៃស្ថាននាមបុរាណ ទាក់ទងទៅនិងដំណាក់កាលទី ២ ដែលទាមទារឲ្យមានការសិក្សាប្រៀបធៀបរវាងស្ថាននាមបុរាណនិងស្ថាននាមបច្ចុប្បន្ន ។

កិច្ចការនេះជាកិច្ចការអនាគត ប៉ុន្តែមានសារសំខាន់ ព្រោះតាមការសិក្សាបែបនេះ យើងនឹងអាចធ្វើផែនទីភូមិសាស្ត្រ ប្រវត្តិសាស្ត្រនៃប្រទេសយើង នាសម័យមហានគរ ។

I. បច្ចេកពាក្យ នៃស្ថាននាមវិទ្យា

(Termes Toponymiques)

នៅក្នុងភាសាខ្មែរបុរាណ ជាពិសេសភាសាខ្មែរបុរាណនាសម័យអង្គរបច្ចេកពាក្យនៃស្ថាននាមវិទ្យា បានត្រូវបង្កើតឡើង ហើយបានត្រូវគេយល់នូវអត្ថន័យ ដោយការសិក្សាអំពីអត្ថបទដែលទាក់ទងទៅនឹងស្ថាននាមវិទ្យា ឬទាក់ទងទៅនិងភូមិវិទ្យា ។

បច្ចេកពាក្យទាំងនេះ បានត្រូវប្រើប្រាស់ ដូចជាពាក្យ វេយ្យាករណ៍ morphemes បញ្ជាក់ការកំណត់ព្រំដែនរវាងពាក្យសមាស និងឈ្មោះទីកន្លែង (ស្ថាននាម) ហើយម្យ៉ាងវិញទៀត បច្ចេកពាក្យទាំងនេះ ក៏ជាពាក្យដែលអាចផ្ដល់ពត៌មានដល់លក្ខណៈពិសេសនៃទីកន្លែងដែលគេឲ្យឈ្មោះ ។ នៅក្នុងភាសាខ្មែរគឺ បច្ចេកពាក្យទាំងនេះហើយ ដែលបានត្រូវប្រើដើម្បីបង្កើតឈ្មោះទីកន្លែង ដែលជាការបែងចែកទឹកដីតាមរបៀបរដ្ឋបាល ។

ឧទាហរណ៍ៈ ដូចជា ភូមិភាគ ខេត្ត ស្រុក ភូមិ ទីក្រុង បុរី ព្រៃ វត្តអារាម ភូមិស្ថាន ផ្លូវគមនាគមន៍ ច្បារដំណាំ ភ្នំ ដីទំនាប ដីទួល ទីវាល ស្រែ និងចំការ (ក្សេត្រ) កំពង់ បឹង ទន្លេ ស្ទឹង ត្រពាំង ទំនប់ ។ល។

បច្ចេកពាក្យទាំងនេះ គេអាចសន្មតបានថាជាបច្ចេកពាក្យខាងភូមិវិទ្យាផងដែរ (Termes Geographiques) គឺជាបច្ចេកពាក្យ ដែលត្រូវបង្កបង្កើតឡើងដោយរដ្ឋបាលរាជការ ដើម្បីដាក់ឈ្មោះដោយបំណែងចែកទឹកដី តាំងពីទឹកដីដ៏ធំ ៗ រហូតដល់ដីស្រែ ចំការ សំរាប់ធ្វើដំណាំស្រូវ ។

I.. Pramana, praman

បច្ចេកពាក្យ ប្រមានប្រមាណបានត្រូវប្រើប្រាស់នៅសម័យអង្គរដើម្បីឲ្យឈ្មោះដល់បំណែងចែកទឹកដីដ៏ធំ ៗ ឬមួយភូមិភាគ នៃកម្ពុជទេស ។

តាមសិលាចារឹក យើងបានឃើញដែនដីប្រមាណ pramana ប្រហែលជា ២០ គឺជាផែនដីដ៏ធំៗ នៃប្រទេសៈ

(អក្សរសិលាចារឹក ទំព័រ ៤៧, ៤៨, ៤៩)

នៅក្នុងសិលាចារឹកវត្តព្រៃវែង សម័យសតវត្សទី ៧ (សិលាចារឹកអ្នកតា) មានឈ្មោះ pramana Mahatmal មានសរសេរពាក្យថា

តើភូមិភាគនេះនៅឯណា ? ឬមួយក៏មានទីតាំងនៅកន្លែងវត្តព្រៃវែងសព្វថ្ងៃ ។ នៅក្នុងសិលាចារឹកនេះទៀត ក៏មានសរសេរឈ្មោះ ព្រះបាទឥសានិវរ្ម័ន ជាព្រះមហាក្សត្រ លើមហាក្សត្រសមន្តរាជ នៃភូមិភាគទាំងបី ។

តើប្រមាណមហាត្មល ជាភូមិភាគមួយក្នុងបណ្ដាភូមិភាគ (ឬទីក្រុង) ទាំងបី កន្លែងដែលមានចារនៅក្នុងសិលាចារឹកវត្តព្រៃវែង ឬទេ ?

ក្នុងបណ្ដាភូមិភាគប្រមាណ praman ដ៥ែលត្រូវបានពណ៌នាតាមឧទាហរណ៍ខាងលើនេះ យើងអាចសង្កេតឃើញថា ភូមិភាគ ប្រមាណ

praman ពាក្យនេះមានន័យពីរ មានន័យថា រង្វាស់, ការប៉ាន់ស្មាន

praman មួយចំនួនមានដើមកំណើតពីពាក្យខ្មែរ ហើយឈ្មោះភូមិភាគចំនួន ១១ មានដើមកំណើតពីសំស្ក្រឹត ។

ម្យ៉ាងវិញទៀត តាមសិលាចារឹក K 989 ភូមិភាគប្រមាណមួយ មានឈ្មោះថា Satagrama ដែលមានន័យថា ភូមិចំនួនមួយរយបានសេចក្ដីថាតាមរយៈអត្ថន័យរបស់ភូមិភាគនេះ យើងអាចទាញមតិដែលបញ្ជាក់ទំហំដ៏ធំធេងនៃស្ថាននាម ដែលបានប្រើប្រាស់ពាក្យ praman នៅខាងដើម ។

នៅក្នុងសិលាចារឹកនៃប្រទេសចាម្ប៉ា នាសម័យអង្គរ ក៏មានការប្រើប្រាស់ praman សំរាប់សំគាល់នូវភូមិភាគផ្សេងៗ នៃប្រទេសចាម្ប៉ា ផងដែរ ។

I. . Visaya

ពាក្យសំស្ក្រឹត មានន័យថា តំបន់ ខេត្ត

ពាក្យ វិសយសំរាប់សំគាល់នូវបំណែងចែកទឹកដីរដ្ឋការ ឬក៏បំណែងចែករាជការមួយ ៗ ដ៏ច្បាស់លាស់នៅក្នុងសម័យអង្គរ ។ តាមសិលាចារឹកនានាពាក្យវិសយ Visaya សំគាល់នូវទីរួមខេត្ត ដែលនៅក្នុងនោះ មានស្ថាប័នរាជការផ្សេង ៗ ខាងគ្រហស្ថ និងសាសនា ។

Visaya និមួយ ៗ ស្ថិតនៅក្រោមការត្រួតត្រារបស់ Khlon Visaya (ស្ដេចត្រាញ់ ឬចៅហ្វាយខេត្ត)

រាជការដែលធ្វើការអម ខ្លោញវិសយគឺមានខ្លោញវលវិសយ Khlon Vala Visaya K 221 ។ ខ្លោញទទួលបន្ទុកខាងកិច្ចការធញ្ញជាតិ គឺមានស្រូវអង្ករជាអាទិ ។ ខ្លោញទទួលបន្ទុកខាងកិច្ចការទារប្រេង មានប្រេងធ្វើអំពីរុក្ខជាតិ និងប្រេងធ្វើអំពីខ្លាញ់គោ (សិលាចារឹក ទំព័រ ៥១) Vrihi paryyan Visaya K 444 ព្រមទាំងមានខ្លោញ ឬមួយក៏អធិបតី ទទួលបន្ទុកតុលាការ ដែលនៅតាមសិលាចារឹកថា សភាវិសយ Sabha Vis

បើប្រៀបធៀបទៅនិងសម័យបច្ចុប្បន្ន ពាក្យ Visaya មានន័យថាជាបំណែងចែកទឹកដីរដ្ឋបាល ដូចជាខេត្តដែរ ។ (សិលាចារឹក ទំព័រ ៥១)

គួរកត់សំគាល់ថា មានឈ្មោះស្ថាននាមខ្លះ ដែលត្រូវបានបង្កបង្កើតឡើងដោយការប្រើពាក្យ ភូមិសាស្ត្រ ប្រមាណ ផង និងពាក្យ វិសយ ផង ។

ឧទាហរណ៍ៈ (សិលាចារឹក ទំព័រ ៥១)

Cresthapura = បុរីដ៏ល្, ដ៏ប្រសើរ, គឺជាភូមិភាគនៅខាងទិសឧត្ដរនៃកម្ពុជទេស គឺនៅតំបន់វត្តភូ ឬហៅថាតំបនប់ប៉ាសាក់ នៅខាងភូមិភាគឧត្ដរ ។

តាមមតិអ្នកស្រាវជ្រាវខ្លះ Cresthapura គឺជារាជធានីចាស់នៃប្រទេសចេនឡា ហើយព្រះមហាក្សត្រដែលសោយរាជ្យមុនគេនៅទីនោះ ព្រះនាមថា ស្រេស្ឋវរ្ម័ន Cresthavarman

Sanduk = ប្រហែលជាចេញមកពីពាក្យ Stuk sdok

មានន័យថា ធំ មាំមួន ប៉ុន្តែ ន័យរបស់ពាក្យនេះម្យ៉ាងទៀត គឺ បឹង

សព្វថ្ងៃ មានពាក្យ ភ្នំសន្ទុកដែលនៅលើនោះមានប្រាសាទបុរាណតាមសិលាចារឹក ក៏មានសរសេរអំពី mahanasa = អ្នកធ្វើម្ហូបអាហារនៅវិសយសន្ទុក Visaya Sanduk

ប្រសិនបើពាក្យ Cresthapura & Sanduk បានត្រូវប្រើប្រាស់សំរាប់សំគាល់ភូមិភាគផង ខេត្តផង គេអាចសន្និដ្ឋានថា នៅតាមសិលាចារឹកមានពាក្យសំគាល់ភូមិភាគដទៃទៀត ដែលត្រូវប្រើសំរាប់សំគាល់ខេត្ត ។ យើងបានរកឃើញប្រមាណ ប្រហែលចំនួន ២០ ហើយក្នុង praman និមួយ ៗ មាន Visaya គឺខេត្តច្រើន ។ ដូច្នេះ Visaya នៅសម័យបុរាណ ជាពិសេសនៅសម័យអង្គរ មានមិនតិចជាងពាក្យរបស់ ជីវតាក្វាន់ដែលបានសរសេរថា នៅកម្ពុជាមានខេត្តច្រើនិជាង ៩០ ។

I. . Sruk

តាមនិរុត្តិវិទ្យា ពាក្យ Sruk ដែលគេបានប្រទះឃើញតាមសិលាចារឹកតាំងពីសតវត្សទី ៧ (សិលាចារឹក ទំព័រ ៥២) រួមជាមួយប្រភពដើមនៃពាក្យមនបុរាណ Scruk, Sruk មានន័យថា ជ្រក, ជំរក refuge se refugier ។ ពាក្យ Scruk នៅក្នុងភាសាមន ប្រហែលជាមានកំណើត និងមានន័យដើមដូចគ្នាហើយដែលប្រែមកថា ជំរកបានសេចក្ដីថា ដើមឡើយ ពាក្យស្រុកក្នុងភាសាខ្មែរ មានន័យថា ជំរកហើយពាក្យ ជ្រកក៏មានដើមកំណើតមានទំរង់ទៅតាមពាក្យ “ Cruk ច្រុក

