Posted in ការសិក្សា, រឿងកុមារ, អក្សរសាស្រ្តខ្មែរ, អក្សរសិល្ប៍ខ្មែរ

ទូកចម្លែក

The Strange Boat

ថ្ងៃមួយម្ដាយសុខាបាននាំសុខាដើរលេងនៅមាត់ទន្លេ។ ពេលនោះសុខាមើលទៅឃើញមានទូកជាច្រើនឈប់តាម​ដងទន្លេ រំពេចនោះស្រាប់តែសុខាក្រឡេកទៅឃើញទូកមួយចម្លែកខុសគេ គឺខ្លួនមូល ក្បាលធំ កន្ទុយតូចកាត់ត្រង់​មិនដូចទូកឯទៀត​ដែលស្រួចទាំងក្បាលទាំងកន្ទុយ។ សុខាក៏ចង្អុលទូកនោះ ហើយសួរម្ដាយថា៖

– ម៉ាក់មើលន៎! ទូកអីក្បាលធំខុសគេ?

ម្ដាយក៏និយាយប្រាប់កូនថា៖

– អូ! ទូកចម្លែកនោះគឺទូកត្នោតណា៎កូន! កូនឃើញទេ វាមានពណ៌ខ្មៅស្រិលទៀតផង។ សុខាសួរទៅម្ដាយថា៖
​ចុះដើមត្នោតនោះយ៉ាងម៉េចដែរបានគេធ្វើទូកបាន?

ម្ដាយឆ្លើយថា៖ បើកូនចង់ដឹងចាំថ្ងៃណាទំនេរម៉ាក់នឹងនាំកូនទៅមើលដើត្នោត។

រំលងមួយសប្ដាហ៍ក្រោយមក សុខាបានជម្រាបទៅម្ដាយថា៖ ម៉ាក់អើយ! កូនបានស្គាល់ដើមត្នោតហើយ អ្នកគ្រូ​បាននាំពួកកូនទៅសង្កេតដើមត្នោតពីព្រឹកមិញនេះហើយ។

ម្ដាយឆ្លើយថា៖ ល្អណាស់! អ្នកគ្រូកូនបាននាំកូនទៅសង្កេតដើមត្នោតស្របនឹងបំណងរបស់កូន និងម៉ាក់តែម្ដង។

ក្រសួងអប់រំ យុវជន និង កីឡា (២០០៦) ឯកសារសម្រាប់គ្រូមត្តេយ្យសិក្សាសហគមន៍ ទំព័រ៥៨។ រូបភាព

រូបថត សំ អេងលាង នៅរមណីយដ្ឋានរំលេច ស្រុកឈូក ខេត្តកំពត។

Author:

Making more field work on Khmer society which focus on Culture Language and Literature and Khmer Identity from various place of khmer owner

Leave a comment