នៅក្នុងភាសាខ្មែរ និងខ្មែរដទៃ ខ្យល់ព្យញ្ជនៈ Ca និង Sa មានទំនាក់ទំនងគ្នាខាងសំនួរ ដូចពាក្យ ឆីនិងពាក្យ ស៊ី

នៅសម័យមុនអង្គរពាក្យ Sruk សំគាល់តែភូមិដ៏តូចតាចទេ ហើយស្រុកថ្មី (៥៣) Sruk Tmi ស្រុកដ៥ែលទើបនិងបង្កើតថ្មី ហើយប្រហែលជានៅមុនដំបូង មានផ្ទះតែពីរបី ប៉ុណ្ណោះ ។

នៅសម័យអង្គរ ពាក្យ ស្រុកបានពង្រីកនូវនិយមន័យរបស់ខ្លួនដោយសារការអនុវត្តន៍នយោបាយពង្រីកទឹកដី នៃព្រះមហាក្សត្រអង្គរ ព្រះមហាក្សត្រដែលជាតំណាងព្រះឥសូរ ឬព្រះវិស្ណុលើផែនដី នាសម័យមុនអង្គរ មានភារៈគ្រាន់តែរក្សាថែផ្ទៃករោម (ដែនដី) របស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គមានភារៈពង្រីកទឹកដីរបស់ព្រះអង្គ ។ នេះគឺជាទស្សនៈរបស់ព្រាហ្មណ៍និយម ។

មកដល់សម័យអង្គរ ពាក្យ ស្រុក ត្រូវបានគេប្រើជាពាក្យសំរាប់សំគាល់បំណែងចែកទឹកដីខាងរដ្ឋការ ហើយជាបច្ចេកពាក្យខាងភូមិសាស្ត្រដែលបញ្ជាក់នូវឯកតាខាងរដ្ឋបាលតូចៗ ដែលមានិអភិបាលរបស់ខ្លួន គឺមានប្រធានស្រុក (៥៣) K153 ឬមានខ្លោញស្រុក (៥៣) K99 មានអធិការត្រួតគុណសម្បត្តិ និងបទឧក្រិដ្ឋ ឬក៏អាចហៅម្យ៉ាងទៀតថា អធិការផ្នែកសន្តិសុខ (៥៣) មានតុលាការស្រុក (៥៣) K 208

នៅក្នុងអត្ថបទនៃសិលាចារឹក K 258 ដែលមានកាលបរិច្ឆេទនៅសតវត្សទី ១១ គេអាចអានកន្សោមពាក្យដូចតទៅ (៥៣) (គឺអាចបកប្រែតាមភាសាសម័យថា អភិបាលស្រុកដែលមានភូមិ ១០ ។ ហេតុដូចនេះ ពាក្យថា Sruk គឺសំដៅលើទីប្រជុំភូមិតិចឬច្រើនគឺជាពាក្យដែលមានន័យប្រហាក់ប្រហែលគ្នា នៅក្នុងភាសាសម័យ ។ ក៏ប៉ុន្តែ នៅសម័យអង្គ)ស្រុកបានមានន័យថា Sruk ផង ឬក៏ថា ស្រុក ទេសផង (៥៣) គឺសំគាល់នូវនគរ ។

ក្នុងអត្ថបទសិលាចារឹក ស្ដីអំពីសម្បថ តម្រួតពលរបស់ព្រះបាទសូរ្៩យវរ្ម័នទី ១ មាននិយាយថា តំរូត ពលនិមួយ ៗ តំណាងឲ្យស្រុកនិមួយ ៗ នៅមហាសករាជ ៩៣៣ ។

លោកអៃមូនីញេ (Aimonier) ជាអ្នកស្រាវជ្រាវសិលាចារឹកជាតិបារាំងនៅចុងសតវត្សទី ១៩ ដើមទី ២០ បានអានសិលាចារឹកនេះ ហើយបានសរសេរនៅក្នុងសៀវភៅរបស់គាត់ (Le Cambodge 1904) ។ លោកបានអានសិលាចារឹកនឹងរាប់ក្នុងនេះ ឃើញមានស្រុកចំនួន ៤០០ ។ ក្រោយមកជាង ៥០ ឆ្នាំ លោក Georges Coedes បានអានសិលាចារឹកភិមានកាសសាជាថ្មី ហើយស្រង់បានឈ្មោះស្រុកតែ ២០០ ប៉ុណ្ណោះ ។ បញ្ហាចោទថា តើនៅក្នុងសម័យអង្គរ នៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ នាដើមសតវត្សទី ១១ កម្ពុជទេស មានស្រុកចំនួនប៉ុន្មាន ? ហើយបើរជទូតចិនឈ្មោះ ជូតាក្វាន់ ដែលបានមកដល់ទីក្រុងអង្គរ ឆ្នាំ ១២៩៦ គាត់បានសរសេរថា ចក្រភពអង្គរ មានខេត្តរហូតជាង ៩០ ។ បញ្ហានេះ តំរូវឲ្យមានការស្រាវជ្រាវ និងមានការសិក្សាអំពីស្ថាននាមសម័យអង្គរ ដោយប្រៀបធៀបនឹងស្ថាននាមសម័យបច្ចុប្បន្ន ដែលស្ថិតនៅក្នុង និងក្រៅប្រទេស ជា ពិសេស នៅក្នុងប្រទេសសៀម និងវៀតណាម ។

ឧទាហរណ៍ ខ្លះ ៗ អំពីស្រុកៈ

(អក្សរសិលាចារឹកទំព័រ ៥៤៥៥)

I.. Camnat

នៅសម័យអង្គរ ពាក្យ ចំនត Camnat ឬ ចំនាត Camnat មានន័យថា ភូមិ ភូមិទើបបង្កើតថ្មី។ ពាក្យនេះជានាមស័ព្ទ កើតចេញមកពីកិរិយាស័ព្ទចត៑ Cat ឬ ចាត៑ Cat ដោយការប្រើផ្នត់ (am n- ) គួរកត់សំគាល់ផងដែរថា នៅក្នុងភាសាខ្មែរបុរាណ ឋានន្តរនាមក្ដី នរនាមក្ដី ស្ថាននាមក្ដី ច្រើនតែបានបង្កបង្កើតដោយផ្នត់ “am am n-” ខុសប្លែកពីភូមិធម្មតា ដែលមានអ្នករស់នៅច្រើនប្រភេទ តាមសិលាចារឹក ពាក្យ ចំនាត់ Camnat ត្រូវបានគេប្រើសំគាល់ភូមិថ្មី ហើយតូច មិនតែប៉ុណ្ណោះ ជាភូមិដែលជាកម្មសិទ្ធិរបស់អភិជនណាមួយ ។ “Camnat” ជាពាក្យបញ្ជាក់នូវបំណែងចែកទឹកដីដ៏តូច ប្រហាក់ប្រហែលនឹងភូមិដែលទើបនឹងបង្កើតថ្មី ដោយអភិជនក្ដី ដោយក្រុកអ្នកប្រកបការងារក្ដី ។

ឧទាហរណ៍ៈ ក្រុមអ្នកចំរៀង ដូច្នេះ គេមិនអាចច្រឡំ ចំនត និងស្រុកបានឡើយ ។ ប៉ុន្តែ នៅក្នុងចំនត ជួនកាលក៏អាចមានព្រះវិហារផងដែរ ។

ឧទាហរណ៍ (សិលាចារឹក ទំព័រ ៥៥)

ក្នុងពាក្យ Camnat Camryyan ឬចំនត អ្នកចំរៀង គេអាចយល់នូវតួនាទីដ៏សំខាន់របស់អ្នកចំរៀងនៅបុរាណកាល ។

បើសិនតាមសិលាចារឹកនិមួយ ៗ មានចុះឈ្មោះអ្នកចំរៀង និងអ្នកភ្លេងព្រមទាំងអ្នករបាំ និងសិល្បករចម្លាក់ទៀតផង ទាំងអស់នេះបញ្ជាក់ឲ្យឃើញថា វត្តអារាមខាងព្រហ្មញ្ញសាសនា មានតំរូវការជាចាំបាច់នូវសិល្បៈចំរៀង តូរតន្ត្រី និង នាដ្យកម្៩ម ដើម្បីបង្កើតទំនាក់ទំនង ឬដើម្បីបំរើទេវតា និងអាទិទេព ។

(សិលាចារឹក ៥៦)

តាមសិលាចារឹកសម័យអង្គរ ដែលគេបានរកឃើញ គេអាចប្រទះឃើញឈ្មោះភូមិ សំគាល់ដោយពាក្យ ចំនត ចំនួនប្៩រហែល ៦០ ។

 

I. . Anray

តាមសិលាចារឹកសតវត្សទី ១០ ពាក្យ “anray” មានន័យថាជា ភូមិរបស់វត្តអារាម បានសេចក្ដីថា ជាភូមិដែលមានភារៈនិងបំពេញការងារសំរាប់ប្រយោជន៍នៃវត្តអារាម (Village prestataire)

ជួនកាលមុខពាក្យ អន្រាយគេប្រើពាក្យ វ្រៈគឺ Vrah Anray គឺជាភូមិរបស់ព្រះវិហារ៤របស់វត្តអារាមោ (K 570)

ភូមិបែបនេះ រមែងមានពួកកសិករដែលធ្វើការសំរាប់វត្តអារាមណាមួយកសិករបែបនេះ មិនមែនជាកសិករប្រកបដោយស្វយ័តភាពទេ គេអាចប្រើពាក្យ៨ម្យ៉ាងទៀតបានថា ជាកសិករបំពេញការងារ ឬជាកសិករអ្នកងារ ។

ងារ besogne អ្នកធ្វើការដោយប្រើកំលាំង le corveanle

(សិលាចារឹកទំព័រ ៥៧)

I.. Bhumi

ពាក្យថា ភូមិជាពាក្យសំស្ក្រឹត ដែលនៅក្នុងភាសាខ្មែរបានខ្ចីមកប្រើហើយមានន័យថា ដី ដែនដី ដីធ្លី ដីមានម្ចាស់ ។ យើងអាចថា ដីហ៊ុំព័ទ្ធដោយរបងឬដោយព្រំប្រទល់ ។

នៅតាមសិលាចារឹកនានា ដីភូមិ គឺអាចទិញ ឬលក់បាន ក៏ប៉ុន្តែ មនុស្សដែលមានសិទ្ធិទិញ ឬលក់ដីភូមិ មិនមែនបណ្ដាអ្នកបំរើទេ គឺសុទ្ធតែពួកអភិជនមានតាំងពីពួក Vap ឬពួក lon ជាដើម ។

គេអាចទិញ ឬលក់ដី ដោយប្រើមាសប្រាក់ ផលដំណាំ សត្វពាហនៈ ឬក៏ធនធានមនុស្ស ឬជារូបិយប័ណ្ណ ។

ឧទាហរណ៍ៈ សម័យសូរ្យវរ្ម័នទី ២ ស្ដេចត្រូវទិញដី (ឬថ្នូដី) ជាមួយអភិជនដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់ ដើម្បីសាងសង់ប្រាសាទ ។

ម្យ៉ាងទៀត នៅតាមសិលាចារឹកផ្សេង ៗ គេឃើញមានពាក្យ

(សិលាចារឹក ទំព័រ ៥៨)

ក្នុងក្របខណ្ឌជាពាក្យសំគាល់នូវស្ថាននាម ភូមិ bhumi គឺជាដីរមព័ទ្ធដោយរបង ឬជាភូមិឋាន domaine របស់ឯកជន ឬរបស់វត្តអារាម ហើយទំរង់សមាសភាព នៃភូមិសម័យនោះ ពុំដូចជាសមាសភាពនៃភូមិសម័យបច្ចុប្បន្នទេ ។

ឧទាហរណ៍ៈ

bhumi Svasti “ភូមិស្វស្ដិ” K 158 ភូមិសួស្ដី

bhumi Tem Jrai “ភូមិតេំជ្រៃ” K 91 ភូមិដើមជ្រៃ

bhumi Vrah Amvil “ភូមិវ្រះអំវិល” K 736 ភូមិថ្កល់ឥត

bhumi Yogendralaya “ភូមិយោគេន្ទ្រាលយ” K 33

bhumi Çiva “ភូមិសិវា” K 216

យោគេន្ទ្រាលយ = យោគ + ឥន្ទ្រ + អាលយ

នៅក្នុងសិលាចារឹក គេសង្កេតឃើញថា និយមន័យរបស់ពាក្យ ភូមិបានរីកធំ ហើយភូមិបានទៅជាពាក្យសំគាល់ទីកន្លែងដែលមានគេរស់នៅ, ទីកន្លែងដែលមានបណ្ដាជនគ្រប់ស្រទាប់រស់នៅ។

ឧទាហរណ៍ៈ

ភូមិ តូយ៌្យ bhumi Tuyya k 191 (ភូមិអ្នកតូរ្យតន្ត្រី)

ភូមិ វគ្គិខ្មាប៑ bhumi Vargga khmap K 265 (ភូមិរបស់ពួកកាប់ឬភូមិអ្នកកាប់ឈើ ?)

ភូមិ បក្សក្មេត bhumi paksa knet K258 (ភូមិរបស់អ្នកប្រកបការងារនៅថ្ងៃខ្នើត ពី ១ កើត ទៅ ១៥ កើត ជាអ្នកប្រកបការងារដើម្បីវត្តអារាម)

ពាក្យថា បក្សក្មេត Paksa knet (៥៩) ច្រើនមានប្រើតាមសិលាចារឹកតាំងពីសម័យមុនអង្គរ សំរាប់សំគាល់អ្នកធ្វើការងារខាងខ្នើតជាពាក្យប្រើទូទៅ ជាមួយនិងពាក្យមួយទៀតថា បក្សណ៌្ណោច Paksa Rnnoc (59) ដែលជាអ្នកប្រកបការងារ ចាប់ពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៥ រោច ។

ពាក្យទាំង ២ នេះ ចង់បង្ហាញពីរបៀបរបបនៃការបំពេញការងាររបស់ប្រជាពលករ ដែលយើងអាចនិយាយថា ប្រជពលករបំពេញងារសំរាប់រាជការ (កិច្ចការសំរាប់បំរើរដ្ឋ) ឬបំពេញងារសំរាប់វត្តអារាម ។ បានសេចក្ដីថា អ្នកទាំងនោះធ្វើការសំរាប់វត្តអារាម ឬរាជការចំនួន ១៥ ថ្ងៃ ហើយមកបំពេញការងារសំរាប់គ្រួសារខ្លួនចំនួន ១៥ ថ្ងៃ ។

អ្នកទាំងនោះ ប្រហែលជាបំពេញការងារដោយគ្មានប្រាក់ឈ្នួល ដូចជាបច្ចប្បន្នសម័យទេ ។ ក៏ប៉ុន្តែ គេមិនអាចនិយាយថា អ្នកទាំងនោះគ្មានបានទទួលរង្វាន់អ្វីសោះឡើយ ដោយហេតុថា តាំងពីសម័យអង្គរ មានការប្រើពាក្យឈ្នួល ជួលសំរាប់សំគាល់នូវមនុស្សដែលគេជួល ។

ចំពោះមន្ត្រីវិញ ឬក៏មន្ត្រីជាន់ខ្ពស់ របស់ដែលគេទទួលក្នុងការបំពេញងារ (ការងារ) គឺជាទ្រព្យសម្បត្តិ មានតាំងពីស្រូវ អង្ករ រហូតដល់សត្វពាហនៈ មាស ប្រាក់ ឬក៏ដីធ្លី ។

ចំពោះមន្ត្រីជាន់ខ្ពស់ ដូចមានសិលាចារឹកស្តុកកក់ធំជាសក្ខីភាព ត្រកូលអភិជន ច្រើនតែទទួលនូវ ភូមិរាជប្រសាទបានសេចក្ដីថា ជាដីភូមិអំណោយដោយព្រះមហាក្សត្រ ។

នៅសម័យអង្គរ ភូមិ, bhumi មានពាក្យសំគាល់ថា ភូមិឋាន(domaine) ដែលជាដីធ្លីហ៊ុំព័ទ្ធដោយរបងមានទំហំតូច ឬ ធំ គឺជាដីធ្លីឯកជន ជាកម្មសិទ្ធិរបស់កុដុម្ពីក៍ របស់វត្តអារាម របស់គ្រួសារសេដ្ឋី ឬក៏របស់មហាគ្រួសារអភិជនណាមួយ (famille sacerdotale)

ឧទាហរណ៍ៈ គ្រួសាររបស់ព្រាហ្មណ៍បុរោហិត សិវកៃវល្៩យ

គ្រួសារព្រាហ្មណ៍បុររោហិតសិវកែវល្យនេះហើយ ដែលជាម្ចាស់ភូមិម្ចាស់ទឹកដីស្ដុកកក់ធំ ហ់យតាមពិតទៅ មិនគ្រាន់តែជាម្ចាស់ដីទេ ប៉ុន្តែជាម្ចាស់សំណង់ដែលមានព្រះវិហារ និងប្រាសាទនានា សំរាប់ធ្វើពិធីបូជាព្រាហ្មណ៍សាសនាទៀតផង ។

នៅសម័យក្រោយមកទៀត ភូមិបានក្លាយទៅជាទីប្រជុំជន ដែលមានបណ្ដាជនរស់នៅទីនោះ ហើយមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់វត្តអារាមទៀតឡើយ ។

ភូមិ បានប្រែក្លាយទៅជាបំណែងចែកទឹកដីរដ្ឋការ ដ៏តូចរបស់ប្រទេសកម្ពុជា ។

II. បច្ចេកពាក្យនៃស្ថាននាម ប្រើប្រាស់សំរាប់សំគាល់ជលនាម

Hidronumes

នៅទីនេះ នៅក្នុងការសិក្សានេះ យើងប្រើបច្ចេកពាក្យ ជននាមHydronymes ដើម្បីសំគាល់នាមឈ្មោះផ្លូវទឹកតូចទាំងធំ សំគាល់នូវទីកន្លែងដែលមានទឹកជាធម្មជាតិ ឬជាសិប្បនិម្មិត គឺ ជាល្អាងទឹកជីកដោយអ្នកស្រុក ។

តាមសិលាចារឹកសម័យអង្គរ គេឃើញមាននាមឈ្មោះ ទន្លេ បឹងបួរ ជាច្រើន ដែលទាក់ ទងទៅនិងកំណរកំណើតនៃស្ថាននាម សំគាល់នូវឈ្មោះ ភូមិ ស្រុក ខេត្ត និងភូមិភាគ ។ ព្រឹត្តិការ ណ៍ទាំងអស់នេះ បញ្ជាក់ឲ្យឃើញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ទាក់ទងទៅនិងការអភិវឌ្ឍន៍និងត្រួសត្រាយប្រទេស នៅសម័យមុនអង្គរ និងសម័យអង្គរ ។ ការអភវិឌ្ឍន៍ទាំងនេះ មានការត្រួសត្រាយកាប់ឆ្កាដីថ្មី ៗ ការស្ថាបនាទីក្រុង និងវត្តអារាម ការកសាងប្រព័ន្ធបង្ហូរទឹក ដោយសំណង់ទំបន់តូច ឬធំព្រមទាំងការជីកប្រឡាយទឹក និងព្រែក ជីក ព្រមទាំងល្អាងរក្សាទឹកដ៏ធំ ៗ ដែលសម័យនោះគេហៅថា ទន្លេតដាក Tataka (សំស្ក្រឹត) ឬបារាយណ៍ ។

ក្នុងការស្រាវជ្រាវរបស់ខ្លួន អ្នកស្រាវជ្រាវរុស្ស៊ីម្នាក់ឈ្មោះ ប័យកូ (Boiko) បានសរសេរថា ប្រទេសកម្ពុជាសម័យអង្គរ បានគ្របដណ្ដប់ដោយប្រព័ន្ធធារាសាស្ត្រដ៏រីកចំរើនបំផុតនៅអាស៊ី ។

ដូចយើងបានជ្រាបរួចមកហើយថា តាំង ពីសម័យបរមបុរាណមកប្រទេសកម្ពុជា មានស្ថានភាពល្អខាងភូមិសាស្ត្រ ដោយហេតុថា នៅកណ្ដាលប្រទេស មានទន្លេចតុមុខដែលជាផ្លូវទឹក ដែលជាទីជំនួបគ្នារវាងទន្លេមេគង្គ និងទន្លេសាប ហើយគឺទីជំនួបគ្នាពីទន្លេសាប ទន្លេមេគង្គនេះហើយដែលមានកំណកំណើតនៃស្ទឹង ព្រែក អូរ ត្រពាំង ប្រកបដោយចំនួនច្រើនមោហិមា ។

 

II. . Danle

ពាក្យ ទន្លេ, Danle” ជាផលនាម ដែលបញ្ជាក់នូវទន្លេផង ញនិងល្អាងទឹកផង ។

ពាក្យនេះ អាចកើតចេញមកពីពាក្យៈ

ត្លេ tle = ទឹក ជាពាក្យ៧ដែលគេរកឃើញនៅក្នុងភាសាហ្មូង (ភាសាតៃដោយវិធីប្រើផ្នត់ជ្រែក ./ អន-, –n-/ -an´ (tle + -an-> Tanle)

មុនដំបូង ពាក្យ Danle ជាពាក្យសំគាល់ផ្លូវទឹកដ៏ធំ គឺសំគាល់ទន្លេ ឬនទី ។ នៅក្នុងសិលាចារឹក k 22 សតវត្សទី VII ស្ថានិនាម Danle krau (62) (Fieuve exterieur) គឺជាឈ្មោះដៃទន្លេមេគង្គ ដែលចេញពីចតុមុខបែកទៅទិសខាងត្បូង ។

ពាក្យនេះបានប្រើជាសមាសធាតុនៃស្ថាននាម ១ ដែលគេប្រើហៅដៃទន្លេមេង្គ ។ នៅក្នុងអត្ថបទសិលាចារឹក K 268 សតវត្សទី XI ពាក្៩យ៨ Danle សំគាល់នូវអាងទឹកដ៏ធំ ឬសំគាល់នូវបារាយណ៍ ដែលគេបានជីក ។

ឧទាហរណ៍ៈ (៦២)

Cat sruk sthapana jyak danle

កសាងស្រុក ស្ថាបនាព្រះវិហារ ជីក បារាយណ៍ (អាងទឹក)

ឧទាហរណ៍ៈ (៦២)

តាមសិលាចារឹក គេពុំទាន់រកឃើញផលនាមសំគាល់ទន្លេមេង្គទេ ហើយឈ្មោះទន្លេមេង្គនេះទៀត ក៏ត្រូវបានអ្នកប្រាជ្ញខាងភូមិសាស្ត្រ អក្សរសាស្ត្រជាច្រើន លើកយកមកជាកម្មវត្ថុនៃការសិក្សា ។ ប៉ុន្តែ ទោះបីអ្នកស្រាវជ្រាវនានាមានមតិខុសគ្នាខ្លះក្ដី ក៏គេនៅតែយល់ថា ពាក្យ មេកុង គឺជាពាក្យ មនខ្មែរ ដែលមានន័យថា មេទឹក។ នៅក្នុងភាសាខ្មែរ ជួនកាលគេសរសេរថា មេកុងជួនកាលថា មេគង្គ” (មេ + គង្គ ឬគង្គា)

នៅក្នុងសិលាចារឹក មានពាក្យដែលជាស្ថាននាម គឺជានាមនៃទីក្រុងមួយដែលនៅជិតទន្លេ ហើយទីក្រុងនោះឈ្មោះថា គង្គបុរ Gangapur ប្រែថា បុរីស្ថិតនៅជិតមាត់ទន្លេគង្គាគេអាចចោទសួរថា ទន្លេគង្គាជាឈ្មោះទន្លេមេកុង ពីបុរាណកាលមកឬ ?

បញ្ហានេះ នឹងមានអត្ថាធិប្បាយនៅក្នុងស្ថាននាមជាភាសាសំស្ក្រឹត ។ នៅក្នុងសិលាចារឹកបែកបាក់មួយ គឺសិលាចារឹក k 455 សតវត្សទី XI យើងអាចអានឃ្លាដូចតទៅ Danle ta pvan (៦៣)

នៅក្នុងសមាសពាក្យ នៃពាក្យនេះ គឺពាក្យ ទន្លេ ត ប្វន៑យើងមិនអាចបញ្ជាក់ឲ្យបានច្បាស់លាស់ថា ជាពាក្យសំរាប់ហៅឈ្មោះទន្លេចតុមុខ នាសម័យបច្ចុប្បន្ននេះ ឬយ៉ាងណា ?

II.. Cdin (៦៣)

ពាក្យ Cdin ជាពាក្យដ៏បរមបុរាណបំផុតនៅក្នុងភាសាខ្មែរ ហើយនៅក្នុងសិលាចារឹក គេប្រទះឃើញនៅក្នុងអត្ថបទ នាសតវត្សទី VI-VII

រីឯពាក្យ Chdin ជាពាក្យចេញមកពីពាក្យ Cdin ហើយដែលត្រូវបានគេប្រើប្រាស់នៅសម័យអង្គរ ។

នៅសម័យអង្គរ រហូតដល់ចុងក្រោយ ភាសាខ្មែរនៅតែបានប្រើប្រាស់ពាក្យ Chdin ដដែល ហើយពុំទាន់ឃើញមានប្រើពាក្យ sdin” ដែលជារូបស័ព្ទមានប្រើសព្វថ្ងៃនេះទេ ។

ពាក្យនេះអាចចេញមកពីឫសគល់នៃ ពាក្យមួយ គឺពាក្យ រុង run”

run រុង = ប្រែថា ជ្រៅ ទូលាយ ធំ ។ ពាក្យរុង run ជាពាក្យមកខ្មែរ ហើយមាននិយមន័យស្របគ្នានិងពាក្យ ក្រុង Ktu n “ = ទន្លេ ឬស្ទឹង ។

ជាធម្មតា នៅក្នុងភាសាខ្មែរ ក៏ដូចជាភាសាមកដទៃ នៅលើមូលដ្ឋាននៃសូរស័ព្ទវិទ្យា ទំនាក់ទំនិង និងការផ្លាស់ប្ដូរទៅវិញទៅមក រវាងសំឡេងព្យញ្ជនៈ (៦៤)

ព្រមទាំងស្រះ

ឧទាហរណ៍ៈ ទិញ <ទុញ

ទំនាក់ទំនងរមែងមានវត្តមានជាប្រក្រតីរវាងភាសាមកខ្មែរ និមួយ ៗ ផង ។ បានសេចក្ដីថា នៅក្នុងភាសាខ្មែរ នៅក្នុងសម័យកាលនិមួយ ៗ គេតែងសង្កេតឃើញភាពខុសគ្នាក្នុងការបំភ្លឺសូរស័ព្ទនៃពាក្យខ្លះ ៗ ដែលគេហៅថា ជាពាក្យនៃគ្រាម ភាសាឧទាហរណ៍ៈ គ្រាមភាសាអង្គបុរី ចូលចិត្តប្រើពាក្យ ជំនួស

ម្យ៉ាងវិញទៀត ប្រសិនបើពាក្យ ឆ្ទឹង៑ជាពាក្យបានកើតមកដោយមានលក្ខណៈប្លែកក្ដី ក៏គេអាច ពន្យល់បានតាមនិន្ទាការរបស់ខ្លួន នៅក្នុងការបង្កើតពាក្យ ភាសាខ្មែរបានខិតខំរកមធ្យោបាយដើម្បីជៀសវាងនូវការប៉ះទង្គិចនៃ ពាក្យ សទិសស័ព្ទ Homonymoes”

នៅក្នុងភាសាខ្មែរបុរាណចេញពីពាក្យ run” គឺមានការកកើតពាក្យ Kurun មានន័យថា ស្ដេច មហាក្សត្រ

sin > smin (សូត្រធម៌)

smin នៅក្នុងភាសាមក សំគាល់ ព្រះមហាក្សត្រ

នៅក្នុងព្រះអត្ថបទនានានៃសិលាចារឹក មានការរកឃោះញចំនួន ស្ទឹងរហូតដល់ ៣៤ ប៉ុន្តែចំនួននេះ នៅពុំទាន់អស់នៅឡើងទេ ទោះបីពាក្យ Cdin ជាពាក្យបរមបុរាណក្ដី) ប៉ុន្តែ គេប្រើប្រាស់ពាក្យនេះ សំគាល់ខ្លួនផ្លូវទឹកផង ជនបទភូមិស្រុកផង ។

ពាក្យ Cdin” ដែលជាជលនាម ហើយបានប្រែក្លាយជានាមនៃជនបទដោយហេតុថា គេសំគាល់ឃើញនូវពាក្យស្រុកដែលស្ថិតនៅពីមុខពាក្យ Cdin Chdin

ឧទាហរណ៍ៈ (៦៥)

ឈ្មោះស្ទឹងដទៃទៀត គឺជាឈ្មោះដែលកកើតឡើងដោពាក្យខ្មែរដើមសុទ្ធសាធ ។ បាតុភូតបែបនេះ បញ្ជាក់ឲ្យយើងយល់ថា ឈ្មោះស្ទឹង ឬទន្លេ គឺជាឈ្មោះដែលស្ថិតក្នុងស្រទាប់នៃវាក្យស័ព្ទ ដ៏បរមបុរាណបំផុត ។ គឺដោយសារការសិក្សាពាក្យទាំងនេះហើយដែលគេអាចស្គាល់ឈ្មោះទីកន្លែង ឬផ្លូវទឹកដែលមាននៅក្នុងតំបន់ ឬប្រទេសណាមួយដ៏ជាក់លាក់ ។

ម្យ៉ាងវិញទៀត ពាក្យសំគាល់ភូមិភាគទឹកដី ឬដីធ្លីដែលជាកម្មសិទ្ធិរបស់ឯកជន អាចកើតឡើងដោយសារពាក្យថ្មី ឬពាក្យដែលភាសាខ្មែរបានខ្ចីមកពីភាសាសំស្ក្រឹត ។

ហេតុការណ៍ទាំងអស់នេះ បញ្ជាក់ឲ្យយើងយល់ម្យ៉ាងទៀតថា ស្ថាននាមដែលមានចំណាស់ចាស់ជាងស្ថាននាមទាំងឡាយ ដែលបានកើតឡើងដោយសារការប្រើពាក្យសំស្ក្រឹត ហើយជលនាមជាភាសាខ្មែរ គឺមានឈ្មោះ ទន្លេ ស្ទឹង បឹង គឺ ជាឈ្មោះដែលកើតចេញមកពីស្រទាប់នៃវចនស័ព្ទ ដ៏បុរាណបំផុត ។

II. . Canhvar

ពាក្យ ចន្ហ្វរកើតចេញមកពីពាក្យ ហូរ ឬហោរ hvar, hor” ដោយការប្រើបុព្វបទ ចន, Can ហើយបុព្វបទ (prefixe) ចន, Can នេះទៀត គ្រាន់តែជាវ៉ារីយ៉ង (Variante) នៃអន្តរបទ ឬបទជ្រែក -, –នៅក្នុងសិលាចារឹក k 341សតវត្សទី ៧ ។

គេបានឃើញពាក្យនេះ បន្ទាប់ពីពាក្យ ច្ចិង៑ហើយតាមលំដាប់នៃការរៀបរាប់របស់អត្ថបទ គេអាចសន្និដ្ឋានិបានថា ផ្លូវទឹក ចន្ហូរ៑ជាផ្លុវទឹកតូចជាងស្ទឹង ឬក៏គ្រាន់តែជាចំណែកដ៏តូច ឬមួយគ្រាន់តែជាព្រែកដែលចេញមកពីស្ទឹង ។

ម្យ៉ាងវិញទៀត គួរកត់សំគាល់ថា នៅក្នុងសម័យបុរាណ ពាក្យ ច្ចិង៑មានន័យថា ជាទន្លេផង ជាស្ទឹងផង គឺជាន័យតាមភាសាខ្មេរទំនើប ។

ឧទាហរណ៍ៈ (៦៧)

 

II. . Pralay

ពាក្យនេះអាចមានទំនាក់ទំនងខាងនិយមន័យជាមួយនិងពាក្យ បន្លាយ” (K ២៣៨) = ធ្វើឲ្យវែង និងពាក្យមួយចំនួនទៀត ដែលឃើញនៅក្នុងភាសាសម័យ ដូចជាពាក្យ ប្លាយ, អន្លាយ, ទាំងឡាយ។ល។ ដែលមានដក់នូវនិយមន័យថា អ្វីដែលវែងឆ្ងាយ ។

ខាងក្រោមពាក្យ pralay” កើតចេញមកដោយការប្រើបុព្វបទ ប្រ pra” ជាបុព្វបទគេបានប្រើប្រាស់ ដើម្បីបង្កើតពាក្យជានាមស័ព្ទផងដែរ (វែង > ប្រវេង) ហើយកុំច្រឡំនិងមុខងារមួយទៀតរបស់បុព្វបទ ប្រ, pra” នៅក្នុងការបង្កើត៦កិរិយាស័ព្ទ (pronominal a’valeur reciproque) ។ នៅក្នុងសិលាចារឹក k 221ឆ្នាំ ១០០៧ មានការប្រើពាក្យនេះសំគាល់នូវទីកន្លែង ដែលអ្នកស្រុករស់នៅ គឺសំគាល់នូវស្រុក ។ នៅក្នុងសិលាចារឹក k 207 មានជនបទដែលគេហៅថា ប្រលាយរុង pralay Run “ គឹប្រលាយធំ ។ ប៉ុន្តែ ជាប្រលាយជីកដោយអ្នកស្រុក ។

ឧទាហរណ៍ៈ (៦៧)

II. . Pin

អក្ខរាវិរុទ្ធនៃពាក្យ pin មានដូចគ្នានឹងសម័យមុនអង្គរ និងអង្គរ គឺជាពាក្យដែលមានន័យថា បឹងបួរ ទន្លេ ហើយប្រហែលជាពាក្យ៨ pin នេះ សំគាល់នូវបឹងបួរ ដែលមានដុះពើក ។ (បឹង > ត្រពាំង)

ពាក្យ p ini” អាចសន្និដ្ឋានបានថា ជាពាក្យមានដើមកំណើតមក ខ្មែរហើយគួរកត់សំគាល់ផងដែរវថា នៅក្នុងភាសាមនិ pin មានន័យថា ពេញហើយពាក្យ pin ដូចគ្នានៅក្នុងភាសាជនជាតិ ស្រែ” (នៅវៀតណាម) មានន័យថា បឹង, បឹងបួរ, ទន្លេដូចជានៅក្នុងភាសាខ្មែរបុរាណ ។ តាមអត្ថបទផ្សេងៗ ដែលមាននៅក្នុងភាសា មនខ្មែរ ដទៃ ចំពោះពាក្យ pin នេះ គេអាចទាញនិយមន័យថា ពាក្យ pin ក្នុងភាសាខ្មេរបុរាណ ជាពាក្យ ដែលបានកកើតឡើងដោយ រូបារម្មណ៍ ឬមួយដោយរូបារម្មណ៍នីយកម្ម នៃពាក្យដែលសំគាល់នូវអ្វីមានភាព ពេញដូចជាពាក្យ ទឹកពេញ ។ ដូច្នេះហើយបានជា pin សំគាល់នូវជលនាម ដែលមានទឹកពេញទាំងរដូវប្រាំង និងវស្សា ។

នៅក្នុងសិលាចារឹក k 221 ឆ្នាំ ១០០៩ ពាក្យ បឹងត្រូវបានប្រើប្រាស់ដូចជានាមស័ព្ទទី ២ នៅក្នុងសមាសពាក្យសំរាប់សំគាល់ភូមិ

ឧទាហរណ៍ៈ(៦៨)

តាមឃ្លាដ៏តូចនេះយើងអាចយល់ថា បឹងដែលមាននិយាយនៅក្នុងអត្ថបទគឺជាបឹងធំ ហើយដែលមានភូមិ ៣ នៅទីនោះ គឺភូមិតេំបិង Bhumi Tem pin ភូមិកន្តាលបិង Bhumi kantal pin និងភូមិចុងបិង Bhumi Cun pin

ពាក្យ pin បានទៅជាវាក្យស័ព្ទមួយដ៏សំខាន់ដែលមានគេប្រើប្រាស់ជាញឹកញាប់នៅក្នុងភាសាខ្មែរ សម័យបុរាណ ក៏ដូចជាសម័យបច្ចុប្បន្ន ។ ក៏ប៉ុន្តែ ឫសគល់ និងនិយមន័យរបស់ពាក្យនេះស្ថិតនៅស្រពិចស្រពិល ។

តាមទំរង់ខាងសូរស័ព្ទ ពាក្យ pin” ក្នុងភាសាខ្មែរ អាចប្រៀបបានទៅនិងពាក្យ pin នៅក្នុងភាសាមនបុរាណ និងក្នុងភាសា ស្រែ” (នៅវៀតណាម) ហើយដែលមានន័យថា ពេញ Ben”

យើងអាចសន្និដ្ឋានិបានថា ពាក្យ pin pin pur បឹងបួរ នៅក្នុងភាសាខ្មេរបុរាណ បានកើតឡើងដោយវិធីរូបារម្មណ៍ន័យកម្ម Metaphori sation នៃពាក្យ pin ដេលជាពាក្យមនខ្មែរ ហើយនិយមន័យនៃពាក្យ បិង៑ធ្វើឲ្យយើងនឹកឃើញទៅដល់រអាងទឹក ដែលមានទឹកពោរពេញនៅក្នុង ខួបប្រាំងវស្សា បឹងបួរ ។

II. . Travan (៦៩)

ត្រវ៑ង ត្រវាង៑ < ត្រ + វង៑ (វង់), វាង៑

ពាក្យនេះ គឺជាពាក្យកម្លាយកកើតចេញមកពីពាក្យ van វង៑ អ្វីដែលមានរាងមូល ហើយដែលមានទំនាក់ទំនងនឹងពាក្យសម័យ គឺពាក្យ វង់ ឬ ពង់គឺជាពាក្យដែលកកើតឡើងដោយរូបារម្មណ៍នីយកម្ម នៃពាក្យ វង៑ជាមួយនឹងបុព្វបទ Tra ត្រ ។ មិនតែប៉ុណ្ណោះ ប្រហែលជាពាក្យ វង៑ក្នុងពាក្យ វង៑ចក៑ (៦៩)K 9 សតវត្សទី ៦ មានន័យថា ត្រពាំង ត្រពាំងចក ហើយ គេអាចសន្និដ្ឋានបានថា វង៑ចក៑ Vancak = ត្រពាំងចកនៅសម័យនោះវាត្រូវបានគេប្រើប្រាស់ជាស្ថាននាម ដូចនាមពាក្យនេះក្នុងឃ្លាតទៅay van cak sre sanre ៨០ = អាយ៑ វង៑ ចក៑ ស្រេ សន្រេ ៨០(៦៩)

នៅត្រពាំងចក មានស្រែចំនួន ៨០

ក្នុងសិលាចារឹកផ្សេង ៗ គេអាចសង្កេតឃើញថា ពាក្យត្រពាំង សំគាល់នូវរអាងទឹកធម្មជាតិផង ឬរអាងទឹកជីកដោយបុគ្គលណាមួយ ឬដោយអ្នកស្រុកផង ។

ឧទាហរណ៍ៈ Travan Ci Dok ត្រវង៑ ចិ ទោក៑ K 30 (KPA)

ត្រពាំងជីកដោយលោកតាដោក (៧០)

Travan Ramapala ត្រវាង រាមបាលៈ k22 (KA)

ត្រពាំងជីកដោយរាមបាល (៧០)

Travan kamsten ត្រវាង កំស្ពេង K 262 (KA)

ត្រពាំងជីកដោយមន្ត្រីកំស្ពេង (៧០)

តាមឧទាហរណ៍ខាងលើនេះ យើងមិនអាចទាន់ដឹងច្បាស់ថា ពាក្យណាជាស្ថាននាម ពាក្យណា ជាពាក្យធម្មតានៅឡើយទេ ។ ក៏ប៉ុន្តែ បើកាលណាពាក្យ ត្រវាងបានត្រូវប្រើប្រាស់ដើម្បីបង្កើតជាស្ថាននាម ដោយមានការផ្សំនិងពាក្យដែលសំគាល់នូវរុក្ខជាតិ ឬសំគាល់នូវសត្វ នោះគេអាចយល់បានថា គឺជាស្ថាននាមពិតប្រាកដ ហើយស្ថាននាមនោះទៀត បានសេចក្ដីថា ត្រពាំងដែលគេនិយមនោះ គឺជាត្រពាំងដែលបានកកើតឡើងដោយធម្មជាតិ ។

ឧទាហរណ៍ៈ Travan Krave ត្រវាងក្រវេ K 222 ត្រពាំងក្រពើ

Travan Krapi ត្រវាង៑ក្របិ K 843 ត្រពាំងក្របី

Travan Tannot ត្រវាង៑តន្នោត K 991 ត្រពាំងត្នោត

នៅក្នុងសិលាចារឹកជាភាសាខ្មែរ មានស្ថាននាមដែលត្រូវបានបង្កើតឡើងដោយពាក្យត្រពាំង ត្រវង៑, ត្រវាង៑ចំនួនប្រហាក់ប្រហែល ១៥០ ។ របស់ដែលសំខាន់នៅក្នុងការសិក្សាស្ថាននាមវិទ្យា ជាពិសេស នៅក្នុងការសិក្សានាម Hydronymes ពាក្យ៨ Travan Travan បានត្រូវអ្នកស្រុកប្រើប្រាស់ជាញឹកញាប់ដើម្បីបង្កើតស្ថាននាមដទៃទៀត ដែលមានទំហំធំសំរាប់សំគាល់ភូមិ ស្រុក ខ័ណ្ឌ នៅក្នុងភាសាខ្មែរ បច្ចុប្បន្ននេះទៅជាពាក្យដែលត្រូវបានគេប្រើប្រាស់សំរាប់បង្កើតស្ថាននាម ដែលជាលំនៅស្ថាន គឺមានតាំងពីភូមិ ឃុំ ស្រុក ខេត្ត ។

II. . Stuk

ពាក្យ Stuk កាលពីដើមឡើយ អាចមានទំនាក់ទំនងខាថសេម៉ង់ទិក (Semantique)ជាមួយនិងពាក្យមកបុរាណ គឺពាក្យ (Sduk) និងពាក្យ Sdukpin ដែលមានន័យថា ពេញ។ នៅក្នុងភាសាខ្មែរទំនើប ពាក្យ Sduk មានន័យទី ១ គឺ រ៉ឹងប៉ឹង ធំ

ទី ២ គឺព្រៃ ជាពាក្យដែលអ្នកស្រុកប្រើប្រាស់សំគាល់ស្ថាននាមផ្សេងៗ នៅប៉ែកភូមិភាគពាយព្យ នៃប្រទេសកម្ពុជា គឺប៉ែកខាងខេត្តបាត់ដំបង ។

ខុសពីពាក្យ ត្រវង៑, ត្រវាង៑ដែលសំគាល់ល្អាងទឹក ដែលគេជីកក្ដីដែលមានលក្ខណៈជាធម្មជាតិក្ដី ពាក្យ Sduk នៅសម័យបុរាណ បានសំគាល់នូវរអាងទឹកធម្មជាតិ ដែលនៅទីនោះ មានមច្ឆសត្វ និងធម្មជាតិដ៏ពិសេស ។

ឧទាហរណ៍ៈ (៧១)

តាមសិលាចារឹក K 44 និង 341 ដែលមានកាលបរិច្ឆេទ គ.. ៦៧៤ និង ៧០០ ពាក្យ Stuk ឬមួយក៏ Sduk ជាទីកន្លែងខាងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វត្តអារាម និងអ្នកស្រុក បានសេចក្ដីថា Stuk ជាមូលដ្ឋានខាងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងជីវភាពរបស់អ្នកស្រុក នាសម័យនគរភ្នំ ហើយដើម្បីបញ្ជាក់នូវមតិនេះ យើងអាចឲ្យឧទាហរណ៍ដូចតទៅ

(៧២)

ផលិតផលបានមកពីស្ដុក បឹងហើយផលិតផលទាំងនោះ គឺមានច្រើនបែបច្រើនយ៉ាង តាំងពីមច្ឆជាតិ ឆញ្ញជាតិ រុក្ខជាតិ ដែលជារបស់របរសំរាប់ទ្រទ្រង់ជីវភាព ។

(៧២)

ទីវាលស្មៅ (ចំណីរបស់សត្វគោ) ព្រមទាំងបឹងបួរទាំងឡាយ ។

ទាំងអស់នេះ គឺជាការពណ៌នាមួយស្ដីអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ ដែលជាកម្មសិទ្ធិរបស់វត្តអារាម នាសម័យមុនអង្គរ និងអង្គរ ហើយដែលជាវត្តអារាមខាងព្រហ្មណ៍សាសនាផង ខាងពុទ្ធសាសនាមហាយានផង ។ នៅក្នុងសិលាចារឹកសម័យមុនអង្គរ ស្ថាននាមដែលមាន ពាក្យ Stuk ចូលជាសមាសពាក្យ ពុំទាន់មានន័យទូលំទូលាយ ហើយក្លាយទៅជាភូមិ ជាស្រុក ដូចសម័យអង្គរទេ ។ ជាធម្មតា អ្នកស្រុកចូលចិត្តរស់នៅបង្កបង្កើតជាភូមិស្រុក នៅតំបន់ណាដែលមានត្រពាំងបឹងបួរមានព្រៃប្រឹក្សា ហើយកាលណាភូមិឋាននោះ កាន់តែមានផ្ទះសំបែងច្រើន មានមនុស្សនៅច្រើន ភូមិឋាននោះ ក៏ប្រែក្លាយទៅជាស្រុក ។

តាមអត្ថបទសិលាចារឹកមានពាក្យ កក៑ (កក់)“ ដែល ជារុក្ខជាតិមួយសំខាន់ សំរាប់បំរើសុខុមភាពរបស់អ្នកស្រុក តាមសិលាចារឹក គេអាចស្រង់ពាក្យ ស្តុក៑ កក៑” “ត្រពាំងកក់ៈ ត្រវងកកប៉ុន្តែ គេមិនទាន់រកឃើញពាក្យ បឹងកកៈ បិងកកហើយពាក្យខាងក្រោយនេះសំខាន់ណាស់ ព្រោះជាពាក្យដែលអាចចោទជាបញ្ហាបានថា ជាពាក្យដើមនៃពាក្យ បាងកក Bangkok” នៅក្នុងភាសាខ្មែរសម័យបច្ចប្បន្ន ហើយជាស្ថាននាមសំរាប់សំគាល់រាជធានីនៃប្រទេសសៀម ។

 

II. . Lanlan Lanlon (៧៣)

ជាល្អាងទឹកដ៏ជ្រៅ ដែលកើតឡើងដោយធម្មជាតិ ។ ពាក្យនេះមានទំរងជាពាក្យ ផ្ទួន(Reduplication) កកើតឡើងដោយផ្នត់ដើម lan បូកជាមួយនិងពាក្យដើម lan + lan lon ។ ហើយពាក្យនេះ អាចមានទំនាក់ទំនងនិងពាក្យសម័យថ្មី lan លង់ដែលមានន័យពីរយ៉ាងគឺ ជ្រៅ, លិច, លង់, លង់ទឹក, ។ នៅក្នុងភាសាខ្មែរសម័យ គឺមានរក្សានូវពាក្យដើមដែលមានទំរង់ជាពាក្យ អន្លង់ប៉ុន្តែ អន្លង់ក្នុងភាសាសម័យ គឺរអាងទឹកដ៏ធំ ខុសគ្នាពីនិយមន័យបុរាណ ដែលមានន័យថា រអាងទឹកជ្រៅ ហើយដែលអាចលង់បាន

នៅក្នុងសិលាចារឹក ពាក្យនេះមិនសូវមានផលិតភាពដូចពាក្យដទៃទេ ហើយជាឧទាហរណ៍ យើងអាចស្រង់ពាក្យបាន ដូចតទៅៈ

(៧៣)

Damnap Lanlan Ven K 720 ទំនប់លង្លងវែង (លន្លងវែង)

khlon Vala Lanlan krvac k 720 ខ្លោញ វល លង្លងក្រ្វច មេទ័ពលន្លង់ក្រូច” (ខ្លោញពល លន្លងក្រូច)

តាមឧទាហរណ៍ខាងលើ គេអាចធ្វើការសន្និដ្ឋានបានថា នៅក្នុងភាសាខ្មែរបុរាណ ថាពាក្យ លង្លង., លន្លង់សំគាល់នូវល្អាងផ្ទុកផ្ទុកទឹកដ៏ធំ ហើយជ្រៅដោយហេតុថា គេបានយកពាក្យនេះទៅប្រើសំរាប់សំគាល់ភូមិឋាន ដូចជាពាក្យត្រពាំងនិងបឹងផងដែរ ប៉ុន្តែពាក្យ lanlan ធ្វើឲ្យយើងយល់ម្យ៉ាងទៀតថា ជាពាក្យសំគាល់ ល្អាងទឹកដ៏ជ្រៅ ជាល្អាងទឹកកកើតឡើងដោយធម្មជាតិ

 

(នៅមានត)

 

បណ្ឌិត ឡុង សៀម

សាស្ត្រចារ្យសិលាចារឹក និងអក្សរសាស្ត្រ

នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ

ជាសហការីបណ្ឌិតសភាវិទ្យាសាស្ត្រ

វិជ្ជាស្ថានបូព៌ាសាស្ត្រ សហព័ន្ធរុស្ស៊ី

//

Posted in ការសិក្សា

នរនាម និងឋានន្តរនាមតាមសិលាចារិកកម្ពុជា បណ្ឌិត ឡុង សៀម (កម្ពុជសុរិយា ១៩៩៦)

នរនាម និង ឋានន្តរនាម
តាម​សិលាចារឹក​កម្ពុជា សម័យ​មុន​អង្គរ
(សតវត្ស​ទី VI ដល់ VIII)
Les noms de titres et les anthroponymes d’apres
les inscriptions du Cambodge (Vie-VIIIe siecles)

នរនាម និង​ឋានន្តរនាម គឺ​ជា​មុខ​វិជ្ជា​ដ៏​សំខាន់​នៅ​ក្នុង​ភាសា​វិទ្យា នៅ​ក្នុង​ជាតិ​ពន្ធុវិទ្យា ។ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គេ​ពុំ​ទាន់​ឃើញ​មាន​នូវ​ការ​ស្រាវជ្រាវ​ដែល​ទាក់​ទង​ទៅ​និង​ឋានន្តរនាម ឬ​នរនាម ហើយ​ដែល​ការ​សិក្សា​ស្រាវជ្រាវ​នោះ ​មាន​លក្ខណៈ​ជា​​និក្ខេបបទ​នៅ​ឡើយ ។ ការ​សិក្សា​នូវ​វិជ្ជា​ទាំង​ពីរ​នេះ មិន​គ្រាន់​តែ​ផ្ដល់​ចំណេះ​ដឹង​ខាង​ភាសា​វិទ្យា ឬ​ខាង​សង្គម​វិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​មុខ​វិជ្ជា ឬ​ការ​ស្រាវ​ជ្រាវ​ដែល​អាច​ឲ្យ​យើង​ដឹង​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នៅ​ក្នុង​បុព្វកាល​ថែម​ទៀត​ផង ។ សិលាចារឹក​ប្រទេស​កម្ពុជា ពី​សតវត្ស​ទី ៦ ដល់ ១៤ គឺ​ជា​ឯកសារ​ដ៏​សំខាន់​ខាង​ឋានន្តរនាម និង​នរនាម ព្រម​ទាំង​ស្ថាននាម ។ ​មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​សិលាចារឹក​ទាំង​នេះ គេ​ប្រទះ​ឃើញ​មាន​ទាំង​ឈ្មោះ​អាទិទេព​ដ៏​សំខាន់ ៗ នៅ​ក្នុង​ព្រហ្មញ្ញសាសនា ឈ្មោះ​ទេវៈ (ទេវនាម) ដែល​ជា​នាម​របស់​មហាក្សត្រ​នានា របស់​ឥស្សរជន​ជាន់​ខ្ពស់​ទាំងឡាយ បន្ទាប់​ពី​មរណកាល​ទៅ ។
នរនាម ឬ​នាម​ឈ្មោះ ដែល​មាន​នៅ​ក្នុង​សិលាចារឹក​កម្ពុជា មាន​ចំនួន​ច្រើន គឺ​ប្រហែល​ពី ៥.០០០ ឡើង​ទៅ ហើយ​អាច​ចែក​ចេញ​ជា​ពីរ​ក្រុម​ធំ ៗ ទៅ​តាម​ឋានៈ​របស់​មនុស្ស​ក្នុង​សង្គម ។
ក្រុម​ទី ១ គឺ​នរនាម​របស់​មនុស្ស ដែល​ស្ថិត​នៅ​ក្នុង​ស្រទាប់​លើ​នៃ​សង្គម (Categorie Social Superieur) CSSមាន​ជា​អាទិ៍ រាជវង្សានុវង្ស ព្រាហ្មណ៍ បុរោហិត រាជកូល មហាមន្ត្រី រាជគ្រូ (ព្រះគុរុ) ឥស្សរជន​ជាន់​ខ្ពស់​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់ ពួក​អភិជន (aristocrates) ពួក​កុដុម្ពីក៍ (ពួក​អ្នក​មាន​ដី​ច្រើន) រាជការ (អ្នក​បំរើ​ការ​របស់​រាជ្យ​ព្រះមហាក្សត្រ) សេនាបតី កីឡាករ​ប្រដាល់ ។ល។ គឺ​ជា​ឈ្មោះ​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​ស្រទាប់​លើ​នៃ​សង្គម ។
ក្រុម​ទី ២ គឺ​ជា​ឈ្មោះ​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​ស្រាទាប់​ធម្មតា ឬ​ស្រទាប់​ក្រោម​នៃ​សង្គម (Categorie Sociale Inferieur) CSI គឺ​ជា​ឈ្មោះ​អ្នក​បំរើ ឬ​ពួក​ក្ញុំ មាន​អ្នក​បំរើ​នៅ​ក្នុង​ប្រាសាទ នៅ​វត្ត​អារាម អ្នក​ធ្វើ​ស្រែ ធ្វើ​ចំការ ដែល​ស្ថិត​នៅ​ក្រោម​របប​គ្រប់​គ្រង​របស់​វត្តអារាម អ្នក​ដាំ​ដំណាំ​នៅ​សួនិ​ឧទ្យាន​អ្នក​គង្វាល​សត្វ​ពាហនៈ ឆ្នាំ​នានា មាន​ឆ្មាំ​វិហារ ឆ្មាំ​ច្បារ ឆ្មាំ​សាលា ឆ្មាំ​មាស ឆ្មាំ​ប្រាក់ អ្នក​តម្បាញ អ្នក​រវៃ​អំបោះ (រងៃ្វ) អ្នក​ចម្លាក់ សិល្បករ តូរតន្ត្រីករ អ្នក​ចំរៀង​នាដ្៩យ៨ករ របាំ អ្នក​ដណ្ដាំ​ស្ល អ្នក​ផលិត​គ្រឿង​ក្រអូប (pamas danhum) អ្នក​ធ្វើ​អង្គរ (rmmes ranko) ។
ឈ្មោះ​របស់​ខ្្ញុំ​បំរើ​នៅ​វត្តអារាម​ទាំង​នេះ មាន​អត្ថប្រយោជន៍​គួរ​កត់​សំគាល់ ដោយ​ហេតុ​ថា នៅ​ក្នុង​ប្រព័ន្ធ​នៃ​នរនាម​ខ្មែរ ឈ្មោះ​ទាំង​នេះ ឬ​មួយ​មាន​ដើ​ម​កំណើត​ពី​ពាក្យ​ខ្មែរ ឬ​មួយ​ពី​ពាក្យ​សំស្ក្រឹត ឬ​មួយ​ ពី​ពាក្យ​ដែល​មាន​ប្រើ​​នៅ​ក្នុង​ភាសា​មនបុរាណ ។
ឈ្មោះ​មនុស្ស គឺ​នរនាម​នៅ​ក្នុង​សិលាចារឹក​មាន​រាប់​ពាន់ ហើយ​គ្រាន់​តែ​នៅ​ក្នុង​សិលាចារឹក​សម័យ​មុន​អង្គរ ​មាន​ចំនួន​ប្រហែល ៣.០០០ ។ ដូច​យើង​អធិប្បាយ​ខ្លះ​មក​ហើយ​ថា នរនាម​​បាន​កើត​ចេញ​មក​ពី​នាម​សព្ទធម្មតា​នៅ​ក្នុង​ភាសា​ដែល​សំគាល់​នូវ​បញ្ញត្តិ​ ឬ​​មតិ​គំ​និត​ ណា​មួយ របស់​ណា​មួយ​ច្បាស់​លាស់ ។ ដូច្នេះ នរនាម​មាន​សារ​សំខាន់​សំរាប់​សិក្សា និង​ចង​ក្រង​អត្ថន័យ​របស់​ពាក្យ បង្កើត​ជា​វចនានុក្រម​នៃ​ភាសា​ខ្មែរ​បុរាណ ។ ​នៅ​លើ​ទស្សនៈ នៃ​ការ​សិក្សា​ប្រវត្តិសាស្ត្រ ពាក្យ​បុរាណ​​នីមួយ ៗ ដែល​គេ​រក​ឃើញ​នៅ​តាម​សិលាចារឹក គឺ​ជា​ពាក្យ​ដែល​មាន​ការ​វិវត្តន៍​ការ​លូត​លាស់ គឺ​ជា​ពាក្យ​ដែល​មាន​ប្រវត្តិ​ផ្ទាល់​របស់​ខ្លួន ។ មុន​និង​ឆ្លង​ទៅ​ធ្វើ​ការ​វិភាគ​លើ​លក្ខណៈ​នៃ​រចនា​សម្ព័ន្ធ ​និង​អត្ថន័យ​នៃ​នរនាម​នៅ​ក្នុង​ភាសា​ខ្មែរ​បុរាណ​យើង​គួរ​សិក្សា​អំពី​ប្រព័ន្ធ​​នៃ​ឋានន្តរ​នាម នា​សម័យ​នោះ​ដែរ ដោយ​ហេតុ​ថា នរនាម​ក៏​មិន​ខុស​ពី​ស័ព្ទ​ធម្មតា នៅ​ក្នុង​ភាសា​និយាយ ក៏​ដូច​ជា​ក្នុង​ភាសា​សរសេរ ប៉ុន្តែ គេ​អាច​សំគាល់​​បាន​នូវ​នរនាម មិន​មែន​ដោយ​សារ​ការ​ប្រើ​តួ​អក្សរ​តូច ឬ​ធំ នោះ​ទេ គឺ​គេ​អាច​សំគាល់​បាន​ដោយ​សារ​ការ​ប្រើ​ឋានន្តរ​នាម ។
នរនាម​ភាគ​ច្រើន កើត​ឡើង​ពី​វចន​ស័ព្ទ​ធម្មតា គឺ​កើត​ពី​នាម និង​នាម​គុណ​នាម កិរិយាស័ព្ទ សំខ្យាស័ព្ទ (លេខ) ។
​នរនាម​ដែល​ជា​​នាម​ឈ្មោះ​របស់​អ្នក​បំរើ​នៅ​ក្នុង​វត្តអារាម ព្រម​ទាំង​ទេវនាម គឺ​ជា​នាម​របស់​ទេវៈ និង​ទេវតា​រក្សា​គ្រប់​បែប​យ៉ាង​នា​សម័យ​​នោះ គឺ​សម័យ​អង្គរ និង​មុន​អង្គរ ជា​ឈ្មោះ​ដែល​មាន​សារ​សំខាន់​សំរាប់​ការ​សិក្សា​ផ្នែក​ខាង​ប្រវត្តិសាស្ត្រ និង​សង្គម​វិទ្យា ដោយ​ហេតុ​ថា នាម​ឈ្មោះ​នីមួយ ៗ ទាក់​ទង​ទៅ​និង​ពាក្យ​ធម្មតា​នៅ​ក្នុង​ភាសា ទាក់​ទង​ទៅ​និង​វត្ថយុ​ដែល​មាន​នៅ​ក្នុង​សម័យ​នោះ ទាក់​ទង​ទៅ​និង​មុខ​ងារ ឬ​វិជ្ជា​ជីវៈ ហើយ​ជា​ពិសេស​ទៅ​និង​ជំនឿ ឬ​សាសនា ឌែល​អ្នក​ស្រុក​ជំនាន់​នោះ​ប្រកាន់​យក ។
នាម​ឈ្មោះ​មនុស្ស​សម័យ​នោះ បាន​កត់​ត្រា​ឡើង​នៅ​ក្នុង​បញ្ជី​ជា​សិលាចារឹក ដោយ​មាន​ប្រើ​ពាក្យ​ជា​ភាសា​ខ្មែរ​សុទ្ធ ជា​ភាសា​សំស្ក្រឹត ឬ​ក៏​ជា​ភាសា​ខ្មែរ​លាយ​ជា​មួយ​ភាសា​សំស្ក្រឹត ។
ជា​ធម្មតា មុន​និង​រៀប​រាប់​អំពី​នរនាម គឺ​រាប់​នាម​ឈ្មោះ​មនុស្ស ឬ​នាម​ឈ្មោះ​អ្នក​​បំរើ​ទៅ​តាម​មុខ​ងារ​រប់​ខ្លួន ​នៅ​តាម​វត្តអារាម គេ​តែង​ប្រទះ​ឃើញ​ការ​ប្រើ​ពាក្យ​ឈ្មោះ “ក្ញុំ” ។
ពាក្យ​ទាំង ២ ម៉ាត់​នេះ អាច​ចាត់​ទុក​ជា​ពាក្យ​ដែល​មាន​លក្ខណៈ​ប្រវត្តិ​សាស្ត្រ ប្រសិន​បើ​គេ​អាច​បំបែក​ន័យ​របស់​ពាក្យ​ទាំង ២ ​នេះ ជ្មះ ជ្មោះជា​ពាក្យ​កើត​ចេញ​​មក​ពី​កិរិយា​ស័ព្ទ “ជោះ” + បទ​ជ្រែក “ម” ហើយ​ពាក្យ “ជោះ” ទាក់​ទង​ទៅ​និង​ពាក្យ “ចុះ” (ឈ្មោះ) ក្នុង​បញ្ជី​ជា​ក្ញុំ​​បំរើ​របស់​ព្រះ​ឬ​មួយ​របស់ ព្រះវិហារ ។
ពាក្យ​ថា “ក្ញុំ” អាច​ចេញ​ពី​ពាក្យ “num” នៅ​ក្នុង​ភាសាមន​បុរាណ​​ប្រែថា “អ្នក​ផ្គត់​ផ្គង់” ឬ អ្នក​បំរើ​សេចក្ដី​ត្រូវ​ការ​របស់​លោក​សង្ឃ​នៅ​ក្នុង​វត្ត​អារាម ។ ដូច្នេះ ពាក្យ​នេះ​ក៏​មាន​ន័យ​មិន​ខុស​ពី​ពាក្យ​​ខ្មែរ​សម័យ​ថា “ញោម” ដែល​មាន​ន័យ​ថា “ពុទ្ធបរិស័ទ​ជើង​វត្ត” ហើយ​ជា​អ្នក​ផ្គត់​ផ្គង់​វត្តអារាម ។
នៅ​តាម​សិលាចារឹក​សម័យ​អង្គរ និង​មុន​អង្គ)រ គឺ​សឹង​គ្រប់​សិលាចារឹក​ទាំង​អស់​ជា​ភាសា​ខ្មែរ រមែង​មាន​ការ​រៀប​រាប់​ឈ្មោះ​ឋានន្តរ​សក្ដិ៍​​នៅ​ពី​មុន ហើយ​ឈ្មោះ​មនុស្ស​ទាំង​នោះ​​មាន​នៅ​តាម​សិលាចារឹក​ចំនួន​រហូត​ដល់ ៥.០០០ ឬ ៦.០០០ ។ ឈ្មោះ​មនុស្ស​ជា​ភាសា​សំស្ក្រឹត​ក៏​មាន​ប្រយោជន៍​ដូច​ជា​ឈ្មោះ​មនុស្ស​ក្នុង​ភាសា​ខ្មែរ​សុទ្ធ ដោយ​ហេតុ​ថា ក្នុង​ការ​សិក្សា​និរុត្តិវិទ្យា ដើម្បី​ថា​ចង​ក្រង​ជាវ​វចនានុក្រ​ម​គេ​អាច​ដក​ស្រង់​យក​អត្ថន័យ ដ៏​សុទ្ធសាធ​របស់​ពាក្យ​​នីមួយ ៗ ដែល​មាន​នៅ​ក្នុង​នរនាម​ទាំង​នោះ ។ ត​ទៅ​​នេះ យើង​និង​សិក្សា​អំពី​ប្រព័ន្ធ និង​ទំរង់​​នៃ​ឋានន្តរនាម​សម័យ​មុន​អង្គរ និង​ស​ម័យ​អង្គរ ដែល​យើង​អាច​ធ្វើ​ការ​ចាត់​ថ្នាក់ ដូច​ត​ទៅៈ
សតវត្ស VI-VIII
A B C (សិលាចារឹក ៤៥)
SIGNES CONSONNES
ក ka ខ kha គ ga ឃ gha ង na
ច ca ឆ cha ជ ja ឈ jha ញ na
ដ ta ឋ tha ឌ da ឍ dha ណ na
ត ta ថ tha ទ da ធ dha ន na
ប pa ផ pha ព ba ភ bha ម ma
យya រ ra ល la វ va ស sa
ឝ sa ម sa ហ ha ឡ la អ a
SIGNES VOYELLES
(សិលាចារឹក ៤៦-៤៧)
ក្នុង​សិលាចារឹក​អង្គរ​បុរី​មួយ ​មាន​គេ​ប្រទះ​ឃើញ​កាព្យ “តាង​អាជ្ញាវ្រះ​កំម្រតាង​អញ” (តាង​មន្ត្រី (សិលាចារឹក -៤៨))ជា​មន្រ្តី​តំណាង​នៅ​ព្រះរាជ​បញ្ជា​របស់​ព្រះមហាក្សត្រ ។
៣- (សិលាចារឹក -៤៨)ជា​ឋានន្តរ​របស់​មន្ត្រី ឬ​ព្រះសង្ឃ​ដែល​មាន​ឋានៈ​ខ្ពស់​ជាង tan an
ពាក្យ mratan ចេញ​មក​ពី​ពាក្យ mra (ប្រែ​ថា​ំនុស្ស) ពាក្យ មន​ខ្មែរ + កិរិយាស័ព្ទ តាង tan (តាង​អំណាច តាង​អាជ្ញា)
៤- (សិលាចារឹក -៤៨)ជា​ឋានន្តរនាម​របស់​អភិបាល​​ខេត្ត ក្រុង​រាជធានី ឬ​មួយ​ក៏​ជា​សង្ឃ​រាជ​ខាង​ ព្រហ្្មញ្ញសាសនា ដែល​គង់​នៅ​ទី​រួម​ខេត្ត (សិលាចារឹក -៤៨)អភិបាល​​នៃ​រាជធានី​នគរ​ភ្នំ​វ្យាធបុរ ជា​ពាក្យ​សមាស​កើត​មក​ពី​ពាក្យ
ម្រតាង + ក្លោញ (​មេជា​អធិបតី)
៥- (សិលាចារឹក -៤៨) ជា​គោរម្យ​ងារ​នៃ​អភិបាល​ខេត្ត ឬ​ក៏​ជា​គោរមងារ​របស់​ស្ដេច​ត្រាញ់ ឌេល​ជា​ស្ដេច​សាមន្តរាជ​ឬ​សមន្តរដ្ឋ (principaute) ។
(សិលាចារឹក -៤៨) ជា​ពាក្យសមាស​ចេញ​មក​ ពី​ពាក្យ ​ម្រតាង + កុរុង
(កុ + រុង រុងរឿង, រុង = ធំ ឧត្ដម ជ្រៅ)
នៅ​ក្នុង​ភាសា​ខ្មេរ​ប្រែ​ថា​ស្ដេច ឯ​ក្នុង​ភាសា​មន​ប្រែ​ថា “ទន្លេ” បើ​ភាសា​ខ្មែរ​សម័យ​ថា “ក្រុង​កម្ពុជាធិបតី” ។
៦- (សិលាចារឹក -៤៨) ជា​ឋានន្តរ​នាម​របស់​អភិជន ឬ​របស់​ព្រះសង្ឃ ដែល​មាន​ឋានៈ​ខ្ពស់​បំផុត​​នៅ​ក្នុង​សង្គម ។ ពាក្យ​​នេះ​ចេញ​​មក​ពី​ពាក្យ ម្រតាង + ​បុព្វបទ កំ បាន​សេចក្ដី​ថា គឺ​ពាក្យ​កំម្៩រ​តាង​កើត​ឡើង​ដោយ​បុព្វបទ ២ ជាន់ កំ និង ម្រ ។
គេ​សង្កេត​ឃើញ​ថា កាល​ណា​ពាក្យ​កម្លាយ​មាន​បុព្វបទ​តែ​មួយ​ជាន់ ពាក្យ​នោះ​មាន​កំរិត​​នៃ​ឧត្តមភាព​ខ្ពស់​ជាង​ពាក្យ​សាមញ្ញ ធម្មតា ហើយ​កាល​ណា ពាក្យ​កម្លាយ​​ណា​មាន​បុព្វបទ ២ ជាន់​ពាក្យ​នោះ​មាន​កំរិត​ឧត្ដមភាព​ខ្ពស់​ជាង​គេ​បំផុត ។ ឧទាហរណ៍​ខាង​លើ បញ្ជាក់​នូវ​ទស្សនៈ​បែប​នេះ​ក្នុង​ភាសា​ខ្មែរ​បុរាណ ។
៧- (សិលាចារឹក -៤៩) ជា​ឋានន្តរនាម​មាន​ឧត្ដម​ភាព​ខ្ពស់​ជាង​ឋានន្តរ​នាម​ កំក្រតាង ។ ​នៅ​ក្នុង​សិលាចារឹក​សម័យ​មុន​អង្គរ​​មាន​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ​សំរាប់​សំគាល់​ព្រះសង្ឃ​ជាន់​ខ្ពស់ ឬ​ក៏​សម្ដេច​សង្ឃ​ខាង​ព្រហ្មញ្ញសាសនា ហើយ​ពាក្យ​នេះ​មាន​ឧត្ដម​ភាព​ប្រហាក់​​ប្រហែល​គ្នា​និង​ពាក្យ
(សិលាចារឹក -៤៩) ។
៨- (សិលាចារឹក -៤៩) គឺ​ជា​គោរម្យងារ​ដែល​មាន​ឧត្ដម​ភាព​ខ្លាំង​ជាង​គោរម្យងារ កំម្រ​តាង គឺ​ជា​គោរម្យ​ងារ​សំរាប់​សំគាល់​អាទីទេព​នៅ​ក្នុង​ព្រហ្មញ្ញ សាសនា ដូច​ជា​ព្រះសិវៈ ព្រះវិស្ណុ សំរាប់​សំគាល់​ព្រះសម្មា​សម្ពុទ្ធ ឬ​ព្រះពោធិសត្វ មាន​ព្រះពោធិសត្វ​លោកេស្វរៈ នៅ​ក្នុង​ពុទ្ធសាសនា​មហាយាន ។ ពាក្យ​នេះ ត្រូវ​ប្រើ​ប្រាស់​សំរាប់​សំគាល់​ព្រះមហាក្សត្រ​ផង​ដែរ​ ព្រោះ​ថា ព្រះមហាក្សត្រ ជា​តំណាង​អាទិទេព​នៅ​លើ​ផែនដីៈ
(សិលាចារឹក -៤៩) ព្រះមហាក្សត្រ
(សិលាចារឹក -៤៩)
៩- (សិលាចារឹក -៤៩) ជា​ពាក្យ​សំរាប់​សំគាល់​នូវ​អាទិទេព​របស់​ជន​ជាតិ អូស្ត្រ អាស៊ីយ៉ាទិក និង​ជន​ជាតិ អូស្ត្រូនេស្យាង មាន​ជន​ជាតិ មន​ខ្មែរ ចាម ឥណ្ឌូនេស៊ី ជ្វា ជា​ដើម ។ ពាក្យ​នេះ​មាន​ប្រើ​ជា​ញឹក​ញាប់ ​នៅ​ក្នុហង​សិលាចារឹក ចាម ឬ​ជ្វា​ទៀត​ផង ។
១០- (សិលាចារឹក -៥០) មាន​ន័យ​ថា “ម្ចាស់ ឬ​ព្រះ​ជា​ម្ចាស់” ឬ​ជា​ពាក្យ​សំរាប់​សំគាល់​មនុស្ស​ដែល​គេ​គោរព​នៅ​សម័យ​មុន​អង្គរ ជា​ពាក្យ​មាន​ដើម​កំណើត​ពី​ពាក្យ​របស់​ជន​ជាតិ អូស្ត្រូ អាស៊ីយ៉ាទិក Austro Asiatique ។
១១- (សិលាចារឹក -៥០) នៅ​ក្នុង​ភាសា​ខ្មែរ​បុរាណ (សម័យ​មុន​អង្គរ មាន​ន័យ​ថា “បូរាណ មាន​វ័យ​ចំណាស់ ហើយ​មាន​ន័យ​ស្រប​គ្នា និង​ពាក្យ​សំស្ក្រឹត “ព្រឹទ្ធ” ។ គឺ​ជា​ពាក្យ​ត្រូវ​គេ​ប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​ឋានន្តរនាម​ព្រះសង្ឃ​ជាន់​ខ្ពស់ ជា​ដើម ។
II. នៅ​ក្នុង​ក្រុម​នៃ​វណ្ណៈ​ថ្នាក់​ក្រោម CSI តាម​សិលាចារឹក​សម័យ​អង្គរ មាន​ប្រើ​ពាក្យ ដូច​តទៅៈ
១/ (សិលាចារឹក -៥០) ពាក្យ​នេះ (វ.វា) មាន​ន័យ​ថា មនុស្ស​ប្រុស ដែល​គេ​ប្រើ​ពាក្យ​ដូច​តទៅ ​នាម​ឈ្មោះ​មនុស្ស​ជា​អ្នក​បំរើ​នៅ​វត្តអារាម ជា​អ្នក​ធ្វើ​ស្រែ​ចំការ ។​បាន​សេចក្ដី​ថា ពាក្យ “វ” ត្រូវ​បាន​ប្រើ​សំរាប់​សំគាល់​មនុស្ស​ប្រុស​ធម្មតា នៅ​ក្នុង​សិលាចារឹក​សតវត្ស​ទី ៦ ទី ៧ នៅ​ក្នុង​សិលាចារឹក​ណា​ដែល​មាន​ប្រើ​ពាក្យ “វា” ពី​មុន​ឈ្មោះ​មនុស្ស គេ​សន្និដ្ឋាន​ថា សិលាចារឹក​ទាំង​នោះ មាន​កាល​បរិច្ឆេទ រវាង​សតវត្ស​ទី ៦ ទី ៧ ។ នៅ​ក្នុង​សិលាចារឹក​ណា​ដែល​មាន​ប្រើ​ពាក្យ “វ” មុខ​នាម​ឈ្មោះ​មនុស្ស​ប្រុស គេ​អាច​សន្និដ្ឋាន​បាន​ថា សិលាចារឹក​នោះ​មាន​កាល​បរិច្ឆេទ​នៅ​សតវត្ស​ទី ៧ ទី ៨ ។
បាន​សេចក្ដី​ថា អក្ខរាវិរុទ្ធិ “វ” មាន​លក្ខណៈ​បរម​បុរាណ​ជាង​អក្ខរា​វិរុទ្ធិ​សរសេរ​ដោយ “វា” ។ ​នៅ​ក្នុង​ភាសា​ខ្មែរ​សម័យ​បច្ចុប្បន្ន​ពាក្យ “វា” បាន​បាត់​បង់​អត្ថន័យ​ដើម​របស់​ខ្លួន (មនុស្ស​ប្រុស) ហើយ​ពាក្យ “វា” បាន​ប្រែ​ក្លាយ​ទៅ​ជា​បុរិសសព្វនាម​មួយ​ដ៏​សំ​ខាន់​សំរាប់​សំគាល់​មនុស្ស​ផង សត្វ​ផង របស់​ឥត​វិញ្ញាណ​ផង ព្រម​ទាំង​មតិ​អូឬ​បិយ​ថែម​ទៀត ដូច​ជា​ពាក្យ “អាវា” ។
យោង​ទៅ​លើ​អត្ថន័យ​ដើម​របស់​ពាក្យ “វា” នៅ​ក្នុង​ប្រវត្តិ​នៃ​ពាក្យ​នេះ​ ពាក្យ “វា” បាន​ទៅ​ជា​ពាក្យ​មួយ​សំខាន់ សំរាប់​សំគាល់​ជន​ជាតិ​មន-ខ្មែរ ពីរ បី ក្រុម គឺ​ជន​ជាតិ “va, wa វ៉ា” ជន​ជាតិ លវ៉ា lava ជន​ជាតិ កវ៉ា kawa ។ ជន​ជាតិ​ទាំង​នេះ​រស់​នៅ​ភាគ​ខាថ​ជើង និង​ខាង​លិច​នៃ​ឧបទ្វីប​ឥណ្ឌូចិន មាន​នៅ​ប្រទេស​ថៃ និង​ចិន ។
២/ (សិលាចារឹក -៥១) នៅ​ស​ម័យ​​មុន​អង្គរ ពាក្យ ku ឬ កូ មាន​ន័យ​ថា “មនុស្ស​ស្រី” ជា​ពាក្យ​ដែល​គេ​ប្រើ​នៅ​មុខ​ឈ្មោះ​មនុស្ស​ស្រី ។ ​នៅ​ក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន គេ​បាន​ភ្លេច​ពាក្យ ku ដោយ​ហេតុ​ថា​មាន​ពាក្យ​សំស្ក្រឹត (ស្ត្រី) បាន​មក​ជំនួស​ពាក្យ “កុ” ក៏​ប៉ុន្តែ គេ​អាច​សន្និដ្ឋាន​ថា ពាក្យ​នេះ​នៅ​រស់​​ក្នុង​ភាសា​ជិត​ខាង​​នៃ​ប្រទេស​ខ្មែរ គឺ​វៀត​ណាម ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន ប៉ុន្តែ​ពុំ​ទាន់​មាន​ភស្ដុតាង​ច្បាស់​លាស់ ។
៣/ ជា​មួយ​និង​ពាក្យ (សិលាចារឹក -៥១) ដែល​សំគាល់​​នូវ​មនុស្ស​ពេញ​វ័យ តាម​សិលាចារឹក​គេ​ឃើញ​មាន​ការ​​ប្រើ​ពាក្យ (សិលាចារឹក -៥១) kon (កូន) នៅ​ពី​មុខ​ពាក្យ កុ ឬ វា
(សិលាចារឹក -៥១) ជា​ពាក្យ​សំគាល់​នូវ​កូន​ស្រី ហើយ​ពាក្យ​នេះ​បាន​ត្រូវ​គេ​ប្រើ​ពី​មុខ​នរនាម
(សិលាចារឹក -៥១) konva, konva ជា​ពាក្យ​សំគាល់​ក្មេង​ប្រុស​ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ពី​មុខ​និរនាម ក្នុង​សិលាចារឹក​សម័យ​មុន​អង្គរ ។ នៅ​ក្នុង​សិលាចារឹក​ខ្លះ​គេ​បាន​ប្រទះ​ឃើញ​ការ​ប្រើ​ពាក្យៈ
– (សិលាចារឹក -៥១) ame ku ម្ដាយ​របស់​នារី
– (សិលាចារឹក -៥១) ata ku ឪពុក​របស់​នារី
ពាក្យ ame, ata (ម្ដាយ, ឪពុក) ពាក្យ​ទាំង​ពីរ​នេះ ក៏​ត្រូវ​បាន​គេ​ប្រើ​នៅ​មុខ​នរនាម​ដទៃ​ទៀត​ដែរ
នៅ​ក្នុង​សិលាចារឹក​ទាំងឡាយ​សម័យ​មុន​អង្គ)រ ច្រើន​មាន​រៀប​រាប់​អំពី​នាម​ឈ្មោះ​អាទិទេព ព្រះមហាក្សត្រ ព្រះសង្ឃ ​មន្ត្រី ព្រម​ទាំង​ជន​សាមញ្ញ​ធម្មតា​ដែល​ស្ថិត​​នៅ​ក្នុង​ស្រទាប​នៃ​ពួក​ក្ញុំ ហើយ​សុំ​កុំ​ច្រឡំ​ន័យ​របស់​ពាក្យ​នេះ ​និង​ន័យ​របស់​ពាក្យ “ខ្ញុំ” (បុរស​ទី ១) ឲ្យ​សោះ ។
ចំណេះ​ដឹង​អំពី​ប្រព័ន្ធ នៃ​ឋានន្តរនាម ​និង​នរនាម​សម័យ​មុន​អង្គរ ព្រម​ទាំង​ការ​យល់​ដឹង​នូវ​អក្ខរាវិរុទ្ធិ​ផ្សេង ៗ របស់​ពាក្យ​ទាំង​នេះ គឺ​ជា​ការ​សំរួល​មួយ​ដ៏​សំខាន់​ក្នុង​ការ​អាន និង​ការ​យល់​ដឹង​នៃ​​សិលាចារឹក ។

បណ្ឌិត ឡុង សៀម
សាស្ត្រាចារ្យ​សិលាចារឹក ​និង​អក្សរ​សាស្ត្រ
នៅ​សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ
ព្រឹទ្ធសហការី​វិទ្យាសាស្ត្រ
បណ្ឌិត្យសភាវិទ្យាសាស្ត្រ សហព័ន្ធរុស្សី